ប្រជុំប៉ាស្តូរាល់ ភូមិភាគបាត់ដំបង៖ ផ្តោតលើ «បេសកកម្ម និងការផ្លាស់ប្តូររបៀបបម្រើ»
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានបើកកិច្ចប្រជុំប៉ាស្តូរាល់លើកទី២៦ ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាល អេនរីគេ ហ្វីការេដូ ដើម្បីពិចារណាស្វែងរកទិសដៅថ្មីក្នុងការបម្រើ និងស្តាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ៖ ការស្ងៀមស្ងាត់ អធិដ្ឋាន ស្តាប់ព្រះបន្ទូល ស្តាប់បងប្អូន ស្តាប់តាមរយៈព្រឹត្តិការណ៍នានា។ ក្នុងឱកាសនោះ លោកអភិបាលបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៥ សម្រាប់ការផ្លាស់ប្តូររបៀបបម្រើ។ ចំណុចទី១ ពីភាពមមាញឹក មកស្វែងរកបេសកកម្មពិត ដោយផ្តោតសំខាន់





















