CatholicCambodia.org

Return to normal view

យូនីកូដ

អ្វីជាយ៉ូនីកូដ?

យូនីកូដ [http://www.unicode.org] ​ជា​មធ្យោ​បាយ​ដែល​មាន​ស្តង់​ដា​ជា​សកល​មួយ​ក្នុង​ការ​បំ​លែង​កូដ​រឺ​ចំ​លង​តួ​អក្សរ​ដែល​បាន​សរ​សេរ​សំ​រាប់​ភាសា​ទាំង​អស់​លើ​ពិភព​លោក។​វា​ជា​វិធី​សាស្ត្រ​យ៉ាង​រឹង​មាំ​បំ​ផុត​ក្នុង​ការ​បំ​លែង​កូដ​លើ​អត្ថ​បទ​ច្រើន​ភាសា​ដែល​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​គ្នា​នូវ​ទិន្ន​ន័យ​អត្ថ​បទ​ជា​អន្តរ​ជាតិ​និង​បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ​សំ​រាប់​កម្ម​វិធី​ផ្នែក​ទន់​ជា​សកល(Software)។

អ្វីជាខ្មែរយ៉ូនីកូដ?

តាំងពីបច្ចេកវិទ្យាកុំព្យូទ័រមកដល់ក្នុងប្រទេសកម្ពុជានាទសវត្សន៍ទី៨០​មកការចង់បង្ហាញតួអក្សរ​រឹភាសាខ្មែរលើកុំព្យូទ័របានកើតឡើង។​ចាប់ពីពេលនោះមកមានការប្រឹង​ប្រែងជាច្រើនដើម្បីរៀបចំប្រព័ន្ធមួយសំរាប់សរសេរតួអក្សរខ្មែរនេះ។ ខ្មែរយូនីកូដ​គឺជាការបំលែង រឺចំលងតួអក្សរគំរូទូលំទូលាយតែមួយគត់របស់តួអក្សរខ្មែរ។

តើខ្ញុំអាចមើលឃើញវាដោយដូចម្តេច?

ខ្មែរយូនីកូដបានប្រើលើគេហទំព័រនេះអាចមើលឃើញដោយជោគជ័យនៅពេលអ្នកប្រើប្រាស់ Browser ដែលអាចរ៉ាប់រងយូនីកូដបានដូចជា​ Microsoft Internet Explorer 5+ លើប្រព័ន្ធដំណើរការម៉ាស៊ីន Windows 2000/XP ជាមួយនឹង​ Uniscribe Engine ដែលបានធ្វើការ​​Update រឺជាមួយប្រព័ន្ធដំណើរការ​ម៉ា​ស៊ីន​ដែល​ត្រូវ​គ្នា​ដូច​ជា Linux/Mac(និយាយ​ពេល​ក្រោយ)។

អ្វីជា​Uniscride?

Uniscribe ជាឈ្មោះរបស់ Microsoft Windows Unicode script Processor ។​អរគុណចំពោះបច្ចេកវិទ្យានេះដែលអ្នកនឹងអាចបង្ហាញតួអក្សរខ្មែរលើផ្្ទៃប្រព័ន្ធដំណើរការ​របស់​ Windows បាន។​បច្ចេកវិទ្យារបស់ Uniscribe ត្រូវបានភ្ជាប់ជានិរន្តរ៍ជាមួយនឹង​ USP10. DLL។​វាត្រូវការ​ ​(១)​ ធ្វើអោយជើងព្យព្ជានៈ​ និង​អក្សរខ្មែរត្រូវតភ្ជាប់អាចមើលឃើញនិង ​(២)​ធ្វើការរំកិល​ស្រះដំបូងនិងជើង "រ"​ (្រ) ទៅលំដាប់ត្រឹមត្រូវសំរាប់អត្ថបទខ្មែរ។

តើខ្ញុំត្រូវធ្វើអ្វីដើម្បិអាចមើលអក្សរខ្មែរលើគេហទំព័រនេះ?

សំរាប់ពេលបច្ចុប្បន្ននេះអ្នកអាចមើលអត្ថបទជាអក្សរខ្មែរយ៉ូនីកូដបានលើទំព័រនេះជាមួយនឹង​​Internet Explorer 5+ និងប្រព័ន្ធដំណើរការម៉ាស៊ីន Windows 2000/XP ដោយមាន​ការ​ Update Uniscribe របស់ម៉ាស៊ីនកុំព្យូទ័រដែលមានមកជាមួយនូវ​ Version ចុងក្រោយគេនៃ Microsoft office 2003 ដែលមាននូវតួអក្សរខ្មែរ។មានរបៀបមួយចំនួនដែលអ្នកអាចជ្រើសរើសបាន​ក្នុងការ Update ប្រព័ន្ធម៉ាស៊ីនទៅប្រើប្រាស់នូវ Uniscribe ថ្មីគឺ​ទីមួយអ្នកអាច​ប្រើ Version ថ្មី​នោះ រឺ​អ្នក​គ្រាន់​តែ​ដាក់ Uniscribe file នៅ​ក្នុង ​Internet Explorer របស់​អ្នក​ដោយ​ផ្ទាល់​សំ​រាប់ Read-only Unicode (នឹង​មាន​បរិ​យាយ​ពេល​ក្រោយ​ជា​មួយ​នឹង​ខ្មែរ​យ៉ូនី​កូដ)។

តើខ្ញុំអាចយក file ថ្មីបំផុតនៃ​ Uniscribe ពីណាមក?

ឥឡូវអ្នកអាចរកបាននូវ​ Uniscribe file ចុងក្រោយក្នុងការបញ្ចូល​​Microsoft Office 2003 រឺអាច​ Download បានពីគេហទំព័ររបស់ Microsoft ​ [ http://groups.msn.com/Microsoft VOLTuserscommunity/homepage.msnw]. សំ​រាប់ព័ត៌មានលំអិតលើការផ្លាស់ប្តូរប្រព័ន្ធម៉ាស៊ីន Uniscribe ជាមួយនឹង​Version ថ្មី និងការដែលអាចយក​Version ថ្មីនោះបានសូមមើលលើគេហទំព័ររបស់​ Maurice Bauhahn [ http://bauhahnm.clara.net/khmer/usp 10.html]។

តើខ្ញុំអាចវាយអក្សរខ្មែរបានយ៉ាងដូចម្តេចជាមួយនឹងខ្មែរយ៉ូនីកូដ?

មានករណីមួយចំនួនអាចធ្វើទៅបានក្នុងពេលថ្មីៗនេះតាមរយៈទំព័រវេបសាយ​[ http://www.khmeros.info ]:

តើត្រូវធ្វើយ៉ាងណាជាមួយនឹងម៉ាស៊ីន​ Macintosh?

ខ្មែរយូនីកូដក៏អាចដំណើរការលើម៉ាស៊ីនប្រភេទ Macintoshផងដែរ: [http://homepage.mac.com/bauhahnm/applications.html] តែករណីនេះពុំទាន់មានការសាកល្បងនៅឡើងទេជាមួយនឹងគេហទំព័នេះ។​ប្រសិនបើអ្នកមាន​ Font យូនីកូដខ្លះបញ្ចូលនោះខ្មែរយូនីកូដលើគេហទំព័រនេះនឹងអាចមើលឃើញបានផង​ដែរ។

ចុះយ៉ាងម៉េចដែរជាមួយនឹងប្រព័ន្ធម៉ាស៊ីនLinux?

វាក៏មានភាពជឿនលឿនទៅមុខផងដែរជាមួយខ្មែរយូនីកូដ​និង​Linux អ្នកអាចមើលនូវគេហទំព័របន្ទាប់នេះសំរាប់ព័ត៌មានបន្ថែម [http://unicode.khmer.cc/]។ ដូចគ្នានឹងប្រព័ន្ធម៉ាស៊ីនរបស់ Macintosh ​ដែរករណីនេះពុំទាន់មានការសាកល្បងនៅឡើងទេជាមួយនឹងគេហទំព័នេះ។​ប្រសិនបើអ្នកមាន​ Font យូនីកូដខ្លះបញ្ចូលនោះខ្មែរ​យូនីកូដលើគេហទំព័រនេះនឹងអាចមើលឃើញបានផងដែរ។

តើខ្ញុំអាចសាកល្បងវាយ៉ាងដូចម្តេចពេលខ្មែរយ៉ូនីកូដដំណើរការហើយ?

មើលតារាងប្រៀបធៀបខាងក្រោមៈ

Correct Display Non-Compatible Browser Non-Up-to-Date Uniscribe Your Display
ខ្មែរ

តើខ្ញុំអាចរៀនបន្ថែមទៀតពីខ្មែរយ៉ូនីកូដនៅកន្លែងណា?

ទាំងនេះជាវេបសាយដែលមានប្រយោជន៍បំផុតសំរាប់អ្នកៈ

ប្រ​ភពដើមនៃខ្មែរយូនីកូដ​ - Maurice Bauhahn
Khmer Software Initiative - Computer OS ជាភាសាខ្មែរ

ជំនួយ ដើម្បីបញ្ចូល ខ្មែរយ៉ូនីកូដ 1.2.5 សូមចុចទីនេះ


All Rights Reserved © 2006 Catholic Social Communications