|
|||||||||||||||||||||
ផ្តិតទំព័រនេះ
|
យូនីកូដ អ្វីជាយ៉ូនីកូដ? យូនីកូដ [http://www.unicode.org] ជាមធ្យោបាយដែលមានស្តង់ដាជាសកលមួយក្នុងការបំលែងកូដរឺចំលងតួអក្សរដែលបានសរសេរសំរាប់ភាសាទាំងអស់លើពិភពលោក។វាជាវិធីសាស្ត្រយ៉ាងរឹងមាំបំផុតក្នុងការបំលែងកូដលើអត្ថបទច្រើនភាសាដែលអាចធ្វើការផ្លាស់ប្តូរគ្នានូវទិន្នន័យអត្ថបទជាអន្តរជាតិនិងបង្កើតជាមូលដ្ឋានគ្រឹះសំរាប់កម្មវិធីផ្នែកទន់ជាសកល(Software)។ អ្វីជាខ្មែរយ៉ូនីកូដ? តាំងពីបច្ចេកវិទ្យាកុំព្យូទ័រមកដល់ក្នុងប្រទេសកម្ពុជានាទសវត្សន៍ទី៨០មកការចង់បង្ហាញតួអក្សររឹភាសាខ្មែរលើកុំព្យូទ័របានកើតឡើង។ចាប់ពីពេលនោះមកមានការប្រឹងប្រែងជាច្រើនដើម្បីរៀបចំប្រព័ន្ធមួយសំរាប់សរសេរតួអក្សរខ្មែរនេះ។ ខ្មែរយូនីកូដគឺជាការបំលែង រឺចំលងតួអក្សរគំរូទូលំទូលាយតែមួយគត់របស់តួអក្សរខ្មែរ។ តើខ្ញុំអាចមើលឃើញវាដោយដូចម្តេច? ខ្មែរយូនីកូដបានប្រើលើគេហទំព័រនេះអាចមើលឃើញដោយជោគជ័យនៅពេលអ្នកប្រើប្រាស់ Browser ដែលអាចរ៉ាប់រងយូនីកូដបានដូចជា Microsoft Internet Explorer 5+ លើប្រព័ន្ធដំណើរការម៉ាស៊ីន Windows 2000/XP ជាមួយនឹង Uniscribe Engine ដែលបានធ្វើការUpdate រឺជាមួយប្រព័ន្ធដំណើរការម៉ាស៊ីនដែលត្រូវគ្នាដូចជា Linux/Mac(និយាយពេលក្រោយ)។ អ្វីជាUniscride? Uniscribe ជាឈ្មោះរបស់ Microsoft Windows Unicode script Processor ។អរគុណចំពោះបច្ចេកវិទ្យានេះដែលអ្នកនឹងអាចបង្ហាញតួអក្សរខ្មែរលើផ្្ទៃប្រព័ន្ធដំណើរការរបស់ Windows បាន។បច្ចេកវិទ្យារបស់ Uniscribe ត្រូវបានភ្ជាប់ជានិរន្តរ៍ជាមួយនឹង USP10. DLL។វាត្រូវការ (១) ធ្វើអោយជើងព្យព្ជានៈ និងអក្សរខ្មែរត្រូវតភ្ជាប់អាចមើលឃើញនិង (២)ធ្វើការរំកិលស្រះដំបូងនិងជើង "រ" (្រ) ទៅលំដាប់ត្រឹមត្រូវសំរាប់អត្ថបទខ្មែរ។ តើខ្ញុំត្រូវធ្វើអ្វីដើម្បិអាចមើលអក្សរខ្មែរលើគេហទំព័រនេះ? សំរាប់ពេលបច្ចុប្បន្ននេះអ្នកអាចមើលអត្ថបទជាអក្សរខ្មែរយ៉ូនីកូដបានលើទំព័រនេះជាមួយនឹងInternet Explorer 5+ និងប្រព័ន្ធដំណើរការម៉ាស៊ីន Windows 2000/XP ដោយមានការ Update Uniscribe របស់ម៉ាស៊ីនកុំព្យូទ័រដែលមានមកជាមួយនូវ Version ចុងក្រោយគេនៃ Microsoft office 2003 ដែលមាននូវតួអក្សរខ្មែរ។មានរបៀបមួយចំនួនដែលអ្នកអាចជ្រើសរើសបានក្នុងការ Update ប្រព័ន្ធម៉ាស៊ីនទៅប្រើប្រាស់នូវ Uniscribe ថ្មីគឺទីមួយអ្នកអាចប្រើ Version ថ្មីនោះ រឺអ្នកគ្រាន់តែដាក់ Uniscribe file នៅក្នុង Internet Explorer របស់អ្នកដោយផ្ទាល់សំរាប់ Read-only Unicode (នឹងមានបរិយាយពេលក្រោយជាមួយនឹងខ្មែរយ៉ូនីកូដ)។ តើខ្ញុំអាចយក file ថ្មីបំផុតនៃ Uniscribe ពីណាមក? ឥឡូវអ្នកអាចរកបាននូវ Uniscribe file ចុងក្រោយក្នុងការបញ្ចូលMicrosoft Office 2003 រឺអាច Download បានពីគេហទំព័ររបស់ Microsoft [ http://groups.msn.com/Microsoft VOLTuserscommunity/homepage.msnw]. សំរាប់ព័ត៌មានលំអិតលើការផ្លាស់ប្តូរប្រព័ន្ធម៉ាស៊ីន Uniscribe ជាមួយនឹងVersion ថ្មី និងការដែលអាចយកVersion ថ្មីនោះបានសូមមើលលើគេហទំព័ររបស់ Maurice Bauhahn [ http://bauhahnm.clara.net/khmer/usp 10.html]។ តើខ្ញុំអាចវាយអក្សរខ្មែរបានយ៉ាងដូចម្តេចជាមួយនឹងខ្មែរយ៉ូនីកូដ? មានករណីមួយចំនួនអាចធ្វើទៅបានក្នុងពេលថ្មីៗនេះតាមរយៈទំព័រវេបសាយ[ http://www.khmeros.info ]: តើត្រូវធ្វើយ៉ាងណាជាមួយនឹងម៉ាស៊ីន Macintosh? ខ្មែរយូនីកូដក៏អាចដំណើរការលើម៉ាស៊ីនប្រភេទ Macintoshផងដែរ: [http://homepage.mac.com/bauhahnm/applications.html] តែករណីនេះពុំទាន់មានការសាកល្បងនៅឡើងទេជាមួយនឹងគេហទំព័នេះ។ប្រសិនបើអ្នកមាន Font យូនីកូដខ្លះបញ្ចូលនោះខ្មែរយូនីកូដលើគេហទំព័រនេះនឹងអាចមើលឃើញបានផងដែរ។ ចុះយ៉ាងម៉េចដែរជាមួយនឹងប្រព័ន្ធម៉ាស៊ីនLinux? វាក៏មានភាពជឿនលឿនទៅមុខផងដែរជាមួយខ្មែរយូនីកូដនិងLinux អ្នកអាចមើលនូវគេហទំព័របន្ទាប់នេះសំរាប់ព័ត៌មានបន្ថែម [http://unicode.khmer.cc/]។ ដូចគ្នានឹងប្រព័ន្ធម៉ាស៊ីនរបស់ Macintosh ដែរករណីនេះពុំទាន់មានការសាកល្បងនៅឡើងទេជាមួយនឹងគេហទំព័នេះ។ប្រសិនបើអ្នកមាន Font យូនីកូដខ្លះបញ្ចូលនោះខ្មែរយូនីកូដលើគេហទំព័រនេះនឹងអាចមើលឃើញបានផងដែរ។ តើខ្ញុំអាចសាកល្បងវាយ៉ាងដូចម្តេចពេលខ្មែរយ៉ូនីកូដដំណើរការហើយ? មើលតារាងប្រៀបធៀបខាងក្រោមៈ
តើខ្ញុំអាចរៀនបន្ថែមទៀតពីខ្មែរយ៉ូនីកូដនៅកន្លែងណា? ទាំងនេះជាវេបសាយដែលមានប្រយោជន៍បំផុតសំរាប់អ្នកៈ ប្រភពដើមនៃខ្មែរយូនីកូដ - Maurice Bauhahn ជំនួយ ដើម្បីបញ្ចូល ខ្មែរយ៉ូនីកូដ 1.2.5 សូមចុចទីនេះ។ |
||||||||||||||||||||
| ខាងលើ | All Rights Reserved © 2004-2007 ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក - UNICODE | ||||||||||||||||||||