|
ក្រុមអ្នកបង្កើតសន្តិភាព មកកម្ពុជាព្យាបាលជំងឺឲ្យប្រជាជនខ្មែរ
Posted: 22nd July 2008
ក្រុមពេទ្យកូរ៉េចំនួន២២នាក់ ដែលមានឈ្មោះថាអ្នកបង្កើតសន្តិភាព (Peace Maker) បានចុះជួយពិនិត្យនិងព្យាបាលអ្នកជំងឺដូចជា ត្រចៀក ច្រមុះ បំពង់ករ ធ្មេញ ជំងឺទូទៅ និងសើស្បែក ដល់ប្រជាជនចំនួន៤កន្លែងក្នុងខេត្តបាត់ដំបង(២៩១គីឡូម៉ែតភាគខាងលិចនៃប្រទេសកម្ពុជា)ដោយឥតបង់ថ្លៃ។ សកម្មភាពនេះ បានធ្វើឡើងនៅសាលាបឋមសិក្សាព្រែកឆ្តោរ ពន្ឋនាគារខេត្តបាត់ដំបង ព្រះសហគមន៍ចំណោម និងនៅព្រះសហគមន៍បាត់ដំបង កាលពីព្រឹកថ្ងៃទី ១៧-២០ ខែកក្កដា ឆ្នាំ២០០៨នេះ។
ស្ថិតនៅក្នុងភាពជរា៧៣ឆ្នាំ និងមានជំងឺទឹកនោមផ្អែម ដូនចាស់ពែន យុធ នៅភូមិសូភី១ ឃុំសូភី ១ ស្រុកបាត់ដំបងបានមានប្រសាសន៍ គាត់មកទឹនេះដោយបានឮតៗគ្នាអំពីការព្យាបាលជំងឺដោយមិនគិតថ្លៃ។ ដូនចាស់ បានប្រាប់ទៀតថា ការព្យាបាលនិងការទទួលរាក់ទាក់ បានធ្វើឲ្យរូបគាត់ទទួលបាន នូវភាពកក់ក្តៅ និងជំនឿចិត្តដោយបញ្ជាក់ថា ថ្នាំនេះនឹងជួយអោយគាត់បានធូស្បើយពីជំងឺ។
រយៈពេល៤ថ្ងៃកន្លងទៅនេះ ក្រុមអ្នកបង្កើតសន្តិភាពបានព្យាបាល និងពិនិត្យជំងឺជូនដល់ប្រជាជនប្រមាណ ១៣០០ នាក់ ដែលមានទាំងអ្នកជំងឺ ត្រចៀក ច្រមុះ បំពង់ករ អ្នកជំងឺទូទៅ ធ្មេញ និង សើស្បែក ។ បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតជនជាតិ កូរ៉េ ខាងផ្នែកសើស្បែក ហាយយុង អូកគិម បានឲ្យដឹងថា អ្នកជំងឺនៅទីនេះភាគច្រើន មានជំងឺសើស្បែក ដូចជា រមាស់ ស្រែង ភ្លឺ និង រោគសើស្បែកបណ្ដាលមកពីសត្វល្អិត។ លោកបានសន្យាថា "ពួកយើងនឹងត្រលប់មកបំពេញបេសកម្មនៅទីនេះ ម្តងទៀតនៅ ខែ កក្កដា ឆ្នាំ ២០០៩ ខាងមុខ គឺជួយព្យាបាលប្រជាជននៅទីនេះ។ "
ុសូមបញ្ជាក់ថានេះជាបេសកកម្មលើកទីមួយដែលអ្នកបង្កើតសន្តិភាពបានចូលរួមជួយដល់ប្រជនកម្ពុជា។ រាល់បរិក្ខាពេទ្យនិងថ្នាំសង្កូវក្រុមនេះបានផ្តល់ជូនអ្នកជំងឺដោយឥតបង់ថ្លៃ ។
Article Source: ការិយាល័យផ្សព្វផ្សាយពត៌ព្រះសហគមន៏កាតូលិកកម្ពុជា
|