Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page Reflection #58

យុគសម័យពត៌មាន​ និងយុវជនខ្មែរ

Posted: 13th August 2004

ការសិក្សាកុំព្យូទ័រនៅកម្ពុជា

ប្រទេស​កម្ពុជា​​ក៏ជាប្រទេស ​ដែលស្ថិត​នៅក្នុងចំណោមប្រទេស ដែលក្រីក្រ និង​កំពុងអភិឌ្ឍន៍​នៅលើ​ពិភព​លោក​ដែរ។​ បច្ចុប្បន្ន​នេះ​ ប្រ​ទេស​កម្ពុជា​ក៏ជា​ប្រទេស ​ដែល​កំពុង​ទទួល​ឥទិ្ធពល​យ៉ាងខ្លាំង​ពីប្រព័ន្ធ​ផ្សព្វផ្សាយ​យុគសម័យ​ពត៌មាន​ នូវ​បច្ចេក​វិទ្យា​ទំនើប​ៗ ​ដែល​មកពី​បណ្តា​ប្រទេស​មហា​អំណាច​នានា​ ដូចជា​​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ផងដែរ។

នៅក្នុង​ប្រទេស​យើង​សព្វថ្ងៃនេះ យើង​ក៏​ឃើញ​មាន​យុវជន​ យុវ​នារី​ជាច្រើន ដែល​កំពុង​ប្រើប្រាស់​​បច្ចេក​វិទ្យា​ទំនើប​នេះ ហើយ​ក៏​កំពុង​ឈាន​ទៅរក​ការផ្លាស់ប្តូរ នូវ​ទំនៀម​ទំលាប់​ប្រពៃណី​ដ៏ថ្លៃថ្នូរ​របស់ខ្លួន​ផងដែរ។ តាមរយៈ​ការហូរចូល​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ មានដូចជា នៅតាម​ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី តន្រ្តី​សម័យ​ទំនើប​ តាម​ប្រព័ន្ធ​Internet​ និង​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​ៗផ្សេងៗ​ជាច្រើន​។ល។

ក្នុងនាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​យើង​គួតែ​ដឹងច្បាស់ នូវ​ការ​ជះឥទិ្ធ​ពល​​យ៉ាងខ្លាំងនេះ ដែល​កំពុងតែ​វាយ​លុកចួលមក​ក្នុង​ចិត្ត​គំនិត​ និង​កំពុង​តែ​ទន្រ្ទាន​ ចូល​ក្នុង​ប្រពៃណី​វ​ប្បធម៌​ ដ៏ផូរផង់​របស់យើង​ផងដែរ។ ប្រសិន​បើ​យុវជន​​យុវនារី​ ​មិនបាន​អើពើរ​​ឬមិន​បាន​ចាប់​អារម្មណ៍​អំ​ពី​បញ្ហានេះទេ នោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​យើងនឹង​បាត់បង់​នូវ​អត្ត​សញ្ញាណ​ជាតិ​ជា​ពលរដ្ឋ​ខ្មែរ​ជាក់ជា​មិនខាន​ឡើយ ហើយ​ព្រមទាំង​ងាយ​ស្រួល​ក្លាយជា​ជនរងគ្រោះ​ដោយមិន​ដឹងខ្លួន​ផង។

Article Source: ការិយាល័យពត៌មានព្រះសហគមន៍កាតូលិក

Top All Rights Reserved © 2006 Catholic Social Communications - UNICODE