|
រួមជាមួយលោកប៉ូល ប្រកាសព្រះបន្ទូលព្រះជាម្ចាស់ !
Posted: 7th July 2008
ខ្ញុំមិនត្រូវអួតថា ការផ្សាយដំណឹងល្អជាកិតិ្តយសរបស់ខ្ញុំនោះទេព្រោះជាភារៈកិច្ចមួយ ដែលខ្ញុំត្រូវតែធ្វើ ដោយខានមិនបាន។ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ ! "(១ កូរិនថូស ៩,១៦)។
ុភំ្នពេញ,ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ 2008
បងប្អនប្រុស-ស្រី ជាទីស្រឡាញ់ក្នុងអង្គព្រះគ្រីស្ត !
ចូរប្រកាសព្រះបន្ទូលព្រះជាម្ចាស់ !
នេះជាពាក្យដែលសន្តប៉ូលចង់ប្រែក្លាយឲ្យទៅជាពាក្យសំដីផ្ទាល់របស់យើងម្នាក់ៗសម្រាប់សកម្មភាពព្រះសហគមន៍ឆ្នាំ ២០០៨-២០០៩ដូចសមេ្តចប៉ាប បេណេឌីតូ ទី ១៦ បានប្រកាសបើក "ឆ្នាំគ្រីស្តទូតប៉ូល " ក្នុងឱកាសខួបទី ២០០០ឆ្នាំកំណើតរបស់សន្តប៉ូល ។កាលពីឆ្នាំ ២០០៧-២០០៨យើងបានសាកល្បងនិទានជីវិតព្រះយេស៊ូក្នុងជីវិតរស់នៅផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ។ សម្រាប់ឆ្នាំ ២០០៨-២០០៩ ខ្ញុំសូមអញ្ជើញបងប្អូនគ្រីស្តបរិស័ទ្ទទាំងអស់ក្នុងភូមិភាគភំ្នពេញត្រូវភ្ញាក់ខ្លួនដោយយកជំនឿនិងសេចកី្តស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចកី្តសងឹ្ឃមលើការសេង្រ្គោះមកពាក់ធ្វើជាមួកដែក(១ថេស្សាឡនិក៥,៨) ដើម្បីប្រកាសព្រះបន្ទូលព្រះជាម្ចាស់តាមរបៀបថ្មីដោយរួមជាមួយគ្រីស្តទូតប៉ូល ។
" រួមជាមួយលោកប៉ូល ប្រកាសព្រះបន្ទូលព្រះជាម្ចាស់ ! "
ខ្ញុំមានបំណងជាពិសេស អញ្ជើញយុវជន-យុវនារី, កុមារ៉ា-កុមារី បង្កើតសន្ទុះថ្មីមួយក្នុងការធ្វើជាសាក្សីអំពីព្រះគ្រីស្ត ត្បិតព្រះគ្រីស្តបានបំពេញអ្វីៗទាំងអស់ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់ (កូឡស ៣,១១)។ ខ្ញុំសូមឲ្យព្រះសហគមន៍ នីមួយៗ,ក្រុមគ្រួសារបុព្វជិត-បុព្វជិតា, អង្គការកាតូលិកនិងវិទ្យាស្ថានកាតូលិកក្នុងព្រះសហគមន៍ភូមិភាគភំ្នពេញ ផ្តល់កម្លាំងគាំទ្រ និងជម្រុញឲ្យយុវជន-យុវនារី, កុមារ៉ា-កុមារីមានសន្ទុះអង់អាចក្លាហ៊ានដើម្បីឲ្យគេឃើញការត្រាស់ហៅរបស់ព្រះអម្ចាស់ និងទទួលខុសត្រូវក្នុងការប្រកាសព្រះបន្ទូលដែលគេបានទទួលពីព្រះអង្គ ។ ដូច្នេះ ចូរលើកទឹកចិត្តគ្នានិងអប់រំគ្នាទៅវិញទៅមក ដូច បងប្អូនកំពុងតែធ្វើនេះស្រាប់ (១ ថេស្សាឡនិក៥,១១)។មធ្យោបាយផ្សេងៗ ដើម្បីជួយយើងឲ្យសាល់សន៏ប៉ូលបានច្បាស់បនិ្តច
១-នៅខែកញ្ញា នឹងមានអត្ថបទដកស្រង់ពីលិខិតរបស់សន្តប៉ូល ផ្ញើជូនបងប្អូនក្នុងគ្រប់ព្រះសហគមន៍ភូមិភាគភំពេញ ។
២-ពេញមួយឆ្នាំ(ចាប់ពីខែ កញ្ញា ឆ្នាំ ២០០៨ ដល់ខែ មិថុនា ឆាំ ២០០៩)នឹងមានផ្ញើជូនព្រះសហគមន៍ទាំងអស់ ក្នុងភូមិភាគភំពេញ នូវសេចកី្តពន្យល់អត្ថបទទី២ សំរាប់ថ្្ងៃអាទិត្យ ។
៣-យើងនឹងរួមគ្នាអានលិខិតខ្លះៗរបស់សន្តប៉ូល ។ រៀងរាល់ខែ មានផ្ញើជូនអត្ថបទនិងជំនួយរិះគិតខ្លះៗលើខឹ្លមសារអត្ថបទ ។
៤-មានបោះពុម្ពលិខិតរបស់សន្តប៉ូល ព្រមទាំងវីដេអូបង្ហាញនូវការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះលោកប៉ូល និងពីការធ្វើ ដំណើររបស់លោកប៉ូល ដើម្បីប្រកាសព្រះបន្ទូលព្រះជាម្ចាស់ ។
៥-យើងនឹងរៀបចំឲ្យមានពេលវេលាពេញមួយថ្ងៃដើម្បីអប់រំអំពីទេវវិទ្យារបស់លោកប៉ូល
នៅគ្រប់មណ្ឌលសកម្មភាពភូមិភាគ ភំពេញ រួមមាន ភំពេញ, សហគមន៏វៀតណាម, កំពង់សោម, តាកែវនិងកំពត ។ កម្មវិធី នឹងផ្ញើជូនពេលក្រោយ ។
៦-នៅកងខែវិចិ្ឆកា ឆ្នាំ ២០០៨ ខាងមុខនេះយើងនឹងផ្ញើជូនបងប្អូននូវការធ្វើអងេ្កតស្ទាបស្ទង់ អំពីរបៀបប្រកាសព្រះបន្ទូល ព្រះជាម្ចាស់របស់យើងទាំងអស់គ្នា ។
៧-ថ្ងៃទី ២៨ ខែ មិថុនា ឆាំ ២០០៩ពិធីបិទសកម្មភាពណែនាំព្រះសហគមន៍សី្តអំពីសន្តប៉ូល និងការបន្តរៀបចំចិត្តគំនិត សម្រាប់ឆ្នាំខាងមុខទៀតដើម្បីឲ្យភូមិភាគយើងប្រកាសព្រះបន្ទូលព្រះជាម្ចាស់ប្រកបដោយកម្លាំងក្លៀវក្លា...ត្បិតខ្ញុំមិនខ្មាស់នឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះ ជាប្ញទ្ឋានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សេង្រ្គាះអស់អ្នកដែលជឿ (រ៉ូម១,១៦)។
ទាំងអស់នេះ ជាឧបករណ៍ជំនួយរបស់យើងប៉ុនែ្តអ្វីដែលសំខាន់គឺយើងម្នាក់ៗយកពេលវេលាដើម្បីរិះគិតពីរបៀបដែលយើងប្រកាសអំពីព្រះយេស៊ូសោយព្រះទិវង្តត់ និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងសម្រាប់បងប្អូនក្នុងព្រះសហគមន៍យើងផង និងសម្រាប់បងប្អូនកាន់សាសនាដទៃទៀតផង ។យើងក៏មានរៀបចំកម្មវិធីពិសេសមួយទៀតរួមជាមួយលោក ផុន សុផល និងលោក ហម តឿសម្រាប់សកម្មភាព យុវជន ដើម្បីឲ្យក្រុមយុវជន-យុវនារី,កុមារ៉ា-កុមារីមានសន្ទុះអង់អាចក្្ញៀវក្លានិងមានថាមពលមាំមួន ។
សូមឲ្យឆ្នាំ ២០០៨-២០០៩ ស្តីពីសន្តប៉ូលនេះ ក្លាយជាឆ្នាំសកម្មភាពនៃអ្នកប្រកាសផ្សាយដំណឹងល្អដែលអាចឲ្យយើង វាយតម្លៃការប្រកាសព្រះបន្ទូលលរបស់យើង និងបន្តប្រកាសទៀតដើម្បីឲ្យព្រះសហគមន៍ដ៏តូចរបស់យើង បានជាសញ្ញាសម្គាល់ នៃសេចកី្តសុខសាន្តនិងសេចកី្តស្រឡាញ់ក្នុងសង្គមកម្ពុជាយើង ។
ុចូរមានអំណរសប្បាយជានិច្ច ! (១ ថេស្សាឡនិក ៥, ១៦)
ចូរអធិដ្ឋានឥតឈប់ឈរ ! (១ ថេស្សាឡនិក ៥, ១៧)
កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ ! (១ ថេស្សាឡនិក ៥, ១៩)
សូមព្រះជាម្ចាស់ ជាប្រភពនៃសេចកី្តសុខសាន្ត ប្រោសបងប្អូនឲ្យបានវិសុទ្ឋទាំងស្រុង ។ (១ ថេស្សាឡនិក ៥,២៣)សូមព្រះយេសូគ្រីស្តជាព្រះអម្ចាស់្ចនយើងប្រណីសណ្តោសដល់បងប្អន ! ។១ថេស្សាឡនិក ៥, ២៨)
ខ្ញុំសូមអធិដ្ឋាន ជូនបងប្អូនប្រុស-ស្រី ដ៏ជាទីស្រឡាញ់ គ្រប់ពេលវេលា !
លោក អេមីល ដេតម្ប
អភិបាលរបស់បងប្អូន
|