Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #570

កុ​មា​រ​ជាអ​នា​គ​តរ​ប​ស់ប្រ​ទេ​ស​ជា​តិ​

Posted: 23rd June 2008

ទិវាពលកម្មកិមាអន្តរជាតិ​

ជា​រៀ​ងរា​ល់​ឆ្នាំ​កម្ម​វិ​ធី​បណ្ណាល័​យរ​ប​ស់ព្រះ​ស​ហ​គ​មន៍​កា​តូ​លិ​កកំ​ព​ង់​ចា​មក្រុ​ង ​បា​ន​ប្រា​រ​ព្វ​កម្ម​វិ​ធីទិ​វា​កុ​មា​រ​ ​​អ​ន្ត​រ​​ជា​​តិ​នៅ​​​​តា​ម​​​ប​​ណ្ដា​ល​​ព្រះ​​​សហ​​​គ​​ម​​​ន៍ ​​និ​​​ង​​​ភូ​​មិ​​ភាគ​​ផ្សេ​​ង​ៗ​​។​​ ​ឆ្នាំ​នេះ​ក៏ដូ​ច​ជាឆ្នាំមុ​ន​ៗ​ដែរ ​តែ​ង​តែ​ប្រារ​ព្វ​​ក​ម្ម​វិ​ធីនេះ​ ​នៅ​តាម​ព្រះ​ស​ហ​គមន៍​ និ​​​ង​​ប​​​ណ្ដា​លភូ​​​មិ​​​​ផ្សេ​ងៗ​មួ​យ​ចំនួ​ន។​ ​កា​ល​ពីថ្ងៃ​ទី​ ​៣​១-០​៥​-០​៨​​នៅ​ព្រះស​ហ​គ​ម​ន៍ក្តុ​រ​លើមា​ន​ប្អូ​នៗ​ប្រ​មា​ណ​ចំ​នួ​ន ​២​​​០​​០​​​​នា​​​​ក់​ ​ដែ​ល​ពួក​គា​ត់​ពោ​រពេញដោយទឹកមុខស្រស់ស្អាត ​និ​ង​ស​ប្បា​យចិ​ត្ត​រី​ក​រា​​យ​​​ពោរ​​​ពេ​​ញ​ដោ​​​យ​សេច​ក្តី​សង្បឹ​ម​ចូល​រួ​ម​ក្នុង​ក​ម្ម​វិធី​ទី​វាកុ​មា​រ​អន្ត​រជាតិ។ ក្នុងកម្មវិធី នេះដែលក៏មា​ន​កា​រអ​ញ្ជើ​ញចូ​ល​រួ​ម​ពីសំ​ណា​ក់សិ​ស្សា​នុសិ​ស្ស​ តំណាងមាតាបិតា រឺអាណាព្យាបាល ​លោ​ក​គ្រូអ្ន​ក​គ្រូ​ លោកនាយកសាលា និងលោក​មេឃុំ​ ​មេ​ភូ​មិចូ​ល​រួម​ជា​គណ​ធិ​ប​តេយ្យ​ ​តំណា​ងប​ណ្ណា​ល័យ លោ​ក​ឪ​ពុ​ក​ ​និ​ង​គ​ណៈ​កម្ម​កា​រ​រប​ស់​ព្រះ​សហ​គ​មន៍​។​

យើងធ្វើ​កម្មវិធីនេះទ្បើង ដើម្បីលើកស្ទូយដល់សិ​ទ្ទិ​កុ​មារ​។​ ក្នុ​ង​នោះដែរ​អ្ន​ក​គ្រូភា​ព​ ​នៅសា​លា​សាម​គ្គី​ក្តុ​រ​លើមា​ន​ម​តិ​សំ​ណេះ​សំណា​ល​ដ​ល់​ប្អូន​ៗ​អោ​យយ​ល់​ពី​អ​ត្ថ​ន័យ​នៃ​សិ​​​ទ្ឋិ​​ទាំ​ង​​​បួ​​ន​យ៉ា​​ង​​​រ​ប​ស់​​​ពួ​​ក​គាត់យ៉ាងដូច្នេះ​ថា​ ​"​ ​កុ​មារ​ត្រូ​វតែមា​ន​សិ​ទ្ឋិទាំ​ង​បួ​ន​យ៉ាង​គឺៈ​ ​​សិទ្ឋិ​រ​ស់​រាន្ត​មា​នជិ​វិត​ ពួ​កគេ​ត្រូ​វ​តែ​ទ​ទួល​ចំ​ណី​អា​ហារ​អោ​​​យ​បា​​ន​​​គ្រ​ប់​ ​​​​គ្រា​ន់​​​ ​​​ថ្នាំ​សំរា​ប់​ព្យា​បា​លនៅ​ពេ​ល​ក្មេ​ង​មាន​ជំ​ងឺ​ឈឺថ្កា​ត់​។​​ សិ​ទ្ឋិ​កា​រ​ពា​រគឺ​ត្រូ​វ​មាន​កា​រ​រើស​អើ​ងចំ​ពោះ​កុ​មារ​ ​រឺ​មា​ន​ការ​ជូ​ញ​ដូ​រផ្នែ​​កផ្លូ​វ​ភេ​ទ​ កា​រ​រំលោភបំពាន​ទៅ​​លើ​​រា​ង្គ​​កា​​​យ​​​។​សិទ្ឋិ​ចូ​ល​រួម​ប​ញ្ជេ​ញម​តិ​យោ​បល់​ ​និ​ងទ​ទួ​ល​ព័ត៌​មា​ន​ពីគ្រ​ប់​មជ្ឈ​ដ្ឋា​នទាំ​​ង​អ​​ស់​នៅ​​​ក្នុ​​ង​​ប្រ​ទេ​​ស​​ ​​​និង​សិ​ទ្ឋិ​ចុង​ក្រោ​យប​ង្អ​ស់រ​បស់កុមារ​ គឺ​សិ​ទ្ឋិ​អ​ភិវ​ឌ្ប​ន៍​ ផ្នែ​ក​បញ្ញា​ស្មារ​តី​ អោ​យ​មាន​ស​មត្ថ​ភា​ព​គ្រប់​គ្រា​ន់​ដើ​ម្បីរៀ​ប​ចំ​អនា​គ​ត​ខ្លូន​ឯ​ង​ និ​ង​ប្រទេ​ស​ជា​តិ ​ផ​ង​ដែរ​​។ ហើ​យ​អ្នក​គ្រូ​បាន​ប​ន្ថែ​មទៀ​ត​ថា​"សូមអោយឪពុកម្តាយ​ ​រឺអា​ណា​ព្យា​បា​លប​ញ្ជូ​​ន​កុ​មា​រ​អោ​យទៅ​រៀ​នទា​​ន់​​ ​​​ពេ​​ល​វេ​​លា​​​ ​​កុ​មា​រ​ធ្វើកា​រហូ​ស​កំ​លាំ​ង​ទ្បើ​យ​ ​"​ ​។ ​

ក្រោ​យ​ពីអ្ន​កគ្រួ​បា​​​​​​​​​​ន​ផ្ត​ល់​អត្ថ​ន័យ​នៃ​សិ​ទ្ឋីបួ​ន​ ​យ៉ា​​​ង​​រ​ប​ស់កុ​មា​រ​យ៉ា​ងក្បោះ​ក្បាយ​ហើយ​នោះ​ ក៏​មា​នប្អូ​ន​ៗចំ​នួ​ន ​ពី​រ​នាក់​ដែ​លពួ​ក​គា​ត់មានចិត្ត​ក្លា​ហាន​ដូ​ចជាប្អូ​ន​ស្រី ​ពិសី​ និងប្អូនប្រុស ​តា​រាហ៊ា​ន​ទ្បើង​ប​ញ្ចេ​ញទ​ស្ស​នៈ​ និ​ង​ចំនាប់អា​រម្ម​ណ៍​យ៉ា​ងដូ​ច្នេះ​ថា​ ​ "​ពួ​ក​គា​ត់មា​ន​ភា​ពរី​ក​រាយណាស់ដែលមានវត្ត​មាន​នៅ​ក្នុងកម្មវិធី​នេះ​ ពួ​ក​ខ្ញុំ​​នឹ​ង​​ប្តេ​​​ជ្ញា​ខិត​ខំ​រៀ​នសូ​ត្រ​ដើម្បីអនា​គ​ត ​ព្រម​ទាំ​ង ​​មា​​​ន​មតិ​ផ្តាំ​ផ្ញើ​រ​អោយ​ប្អូ​ន​ៗផ្សេ​ងទៀ​ត ​ត្រូ​វខិ​ត​ខំ​ព្យា​យាមរៀ​ន​សូត្រ​។​ ​ក្រោយ​ពី​មា​ន​ការ​ផ្តាំ​ផ្ញើ​រពី​ប្អូ​ន​ៗទាំងពីរ​នាក់​នេះ​ រួ​ម​ក៏​មាន​តំ​ណា​​ង​​​អា​​ណ​ព្យា​​​បា​​ល​រប​ស់​សិ​ស្សទ្បើ​ង​មា​នចំ​នា​ប់អា​រម្ម​ណ៍​ និ​ង​អ​រ​គុ​ណចំ​​ពោះ​​​ ​​អ្នករៀបចំកម្ម​វិធី​នេះ​ ដែ​ល​ពោ​រ​ពេ​ញទៅ​ដោ​យ​អំណ​រ​ស​ប្បា​យ​នៅក្នុ​ង​ដូ​ង​ចិត្ត​រ​ប​ស់គា​ត់​។ ​មិ​នតែ​ប៉ុ​ណ្ណោះ​​នៅ​​​ក្នុង​ក​ម្ម​​វិ​ធី​​នេះ​​​ ​​​ធ្វើ​ទ្បើ​​​ង​អោ​យកុ​មា​រ​មាន​ទំ​នាក់​ទំ​នង​យ៉ា​ង​ជិត​ស្និទ្ឋ​ជាមួ​យ​មិត្ត​ភ​ក្តិ​និង​មា​ន​អំណ​រ​ស​ប្បាយ​​​​​ជា​មួ​យ​គ្នា។​ ​ក្នុ​ងនេះ​ដែ​រ ​មា​នក្រុ​មយុវជ​ន​បាន​ជួយ​រៀ​ប​ចំ ​ផ្នែ​ក​ចំ​រៀង​កំ​សា​ន្ត​ ល្បែ​ងប្រជាប្រិ​យ​ ​និ​ង​របាំ​ ​ផ្សេ​ងៗ​ ​ដើ​ម្បីអោ​យ​កម្ម​វិ​ធីនេះ​ ​ដំណើ​រ​ការ​ទៅ​ដោ​យអំ​ណ​រ​សប្បា​យបំ​ផុត​។​ ​ជា​មួ​យគ្នា​នេះ​ដែ​រ​ ដើ​ម្បី​ជាកា​រ​​​​ លើ​ក​ទឹ​កចិ​ត្ត​ដ​ល់​ប្អូន​ៗ​ ​ដែ​ល​មា​ន​វត្តមា​ន​នៅទី​នេះ​ ​យើ​ង​បា​នរៀ​ប​ចំ​ម្ហូប​អា​ហា​រយ៉ា​ងឆ្ងា​ញ់ ​ដើ​ម្បី​ទ​ទួលប្អូនៗ​ ​មួ​យ​ពេល​។​ ​​ក្នុងក​ម្មវិ​ធី​នេះ​ ​ខាង​បណ្ណា​ល័យ​​រប​ស់​​ព្រះ​ស​​​ហ​​គ​​មន៍​​ជូន​កា​រដូ​រលើកទឹ​ក​ចិ​ត្ត​ដ​ល់​ប្អូ​ន​ៗម្នា​ក់ៗ​នៅ​​ ​​​​ពេ​​​ល​​ប​​ញ្ច​​​ប់ក​​​ម្ម​​វិ​​ធី​នេះ​​​ ​​​។​

ក​ម្ម​វិ​ធីនេះបាន​ប្រា​រព្ឋ​ធ្វើ​នៅតា​ម​ព្រះ​ស​ហ​គ​ម៍ ​និ​ង​ក​ន្លែងផ្សេ​ង​ៗ​ដែល​មានលក្ខណះ​ប្រ​ហា​ក់​ប្រហែ​ល​និ​ង ​​ក​ម្ម​វិធី​នៅ​ភូ​មិក្តុ​រ​លើ​ដែល​ដោ​យ​មា​ន​ការ​អ​ញ្ជើ​ញ​ចូល​រួ​ម​ពីគ​ណ​ធិ​បតេ​យ្យ​ ​អា​ណាព្យា​បា​ល​សិស្ស​ ​លោ​កគ្រូ​ ​​អ្ន​កគ្រូ ​សិ​ស្សា​នុ​សិស្ស​ ​មេ​ឃុំ ​មេ​ភូមិ​ ​តំ​ណា​ងផ្នែ​ក​បណ្ណា​ល័​យ​ចូល​រួ​ម​ ​។ ​ពួ​ក​គា​ត់មា​ន​ម​តិយោ​ប​ល់ ​​និ​​​ងផ្ត​​​ល់​​​ដំ​​បូ​​​ន្មា​​ន​ល្អ​​​ៗ​​ជូ​​ន​ទៅ​ដ​​​ល់​​សិស្សា​នុ​សិស្ស​នៅ​ក្នុ​ងឆ្នាំ​នេះ​យើង​បា​​​ន​ធ្វើ​​ក​ម្ម​​វិ​ធី​​នេះ​​នៅ​​តា​មភូ​មិ​ ​និ​ងព្រះ​ស​ហ​គ​ម​​ន៍ ​​​​​ដូ​​ចជា ​ ​នៅថ្ងៃ​ទី​ ០​១​/៦​/​០​៨ធ្វើ​ព្រឹ​កធ្វើ​នៅ​ម​ណ្ឌ​ល​ថែ​រក្សាភូមិអណ្ដូ​ង​ច្រុះមា​ន​​ប្អូន​ៗ​កុ​មា​រចំ​នួ​ន​ ​១​០​០​នាក់​ព្រះ​សហគ​ម​ន៍​កោះរ​កា​ចំនួ​ន​ ៣​០​០​នា​ក់​ ព្រះ​ស​ហ​គម​ន៍​ចំ​ទ្បាក់​មា​ន​ប្អូ​ន​ៗចំ​នួន​ ១​០​៥​​នា​ក់​​ ​​​​និ​ងធ្វើ​នៅ​ពេ​លរ​សៀ​ល​មា​ននៅ​ព្រះ​ស​ហគ​ម​ន៍​ភូមិ​ថ្មី​ ​មាន​ប្អូ​នៗចំ​នួ​ន​ ១​០​០​នា​ក់ ​សា​លា​មតេ​យ្យ​ភូ​មិថ្ម​ពេ​ជ្រ​ ​​ចំនួ​ន​ ​១៣​០​នា​ក់​។ ​នៅ​ថ្ងៃ​ទី​ ០​៨​-​០​៦-​០​៨​ បាន​ប្រា​រព្វ​ធ្វើនៅ​ក្នុ​ង​ភូ​មិរ​លៀ​ក​ ​មានប្អូ​ន​ៗ​ ចំ​នួ​ន​ ៧​០​នា​ក់​ ​និ​ង​ព្រះ​ស​ហ​គម​ន៍​ស្វា​យរៀ​ង​មា​ន​ប្អូ​នៗ​ចំ​​នួន​ ​២​៧​៧​នា​ក់​ស​រុប​ប្អូ​ន​ៗ​ទាំង​អ​ស់មា​ន​ចំ​នួ​នប្រ​មា​ណ​ ​១​២​៧២នា​ក់​។​

Article Source: ការិយាល័យព៌ត័មានកាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE