|
វិធីទាំង៧ក្នុងការអធិដ្ឋាន
Posted: 13th August 2004
|
៧-ការទល់មុខនឹងកព្រះជាម្ចាស់
ក្នុងជំហានទី៧នេះអ្នកនឹងជួបព្រះជាម្ចាស់(ទល់មុខ)ព្រះជាម្ចាស់មានមុខមាត់ជាមនុស្ស។
ព្រះយេស៊ូគ្រីស្តក៏ជាព្រះអម្ចាស់ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានសាច់ឈាមដូចមនុស្ស។ ដោយសារព្រះយេស៊ូមនុស្សមិននៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ នៅក្នុងព្រះរាជ្យព្រះជាម្ចាស់គ្មាននរណាមួយតូចជាងគេ គ្មានអ្នកទន់ខ្សោយជាងគេ គ្មាននរណាម្នាក់ដែលគ្មានសារៈសំខាន់ ឬក៏ព្រះជាម្ចាស់មិនចាប់អារម្មណ៏នោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាចំពោះមនុស្សទាំងអស់។
ព្រះយេស៊ូជាព្រះជាម្ចាស់ដែលកំពុងយាងមករកយើង។ ព្រះអង្គសព្វព្រះទ័យយាងមកយកកំណើតជាមនុស្សក្នុងចំណោមយើងទាំងអស់គ្នា។ ទ្រង់ជ្រាបផងដែរថា ធ្វើជាមនុស្សដូចបងប្អូនមានន័យយ៉ាងណា? តាមរយៈព្រះយេស៊ូព្រះជាម្ចាស់បានសន្យានឹងបង្ហាញព្រះភ័ក្រ្តព្រះអង្គផ្ទាល់ដោយទល់មុខជាមួយអស់បងប្អូនដែលបានរស់នៅដោយសេចក្តីស្រឡាញ់។
ដូច្នេះក្នុងការអធិដ្ឋានរបស់បងប្អូនសូមអង្វរព្រះជាម្ចាស់សូមទ្រង់បង្ហាញព្រះភ័ក្រ្តព្រះអង្គផ្ទាល់ក្នុងព្រះយេស៊ូ និងសូមអង្វរព្រះជាម្ចាស់សូមកុំអោយបងប្អូនឃ្លាតឆ្ងាយពីព្រះអង្គពេលដែលទ្រង់យាងមក។ នេះជាការមួយដែលជួបប្រទះដោយផ្ទាល់នៅក្នុងដួងចិត្តរបស់បងប្អូនម្នាក់ៗនៅក្នុងជំហានទី៧នៃការអធិដ្ឋាននេះ។
ជួនកាលនៅពេលលដែលបងប្អូនកំពុងអធិដ្ឋានស្ងៀមស្ងាត់ដោយខ្លួនឯងរំពេចនោះបងប្អូននឹងដឹងថា ការអធិដ្ឋានមិនមែនជាការស្ងៀមស្ងាត់ទទេ ឬការនិយាយម្នាក់ឯងនោះឡើយ។ ប៉ុន្តែវាជាការសន្ទនារវាងបងប្អូននិងព្រះជាម្ចាស់ដែលយើងមិនបានស្គាល់ព្រះអង្គឡើយ។ ជួនកាលព្រះអង្គបង្ហាញព្រះអង្គនៅពេលដែលបងប្អូនមិនបានគិតដល់ទ្រង់ ឬពេលបងប្អូនជាប់រវល់នឹងការងារ។
ព្រះជាម្ចាស់ក៏ដូចជាមិត្តភាព(ទំនាក់ទំនងជាមួយអ្នកដទៃ)ដែលមាននៅជុំវិញបងប្អូន។ ជួនកាលព្រះជាម្ចាស់ទ្រង់បង្ហាញអោយយើងឃើញនៅពេលយើងនិយាយជាមួយមិត្តភក្តិនិងសហសេវិក។ ហើយព្រះអង្គយាងមកនៅពេលដែលបងប្អូនទុក្ខចិត្តគ្នាទៅវិញទៅមកនិងនិយាយសេចក្តីពិត។
ជួនកាលទ្រង់គង់ជាមួយបងប្អូននៅពេលបងប្អូនធ្លាក់ទឹកចិត្តនិងមានអារម្មណ៏ឯកោម្នាក់ឯង។ ព្រះជាម្ចាស់ធ្លាប់បានទទួល អ្វីជាការបដិសេធនិងការក្បត់រួចទៅហើយតាមរយៈព្រះយេស៊ូ។ ព្រះយេស៊ូ សព្វព្រះហឫទ័យទទួលទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរនិងភាពឯកោជំនួសយើង ហើយបានត្រាស់ហៅបងប្អូននិងខ្ញុំចំឈ្មោះម្នាក់ៗទៀតផង។
ព្រះសហគមន៏បានកើតឡើងដោយការួបរួមគ្នារបស់មនុស្សរាប់លាននាក់រួចបានបង្រួបបង្រួមអោយមនុស្សទាំងអស់ដើម្បីលើកតម្កើងកោតសរសើរព្រះជាម្ចាស់ដោយជុំគ្នាក្នុងការអធិដ្ឋានដ៏សំខាន់មួយគឺ”អភិបូជា” ។ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន អភិបូជាគឺជាការជួបជុំគ្នាអធិដ្ឋានរបស់បងប្អូនអ្នកជឿ។ នៅក្នុងអភិបូជានេះគេបានប្រើគ្រឿងឧបភោគបរិភោគ ក្នុងគ្រួសារ។ វាប្រារព្ធឡើងដោយៈ ប្រជាជនដែលមករួបរួមគ្នាអធិដ្ឋាន បើកដួងចិត្តនិងទុក្ខចិត្តគ្នាទៅវិញទៅមកសេចក្តីស្រលាញ់ ក្នុងអភិបូជាដែលរំលឹកដល់ទុក្ខលំបាករបស់ព្រះយេស៊ូនិងមនុស្សទាំងអស់ និងសេចក្តីសង្ឃឹមដែលកើតចេញពីសេចក្តីទុក្ខ។
ក្នុងវិធីទី៧នេះគេបានបង្រួមជាចំណុចតែមួយគឺ មានសេចក្តីស្ងៀមស្ងាត់ ទីកន្លែងពេលវេលាទុក្ខលំបាក ការប៉ះស្ទាប ការស្តាប់ និងការជួបព្រះជាម្ចាស់ដោយទល់មុខនឹងទ្រង់(នៅក្នុងដួងចិត្តរបស់បងប្អូន)។
Article Source: CAHAYA SUARA RESOURCE CENTRE
|