|
ការល្បួងមុនពេលជ្រមុជទឹក
Posted: 9th April 2008
អគ្គសញ្ញាជ្រមុជទឹកតាមបែបគ្រីស្តសាសនា
|
អស់អ្នកដែលធ្វើការស្វែងយល់ពីសាសនាកាតូលិកតែងតែមានទទួលបានការរិះគន់ក៏ដូចជាភាពប្រឈមមុខទៅនិង រឿងរ៉ាវរវាងគ្រួសារ សង្គម មិត្តភក្តិ និងជាតិសាសន៏ផងដែរ។ កញ្ញា អ៊ឹម សុខន ដែលមានអាយុ២២បានកើតក្នុងគ្រួសារជាពុទ្ឋបរិស័ទដែលមានបងប្អូនប្រុសស្រីចំនួន៧នាក់បាននិយាយថាគ្រប់កិច្ចការទាំងអស់មិនមែន ជារឿងងាយស្រួយនោះទេ" ទោះបីជាកញ្ញាបានទទួលការគាំទ្រពីសំណាក់ក្រុមគ្រួសាររបស់កញ្ញាក៏ដោយប៉ុន្តែសំរាប់មិត្តភក្តិរបស់ កញ្ញាវិញមិនបានយល់ស្របអោយកញ្ញាធ្វើការផ្លាស់ប្តូរសាសនារបស់ខ្លួនទ្បើយ។
សកម្មភាពរបស់គ្រិស្តបរិស័ទជាកក្តាដ៏សំខាន់ដែលបានធ្វើអោយកញ្ញាមួយរូបនេះហ៊ានឈានជើងចូលក្នុងព្រះសហគមន៏។ជាងនេះទៅទៀតកញ្ញាបានបន្តថា "តើអ្នកដែលកាន់សាសនាកាតូលិកជាមនុស្សអាក្រក់?"ចំងល់នេះជាជំហ៊ានដំបូងដែលរូបកញ្ញាចូលស្វែងយល់ពីការអប់រំជំនឿ។ កញ្ញាសុខននិងទទួលពិធីជ្រមុជទឹកនៅក្នុងរដូវបុណ្យចំលងនេះមុខនេះ។យប់ថ្ងៃទី២២សុខនត្រូវទទួលពិធីជ្រមុជទឹកដោយលោកអភិបាលអេមិលដេត្បមជាអភិបាលភូមិភាគភ្នំពេញ ព្រមទាំង១៤៦នាក់ដែលនៅតាមបណ្ដាលខេត្តមួយចំនួន។
អ្នកមីងញឹមសុខអេងមានអា៣៥ឆ្នាំធ្លាប់មានប្រវិត្តជូរចត់មុនពេលក្លាយខ្លួនជាគ្រិស្តបរិស័ទបាននិយាយថាអ្នកមីងធ្លាប់ទទួលរងការមាក់ងាយនិងស្តីបន្ទោសពីសំណាក់អ្នកជិតខាងថាជាជនក្បត់ជាតិដែលទៅជឿលើសាសនាអឺរ៉ុបទៅវិញ។មានពេលខ្លះអ្នកមីងត្រូវរងនៅអំពើហិង្សាពីប្តីរបស់អ្នកមីងដែលមិនយល់ព្រមអោយអ្នកមីងទៅរៀនអប់រំជំទោះបីជាយ៉ាងណាក៏ដោយគ្មានអ្វីមួយដែលអាចបញ្ឈប់អ្នកមីងបានដែរពីព្រោះអ្នកមីងចូលចិត្តនូវនៅរបស់ព្រះជាម្ចាស់។
លោកគ្រូ ដុង សាវង់ជាគ្រូអប់រំជំនឿនៅព្រះវិហារសន្តយូសែបបានមានប្រសាសន៏ថា "អ្នកដែលអាចទទួលពិធីជ្រមុជ ទឹកបានលុះត្រាដែលមានអាយុចាប់ពី១៨ឆ្នាំទ្បើង និងត្រូវទទួលការរៀនអប់រំជំនឿក្នុងរយះពេលចាប់ពី៣ទៅ៤ឆ្នាំផងដែរ "លោកគ្រួបានបន្ថែមទៀតថា អ្នកទាំងអស់នេះត្រូវទទួលការប្រឈមមុខយ៉ាងខ្លាំងចំពោះក្រុមគ្រួសារមិត្តភក្តិ សាច់ញ្ញាតិនិងសង្គមរបស់ខ្លួន។
លោកអភិបាលអេមីលបានធ្វើការគូសបញ្ចាក់បន្ថែមទៀតថាអ្វីដែលព្រះសហគមន៏របស់យើងធ្វើទៅនេះដើម្បីទុកឱកាសអោយបងប្អូនមានការរិះគិតទៅលើជំនឿរបស់ខ្លួនមុនពេលទទួលពិធីជ្រមុជទឹក និងជាការបង្ការនូវពាក្យចរ ចាមអារាមថា នេះជាការបង្ខិតបង្ខំផងដែរ។តាមរយ: អត្ថបទគម្ពីរបស់លោកលូកាបាននិយាយថា "ចាប់ពីពេលនេះតទៅប្រពន្ឋនិងមានជំលោះជាមួយប្តី និងមានអ្នកដែលប្រឆាំងគ្នាទៅវិញទៅមក" ជីវិតជាគ្រិស្តបរិស័ទមិនមែនជារឿងងាយស្រួលនោះទេ អ្នកត្រូវរស់នៅអោយដូចជាព្រះអង្គដែលមានក្តី អំណរសប្បាយទុក្ខព្រួយនិងការមាក់ងាយសព្វបែបយ៉ាងដូចព្រះអង្គផងដែរ នេះជាអ្វីដែលលោកគ្រូវង់បាន និយាយ។ លោកពុកប៉ង់ស្យូ ហ្រ្វាន់ស៊ីសដែលមានអាយុ៦៩ឆ្នាំ និងជាប្រធាននៃមណ្ឌលវប្បធម៌កាតូលិកកម្ពុជាបានមានប្រសាសន៏ថា ការផ្លាស់ប្តូរសាសនាជារឿងមួយដែលមានការលំបាកខ្លាំងណាស់សំរាប់ប្រជាជនខ្មែរ ដោយហេតុ ថាប្រពៃណី និងវប្បធម៌ខ្មែរមានភាពតឹងរឹងយ៉ាងណាមិញ៩០ភាគរយនៃចំនួនប្រជាជនសរុបជកាន់សាសនា ព្រះពុទ្ឋនិងមានសញ្ចាតិជាខ្មែរ។
លោកបូជាចារ្យប៉ុង ស្យូបានមកកាន់ប្រទេសកម្ពុជាក្នុងអំទ្បុងឆ្នាំ១៩៦០ដល់១៩៧០លោកបានធ្វើស្ទាបស្ទង់ទៅប្រជាជនដែលបានធ្វើការផ្លាស់ប្តូរសាសនាគឺមានតិចណាស់ទន្ទឹមនឹងនេះប្រជាជនខ្មែរភាគច្រើនយល់ថានេះជា"នារបស់ពួកប៉ែកខាងអឺរ៉ុប "ផ្ទុយទៅវិញប្រជាជនប្រមាណ ៩០ ភាគរយដែលកាន់សាសនាកាតូលិកជាជនជាតិវៀតណាម។
នៅក្នុងឆ្នាំ១៩៧០ដែលមានលោកលន់ណល់ជាប្រមុខដឹកនាំប្រេទសបានធ្វើការជន្លៀសប្រជាជនវៀតណាមទាំងអស់អោយចេញពី ប្រទេសកម្ពុជានិង៥ឆ្នាំក្រោយមកទៀតក៏ចូលដល់របបខ្មែរក្រហមនៅពេលនោះគ្មានបរទេសណាម្នាក់ត្រូវបានស្វាគមន៏អោយស្នាក់នៅក្នុងប្រទេស កម្ពុជាទ្បើយ។ គ្មានលោកបូជាចារ្យជាជនខ្មែរឬ បងស្រីខាងសាសនាកាតូលិកក្នុងរយ:ពេល៤ឆ្នាំ។ នៅក្នុងឆ្នាំ១៩៩០ព្រះសហគមន៏បានចាប់ផ្តើមមានជីវិតសាជាថ្មីម្តងទៀត ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ ។ សព្វប្រជាជនខ្មែរប្រមាណ១៩,០០០នាក់ក្នុងចំនោម១២លាននាក់ដែលកាន់សនាកាតូលិក ។ ព្រះសហគមន៏កាតូលិកកម្ពុជាយើងមានបីភូមិភាគោ:១ ភូមិភាគភ្មំពេញ ២ ភូមិភាគបាត់ដំបងនិង៣ភូមិភាគកំពង់ចាម។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា
|