Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page Reflection #56

វិធី​ទាំង​៧​ក្នុង​ការ​អធិដ្ឋាន

Posted: 13th August 2004

Rice field in Cambodia

៦-ការ​ស្តាប់
ក្នុង​គម្ពីរ​បាន​ចែង​នូវ​អ្វី​ដែល​បានកើត​ឡើងៈ”​តាំង​ពី​ដើម​ដំបូង​ព្រះ​ជាម្ចាស់”​ព្រះ​អង្គបាន​ស្វែង​រក​យើង​ជាស្រេច​ទៅ​ហើយ​។ ព្រះ​គម្ពីរ​បាន​បង្ហាញ​គំនិត​ជា​ភាសា​របស់​មនុស្ស​នូវ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​កំ​ពុង​មាន​ព្រះ​បន្ទូល​ទៅកាន់​មនុស្ស​ទាំង​អស់​គ្រប់​ជំ​នាន់​គ្រប់​វ័យ​។
ព្រះ​គម្ពីរ​បាន​កត់​ត្រា​ទុក​តាម​របៀប​របស់​មនុស្ស​អំ​ពី​ការ​សន្ទនា​របស់​ព្រះជា​ម្ចាស់​និង​មនុស្ស​ដែល​កំពុង​តែ​នៅ​បន្ត​នៅ​ឡើយ​។ នៅ​ក្នុង​ព្រះ​គម្ពីរ​បងប្អូន​នឹង​ឃើញអ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ចំ​ពោះ​បងប្អូន​នឹង​ឃើញ​រឿង​រ៉ាវ​របស់​បង​ប្អូន​ផ្ទាល់​និង​អត្ថន័យ​របស់វា។ នៅ​ក្នុង​ព្រះ​គម្ពីរ​បងប្អូន​ក៏រក​ឃើញ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ចំពោះ​បងប្អូន​។ ព្រះ​សហគមន៏​គោរព​ព្រះ​គម្ពីរ​ជាសៀវ​ភៅ​ដ៏វិសុទ្ធ​ព្រះ​គម្ពីរ​មាន​សារៈសំ​ខាន់​ណាស់​នៅ​ក្នុង​ពិធី​បុណ្យ ​ហើយ​ព្រះ​គម្ពីរ​ត្រូវ​បាន​រៀន​ឥត​ឈប់​ឈរ​ដោយ​បព្វជិត​ ប​ព្វជិតា​ អ្នក​ប្រាជ្ញ ​គ្រូ​អប់​រំជំនឿ ​និង​អ្នក​ទេសនា​ប្រៀន​ប្រដៅ​។ ​ប៉ុន្តែ​ព្រះ​គម្ពីរ​បងប្អូន​អាច​យក​ធ្វើ​សៀវ​ភៅ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​​រហូត​បាន។​ តាមរយៈ​ព្រះ​គម្ពីរ​ ព្រះ​ជា​ម្ចាស់​នឹង​បង្ហាញ​បងប្អូន​សេចក្តី​ពិត​ដែល​មាន​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន​។ ​បងប្អូន​នឹង​ចាប់​ផ្តើម​យល់​អំពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​យាង​មកយ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បងប្អូន​មុន​ពេល​បងប្អូន​បាន​នឹក​ឃើញ​ព្រះ​អង្គ ​ហើយ​បងប្អូន​នឹង​ចាប់​ផ្តើម​យល់​ថា​ព្រះជា​ម្ចាស់​បាន​នឹង​កំពុង​បង្កើត​ជីវិត​បងប្អូន​ដ៏​អស្ចារ្យ​។ ព្រះ​ជាម្ចាស់​បង្កើត​បងប្អូន​និង​ពុំសូវ​មាន​សេចក្តី​សង្ឃឹម​ វា​ហាក់​ដូច​ជាគ្មាន​ប្រយោជន៏​អ្វី​សោះ​ឡើយ។ តែ​គួរ​ដឹង​ថា​ព្រះ​ជា​ម្ចាស់​នឹង​បំ​ពេញ​អោយ​បងប្អូន​តាម​ព្រះបន្ទូល​សន្យារបស់​ព្រះ​អង្គ​។ ព្រះ​គម្ពីរ​នឹង​បើក​បង្ហាញ​បងប្អូន​អ្វិ​ដែល​ព្រះ​ជា​ម្ចាស់​កំ​ពុង​ធ្វើ​ចំពោះ​បងប្អូន​ដើម្បី​អោយ​បងប្អូន​មាន​សេ​រី​ភាព​ពេញ​លក្ខណៈ​បងប្អូន​អាច​ដើរ​ផ្លូវ​ណា​មួយ​ក៏​បាន​”​ជា​អ្នក​បួស​ មាន​គ្រួសារ​ ឬ​នៅ​លីវ​អស់​មួយ​ជី​វិត​”​។
ដូច្នេះ​នៅ​ក្នុង​ការ​អធិដ្ឋាន​សូម​យក​ពេល​វេលា​នេះ​ដើម្បី​ស្តាប់​ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់​បងប្អូន​តាម​រយៈ​ព្រះ​គម្ពីរ​សូម​ជ្រើស​រើស​អត្ថបទ​ខ្លី​ៗ ហើយ​អាន​យឺតៗ​ធ្វើអោយ​ព្រះ​បន្ទូល​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន​។ ​សូម​អង្វរ​ព្រះ​ជាម្ចាស់ ​សូម​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​មក​បងប្អូន​សូម​អង្វរ​ព្រះ​អង្គ​បើក​ទំព័រ​ជីវិត​របស់​បងប្អូន​ដើម្បី​អោយ​បង​ប្អូន​បាន​យល់​ពី​ជីវិត​របស់ខ្លូន។​

Article Source: CAHAYA SUARA RESOURCE CENTRE

Top All Rights Reserved © 2006 Catholic Social Communications - UNICODE