Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #537

ព្រះ​វិហា​រ​​ថ្មី​​ក្រោ​យ​​​ការ​ចាប់​រ​​​​យៈពេល​១៥​ឆ្នាំ​នៅ​ភ្នំពេញ​

Posted: 25th January 2008

ពិធីសម្ភោធព្រះវិហារព្រះកុមារយេស៊ូ

ភ្នំពេញ (CSC)៖ ការ​​ជួប​​ជុំ​​ឡើង​​វិញ​​របស់​គ្រី​ស្ត​បរិ​ស័ទ​កាតូ​លិក​នៅ​ប្រ​​ទេ​​សកម្ពុជា​ នៅ​ដើម​ទសវត្ស​៩០​ បន្ទាប់​ពី​សង្គ្រាម​ដ​រ៉ាំ​រ៉ៃ​ និង​សម្លាប់​​រង្គាល់​​យ៉ាង​​ព្រៃ​ផ្សៃ​​ បាន​​រលត់​​ទៅ​។ នៅ​ពា​ក់​កណ្ដាល​ទស​វ​ត្ស​ទី​​ ​៧០​​ សាសនា​ទាំ​ង​អស់​​ត្រូ​វ​បំបា​ត់​ទាំង​ស្រុ​ង​ ប្រ​​ជា​​ជន​​ជា​​ច្រើន​ត្រូវ​សម្លាប់​ ។ ចំ​ពោះ​ព្រះ​សហគមន៍​កាតូលិក​ ក៏​បាន​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ លោក​អភិបាល​ លោក​បូជាចារ្យនិង​​ជី​ដូន​​​ជី​កា​​​តូ​លិក​​ជា​​ច្រើន​​ត្រូវ​​បាន​​សម្លាប់​​​​ ព្រះ​វិ​ហារ​​គ្រឹះ​​ស្ថាន​​នា​នា​​ របស់​​ព្រះ​​សហគមន៍​​កាតូលិក​​ត្រូវ​​បាន​​បំ​ផ្លាញ​​ចោល​ដែរ​​។

ព្រះស​ហគមន៍​កាតូលិក​បឹង​ទំពូន​ ក្នុង​ខ័ណ្ឌ​មាន​ជ័យ​ ក្រុង​ភ្នំ​ពេញ​ បាន​ចាប់​កំ​ណើត​នៅ​ដើម​ទសវត្ស​ទី​៩០​ ​ដោយ​បង​ប្អូន​ខ្មែរ​ ដែល​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ពី​ព្រំ​ដែន​ខ្មែរ​-​ថៃ​ ។​ បង​ប្អូន​ទាំង​នោះ​បាន​ស្វែង​យល់​ពី​ ព្រះ​សហគមន៍​កា​តូ​លិក​ ​នៅ​តាម​ជំ​រុំ​នា​នា​ ក្នុង​ទឹក​ដី​ថៃ​។​ ​នៅ​ពេល​ចាប់​ផ្តើម​ បង​ប្អូន​បាន​ជួប​ជុំ​នៅ​តាម​ផ្ទះ​ ​ហើយ​បាន​យក​ផ្ទះ​ធ្វើ​ជា​ព្រះ​វិហារ​រយៈ​ពេល​១៥​ឆ្នាំ​ ។​

នៅ​ថ្ងៃ​ ​ទី​ ​៦​ មករា​ ឆ្នាំ​ ២​០​០​៨​ ​កន្លង​ទៅ​នេះ​ ព្រះ​សហគមន៍​បឹង​ទំពុន​បាន​បើក​សម្ពោធ​ព្រះ​វិហារ​ដ៏​ធំ​ក្រោម​អធិបតេយ្យ​របស់​ លោក​ ម៉ាទីណូ​ ប្រធាន​ ទី​ប្រឹក្សា​សម្តេច​ប៉ាប​ ​ទទួល​បន្ទុក​ផ្នែក​ ​យុត្តិ​ធម៌​ ​និង​សន្តិ​ភាព​ ​លោក​អគ្គ​រាជ​ទូត​ ​សម្តេច​ប៉ាប​ ប្រ​ចាំ​ប្រ​ចាំ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​ និង​ លោកអ​ភិបាលព្រះ​សហក​មន៍កា​តូលិក​ទាំងបីភូ​មិ​ភាគ។​ ព្រះវិ​ហារ​ថ្មី​បានប្រ​សិ​ទ្ឋិនា​មថា៖ ​"​ព្រះ​វិហារ ​ព្រះកុមា​រយេស៊ូ ​"។​ ​​នៅក្នុ​ង​ថ្ងៃ​ស​ម្ពោ​ធ​នេះ​ ​មា​ន​អ្ន​ក​ចូ​ល​រួ​ម​ប្រ​ហែ​ល​ប្រ​មា​ណ​ជា​ ​១​០​០​០​ ​នា​ក់​ ​ទាំ​ង​ភ្ញៀ​វ​ជា​តិ​ទូ​ទាំ​ង​ប្រ​​ទេ​ស ​​និ​ង​ ​អ​​ន្ត​រ​ជា​តិ​។​ ​ ​លោក​ ម៉ាទី​ណូ​ បា​ន​​មា​ន​ប្រ​​សា​​ស​ន៍​ក្នុ​ង​​ឱកា​ស​នោះ​ថា​ ​ព្រះ​វិ​ហា​រ​ថ្មី​ដែ​ល​ស​ម្ពោ​ធ​ថ្ងៃ​នេះជាស​ញ្ញា​ស​ម្ពា​ល់ខា​ង​ក្រៅ​ នូ​វ​បំណ​ងប្រាថ្នា​ ​ដែ​ល​មា​ន​ក្នុ​ងចិ​ត្ត​រ​ប​ស់​យើ​ង​ជា​ព្រះ​ស​ហ​គម​ន៍​ ​មាន​ជំ​នឿ​ច​ង់ប្រ​កា​ស​ថា​ ព្រះ​កុ​មា​រយេ​ស៊ូដែល​ប្រ​សូ​ត​ពីព្រះនា​ង​ម៉ា​រី​ ​​បា​ន​រំ​ដោះ​យើ​ង​ ​និ​ង​ប្រ​ទា​ន​ឲ្យ​យើ​ង​ទ​ទួ​ល​ជី​វិ​ត​ ​ពេ​ញ​ប​រិបូ​រ​ណ៍។​ ​លោ​ក​ប​ន្តថា​៖ ព្រះ​កុ​មា​យេ​ស៊ូ​ជា​ព្រះ​ជា​អ​ម្ចា​ស់​ដែ​ល​បា​ន​ចា​ប់​កំ​ណើ​រ​ជា​ម​នុ​ស្ស​ ​ព្រះ​ជា​ម្ចា​ស់​បា​ន​ស្រ​ឡា​ញ់​ ​ពិ​ភ​ព​លោ​ក​នេះ​ ​ព្រះ​អ​ង្គ​បា​ន​ប្រ​ទា​ន​ព្រះ​បុ​ត្រារ​ប​ស់​ព្រះ​អង្គ​ ​ឲ្យ​យើ​ង​។​ ​ក្នុ​ង​ពេ​ល​នេះ​ ​ព្រះ​ជា​ម្ចា​ស់​ប្រ​ទា​ន​ព​រ​ ​និ​ង​ជួ​យ​យើ​ង​ទាំ​ង​ផ្លូ​វ​កា​យ​ ​និ​ង​ចិ​ត្ត​ ​
​ដោ​យ​ព្រះ​វិ​ញ្ញា​ណដ៏​វិ​សុ​ទ្ឋ​។​ ​សូម​ឲ្យ​យើ​ង​តា​ង​ចិ​ត្ត​សា​រ​ជា​ថ្មី​​ក្លា​យ​ជា​សា​វ័​ក​ដ៏ជិ​ត​ស្និ​ត​រ​ប​ស់​ព្រះ​យេ​ស៊ូ​ដើ​ម្បី​ឲ្យ​យើ​ង​ស្គា​ល់​ព្រះ​អ​ង្គ​កា​ន់​តែ​ច្បា​ស់​ឡើ​ង​ ​និ​ង​នាំ​ឲ្យា​អ្ន​ក​ដ​ទៃ​បា​ន​ស្គា​ល់​ព្រះ​ ​​តា​ម​ព្រះ​ប​ន្ទូ​ល ​អ​គ្គ​ស​ញ្ញា​ ​និ​ង​ ​ស​ន្តិ​ភា​ពក្នុ​ងជី​វិ​ត​រ​ប​ស់​យើ​ង​។ ​នៅ​ថ្ងៃ​នេះ​ដែ​រ​សូ​ម​ឲ្យ​យើ​ង​យ​ក​ត​ង្វា​យ​រ​ប​ស់​យើ​ង​ម​ក​ថ្វា​យ​ព្រះ​អ​ង្គ​ ​​គឺ​ចិ​ត្ត​ស្រ​ឡា​ញ់​ព្រះ​អ​ង្គ​ ​និ​ង​ស្រ​លា​ញ់​ប​ង​ប្អូ​ន​ឯ​ទៀ​ត​ ​ៗ​។​ ​ត​ង្វា​យជា​ពា​ក្យ​អ​ធិ​ដ្ឋា​ន​ និ​ង ​អំ​ពើ​រល្អ​រ​ប​ស់​យើ​ង។​ ​

​ប​ន្ទា​ប់ពី​ពិ​ធី​បុ​ណ្យបា​ន​ប​ញ្ចប់​ ​លោ​ក​បូ​ជា​ចារ្យ​ ​​​ម៉ា​​​រី​យ៉ូ​ ​អ្ន​ក​ទ​ទួ​ល​ខុ​ស​ទ្រូ​វ​​ព្រះ​ស​ហ​គ​ម​ន៍​កា​តូ​លិ​ក​ ​បឹ​ង​ទំ​ពុ​ន​នេះ​ ​​បា​ន​ប​ង្ហា​​ញ​អ​រ​ម្ម​ណ៍​រំ​ភើ​ប​រី​ក​រា​យ​យ៉ា​ងខ្លាំ​ង​ចំ​ពោះ​អ្ន​ក​នា​ម​សា​រ​ ​"​ ​ខ្ញុំ​ស​ប្បា​យ​ខ្លាំង​ណា​ស់​ "​។​ ​ក្នុង​ព្រះ​វិ​ហា​រ​ថ្មី​នេះ​ ​មា​ន​ប​ញ្ចុះ​ ​អ​ដ្ឋិ​ធា​តុ​ ​​ស​ន្ត​បុ​គ្គ​ល​ ​ពី​រ​រូ​ប​លើ​អ​ស​នៈ​ ​គឺ​ ​ស​ន្ត​ ​រី​កា​ដូ​​ម៉ា​​​រី​​​យ៉ា​ម​ពុ​យ​រ​ ​និ​ង​ស​ន្ត​ ​ពី​យ៉ូ​ ​ម​ក​ពី​យេ​ត្រា​ល​ស៊ី​ណា​ប្រ​ទេ​ស​អ៊ី​តា​លី​ ​។ ​

លោ​ក​បូ​ជា​​ចា​រ្យ​ម៉ា​រី​យ៉ូ​ ​​បា​ន​ព​ន្យ​ល់​​ថា​ ​"​កា​រ​ប​ញ្ចុះ​អ​ដ្ឋិ​ធា​តុ​លើ​អ​ស​នៈ​នេះ​ ​មា​ន​ន័​យ​ថា​ ​យើ​ង​អ​ង្វ​រ​ព្រះ​ជា​ម្ចា​ស់​តា​ម​រ​យៈស​ន្ត​បុ​គ្គ​ល​ ​​ដែ​ល​បាន​ឡើ​ង​ស្ថា​ន​ម​រ​ប​សុ​ខ​​ហើ​យ​"​។​ ​ព្រះ​ស​ហ​​គម​ន៍​នៅ​លើ​ផែ​ន​ដី​​ ​និ​​ង​ ​នៅ​ស្ថា​ន​ប​រ​ម​សុ​ខ​រួ​ម​អ​ង្វ​រ​ព្រះ​ជា​ម្ចា​ស់​ ។​​ ​​លោ​កបូ​ជា​ចា​រ្យ​ប​ន្ត​ថា​"​ ​ស​ន្ត​រី​កា​ដូម៉ា​រី​យ៉ា​បាម​ពុ​យ​រី​ ​ជា​បូជាចា​​រ្យដែ​ល​ស្គា​​ល់​ចិត្ត​រ​ប​ស់​ម​នុ​ស្ស​ ​លោ​ក​ជួ​យ​គេ​ឲ្យ​ ​ចេះ​និ​យា​យ​​ស្មោះ​​ត្រង់​​​។​ ​

​ពេ​ល​ធ្វើ​ពិ​ធី​សំ​រុះ​សំរួ​ល​ ​បើ​គ្រី​ស្តប​រិ​ស័​ទ​ ​និ​យា​​យ​ ​មិ​ន​ពិ​ត​ ​លោ​ក​ប្រា​ប់​គេ​​ភ្លា​ម​"​។​ ​ ​ចំ​ពោះ​ ​ស​ន្ត​ ​ពី​យ៉ូ​ ​លោ​ក​ជា​គ្រូ​ពេ​ទ្យ ​ពេ​ល​ស្លាប់​លោ​ក​យ​ក​ស​ព​គា​ត់​ដា​ក់​ក្នុ​ង​ព្រះ​វិ​ហា​រ​មួ​យ​ ​។​ ​ស​ព្វ​ថ្ងៃ​មា​​ន​គ្រី​ស្ត​ប​រិ​ស័ទ​ជា​ច្រើ​ន​បា​ន​ ​ធ្វើ​ដំ​ណើ​រ​ទៅ​ ​គោ​រ​ព​ស​ព​រ​ប​ស់​គា​ត់​ ​​ជា​ពិ​សេ​ស​អ្ន​កជំ​ងឹដើ​ម្បី​សុំ​ឲ្យ​ឆា​ប់​ជា​សះស្បើ​យ​​។
​ដោ​យ​ឡែ​ក​ ​អ្ន​ក​ស្រី​ ​ងួ​ន​ ​​ផ​ល្លា​ ​ជា​ស​មា​ជិ​ក​គ​ណៈ​ក​ម្មកា​រ​​រៀ​ប​ចំ​ពិ​ធី​បុ​ណ្យ ​ក្នុ​​ង​ព្រះ​សហ​​គ​ម​ន៍​ ​បឹង​​ទំ​ពុន​​ ​​បា​​នសំ​ដែ​ង​អារ​ម្ម​ណ៍​រំ​ភើ​ប​រ​ប​ស់​ខ្លួ​ន​ថា​ ​"ថ្ងៃ​នេះ​អ្ន​កស្រី​រំ​ភើ​​ប​ណាស់​ ​"​ ​ព្រោះ​ជា​ពេ​ល​វេលា​ដែ​ល​យើ​ង​​រំ​ពឹង​​ជា​យូ​រម​​ក​ហើ​យ​។​ ​ ​​ថ្ងៃ​នេះដែ​រ​ ​​ជា​ពេ​ល​វេ​លា​ជួ​ប​ជុំប​ង​ប្អូ​ន​គ្រី​ស្ត​​ប​រិ​ស័​ទ​គ្រ​ប់ទី​​កន្លែ​ង​ក្នុ​​ង​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​។​ ​នេះ​ជា​កិ​ត្តិ​យ​ល​​សំ​រា​ប់​ព្រះ​សហ​គ​ន៍​​កា​តូលិ​​ក​ ​​បឹង​ទំ​ពុ​ន​ដែ​រ​ដែ​ល​ ​លោ​ក​ទី​ប្រឹ​ក្សា​ស​ម្តេ​ច​ប៉ា​ប​ ​លោ​ក​អ​គ្គ​រា​ជ​ទូ​ត​រ​ប​ស់​ស​ម្តេ​ច​ប៉ា​ប​ប្រ​ចាំ​ ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ដែ​ល​បា​ន​អ​ញ្ជើ​ញ​ចូ​ល​​រួ​ម​ក្នុ​ង​ពិ​ធី​ស​ម្ពោ​ធ​ព្រះ​វិ​ហា​រ​ថ្មី​នេះ​។​ ​ព្រះ​វិហា​រ​ថ្មី​នេះ​ ​ជា​ក្តី​ស​ង្ឃឹ​ម​ថ្មី​រ​ប​ស់​ព្រះ​ស​ហ​គ​ម​ន៍​កា​តូ​លិ​ក​ ​​និ​ង​ជួ​យ​ឲ្យ​ជំ​នឿ​រ​ប​ស់​យើ​ង​រី​ក​ចំ​រើ​ន​ឡើ​ង​ដែរ​។

Article Source: ការិយាល័យព័ត៌មានកាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE