|
ទស្សនកិច្ចរបស់ទីព្រឹក្សាសម្តេចប៉ាបនៅ វិទ្យាល័យ ចំណេះទូទៅ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សន្តហ្រង់ស្វ័រ
Posted: 14th January 2008
លោក ទីព្រឹក្សាសម្េតចប៉ាបជួបជាមួយសិស្ស និស្សិតនៅវិ.សន្តហ្រ្វង់ស្វរ
|
តាកែវ (C.S.C)៖ នៅរសៀលថ្ងៃទី ៥ មករា ២០០៨ នេះ លោក RENATO RAFFAELE MARTINO ជាទីប្រឹក្សាសម្តេចប៉ាប រូមដំណើរជាមួយលោក អគ្គរាជទូតសម្តេចប៉ាប សាលវ៉ាទ័រ ពេណ្ណាស៊ីអូ ប្រចាំកម្ពុជា ព្រមទាំងលោកអភិបាល ទាំង៣ភូមិភាគនៃព្រះសហគមន៍កាតូលិកកម្ពុជា បានធ្វើទស្សនកិច្ចនៅវិទ្យាល័យសន្តហ្វ្រង់ស្វ័រ និងវិទ្យាស្ថាន សន្តហ្រង់ស្វ័រ ស្ថិតក្នុងភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ចំងាយប្រមាណ៨០គ.ម ពីទីក្រុងភ្នំពេញ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកគ្រួ អ្នកគ្រួ សិស្សានិសិស្ស ព្រមទាំងគ្រីស្តបរិស័ទនៅទីនោះ ប្រមាណជាង ៥០០ នាក់។
លោកនាយកសាលា ប៉ិច វិបុល បានឡើងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ទីព្រឹក្សាសម្តេចប៉ាប និងបានថ្លែង របាយការណ៍អំពីដំណើរការរបស់សាលាមួយចំនួន ប្រាប់ដល់ទីព្រឹក្សាសម្តេចប៉ាបនោះថា៖ វិទ្យាល័យចំណេះទូទៅ និងបណ្ដេះបណ្ដាលវិជ្ជាជីវៈ សន្តហ្រង់ស្វ័រ បានចាប់ផ្តើម សិក្សាពីឆ្នាំ ២០០៣-២០០៤ ជាគំនិតផ្តួចផ្តើមរបស់លោក អូលីយយ៉េ៕ វិទ្យាល័យនេះ ជាការរួចំណែកមួយជួយដល់សិស្សក្រីក្រ និងលើកកំពស់លើវិស័យសិក្សា ជាពិសេសទៅទៀតសាលាឧបត្ថមចំណីអាហារ សំលៀកបំពាក់ និងសម្ភារៈសិក្សាមួយចំនួនទៀត។ ជាងនេះទៅទៀត សាលាមានបង្រៀនទាំងចំណេះទូទៅផង និងវិជ្ជាជីវផង។ មុខវិជ្ជាជីវមានដូចជា កសិកម្ម លេខាធិការ និង តម្បាញសូត្រ។ ជាងនេះទៅទៀត លោកបានបង្ហាញពីលទ្ទផលនៃសាលាដែលទទួលបាន ដូចជា ក្នុងឆ្នាំសិក្សា ២០០៥-២០០៦ សិស្សបានប្រលងទុតិយ្យភូមិជាប់បានចំនួន ៨៧.៥ ភាគរយ និងឆ្នាំ ២០០៦-២០០៧ នេះសិស្សទាំងអស់ បានប្រសងជាប់ ១០០ ភាគរយ។
ទីព្រឹក្សាសម្តេចប៉ាប លោកបានសំដែងនូវទឹកចិតរីករាយ យ៉ាងក្រៃលែងចំពោះពេលវេលាជាមួយ សិស្សសាលា នៅទីនោះ លោកបាននិយាយយ៉ាងនេះថា៖ ខ្ញុំចាស់ហើយ! តែពេលនេះខ្ញុំហាក់បីដូចជាមានអារម្មណ៍ថា ខ្ញុំនៅវ័យដូចប្អូនៗ ដោយបានឃើញពីសកម្មភាពនិង សមត្ថភាពរបស់បូនៗ។ លោកកបានលើកទឹកចិតចំពោះសិស្ស និងនិស្សិតនៅទីនោះផងដែរ ដោយលោកបានមានប្រសាសន៍ថា៖ យើងរៀនគឺមិនមែនតែសំរាប់ខ្លួនយើង គឺដើម្បីចេះទទួលខុសត្រូវទាំងស្រុង ចំពោះសង្គម ចំពោះគ្រួសារទាំងមួល។ ជាចុងក្រោយនៃការជួប ជាមួយសិស្សនិស្សិតនៅទីនោះ លោក RENATO RAFFAELE MARTINO ជាទីព្រឹក្សាសម្តេចប៉ាប រូមជាមួយលោក អគ្គរាជទូតសម្តេចប៉ាប ប្រចាំកម្ពុជា ព្រមទាំងលោកអភិបាល ទាំង៣ភូមិភាគ បានដើរទសនាសាលា សួនកសិកកម្ម កន្លែងតម្បាញសូត្រ និងសួរសុខទុក្ខក្រុមកាយរិទ្ឋនៅទីនេះផងដែរ។ លោក RENATO RAFFAELE MARTINO លោក អគ្គរាជទូតសម្តេចប៉ាប សាលវ៉ាទ័រ ពេណ្ណាស៊ីអូ និងលោកអភិបាលទាំង៣ភូមិភាគព្រមទាំងលោកអូលីវយ៉េ បានថ្វាយអភិបូជា ជាមួយគ្រឹស្តបរិសទ្ឋនៅព្រះវិហារនោះផងដែរ។
Article Source: ការិយាល័យព័ត៌មានកាតូលិកកម្ពុជា
|