Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #531

សួស្តីបុណ្យព្រះយេស៊ូប្រសូត ហៅថា បុណ្យណូអែល

Posted: 19th December 2007

គ្រឹស្តបរិស័ទរៀបចំកុមារយេស៊ូ

ប្រសិន​បើបង​ប្អូន​ដើរ​នៅទី​ក្រុង ​បង​ប្អូន​មុខ​ជា​នឹង​ឃើញ​ផ្កាយ​ធំៗ​ ធ្វើ​ពីក្រដា​សច​ម្រុះ​ពណ៌​ ឃើញ​ពន្លឺ​ចាំង​ចែង​យ៉ាង​ ស្អាត​ មាន​តាំង​ផ្សព្វ​ផ្សាយ​ពាណិ​ជ្ជក​ម្ម ​មានការ​​ញឲ្យទៅពិសាម្ហូ​ប ​
យ៉ាង​ឆ្ងាញ់​នៅ​កន្លែង​នេះ ​កន្លែង​នោះ​។ល។​ ក្នុង​ហាង​ខ្លះ ​មាន​តាំង​តុក្ក​តា ​តាចា​ស់ម្នា​ក់​ ពាក់​ពុក​មាត់​វែង​​​អាវ​ពណ៌​ក្រហម​ មួក​ក្រ​ហមែ​វង​ ហៅថា ​តាណូអែល។ ​មនុស្សជា​ច្រើន​យល់​ច្រឡំ​ ដោយ​ស្មាន​ថា ​​បុណ្យ​ណូ​អែល​ គ្រាន់​តែជាបុ​ណ្យស​ប្បាយ​ ឬ​ក៏ជាចូ​លឆ្នាំ​អឺរ៉ុ​ប​ ឬក៏ជា​រដូវជូន ​ពរ​គ្នាទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​។

តាម​ពិត​ យើង​ជាគ្រី​ស្តប​រិស័ទ​ មិន​ពេញ​ចិត្ត​នឹង​ការ​ទាំង​សោះ​ ​​ព្រោះ​​​កា​រ​ទាំង​នោះហូរ​ចេញ​មក​ពីទំ​នៀម​ទម្លាប់​អ្នក​ គោ​រព​ព្រះ​អាទិត្យ​ ឬម្ចា​ស់ទឹកម្ចា​ស់ដី​រស់​នៅទ្វី​បខាងជើ​ងតាំង​ពីបុរាណម​ក គឺ​មិនជា​ប់ទា​ក់ទង​នឹងជំ​នឿនៃគ្រីស្ត​ ​សាស​នា​យើង​ទាល់​តែ​សោះ។​

ចំពោះ​​​យើ​​ង​ជាគ្រី​ស្ត​ប​រិស័ទ​វិញ​ នៅថ្ងៃ​ ២៤​-២៥​ ខែធ្នូ ​​យើ​ង​នាំគ្នា​ធ្វើ​បុណ្យ​រំឭក​ថ្ងៃព្រះយេ​ស៊ូប្រសូ​ត​នៅដើម​នៃគ្រីស្ត​ សករាជ​។ ​បុណ្យ​ណូអែល​មក​ពីពាក្យ​ឡា​តាំង​មានន័យ​ថា "​កំណើត"​។ ទោះ​បីក្នុ​ង​គម្ពី​រ​គ្មា​ន​ចែ​ង​អំ​ពី​ថ្ងៃ​ព្រះ​យេស៊ូ​ ​​​ប្រ​សូតក្តី ក៏គ្រីស្ត​បរិស័ទ​ពី​ដើម​សន្មត​យក​ថ្ងៃ​ទី២៥​ ខែធ្នូ​ ធ្វើ​ជាថ្ងៃខួ​បកំណើ​តព្រះអ​ង្គ ​ដើម្បី​គោរ​ពព្រះអ​ង្គទុក​ជា​ពន្លឺ​ ​ដែ​ល​បំភ្លឺ​ពិភ​ព​លោ​ក​ នៅ​ថ្ងៃដែ​ល​សា​ស​ន៍​ដទៃ​គោ​រ​ព​ថ្វាយបង្គំព្រះអា​ទិត្យ ​​ទុក​ជាព្រះ​របស់​គេ។​

តាម​គម្ពីរ​មាន​រៀប​រាប់អំ​ពីព្រះយេ​ស៊ូប្រសូ​តយ៉ាង​អស្ចារ្យ​
ដូច​ពុទ្ឋ​បរិស័​ទតែង​ពិពណ៌​នាអំពី​ព្រះពុទ្ឋប្រសូតដូច្នេះដែរ ​ក្នុង​គោល​បំណង​ប្រកាសជំ​នឿរ​បស់​ខ្លួន​ចំពោះ​ព្រះ​ដែល​ខ្លួន​គោ​រព​បម្រើ​នោះ។​ នៅ​ថ្ងៃ​បុណ្យ​នេះ ​យើង​ជាគ្រីស្ត​បរិស័ទ​ គោរ​ព​ព្រះ​យេស៊ូទុ​ក​ជាព្រះ​គ្រីស្ត​ និ​ងជា​ព្រះ​អ​ម្ចាស់​តាំ​ង​ពី​កើ​ត​ម​ក​។​​ដោ​យ​ព្រះ​ជា​ម្ចា​ស់​ប្រ​សូត​ម​ក​ជា​មនុ​ស្សដូ​ច​យើង​បេះ​បិ​ទ​ ​យើ​ងជា​គ្រី​ស្ត​ប​រិ​ស័ទ​ជឿ​ថា​ ​ម​នុ​ស្ស​គ្រ​ប់​ៗ​​រូប​​មា​ន​ត​ម្លៃ​ដ៏​ថ្លៃថ្នូរ​ ព្រោះ​មនុស្ស​សុទ្ឋ​តែជា​រូប​តំណា​ងរប​ស់ព្រះអង្គ។​​

នេះ​​ជា​​គ្រឹះ​នៃសិ​​ទ្ឋ​​មនុស្ស។​ ទោះបី​អ្នក​ក្រីក្រ​តោក​យ៉ា​ក​ក្តី​ ​អ្ន​កគ្មា​ន ស​ម្លៀកបំ​ពាក់​ក្តី ​មនុស្សល្ង​ង់ក្តី ​អ្នកកើ​តអេដស៍ក្តី ​ក៏សុទ្ឋ​តែមាន​តម្លៃដ៏​ថ្លៃថ្នូរ​ដែរ​ ព្រោះគេ​ជាបុ​ត្រ​ធីតា​រ​ប​ស់ព្រះ​ជា ​ម្ចា​ស់​។​​ក្នុ​ងឱ​កាស​បុ​ណ្យ​ព្រះ​យេ​ស៊ូ​ប្រ​សូ​ត​ បើ​យើ​ង​មា​ន​បំ​ណងច​ង់​គោ​រ​ព​ព្រះ​យេ​ស៊ូ​យ៉ា​ង​ពិ​ត​ប្រា​កដ​ ​​​​យើ​ង​ត្រូវតែ​នឹកគិតដល់ ​អ្នកដែ​លសង្គ​មលះ​បង់ចោ​ល ​ជួយអ្ន​ក​ក្រី​ក្រដោ​យ​សុ​ទ្ឋ​ចិត្ត​ ​​​យ​​កចិត្តទុក​ដា​ក់​ស្រុះ​ស្រួ​ល​ជាមួ​យ​អ្នកដែ​ល​មាន​រឿង​នឹ​ង ​​យើ​ង។​ល​។ ដោយ​ជឿ​ថា​ ​​នៅ​ពេ​ល​យើង​គោរព​មនុស្សម្នាក់ ​យើងពិ​តជា ​គោ​រ​ពព្រះយេ​ស៊ូ​ដែ​ល​ប្រ​សូត​ម​ក​ជា​ម​នុ​ស្ស​ ​ដូ​ចយើ​ង​ដែ​រ​។​ ​យើ​ង​ត្រូ​វ​នឹក​ដល់​ពា​ក្យ​រ​ប​ស់​ចាស់​បុ​រា​ណ​ថា​ ​"​ព្រះ​ជា​ម្ចាស់​ប្រ​សូ​ត​ជា​ម​នុ​ស្ស ​ដើ​ម្បី​ឲ្យ​ម​នុ​ស្ស​កើត​ជា​ព្រះ​ ​ជា​ម្ចា​ស់​វិញ​"​។​

Article Source: លោកបូជាចារ្យ ហ្រ្វង់ស្វ័រ​ សូដ៍

Top All Rights Reserved © 2006 Catholic Social Communications - UNICODE