|
ការសម្ភោធន៏ការិយាល័យជេ ស្វីតនិង ការជួយដល់កសិករ
Posted: 4th December 2007
អង្គស្នួល(C.S.C)៖ ច្រើនជាងមួយទស្សវត្សហើយដែលអង្គការ ជេស្វីត JS បំរើការកម្ពុជាយើងបានធ្វើការជួយដល់ជីវភាពរបស់ ប្រជាជនក្រីក្រតាមរយៈជួយបង្កើតសមាគមន៏ ដែលមានការផ្តល់ជាជំនួយសំរាប់សំរួលដល់ការអភិវឌ្ឍន័សេដ្ឋកិច្ច របស់ពួកគេ។
សមាគមន៏សាមគ្គីកសិករនេះមានទីតាំងនៅចំណ្ដាលស្រុកអង្គស្នួលដែលមានចំងាយប្រមាណ២៥គ,ម ពីទិសខាងលិចនៃទីក្រុងភ្នំពេញ។ សហគមន៏បានបង្កើតទ្បើងនៅឆ្នាំ១៩៩៣ ហើយឥទ្បូវនេះមានសមាជិក ដល់ទៅ ១៧៨ក្រុម តាមរយះពាក្យសម្តីរបស់លោក ទ្បុង សុផលដែលជាអ្នកជំនួយការនៅក្នុងភូមិនៃកម្មវីធីនេះបានមាន ប្រសាសន៏កាលពីថ្ងៃទី១៥ខែវិច្ចិការ ដែលជាពេលបើសម្ភោធន៏ការិយាល័យនេះ។ លោកក៏បានបន្តទៀតថា អង្កការ នេះបង្កើតទ្បើងក្នុងគោលបំណងជួយផ្តល់ប្រាក់អោយប្រជាជនខ្ចីក្នុងអត្រាការប្រាក់់ត្រឹមតែ៣ភាគរយ ចំនែក ១,៣ នៃប្រាក់ចំនូលត្រូវបានដាក់បញ្ចូលទៅក្នុងប្រាក់ឧបត្ថម្ភ ហើយកសិករក៏អាចខ្ចីបន្ថែមទៅដើម្បីធ្វើកសិកម្មឬបង្កើត អាជីវកម្មធន់តូច។ នៅក្នុងសមាគមន៏នេះ ប្រធានក្រុមសំរាប់មើលការខុសត្រូវហើយក៏មានបង្កើតកន្លែងផ្ទុកស្រូវ និងគ្រោលចិញ្ចឹមគោផងដែរ។ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនអោយខ្ចីដោយអាចជំនួយមកវិញជាអ្វីផ្សេង ក៏បានដែរ។
កញ្ញា ហុង ណាវីដែលជាតំណាងសហគមន៏បានប្រាប់អោយដឹងកាលពីថ្ងៃដដែលនោះថា នៅក្នុង ការិយាល័យមានកុំព្យូរទ័រនិងម៉ាស៊ីនព្រីនមួយដែលមានតំលៃសរុប១៤,៥០០ដុល្លា ហើយ៩០ភាគរយនៃប្រាក់ទាំង អស់នេះបានមកពីសមាគមន៏ដែលមាន១៧៨ក្រុមនេះតែម្តង។ កញ្ញា សុន ធារីបានធ្វើការគូសបញ្ចាក់ថា បើគ្មាន ការជួយផ្គត់ផ្គង់ពីអង្គការ ជេ ស្វីត (JS) នេះទេ យើងក៏មិនអាចមានថ្ងៃនេះដែរ។ ណាវីបានធ្វើការបន្ថែមពីនេះទៀតថា ការរស់នៅរបស់ពួកយើងបានជួបការលំបាក ដោយចេះតែពឹងផ្អែកទៅលើការឧបត្ថម្ភពីខាងក្រៅ នាងបន្តថា អង្គកានេះ មិនត្រឹមតែជួយជាប្រាក់ នោះទេរួមទាំងគំនិតយោបល់ ដើម្បីជួយបន្តុះបណ្ដាលយើងទៀតផង នាងបានបង្ហាញថាអ្នកភូមិបានប្រើប្រាស់លុយទាំងនេះដើម្បី សាងសង់ផ្លូវនៅក្នុងភូមិជាការជួយសំរួលដល់ការធ្វើ ដំនើរនៅក្នុងរដូវវស្សា។ កាលពីមុនអ្នកភូមិមិនមានជីវភាពធូរធារនោះប៉ុន្តែឥទ្បូវនេះមានលក្ខណៈប្រសើរជាងមុន ហើយ។
តាមរយះ គេហទំពរ័របស់ អង្គការ ជេ ស្វីតបានធ្វើការពង្រឹងដល់សហគមន៏នៅក្នុងស្រុកអង្គស្នួលអោយចេះ បង្កើត ការសាមគ្គី, ឯកភាព, ទំនួលខុសត្រូវ និងភាពជឿជាក់លើខ្លួនឯងផងដែរ។ សមាគមន៏និមួយៗរំពឹងថានិង បានជួយជីវភាពរបស់ប្រជាជនតាមរយះកម្មវិធីការបង្វិលប្រាក់ចំនូលមកពីការចិញ្ចឹមជ្រូក ក៏ដូចជាការធ្វើស្ករត្នោ ជាដើម។
Article Source: ូUCAN
|