|
យើងរួមគ្នាអប់អរគ្រប់សកម្មភាពក្នុងវិស័យអប់រំទូទៅរបស់ព្រះសហគមន៌
Posted: 23rd October 2007
ក្រុម Pastoral ថតរូបជាអនុស្សាវរីយ៍
|
សៀមរាប (C.S.C)៖ នៅព្រះសហគមន៍កាតូលិកខេត្តសៀមរាបមានទទួលស្វាគមន៍ដល់តំណាងដែលមកពី ព្រះសហគមន៍ និងបណ្ដាអង្គការនានានៃភមិភាគ បាត់ដំបង និង អស់លោកបូជាចារ្យ បងស្រី ជាច្រើនអ្នកទៀតសរុប ប្រមាណជាង66នាក់កាលពីថ្ងចាប់ពីថ្ងៃទី 17ដល់ 18 តុលា 2០០7 ។
ការប្រជុំនេះមានទិសដៅមួយ ពិភាក្សាលើប្រធានបទរួមរបស់ព្រះសហគមន៌ភូមិភាគទាំងមូលផ្តោតសំខាន់ទៅលើការអប់រំរបស់ព្រះសហគមន៌លើវិស័យផ្សេងៗដែលមានជាពិសេសគឺវិស័យអប់រំជំនឿនៅក្នុងសាសនាទៅដល់ក្មេងៗនិងមនុស្សពេញវ័យដែលកំពុងតែស្វែងយល់អំពីការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ម្យ៉ាងទៀតអ្នកដែលទទួលបន្ទុកក្នុងការអប់រំត្រូវយល់ច្បាស់នូវតួនាទីរបស់ខ្លួនដើម្បីបង្ហាញជំនឿដែលលខ្លួនមានទៅដល់អស់អ្នកកំពុងស្វែងយល់និងកំពុងបន្តស្វែងយល់អំពីគ្រីស្តសាសនា។
នាការចាបផ្តើមកម្មវិធីនៃការប្រជុំ Pastoral នេះដែរក៏មានចែករំលែកនូវបទពិសោធន៍ និងចែកជូននូវរបាយការណ៍ដែលបានធ្វើក្នុងរយះពេលមួយឆ្នាំកន្លងមកជាពិសេសគឺ បទពិសោធន៏នៃការគ្រប់គ្រង់និងវិធានការក្នុងការជួយដល់ក្មេងៗនៅតាមព្រហសហគមន៍នីមួយៗទៀតផង។
ម្យ៉ាងទៀតស្ថិតនៅក្រោមការវាយតំលៃនិងប្រៀបធៀបរបស់អង្គប្រជុំលោក អភិបាល អេនរីគេហ្វីហ្គារីដូ ដែលលោកជអភិបាល ព្រះសហគមន៌ភូមិភាគបាត់ដំបងបានមានប្រសាសន៌ថា៖ ខ្ញុំមានរម្មណ៍រំភើបនិងសប្បាយចិត្តដោយពីព្រះសហគមន៍នីមួយៗនៅក្នុងភូមិភាគយើងរួមគ្នា មានលោកឪពុក បងស្រី និងគណះកម្មការ ព្រមទាំងតំណាងអង្គការនានា មករួមគ្នានៅទីនេះដើម្បីបង្ហាញសកម្មភាពនៃការកសាងនូវសមិត្ថផលផ្សេងៗនៅក្នុងព្រះសហគមន៌ ក៏ដូចជាក្នុងសង្គមជាតិផងដែរ។
ម្យ៉ាងទៀតខ្ញុំត្រេកអរដោយបងប្អូនទាំងអស់មានការខិតខំយកចិត្តទុកដាក់ចំពោះការងារដែលជាប្រយោជន៏ចំពោះអ្នកក្រីក្រ និងក្នេងៗដែលត្រូវការអោយយើងជួយ ជាពិសេសនៅតំបន់ទន្លេដែលជាកន្លែងពុំមានភាពលំបាកនិងខ្វះអនាម័យក្នុងការរស់នៅដោយបងប្អូននិងក្មេងៗដែលរស់នៅតំបន់ទន្លេមានដូចជា កំពុងលួង ក្មេងៗពុំបានចូលសាលារៀននិងមិនចេះអានអក្សរជាច្រើនតែយើងក៏មានចិត្តរីករាយណាស់ដោយការខិតខំរបស់បងប្អូនដែលស្ម័គ្រចិត្តបំរើនៅតំបន់កំពុងលួង បានបញ្ជូនក្មេងៗប្រមាណជា1០ទៅ2០នាក់អោយចូលរៀននៅសាលារដ្ឋដោយឆ្លងកាត់ការរៀនបំប៉ននៅសាលារបស់ព្រះសហគមន៍ជាច្រើនឆ្នាំ។យើងទាំងអស់គ្នាសូមអរព្រះគុណព្រះជាម្ចាស់ដែលប្រទានអោយយើងមានប្រជុំ Pastoral ជារៀងរាល់ឆ្នាំ។ នេះជាលើកទីប្រាំបីហើយនៃការប្រជុំនេះ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក
|