CatholicCambodia.org
|
ព្រះសមាគន៏ កាតូលិកកម្ពុជាបានធ្វើការប្រកួតប្រជែង, ចែកបទពិសោធនិងការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមក Posted: 18th July 2007
បាត់ដំបង (C.S.C)៖ លោក ភូមិអភិបាល គីគេ ហ្វីហ្គារីដូ បានមានប្រសាសន៏នៅក្នុងសន្និបាតថ្ងៃទី១០ដល់១២ខែកក្កដានៅព្រះសហគមន៏បាត់ដំបងដោយមានការចូលរួមពីយុវវជនប្រមាណជាង ១៣០នាក់ថា៖ "នៅពេលណាដែលយើងជួយអ្នកដទៃនោះយើង ធ្វើឡើងដោយជំនឿរបស់របស់យើង" ។ កម្មវិធីនេះត្រូវបានគេហៅឈ្មោះថា "ការប្តូរចិត្តគំនិត និងបំរើគ្នាទៅវិញទៅមក"។ ដែលជាការប្រារព្ឋធ្វើឡើងជាលើកទីពីរបន្ទាប់ពីឆ្នាំ២០០៥ ហើយការប្រារព្វតែងតែ ធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។ លោក អភិបាលភូមិភាគបាត់ដំបង គីគេ ហ្វីហ្គារីដូ បានធ្វើការស្នើសុំនៅក្នុងកម្មវិធីនោះចំពោះអស់បងប្អូនដែលបានចូលរួម សូមធ្វើការបំរើអ្នកដទៃដោយ សេចក្តីមេត្តាករុណាដែលជាសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ដោយលោកបានសុំអោយពួកគេអាននិងរៀនពីព្រះ គម្ពី។តាមទង្វើដែលធ្វើសព្វថ្ងៃនេះមានការប្រកួតប្រជែងយ៉ាងខ្លាំងតាមដែលលោក គឹមផុងដែលអ្នកដឹកនាំគ្រិស្ត បរិស័ទនៅខេត្តពោធិសាត់បាននិយាយថា៖ នៅពេលដែលសមាគមន៏គ្រិសបរិស័ទយើងចុះទៅជួយអ្នកក្រីក្រមានអ្នក ស្រុកមួយចំនួយបាននិយាយចោទប្រកាន់ថាអ្វីដែលពួកគេធ្វើអោយដើម្បីជាប្រយោជន៏ផ្ទាល់ខ្លួនក្នុងការអាយចូល សាសនារបស់គេតែប៉ុណ្ណោះ។ Article Source: ការិយាល័យពត៌មានកាតូលិក កម្ពុជា |
All Rights Reserved © 2006 Catholic Social Communications