|
ព្រះសមាគន៏ កាតូលិកកម្ពុជាបានធ្វើការប្រកួតប្រជែង, ចែកបទពិសោធនិងការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមក
Posted: 18th July 2007
|
បាត់ដំបង (C.S.C)៖ លោក ភូមិអភិបាល គីគេ ហ្វីហ្គារីដូ បានមានប្រសាសន៏នៅក្នុងសន្និបាតថ្ងៃទី១០ដល់១២ខែកក្កដានៅព្រះសហគមន៏បាត់ដំបងដោយមានការចូលរួមពីយុវវជនប្រមាណជាង ១៣០នាក់ថា៖ "នៅពេលណាដែលយើងជួយអ្នកដទៃនោះយើង ធ្វើឡើងដោយជំនឿរបស់របស់យើង" ។ កម្មវិធីនេះត្រូវបានគេហៅឈ្មោះថា "ការប្តូរចិត្តគំនិត និងបំរើគ្នាទៅវិញទៅមក"។ ដែលជាការប្រារព្ឋធ្វើឡើងជាលើកទីពីរបន្ទាប់ពីឆ្នាំ២០០៥ ហើយការប្រារព្វតែងតែ ធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។ លោក អភិបាលភូមិភាគបាត់ដំបង គីគេ ហ្វីហ្គារីដូ បានធ្វើការស្នើសុំនៅក្នុងកម្មវិធីនោះចំពោះអស់បងប្អូនដែលបានចូលរួម សូមធ្វើការបំរើអ្នកដទៃដោយ សេចក្តីមេត្តាករុណាដែលជាសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ដោយលោកបានសុំអោយពួកគេអាននិងរៀនពីព្រះ គម្ពី។តាមទង្វើដែលធ្វើសព្វថ្ងៃនេះមានការប្រកួតប្រជែងយ៉ាងខ្លាំងតាមដែលលោក គឹមផុងដែលអ្នកដឹកនាំគ្រិស្ត បរិស័ទនៅខេត្តពោធិសាត់បាននិយាយថា៖ នៅពេលដែលសមាគមន៏គ្រិសបរិស័ទយើងចុះទៅជួយអ្នកក្រីក្រមានអ្នក ស្រុកមួយចំនួយបាននិយាយចោទប្រកាន់ថាអ្វីដែលពួកគេធ្វើអោយដើម្បីជាប្រយោជន៏ផ្ទាល់ខ្លួនក្នុងការអាយចូល សាសនារបស់គេតែប៉ុណ្ណោះ។
អ្នកស្រីជួនសុខនអាយុ៤៩ឆ្នាំ ដែលជាកាតូលិកតែម្នាក់គត់នៅតំបន់ទឹកហូរក្បែរ សៀមរាបក៏បានទទួលការរិះគន និងរើសអើង ពីសំណាក់អ្នកស្រុកមួយចំនួនដែល។ អ្នកស្រីបានបន្តទៀតថា "មានពេលខ្លះខ្ញុំមានអារម្មណ៏ថា អស់សង្ឈឹមហើយសួរខ្លួនឯងថាតើនៅបន្តជំនឿនេះតទៅទៀតឬអត់"។ អ្នកស្រីបានប្រាប់ថាដោយមានការ លើកទឹកចិត្តពីសំណាក់បងប្អូនកាតូលិកយើងធ្វើអោយគាត់នៅតែបន្តជំនឿនេះហើយអ្នកស្រីបានបន្ថែមទៀតថា៖ "ខ្ញុំមានការអរគុណ ចំពោះព្រះជាម្ចាស់ដែលទ្រង់បានធ្វើអោយមានកម្មវិធីនេះឡើង ដោយបានជួយខ្ញុំអោយ មានរឹងមាំក្នុងការដើរតាម ព្រះអង្គ" ចំពោះលោកតាង គួយ ក៏យល់ដូចនេះដែរ។ លោកបូជាចារ្យ ទំលាប់ សុផល បានធ្វើការលើកទឹកចិត្តអស់អ្នកដែលបាន ចូលរួមក្នុងកម្មវិធីនោះថា "យើងរីករាយក្នុងការក្លាយជាអ្នកបំរើរបស់ ព្រះជាម្ចាស់តាមដែលព្រះអង្គទ្រង់ត្រាស់ហៅ យើង"។
នៅក្នុងភូមិភាគបាត់ដំបងមានការរួមបញ្ចូល៨ខេត្តដូចជាៈ បន្ទាយមានជ័យ, កំពុងធំ, កំពុងឆ្នាំង, បាត់ដំបង, ឧត្តរមានជ័យ, ព្រះវិហារ,ពោធសាត់, សៀមរាបនិងទីក្រុងប៉ៃលិន។ ដែលមានគ្រិស្តបរិស័ទចំនួន៧០០០ នាក់ជាជនជាតិវៀតណាមដែលបានរស់នៅ ក្នុង២៦សមាគន៏។
កម្មវិធីនេះផ្តោតទៅលើ១០ចំនុចសំខាន់ៗដូចជា៖ សេចក្តីស្រលាញ់, ការចេះដាក់ខ្លួន, ភាពអត់ធ្មត់,ការសប្បាយរីករាយ, ភាពស្មោះត្រង់,ចិត្តល្អ,មេត្តាករុណា, សាមគ្គី,ចេះអធិដ្ឋាននិងគ្មានភាពច្រនែន។
តាមរយះការបង្ហាញទាំងនេះសម្តែងនូវ "សេចក្តីលាញ់ដែលមិនទាមទារការតមស្នងអ្វីវិញឡើយ"។
Article Source: ការិយាល័យពត៌មានកាតូលិក កម្ពុជា
|