ការជួបជុំរិះគិតអំពីព្រះបន្ទូលព្រះជាម្ចាស់"រយះពេល១ ម៉ោង
1.អធិស្ឋាន
2.អានអត្ថបទព្រះគម្ពីរ " ៥នាទី"
3.នៅស្ងៀមស្ងាត់"៣នាទី"
4.ចែករំលែកបទពិសោធន៌ជូនគ្នាទៅវិញទៅមកយ៉ាងស្និទស្នាល់ទាក់ "១០ នាទី"
5.អ្នកណែនាំចែកយោបល់ " មានក្នុងសេចក្តីណែនាំ" "១០ នាទី"
6.ចែកយោបល់គ្នាទៅវិញទៅមកជុំវិញសំណួរដាក់ជូន " ២៥នាទី"-កត់ត្រាចំណុចខ្លះៗ។
7.សូត្រធម៌ " ឱ !ព្រះបិតាយើងខ្ញុំ"
ពេលព្រះគ្រីស្តស្វាគមន៏ទទួលយើង / ក្រុមយើង
ខែ កក្កដា ២០០៧
ព្រះយេស៊ូ និង លោកសាខេ " លូកា ១៩, ១-១០"
ចូរបណ្តោយខ្លួន អោយព្រះគ្រីស្តស្ចាគមន៏ទទួលយើង
" កន្លិះ និង សំនួរខ្លះៗជាជំនួយសម្រាប់អ្នកទទួលខុសត្រូវក្នុងការណែនាំសំណាក់ធម៌"
I.សេចក្តីរំលឹកខ្លះ:
+ ដូចម្តេចហៅថា អ្នកទារពន្ធ ?
នៅសម័យព្រះយេស៊ូ ប្រទេសប៉ាលេស្ទីនស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះចៅអធិរាជ
ក្រុងរ៉ូម។ ដូច្នេះជាដាច់ខាត ប្រជាជនយូដាត្រូវពន្ធដារអោយព្រះចៅអធិរាជក្រុងរ៉ូម។ ជន ជាតិយូដា ។ ជនជាតិយូដាមួយចំនួន (អ្នកទារពន្ធ)ជាមន្រ្តីរាជការ និងមានភារ:កិច្ចទារពន្ធ ដារពីប្រជាជនសំរាប់រាជការរ៉ូមមាំង។
+ហេតុអ្វីគេពោលថា លោកសាខេ ជាមនុស្សបាប ?
ជនជាតិយូដាប្រកាន់ថា ដើម្បីអោយខ្លួនគេបានស្អាតបរិសុទ្ធ មិនប្រឡាក់សៅហ្មង ជា ដាច់ខាតមិនត្រូវទាក់ទង ជាមួយជនបរទេស ជាមួយអ្នកកានសាសនាដទៃ
ជាមួយអ្នកជំងឺផ្សេងៗ..។ លោកសាខេជាមន្រ្តីរាជការរ៉ូមាំង ដូច្នេះរាប់ទុកជាមនុស្សមិន
បរិសុទ្ធ"ដាច់សម្ព័ន្ធមេត្រីជាមួយ ព្រះជាម្ចាស់" ដូច្នេះក្នុងភ្នែកប្រជាជន លោកសាខេជា
មនុស្សបាប។ លើសពីនោះទៀត លោកសាខេ ចាយវាយប្រាក់របស់ប្រជាជន(ព្រះលោកជាអ្នកមានទ្រព្យ)ប្រជាជនមិនរាប់រកលោក មើកងាយ លោក លោកទទួលអារម្មណ៏ ជាជនដែលត្រូវគេនិរទេសអោយនៅក្រៅស្រុក។
II.តួអង្គក្នុងអត្ថបទនេះ :ជួបបងប្អូនអោយរិះគិតតួអង្គផ្សេងៗ៖
មហាជន លោកសាខេ និង ព្រះយេស៊ូ។
ក-លោកសាខេ និង មហាជន មានចំណុចខុសប្លែកគ្នាត្រង់ណាខ្លះ ?
លោកសាខេ ធ្វើការងារ សម្រាប់រ៉ូមាំង: គាតរស់នៅក្នុងភាពសម្បូរណ៌សប្បាយ មាន
លុយចាយហូរហៀរ អាស្រ័យដោយអាណានិគមន៌និយមរ៉ូមាំង ។ ចំណែក មហាជនវិញ
ធ្លាក់ខ្លួនក្រីក្រ ដោយសារតែមានវត្តមានរបស់ជនជាតិរ៉ូមាំងនេះ។ ឯលោកសាខេ វត្ត
មានជនបរទេស គឺជាប្រភពនៃទ្រព្យសម្បត្តិ។ រីឯមហាជនវិញ វត្តមានជនបរទេស
នាំអោយគេធុញទ្រាន់ ម៉ូរម៉ៅក្តៅក្រហាយ។
មហាជន បង្កើតជាក្រុមជាមួយ។ក្រុមនេះ តំណាងអោយការរួបរួមឯកភាពគ្នាជាធ្នុង
តែមួយ ជាសហគមមួយ។ លោកសាខេ ដូចនៅដាច់ឆ្ងាយពីមហាជន ឯកោម្នាក់ឯង
នៅលើមែកឈើ។
ក្នុងភ្នែកមហាជន លោកសាខេជាមនុស្សមិនបិរសុទ្ធ ហើយរាប់ទុកថា នៅឃ្លាត
ឆ្ងាយពីព្រះជាម្ចាស់ ឆ្ងាយពីមានគ៌ារបស់ព្រះអង្គ។ មហាជន ដែលគាត់គោរពធម៌វិន័យ
នឹកគឹកថា ពួកគេរស់នៅក្រោមពន្លឺរបស់ព្រះជាម្ចាស់ ជាមនុស្សបិរសុទ្ធហើយ។
លោកសាខេ ជាមនុស្សសកម្ម: កាត់ស្វះស្វែងចង់ឃើញព្រះយេស៊ូ គាត់រត់ទៅខាង
មុខ ឡើងដើមឈើគាត់ទទួលព្រះយេស៊ូដោយអំណររីករាយសប្បាយ។ ខ្លួនប្រាណ គាត់
ទាំងមូលមានចលនាគ្រប់បែបយ៉ាង គាត់សង្ឃឹមថាមានទំនាក់ទំនង។ ចំណែក មហាជន
វិញផ្ទុយពីលោកសាខេទាំងស្រុង: ពួកគេរាំស្ទះទំនាក់ទំនង(មកពីមាន មនុស្សច្រើនពេក)
ពួកគេគ្មានកោកស្ញប់ស្ញែងអ្វីសោះ(គេចូលរួមតែរួបកាយប៉ុណ្ណោះ ឯចិត្តគំនិតវិញ មិន
បានចូលរូមជាមួយទេ) ពួកគេគិតតែពីចាប់កំហុស ចោទប្រកាន់ អ្នកដទៃ។
ចុងបពា្ចប់នៃអត្ថបទព្រះគម្ពីរ លោកសាខេស្វាគមន៏មនុស្សទាំងអស់អោយស្នាក់ នៅផ្ទះ
របស់គាត់។ គាត់បានឃើញព្រះហទ័យប្រណីយសន្តោសរបស់ព្រះជាម្ចាស់( ព្រះជាម្ចាស់ជាធម៌មេត្តាករុណា)។ គាត់បានទទួលកំណប់មួយក្នុងចិត្តរបស់គាត់( ព្រះយេស៊ូផ្ទាល់ ជាព្រះសង្រ្គោះ) ហើយគាត់ចង់អោយកំណប់នោះកើនចំនួនច្រើន ឡើងទៀត។ លោកសាខេ ដ៏តូចល្អិតមួយ ក្លាយទៅជាសាខេដ៏ធំ(គាត់ក្រោកឈរឡីង)។ នៅចុងបព្ចាប់នៃអត្ថបទ គេឈប់និយាយពីហ្វូងមហាជនទៀតហើយ។ ពួកគេ និយាយថាពួកគេជាមនុស្សបិរសុទ្ធ នៅក្បែរព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត( នៅក្នុងគ្រប់ ជំនាន់ទាំងអស់) ប៉ុនែ្ត តើពួកគេបានធ្វើ
អ្វីអោយរីកចម្រើន? ពួកគេបានផ្តល់អ្វីខ្លះ? ពួក គេចែកអោយអ្នកណា?
ខ-តើព្រះយេស៊ូពីអ្វី ?
ព្រះយេស៊ូទតឃើញការព្យាយាមប្រឹងប្រែងរបស់លោកសាខេ ឃើញការស្រេក ឃ្លាន
របស់គាត់ កាតទន្ទឹង រង់ចាំរបស់គាត់...ពីក្នុងចំណោមហាជន"ននុស្សបរិសុទ្ធ" ដែលនៅ
ព័ទ្ធជុំវិញខ្លួនគាត់។ ត្រង់នេះហើយដែលសំខាន់ជាគេបំផុត : បំណង់ "ចង់ឃើញ"
ព្យាយាមស្វះស្វែងរក ចិត្តបើកទូលាយ ចេះរង់ចាំ ចេះដាក់ខ្លួនជាអ្នក តូចតាច...។
+ ព្រះយេស៊ូងើបព្រះភ័ក្រ្តឡើង...ងើបមុខឡើង ដើម្បីមើលនរណាម្នាក់ដែលខ្ពង់ខ្ពស់ ជាង ប្រសើរជាង។ ការសម្លឹងមើលរបស់ព្រះយេស៊ូ គឺជាការសំឡឹងមើលដោយ
សេចក្តីគោរព ចាការសម្លឹងមួយដែលនាំអោយលោកសាខេមានមោទនភាព មាន
កិតិ្តយសដ៏ខ្ពង់ខ្ពស់។ ព្រះអង្គប្រទាន់អោយគាត់មានឋាន: វិញ នៅក្នុងដំណើរជីវិត របស់
គាត់ ព្រះអង្គប្រមូលគាត់អោយចូលរួមជាមួយមនុស្សទាំងអស់។
ព្រះយេស៊ូស្នាក់នៅផ្ទះលោកសាខេ..ព្រះយេស៊ូមិនចូលចិត្តនឹងការសម្លឹង
របៀប ម្យ៉ាង(មានតែលោកសាខេម្នាក់ប៉ុណ្ណោះដែលដឹង) ព្រះអង្គបង្ហាញសកម្មភាព
ខ្លាំងជា មុន(ដែលអាចនាំអោយមហាជនគិតពិចារណា)ព្រះអង្គអូសបន្លាយការជួបជា
មួយ លោកសាខេ កាន់តែវែងទៀត ដោយយាងទៅស្នាក់នៅផ្ទះរបស់គាត់ ជាមនុស្ស
ម្នាក់ ត្រូវម្នាក់ត្រូវគេបោះបង់ចោល មិនរាប់រក ជាមនុស្សមិនបិរសុទ្ធ( ព្រះអង្គគ្មានខ្លាច
ប្រតិកម្ម)របស់មហាជនឡើយ)។
គ- លោកសាខេ ?
ដើមដំបូងគាត់ជាអ្នកមានទ្រព្យសម្បតិ្តច្រើន ប៉ុន្តែឯកកោម្នាក់ឯង គ្មាននរណារាប់រក។ នៅក្នុងជំរៅដួងចិត្តរបស់គាត់មានបំណង់ប្រាថ្នាផ្សេងទៀត។ ការជួបជាមួយព្រះ យេស៊ូ
(មិនវិនិឆ្ឆ័យគាត់ ប៉ុន្តែស្រលាញ់គាត់)ធ្វើអោយគាត់ផ្លាស់ប្តូរ កែប្រែ...គាត់បង្ហាញពីចិត្ត
ទូលំទូលាយរបស់គាត់ប្រាប់អ្នកដទៃ គាត់ចែកទ្រព្យសម្បត្តិ ដែលគាត់មាន ពេលគាត់
ជួបជាមួយព្រះជាម្ចាស គាត់ទទួលការសង្រ្គោះ។
III.យើងម្នាក់ៗទទួលស្គាល់ថា៖
ជួនកាលជាហ្វូងមហាជន ។ យើងរិះគិតគន់បងប្អូនយើង យើងគាត់ក្តីអ្នកដទៃ យើងកសាងកំពែងខ័ណ្ឌគ្នាទៅវិញទៅមកយើងជឿជាក់ថា យើងគឺជាមនុស្សដែលល្អ
ប្រសើរជាគេ ទាំងអស់។
ជួនកាល យោងដូចព្រះយេស៊ូ។ យើងព្យាយាមទៅជួនអ្នកគ្មានទីពឹង គ្មាន
អ្នករាប់ រក ហើយទន្ទឹងរង់ចាំអ្នកមកសួរសុខទុក្ខ(សិស្សថ្មីទើបចូលរៀន អ្នកជំងឺ
អ្នសុំទាន ...) យើងបានផ្តល់សេចក្តីស្រលាញ់បន្តិចបន្តួចទៅអោយគេ។
ជួនកាលយើងដូចលោកសាខេ។យើងដូចជាខ្វះអ្វីមួយចិត្តយើងនៅតែទន្ទឹងរង់ចាំ ។ នៅពេលយើងបានជួប យើងទទួលដោយអំណរ ហើយយើងចង់ចែកអំណរ សប្បាយទាំងអស់របស់យើងទៅអ្នកដទៃ។ យើងទៅជាមនុស្សមានចិត្តសប្បុរស។
-សំខាន់គឺត្រូវសាងស្ពាន កសាងទំនាក់ទំនងរវាងគ្នានឹងគ្នា....
-សំខាន់គឺត្រូវមើលបងប្អូនដែលនៅជុំវិញខ្លួនយើងដោយមានចិត្តស្រលាញ់។
-សំខាន់គឺត្រូវបើកចិត្តអោយទូលំទូលាយ មានចិត្តមេត្តាករុណា....
-សំខាន់គឺត្រូវដឹងថាព្រះជាម្ចាស់ស្រលាញ់មនុស្សទាំងអស់: ព្រះរាជរបស់ព្រះអង្គគឺសំរាប់ទាំងអស់គ្នា....
-សំខាន់គឺត្រូវបណ្តោយខ្លួនអោយព្រះយេស៊ូទទួលស្វាគមន៏យើង...
សំណួរ: -ក្នុងចំណោមតួអង្គទាំងនោះតើយើងជាតួអង្គណាមួយ?ហេតុអ្វី?សូមរៀបរាប់.....
-តើយើងបណ្តោយខ្លួន អោយព្រះគ្រឹស្តស្វាគមន៌ទទួលយើងយ៉ាងដូចម្តេច...?សូមរៀបរាប់..សូមសក្ខីភាពមួយចំនួនហើយផ្ញើទៅកាន់ការិយាល័យផ្ទះលោកអភិបាល។
សូមអរគុណ
ព្រះយេស៊ូនិងលោកសាខេ លូកា១៩,១-១០
១. ព្រះយេស៊ូមកដល់ក្រុងយេរីខូហើយយាងកាត់ទីក្រុង។
២. មានបុរសម្នាក់ឈ្មោះសាខេជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។
៣.គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណាប៉ុន្តែដោយមានមនុស្សច្រើនពេកហើយដោយគាត់មានមាឌតូចទៀតផងនោះគាត់មើលព្រះអង្គមិនឃើញទេ។
៤. គាត់រត់ទៅមុខ ឡើងដើមឈើមួយដើមចាំមើលព្រះយេស៊ូព្រោះព្រះអង្គត្រូវយាងកាត់
តាមនោះ។
៥. កាលព្រះយេស៊ូយាងមកដល់ព្រះអង្គងើបព្រះភ័ក្ត្រឡើងហើយមានព្រះបន្ទូលទៅគាត់
ថា៖ "លោកសាខេអើយសូមអញ្ចើញចុះមកមកជាប្រញាប់ ត្បិតថ្ងៃនេះខ្ញុំស្នាក់នៅផ្ទះ
លោ"។៦. លោកសាខេក៏ចុះមកជាប្រញាប់ហើយទទួលព្រះយេស៊ូដោយអំណរ
៧. កាលមនុស្សទាំងអស់ឃើញដូចនោះគេរអ៊ូរទាំថា៖ "មើល លោកនោះទៅស្នាក់នៅផ្ទះ មនុស្សបាប"។
៨. លោកសាខេក្រោកឈរឡើងទូលព្រះអង្គម្ចាស់ថា: "បរពិត្រព្រះអម្ចាស់ទូលបង្គំនឹង
ចែកទ្រព្យសម្បត្តិរបស់ទូលបង្គំចំនួនពាក់កណ្តាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកំរិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន"។
៩. ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់គាត់ថា៖ "ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះ
ហើយត្បិតបុរសនេះជាពូជពង្សលោកអាប្រាហាំដែរ"។
១០. បុត្រមនុស្សបានមកដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់។