|
កសិកម្មការីតាស
Posted: 4th July 2007
កសិកម្មការីតាស
|
ភ្នំពេញ (C.S.C)៖ ចាប់តាំងពីចុងឆ្នាំ២០០៤មក អង្គការការីតាសកម្ពុជាបានបង្កើតនូវកម្មវិធីនិរន្តរភាពកសិកម្ម នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីលើកស្ទួយជីវភាពប្រជាកសិករនៅក្នុងសហគមន៍ក្រីក្រក្នុងតំបន់នេះ។
លោកឆាយ ម៉េង ប្រធានកម្មវិធីអភិវឌ្ឈន៍សហគមន៍នៅខេត្តកណ្ដាលមានប្រសាសន៍ថ៖ "កម្មវិធីនិរន្តរភាព កសិកម្មនេះជាសកម្មភាពស្នូលនៃកម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការការីតាស ដើម្បីជួយឲ្យមានការអភិវឌ្ឍន៍ សហគមន៍ប្រជាកសិករ និងលើកស្ទួយជីវិភាពដល់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ អ្នកគ្មានលទ្ឋភាព និងអ្នក ដែលត្រូវគេបោះបង់ចោលនៅតាមសហគមន៍ ដែលនេះជាបេសកកម្មរបស់អង្គការ និងរបស់ព្រះសហគមន៍ កាតូលិកនៅកម្ពុជា"។ លោកបន្តទៀតថា កម្មវិធីនិរន្តរភាពកសិកម្មមានធ្វើសកម្មភាព ដូចជាជួយជំរុញ ឲ្យកសិករ ធ្វើស្រែប្រពលវប្បកម្ម ផលិតជីធម្មជាតិ និងធ្វើសួនដំណាំ-ល-។ បន្ថែមពីលើនេះ ក៏មានកម្មវិធីផ្តល់ពូជស្រូវ និងបណ្ដុះបណ្ដាលអ្នកបច្ចេកទេសខាងកសិកម្មផងដែរ។ តួយ៉ាងតាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន អង្គការ បណ្ដុះបានពេទ្យសត្វថ្នាក់ស្រុកម្នាក់ហើយ គឺលោកសឿន ដែលត្រូវបានទទួលស្គាល់ពីមន្ទីរកសិកម្មខេត្តផងដែរ។
សម្រាប់សកម្មភាពធ្វើការងារជាមួយប្រជាកសិករ លោកឆាយម៉េងបាន មានប្រសាសន៍ថា គឺមិនមែនសុទ្ឋសឹងជា ការងាយស្រួលនោះឡើយ ជាពិសេសការជំរុញឲ្យប្រជាកសិករដូរទម្លាប់ចាស់មកប្រើប្រាស់បច្ចេកទេសថ្មី។"
ទោះជាយ៉ាងនេះ លោកសឿន សុខរស់ គឺជាកសិករគំរូ អាយុ ២៨ឆ្នាំ នៅភូមិក្រពើទ្រោម ឃុំរលួស ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនឹងការបណ្ដុះបណ្ដារបស់អង្គការការីតាស។ លោកបានចូលរួម ក្នុងកម្មវិធីនិរន្តរភាពកសិកម្មរបស់អង្គការការីតាសតាំងពីចុងឆ្នាំ ២០០៤។ នៅលើផ្ទៃមុខដែលដែលប្រកបដោយ ភាពរីករាយ និងដៃកំពុងតែប្រញាប់ប្រញាល់បោកស្មៅ ថែទាំដំណាំដែលកំពុង តែហុតផលយ៉ាងល្អ លោកសឿន សុខរស់ បានរៀបរាប់ឲ្យដឹងថា លោកតែងព្យាយាមដកស្រង់បទពិសោធន៍ថ្មីៗ ជានិច្ច។ តួយ៉ាងនៅពេលលោករៀន បានពីវិធីធ្វើ និងប្រើប្រាស់ជីធម្មជាតិនៅផលដំណាំ លោកឃើញថាផលដំណាំរបស់លោកល្អ និងមិនមានសត្វល្អិតស៊ី ឡើយ។ ម្យ៉ាងវាមិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ លោកសប្បាយចិត្ត និងមានកម្លាំងចិត្តជាខ្លាំងក្នុងការដាំ ដុះដំណាំបន្តទៀត។ ហើយលោកបានអះអាងលោក នឹងខិតខំរៀនសូត្របច្ចេកទេសថ្មីបន្តទៀត និងចែករំលែក ចំណេះដឹងទាំងនេះដល់កសិករដែលមិនទាន់ដឹងផងដែរ។
និរន្តរភាពកសិកម្ម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតនៃកម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការ ការីតាស មានដូចជា កម្មវិធីហ្វឹកហ្វឺនសមត្ថភាពដឹកនាំសហគមន៍ អប់រំក្រៅប្រព័ន្ឋ កម្មវិធីស្វែងរក ប្រាក់ចំនូល គំរោងសន្សំសំចៃ ការគាំទ្រទុន និងស្តារេហេដ្ឋារចនាសម្ព័ន្ឋ សម្រាប់ជួយប្រជាជនក្រីក្រ ក្នុងសហគមន៍ជនបទដាច់ស្រយាល។
សម្រាប់សកម្មភាពធ្វើការងារជាមួយប្រជាកសិករ លោកឆាយម៉េងបាន មានប្រសាសន៍ថា គឺមិនមែនសុទ្ឋសឹងជា ការងាយស្រួលនោះឡើយ ជាពិសេសការជំរុញឲ្យប្រជាកសិករដូរទម្លាប់ចាស់មកប្រើប្រាស់បច្ចេកទេសថ្មី។" នៅ ត្រង់ចំនុចនេះ លោកចាប់រស់សេចក្តី អ្នកសម្របសម្រួលកម្មវិធីផ្ទាល់ មានប្រសាសន៍ថា ភាគច្រើនចំណេះដឹងរបស់ ប្រជាកសិករនៅមានកម្រិត។ ពួកគាត់ពិបាកនឹងដូរទម្លាប់ចាស់របស់គាត់ណាស់ ដូចជាការប្រើប្រាស់ជីគីមីដែល ងាយស្រួលរកទិញជាដើម។ ដូច្នេះយើងព្យាយាមពន្យល់ណែនាំគាត់ថា ការប្រើជីគីមីធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និង សុខភាពមនុស្ស និងបង្រៀនគាត់ផ្សំជីធម្មជាតិ។ ត្រង់ចំនុចនេះលោកឆាយ ម៉េង បនែ្ថមថា ចំពោះប្រជាកសិករ ការសំខាន់គឺយើងត្រូវធ្វើផ្ទាល់នូវបច្ចេកទេសថ្មីដើម្បីឲ្យគាត់ឃើញនឹងភ្នែក ទើបពួកគាត់ជឿយើង ដូចជាការធ្វើ សួនបន្លែការធ្វើជីធម្មជាតិដាក់ដំណាំជាដើម។ យើង និងគាត់ត្រូវអនុវត្តជាមួយគ្នាតាមរយៈការធ្វើស្រែបង្ហាញ ឬ សួនដំណាំគំរូ ដើម្បីបង្ហាញថាតាមរយៈបច្ចេកទេសថ្មី យើងអាចចំណាយដើម្បីទុនអស់តិច នឹងបានទទួល ទិន្នផល ស្មើមុន ឬលើសពីមុនផង។ ម្យ៉ាងយើងគួរបណ្ដុះបណ្ដាលកសិករគំរូនៅក្នុងភូមិស្រុកគាត់ផ្ទាល់ ទើបបានលទ្ឋផល ការងារល្អ ព្រោះកសិករគំរូងាយផ្តល់បទពិសោធន៍ដល់កសិករដទៃៗទៀត ឲ្យធ្វើតាម ថាបានល្អដូចគ្នា។
Article Source: ការិយាល័យពត៌មានកាតូលិក ភ្នំពេញ
|