Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #457

មិត្តភាពថ្មីរវាងសន្តហ្វ្រង់ស្វ័រ (SAINT FRANÇOIS) និង តេម៉ាស៊ីក (Temasek)

Posted: 30th May 2007

SAINT FRANÇOIS វិទ្យាល័យ សន្តហ្វ្រង់ស្វ័រ

តាកែវ (C.S.C)កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧស​ភា​​ ឆ្នាំ​២០០៧​ អ្នក​សម្រប​សម្រួល ​លោក​នា​យក​ លោក​គ្រូ អ្នក​គ្រូ ​បុគ្គលិក​ សិក្សា ​និងសិស្សានុសិ​ស្សវិទ្យា​ល័យសន្តហ្វ្រង់​ស្វ័រ នៃព្រះ​សហគមន៍កាតូលិក​ សន្តី​ម៉ារី​ញញឹម​ ចំកា​រទៀ​ង​ ភូមិ​ភាគ ​ភ្នំពេញ បានទ​ទួលស្វា​គម​ន៍យ៉ាងរា​ក់ទាក់​ដល់លោក​គ្រូ អ្ន​កគ្រូចំនួ​ន ៣រូប ព្រ​មទាំងសិ​ស្សានុសិ​ស្សចំនួន​ ៣២នា​ក់ មក​ពីអនុវិទ្យា​ល័យ តេម៉ាស៊ីក ប្រទេស​សិង្ហ​បុរី​ ។ ​ក្នុ​ងឱ​កាស​នោះ​​ផង​​ដែ​រ​​ សិស្សានុ​ សិស្ស​នៃ​​អនុ​វិទ្យាល័យ​ ទមោស​កេ ​បាន​បង្ហាញ​ពីទី​តាំង​សំខាន់​ៗ សកម្ម​ភាព​សាលា ​ប្រពៃ​ណីទំ​នៀមទ​ម្លាប់ ​និងការ ​រស់​​នៅ​របស់​សិង្ហ​បុរី​ ​តាម​រយៈ​ការ​បញ្ជាំង​។​

ជា​កិច្ច​ស្វាគ​មន៍​ លោក​ប៉ិច​ វិបុ​ល នាយ​កវិទ្យាល័​យសន្តហ្វ្រ​ង់ស័្វរ​ បានមា​នប្រសា​សន៍ដោ​យទឹក​មុខញញឹម​ ថា ​ខ្ញុំមា​នអំ​ណរ​ស​ប្បា​យរី​ក​រា​យណាស់ចំ​ពោះ​កា​រ​មក​ដ​ល់​រប​ស់​លោក​គ្រូ​ ​អ្នកគ្រូ ​​និង​សិស្សា​នុ​សិ​ស្ស​ទាំង​​អ​ស់​នៃ ​សា​លា​​អនុ​វិ​ទ្យាល័​យ​ ​តេម៉ា​ស៊ី​ក​។​ ហើ​យខ្ញុំ​ស​ង្ឃឹ​ម​ថា ​ដំ​ណើ​រកម្មវិ​ធី​សិ​ក្សារ​ប​ស់ប្អូ​នៗ​ ​សិ​ស្សា​នុ​សិស្ស​ ​​បានប្រ​កបដោ​យ​ជោ​គជ័​យ​ ​​និ​ងទ​ទួ​ល​បា​នប​ទ​ពិ​សោធ​ន៍យ៉ា​ង​ល្អប្រ​សើ​រ​ពី​សាលា​ស​ន្តហ្វ្រ​ង់​ស្វ័​​រ។​ លោក​នាយកបា​ន បន្ត​ទៀតថា ​សូមឲ្យទំ​នាក់ទំ​នង រវា​ងវិទ្យាល័​យសន្តហ្វ្រង់ស្វ័​រ និង​អនុ​វិទ្យាល័យ​តេម៉ាស៊ីក ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ ក៏ដូ​ចជា​ចំណង​មិត្តភា​ពរវាងក​ម្ពុជា និង​សិង្ហបុរី​ដែរ​។

ក្រោយ​​ពីកិច្ចស្វា​គមន៍ ​និងទំ​នា​ក់ទំន​​ងយ៉ាង​ស្និទ្ឋស្នា​​​ល​ ​គណៈ​គ្រប់​គ្រង​វិទ្យាល័យ​សន្តហ្វ្រង់​ស័្វរ បាន​ជ្រើស​​រើស​តំណាង​សិ​ស្ស ​៣០​នា​ក់​ ដើម្បី​​ចូល​​រួម​ប​ង្កើន​នូ​វ​ទំនាក់ទំ​នង​ ឲ្យ​កាន់តែជិ​​ត​ស្និ​ទ្ឋជា​មួយនឹ​​ងសិស្សានុ​សិស្ស​​​ តាម​​រយៈកា​រ​លេង​ ល្បែង​កំសាន្ត​ផ្សងៗ ​និងសិក្សាជំ​នាញកសិក​ម្មផ្នែកចិ​ញ្ចឹមជ្រូក​ និង​ដំណាំហូបផ្លែ។​ មិនតែប៉ុណ្ណោះ​ សិស្សានុ​សិស្សទាំងពីរក្រុម ​បានធ្វើដំ​ណើរទៅភ្នំវល្លិ ​ស្ថិតនៅភូមិ​ចំការបី សង្កាត់​ពងទឹក ​ខណ្ឌដំណា​ក់ចង្អើរ​ ​ក្រុង​ ​កែប​ ដើម្បី​ជួយ​សាង​សង់​សាលា​មត្តេយ្យ​ សម្រាប់​កុមា​រក្រីក្រ​ និង​ដាំ​ដំណាំ ​អស់​រយៈ​ពេល​ ៤​ថ្ងៃ​។

នៅ​ថ្ងៃ​ទី​២៥​ ខែ​ឆ្នាំ​ដដែល​ លោក​ឪពុ​ក ​អូលី​វី​យ៉េ ​ អ្នក​សម្រប​សម្រួល លោក​គ្រូ ​អ្នក​គ្រូ ​សិស្សា​នុសិស្ស​ វិទ្យាល័​យសន្ត​ហ្វ្រង់ស្វ័​រ ​បានរៀ​បចំពិ​ធីជប់​លៀង​ ដើ​ម្បីជូ​នពរ​ ការ​និវត្ត​ន៍ទៅមា​តុប្រទេ​សវិញ​ របស់​ លោក​គ្រូ អ្ន​កគ្រូ ​និងសិ​ស្សានុសិ​ស្ស ​ទមោស​ចេក​។ ​

Article Source: Catholic Social Communications (C.S.C)​

Top All Rights Reserved © 2006 Catholic Social Communications - UNICODE