|
និទានជីវិត្តព្រះយេស៊ូ ក្នុងជីវិត្តរស់នៅផ្ទាល់ខ្លួនរបស់យើង
Posted: 31st May 2007
លោកអភិបាល អេមីលដេតម្ប
|
ព្រះបន្ទួលបានកើតជាមនុស្ស ហើងគង់នៅក្នុងចំណោមយើងរាល់គ្នាយើងបានឃើញសេរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបីតាព្រះអង្គពោរពេញទៅដោយព្រះហប្ញទ័យប្រណីសណ្ដោស និងសេចក្តីពិត។ យ៉ូហាន ១ ១៤
បងប្អូនជាទីស្រលាញ់ក្នុងអង្គព្រះគ្រីស្ត!
ព្រះយេស៊ូគ្រីស្តមានព្រះជន្មគងនៅ អាលេលូយ៉ា!
ក្នុងអំណរសប្បាយនៃបុណ្យចំលង ខ្ញុំមានសេចក្តីសោមនស្សរីករាយមករួមជាមួយបងប្អូន និងសូមចែក គំនិតខ្លះៗដែលយើងរិះគិតរួមជាមួយគ្នា សំរាប់ការណែនាំព្រះសហគមន៍ឆ្នាំ ២០៧ ២០០៨ ។
បន្ទាប់ពីបានប្រារពពិធីបុណ្យ ៤៥០ឆ្នាំនៃវត្តមានរបស់ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា និងបន្ទាប់ ពីសមាជអ្នកប្រកាសដំណឹងល្អនៅទ្វីបអាស៊ី ដែលបានប្រារពនៅ ឈាងម៉ៃកាលពីថ្ងៃទី ១៩-២១ តុលា ២០០៦ យើងទាំងអស់គ្នា មានបំណងរៀបចំប្រធានបទដូចតទៅៈ
និទានជីវិតព្រះយេស៊ូ ក្នុងជីវិតរស់នៅផ្ទាល់ខ្លូនរបស់យើង
ក្រោយសម័យប្រជុំរបស់ក្រុមប្រឹក្សាណែនាំព្រះសហគមន៍ នាថ្ងៃទី ១៣ មិនា ២០០៧ កន្លងមក និងក្រោយពីបានរិះគិតក្នុងក្រុមព្រឹក្សារបស់លោលអភិបាល ខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់ គ្រប់ព្រះសហគន៍នានា រួមទាំងសហគម និងក្រុមគ្រួសាបព្វជីត-បព្វជិតាសាសនទូតគ្រីស្តបរិស័ទ អ្នកស្ម័គ្រចិត្តបំរើព្រះសហគន៍ អង្គការកាតូលិក ក្រៅរដ្ឋាភិបាល គណះកម្មសធីការព្រះសហគមន៍ (ដើម្បីការអបរំចំណេះទូទៅ-ការអបរំជំនឿ-ក្រុមយុវជនកាតូលិក) និងគ្រប់ស្ថាប័ន កាតូលិកទាំងអស់ក្នុងភូមិភាគភ្នំពេញ បោះជំហានរួមគ្នា ដើម្បីរិះគិត ចែកបទពិសោធន៍ និងផ្តល់សក្ខីភាព អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានកើតជាមនុស្ស។ "កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងព្រមទាំងបកស្រាយព្រះគម្ពីរឲ្យយើងស្តាប់នៅតាមផ្លូលយើងមានចិត្តរំភើបយ៉ាងខ្លាំអ" លូកា ២៤ ៣២
ពេលជូបព្រះគ្រីស្តយើងមានចិត្តរំភើប ភ្ញាក់ស្មារតី និងចាប់អារម្មណ៍យ៉ាងខ្លាំង ដូចនៅថ្ងៃបុណ្យចំឡងកន្លងទៅនេះមានបងប្អូនពេញវ័យចំនួន៩១នាក់បានទទួលអគ្គសញ្ញាជ្រមុជទឺក នេះជាសក្ខីភាពស្តែងឡើងយ៉ាងពិតប្រាកដ។
កាជួបជាមួយព្រះគ្រីស្ត ធ្វើអោយជីវិតយើងប្រែផ្លាស់ជាថ្មី។
តើយើងផ្តល់សក្ខីភាពអំពីព្រះជន្មរបស់ព្រះយេស៊ួ ក្នុងការរស់នៅរបស់យើងម្នាក់ៗដោយផ្ទាល់ យ៉ាងដូចម្តេច?
តើយើងនិទានអំពីព្រះយេស៊ូ តាមការរស់នៅផ្ទាល់ខ្លួន ប្រាប់បងប្អូនដែលនៅជុំវិញយើង យ៉ាងដូចម្តេច?
តើព្រះជន្មព្រហយេស៊ូ បានប្រែការរស់នៅរបស់យើង និងប្រែរបៀបរស់នៅរបស់សង្គមយ៉ាងដូចម្តេច?
ខាងក្រោមនេះជាគំនិតផ្តួចផ្តើមជូនចំពោះបងប្អូន (ក្នុងព្រះសហគមន៍ទាំងមូល) ដើម្បីអោយយើងទាំងអស់គ្នាធ្វើជាសាក្សីអំពីព្រះយេស៊ូមានព្រះជន្មថ្មីដ៍រុងរឿងដោយនិទានអំពីព្រះយេស៊ូតាមការរស់នៅផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។
១- យើងបានជ្រើសរើសអត្ថបទព្រះគម្ពីចំនួន ១២ អត្ថបទ គឺ១ខែ=១អត្ថបទ ចាប់ផ្តើមពីខែ ឧភា ២០០៧ រហូតដល់ ខែមេសា ២០០៨។ អត្ថបទនិមួយៗមានគោលខ្លះៗ ជាជំនួយក្នុងការរិះគិតពិចារណា។ អត្ថបទទាំងនោះអាចធ្វើជាជំនួយសំរាប់គណៈកម្មាការព្រះសហគមន៍ សំរាប់ក្រុម ឬស្ថាប័ននានារបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។
២- គម្មវីធីសំណាក់ធម៌ រយះពេលមួយព្រឹក មាន៤ដង។
ផ្តល់ឱកាសអោយយើងចែកបទពិសោធន៍ជាមួយគ្នារិះគិតជាមួយគ្នា៖ ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក (២៧ ឧសភា ២០០៧)ថ្ងៃចូលបវេសនកាល (៩ កញ្ញា ២០០៧) អបអរព្រះគ្រីស្តយាងមក (២ ធ្នូ ២០០៧) រដូវអបរំពិសេស (១៧ កុម្ភៈ ២០០៨)។ យើងខ្ញុំនឹងធ្វើកម្មវិធីសំណាក់ធម៌ សម្រាប់ជួយណែនាំពេលប្រជំនិមួយ។
៣- សិក្ខាសាលារយៈពេលខ្លីៗ អំពី Lection Divina និងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងរៀបចំកម្មវិធីសិក្ខាសាលានេះតាមមណ្ឌលសកម្មភាពព្រះសហគមន៍និមួយ។ យើងនឹងផ្ញើពត៌មាន នៅពេលក្រោយ។
៤- ប្រមួលអស់បងប្អូនដែលបំរើព្រះសហគមន៍ក្នុងភូមិភាគភ្នំពេញឲ្យជួបជុំគ្នាមួយថ្ងៃ ដើប្បីចែករំលែកបទពិសោធន៍រៀនសូត្រពិគ្នាទៅវិញទៅមក។ ការជួបជុំគ្នានេះ នឹងរៀបចំធ្វើនៅចុងខែមិថុនា ឬចុងខែ កញ្ញា ២០០៧។
៥- ប្រារព្វពិធីបុណ្យយ៉ាងឱឡារិក បិទឆ្នាំសកម្មភាពព្រះសហគមន៍ អាទិត្យទី២ ក្នុងរដូវបុណ្យចំលង (៣០មិនា ២០០៨)។ក្រៅពីកម្មវិធីដូចមានខាងលើ ព្រះសហគមន៍នានា ឬក្រុមផ្សេងៗសូមអញ្ជើញឲ្យៈ
ពិភាគក្សារិះគិត យ៉ាងជាក់ស្តែងអំពីរបៀបដែលក្រុមរបស់ខ្លួនអាចនិទានជីវិត្តរបស់ព្រះយេស៊ូ។
សាកល្បងនិទាន អំពីព្រះជន្មព្រះយេស៊ូ ដោយការប្រព្រឹត្ត និងមានសេចក្តីពិត។
ទុកពេលវេលាពិចារណាអំពីការផ្លាស់ប្តូរថ្មី តើព្រះជន្មព្រះយេស៊ូប្រែការរស់នៅរបស់យើងផ្ទាល់ និងប្រែសង្គមរបស់យើងយ៉ាងណា?
សូមព្រះវិញ្ញាណដ៏វិសុទ្ឋ ប្រទានព្រះពន្លឺ និងគំនិតផ្តួចផ្ទើមដ៏បរិបូណ៌ជូនបងប្អូន។ សូមព្រះជាម្ចាស់ជាប្រភពនៃជីវិតប្រោសប្រទានពរអោយបងប្អូន។
សូមព្រះវិញ្ញាណជួយយើងទាំងអស់គ្នា សរសេរបន្តរទំព័រថ្មី ៤-៥ នៃដំណឹងល្អ នៅប្រទេសកម្ពុជា។
លោក អេមីល ដេតម្ប
អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ
Article Source: លោកអភិបាល អេមីលដេតម្ប
|