|
ពិធី នូវីសនៃក្រុមបងស្រី ឧបរគុណ
Posted: 20th May 2007
ពិធី នូវីសនៃក្រុមបងស្រី ឧបរគុណ
|
ភ្នំពេញ(C.S.C)៖ ថ្ងៃទី៤ ឧសភា ឆ្នាំ២០០៧កន្លងទៅនេះ នៅមណ្ឌលរបស់បងស្រីឧបការគុណភ្នំពេញ បងស្រីក្រុមឧបការគុណទាំងអស់បានជួបជុំគ្នា ដើម្បីប្រារព្ឋពិធីបុណ្យរំលឹកថ្ងៃមរណភាពរបស់លោកយូហាន ម៉ាក់ តេម៉ល ជាអ្នកបង្កើតក្រុមឧបការគុណ។ ក្នុងថ្ងៃនោះដែរ ក្រុមបងស្រីក៏បានរៀបចំពីធីទទួលស្វាគមន៍ បងស្រីថ្មីពីរនាក់ គឺបងស្រីអាណា ម៉ារី ខាយដានី និង ម៉ារី ម៉ាដាឡា ឌិនចន្ថា ចូលជានូវីស នៃក្រុមបងស្រីឧបការគុណ។ ក្នុងកម្មវិធីនោះមានការចូលរួមពីលោកអេមីល ដេតម្ប អភិបាលភូមិភាគ ភ្នំពេញ លោក អង់តូនី អភិបាលភូមិភាគកំពង់ចាម និងលោកបូជាចារ្យជាច្រើនរូបទៀត។
ជាមួយ ទឹកមុខរីករាយបងស្រីប្រធានក្រុមឧបរគុណ អាព៉ោ្ញស បានសម្តែងអារម្មណ៍យ៉ាងនេះថា "នេះជា សេចក្តីសង្ឈឹមសំរាប់ក្រុមគ្រួសាររបស់យើងនៅប្រទេសកម្ពុជា ហើយជាសេចក្តីសង្ឈឹមរបស់ខ្ញុំដែរ ដែលចាប់តាំងពីសង្គ្រោមនៅឆ្នាំ១៩៧៥មក នេះជាលើកដំបូងហើយដែលក្រុមយើងមានប្អូនស្រីពីរនាក់ ចូលក្រុមគ្រួសាររបស់យើង "។ បងស្រីបន្ថែមថា ក្នុងអំឡុងពេលពីរឆ្នាំខាងមុខទៀត បងស្រីទាំងពីរនាក់ នឹងទទួលពិធីសច្ចាលើកដំបូង។
ក្រុមបងស្រីឧបការគុណនៅប្រទេសកម្ពុជា មានសមាជិក១៤នាក់និងសមាជិកថ្មីពីរនាក់ ហើយមាន ម្នាក់ទៀត កំពុងសិក្សាស្វែ្វងយល់។
ទោះបីជាមមាញឹកនឹងការហាត់សមក្នុងពិធីនេះយ៉ាងណាក៏បងស្រីម៉ារី ម៉ាដាឡា ឌិន ចន្ថាបាន បង្ហាញពីមោទនភាពរបស់ខ្លួនថា៖ ខ្ញុំមានអំណរសប្បាយ និងមានសុភមង្គលណាស់ ក្នុងពេលនេះ ធ្វើអោយខ្ញុំ មានមោទនភាព និងមានសេចក្តីក្លាហានដែលបានឆ្លងពីឧបសគ្គ និងឈានចូលមួយជំហានទៀត ដើម្បីដើរតាមព្រះអង្គ ដែលខ្ញុំបានសំរេចចិត្ត៣ឆ្នាំមុន ។ ដូចគ្នានឹងបងស្រីចន្ថាដែរ បងស្រី អាណា ម៉ារី ខាយ ដានី និយាយយ៉ាងនេះថា៖ គាត់ធ្លាប់គិតចង់ដើរផ្លូវនេះដែរ តែមិនស្មានថាមានថ្ងៃនេះពិតប្រាកដទេ ធ្វើឲ្យគាត់មានអំណរសប្បាយរីករាយណាស់។
បច្ចុប្បន្នបងស្រីទាំងពីរកំពុងចូលរួមជួយបង្រៀនក្មេងៗគ្មានលទ្ឋភាពទៅសិក្សានៅសាលារដ្ឋ ក្នុងកម្មវិធីរបស់អង្គការមនុស្សលោកថ្មីនៅខេត្តកំពង់ឆ្នាំង និងចូលរួមសកម្ម ភាពផ្សេងៗទៀតនៅព្រះវិហារព្រះកុមារយេស៊ូ ។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក
|