Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #439

អគារថ្មី ក្តីសង្ឃឹមថ្មី

Posted: 1st May 2007

ភ្នំពេញ (C.S.C)៖ ក្រោម​អធិ​បតី​ភាព​ព្រះអ​​ម្ចាស់ក្ស​ត្រី​ស៊ី​សុវ​ត្ថិពង្ស​នារី ​មុនី​ពង្ស​ ព្រះរា​ជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​ករុ​ណា​ព្រះ ​បាទ​នរោ​ត្តម​ សីហមុ​នី​ ឯកឧត្តម​ លោក​ជំទាវ​ លោក​អភិ​បាល​ភូមិ​ភាគ​ភ្នំពេញ​ លោក​បូជា​ចារ្យ​ បង​ស្រី ​សិស្សា​នុ​សិស្ស​ អាណា​ព្យា​បាល​ និ​ង​ភ្ញៀវ​កិត្តិ​យស​ជា​ច្រើន​រូប​ប្រមា​ណជា​ជាង៣០០​នាក់​ បាន​ចូល​​រួម​ក្នុង​ពិ​ធី​សម្ពោធ​ អ​គារ​សិក្សា​ថ្មី​មួយ​ខ្នង​ដ៏​ស្កឹម​ស្កៃ ​កំ​ពស់​ពីរ​ជាន់​ មាន​បន្ទប់​រៀន​ចំ​នួន​១២​ បន្ទប់​វិទ្យា​សាស្ត្រ​ បន្ទប់​បណ្ណា​ល័យ​ បន្ទប់​ហាត់​របាំ​និង​មើល​វី​ដេ​អូ​ បន្ទប់​ញាំ​បាយ​ និង​បន្ទប់​ផ្សេងៗ​ជា​ច្រើន​ទៀត​គិត​ចាប់​ពី​ឆ្នាំ​២០០៤​មក​ ដែល​ចំ​ណាយ​ថ​វិ​កា​រអស់​៤១​ម៉ឺន​ ៤៥២​៥​​ដុល្លារ​ នៅ​សាលា​ដុន​បូស្កូ​ទឹក​ថ្លា​កាល​ពី​ថ្ងៃ ​ពី២៦​ មេសា ​ឆ្នាំ​២០០៧។​

បន្ទាប់​ពី​ពិ​ធី​គោ​រពទង់​ជាតិ​ និង​រាំ​របាំ​ជូន​ពរ​ពីសំ​​ណាក់សិ​ស្សបឋ​មសិក្សា​ តំ​ណាង​សិស្ស​នៃ​សា​លា​ដុ​ន ​បូ​ស្កូ​ទឹ​ក​ថ្លា​បាន​ឡើង​ថ្លែងសុន្ទ​រក​ថា​ស្វាគ​មន៍​ និង​អរ​គុណ​ចំពោះ​ម្ចាស់​ជំនួ​យ​ និង​ភ្ញៀវ​ចូល​រួម​ទាំង​អស់​។ កុមារី​ សុ​ជា​តា​បាន​ឲ្យ​ដឹង​ថា ​ក​ន្លែងនេះ​គឺជាក​ន្លែង​​មួយ​ដែល​មាន​តម្លៃ​ និង​ជា​កន្លែង​អប់​រំ​មួយ​ដ៏​ពេញ​លេញ​បំ​ផុត​នា​ពេល​ អនា​គត​។ សុ​ជា​តាប​ន្តថា​ យើង​ទាំង​អស់​គ្នា​នឹង​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​សិ​ស្សល្អ​ កូន​ល្អ ​និង​មិត្ត​ល្អ​នៅ​ក្នុង​សង្គ​ម​ ដែល​នេះ ​ជា​ក្តី​ប៉ង​ប្រាថ្នា​របស់អា​ណាព្យា​បាលគ្រ​ប់រូប​។ ​នាឱកា​សនោះដែ​រ បង​ស្រី​តេរេ​សា ​ទួរ​អឡេ ​នាយិកា​សាលា​ បាន​ឡើង​ថ្លែង​របាយ​ការណ៍​នៃ​សាលា​ដុន​បូស្កូ​ថា ​ដោយ​មើល​ឃើញ​ពីការ​កើត​ឡើង​នូវ​តំ​រូវ​ការ​ជំនា​ញសំរា​ប់ស្ត្រី ​និង​ចូល​រួម​ការ​ពារ​ការ​រីក​រាល​ដាល​នូវ​ស្ត្រី​ពេស្យា ក្នុង​​ចំណោម​ក្មេង​ស្រី​ដែល​មិន​បាន​ចូល​សា​លា​ យើង​បាន​សំរេច​ចិត្ត​បង្កើត​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នៅ​សាលា ​ដុន​បូស្កូ​ទឹក​ថ្លា​នៅឆ្នាំ​១៩៩៧​។ បង​ស្រី​បន្ថែម​ដោយ​ចិត្ត​មុះ​មុត​នៅ​ក្នុង​អង្គ​ពិ​ធីទៀត​ថា៖ ​ "យើង​ខ្ញុំ​ជា​បង​ស្រី​សាលេ​ស៊ាន​ដុន​បូស្កូ​ទូ​ទាំង​ពិ​ភពលោ​ក ​ជាបេស​ក​ជន​ដែល​ធ្វើ​ការ​បណ្ដុះប​ណ្ដាលលើ​វិស័យ​អប់រំ​កុមារ​ និង​យុវ​ជន​ ជា​ពិ​សេស​ យុវ​នារី​ក្រី​ក្រ​ ដែល​ជា​ជំ​រើស​មុន​គេ​របស់​យើង​ខ្ញុំ"។ កំពុង​អង្គុយ​សំ​លឹង​មើល​ក្មេងៗ​ និង​មាន​មនុស្ស​ម្នា​ដើរ​កាត់ ​ជាច្រើន​ លោក​តា ​អ៊ុក​ សា​ខុន​ អាយុ​៧០​ឆ្នាំ ​ជាមន្ត្រី​ចូល​ និវត្តន៍ មាន​ចៅ​ចំនួន​៣នា​ក់​កំពុង​សិក្សា​នៅ​ទី​នេះ​បាន​មាន​ប្រសាស​ន៍ថា៖​ "ខ្ញុំ​​មាន​ការ​ត្រេក​អរ​ចំពោះ​សា​លា ​នេះ ​ព្រោះសា​លា​មាន​ការ​អធ្យាស្រ័យ​ច្រើន​ចំពោះ​​សិស្ស​ក្រីក្រ​ អ្នក​ដែល​គ្មាន​លទ្ឋ​ភាព​ ឬមានលទ្ឋភា​ព​តិច​តួច​ ដែល​ សាលា​នៅ​តែទ​ទួល​ឲ្យនៅ​រៀន​"។ លោក​បន្ថែ​ម​ថា ​នៅ​សាលា​នេះ​មាន​ការ​រៀប​ចំ​ និង​អប់​រំ​មនុ​ស្ស​បាន​ល្អ ​ប្រ​សិន​បើ ​កូន​សិស្ស​យក​វិន័យ​សា​លា​ជា​គោល​នោះ ​នៅ​ថ្ងៃ​អនា​គត​លោក​សង្ឃឹម​ថា ​ក្មេង​ៗនឹង​ជៀស​ផុត​ពី​អំ​ពើ​អបាយ​មុខ​ ពោរ​ពេញ​ដោយ​មនុស្ស​ល្អ ​ពេល​នោះ​ប្រ​ទេស​ជាតិ​យើង​នឹង​មាន​ការ​រីក​ចំ​រើន​។ ជា​មួយ​គ្នា​នេះ​ដែរ​អ្នក​គ្រូ ​អូម​ រម្យ​នី​មាន​ចំណាប់​អារម្ម​ណ៍ថា៖ "ខ្ញុំ មាន​ការ​សប្បាយ​ចិ​ត្ត​ដោយ​ឃើញ​សា​លា​នេះ ​សម្ពោធ​នូវ​អគា​រថ្មី ហើយ​ខ្ញុំ​សង្ឃឹម​ថា ​អ​នាគ​តទៅ​កូន​ខ្មែរ​យើង​ភាគ​ច្រើន​នឹង​បាន​សិក្សា​នៅ​សាលា​នេះ​គ្រប់ៗ​គ្នា។ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​ ពួក​គេ​នឹង​មាន​ចំណេះ​ដឹង​ល្អ
​និងអាច​ជួយ​ដល់​ប្រទេស​ជាតិ​ ព្រោះ​ពួក​គេ​ជា​ទំ​ពាំង​ ស្នង​ឬស្សី​។ ​ប៉ុន្តែ​អ្នក​គ្រូ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អ​នាគ​តពួក​គេ ​ប្រសិន​បើ​ពួក​គេ​មិន​មាន​លទ្ឋភា​ព​ រៀន​ មាន​ន័យថា​ ពួក​គេនឹង​ក្លាយ​ទៅ​ជា​មនុស្ស​អវិជ្ជា​ ហើយ​ភាគ​ច្រើ​ន​ពួក​គេនឹ​ង​ទៅ​ជួយ​ឪពុក​ម្តាយ​របស់​ពួក​ ធ្វើ​ការ​ងារ​ផ្សេងៗ​ជា​ដើម។ ពេល​នោះ​ចំណេះ​វិជ្ជា​គេ​ក៏​គ្មាន​ ដែល​នាំ​ឲ្យ​អនា​គត​ប្រទេស​ជាតិ​ក៏​មិន​បាន​ល្អ​ដែរ​។ ព្រះ​មហាក្ស​ត្រី​ស៊ី​សុវ​ត្ថិ​ ពង្ស​នារី​ មុនី​ពង្ស​បាន​មាន​បន្ទូល​ទៅ​កាន់​ភ្ញៀង​ទាំង​អស់​ដោយ​ព្រះ​ភ័ក្រញ​ញឹម​ថា៖ "ខ្ញុំ​សូ​​ម ​ថ្លែង​​អំណ​រគុ​ណ​យ៉ា​ង​ជ្រៀល​ជ្រៅ​ចំពោះ​សាលា​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ការ​អប់​រំចំ​ពោះ​កុមា​រា​កុមារី​យ៉ាង​អស់​ពី​កំលាំង​កាយ​ចិត្ត​"។ បន្ទាប់​ពី​បញ្ចប់​កា​រ​សំណេះ​សំ​ណាល​ជា​មួយ​អ្នក​ចូល​រួម​ទាំង​អស់​ ព្រះ​មហា​ក្សត្រី​ស៊ី​សុវ​ត្ថិ ពង្ស​នារី​ មុនី​ពង្សបា​​ន​យាង​ទត​អាគា​រ​ និង​កាត់​ខ្សែ​បូស​ម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ចាប់​ពី​ពេល​នោះ​ត​ទៅ​ ជា​មួយ​នឹង​ ស្នូរ​ទះ​ដៃ​ក្នុង​ទិដ្ឋ​ភាព​ប្រ​កប​ដោយ​ភាព​រីក​រាយ​បំផុត​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក

Top All Rights Reserved © 2006 Catholic Social Communications - UNICODE