CatholicCambodia.org

Return to normal view

Back to the front page News #432

ពិធីសច្ចាលើកដំបូងរបស់បងស្រីសុជាតិ

Posted: 27th March 2007

បងស្រី សុជាតិ និងម្តាយ

ក្រុម​គ្រួ​សារ​បព្វ​ជិតា​ស្រលាញ់​ព្រះយេស៊ូ​នៅលើ​ឈើឆ្កា​ង

មនុស្ស​​យ៉ាង​​ច្រើន​​កុះ​ករ​អង្គុយ​លើ​កៅ​អី​ដែល​រៀប​ចំ​ជា​ស្រេច​​សំ​រាប់​ភ្ញៀវ​ហើយ​ចោល​ភ្នែក​ក្រឡេក​ទៅ​​ក្រោយ​​ហាក់​​ដូ​ច​​ជា​​មាន​​អ្វី​​សំ​​ខាន់​​ដែល​​កំ​​ពុង​​ចាប់​​អា​រ​ម្មណ៍​​។ ដំ​​ណើរ​​មួយ​ៗ​​អម​​ជា​​មួយ​​បទ​​ចំ​រៀង​​តម្កើង​​ព្រះ​​ជា​​ម្ចាស់​​យ៉ាង​​រ​​ងំ​ ​ក្រុម​​បង​​ស្រី ​​និង​​បូ​ជា​ចា​រ្យ​​ធ្វើ​​ដំ​​ណើ​​ររួម​​ជា​​មួយ​​បង​​ស្រី​​សុ​ជាតិ​​ ដែល​​នឹ​ង​​ត្រូវ​​ធ្វើ​​ពាក្យ​​សច្ចា​​សុំ​​ថ្វាយ​​ខ្លួន​​ដល់​ព្រះ​ជា​ម្ចាស់​ ក្នុង​ក្រុម​គ្រួសារ​បព្វ​ជិតា​​ស្រ​​លាញ់​​ព្រះ​​យេ​​ស៊ូ​​នៅ​​លើ​​ឈើ​​ឆ្កា​​ង​​។ ក​ម្ម​វិ​​ធី​ស​ច្ចា​​លើក​​ដំ​បូង​​របស់​​បង​​ស្រី​​សុ​​ជាតិ​​ ប្រព្រឹ​ត្ត​ឡើង​ក្រោម​អធិ​បតិយ​ភាព​ របស់​លោក​អភិ​បាល​ភូមិ​ភាគ​ភ្នំពេញ​អេមីល ​ដេតម្ប​លោក​អភិ​បាល​ភូមិ​ភាគ​កំពង់​ចាម​អន់​តូនី ស៊ូសៃរាជ លោក​អភិបាល​ភីលីព ហ្វាន់ជុងឆៃយ៉ាឡាមក​​ពីប្រទេស​ថៃ ​រួម​និង​លោក​បូជា​ចារ្យ​ បង​ស្រី ​និង​បង​ប្អូន​គ្រី​ស្តប​រិស័ទ​ទាំង​អស់​ជា​ច្រើន​រូប​ទៀត​ ដែល​ពិធី​នេះ​ធ្វើ​នៅ​ព្រះ​សហគ​មន៍​ កំ​ពង់​ចាម​ក្រុង​កាល​ពី​ថ្ងៃ​ទី​២៥​ មី​នាក​ន្លង​ទៅ។​

បង​ស្រី​សុជាតិ​បាន​បន្លឺ​សំ​ដីយ៉ា​ង​ស្រទន់​យ៉ាង​នេះ​ថា"​ ថ្ងៃ​នេះ​ខ្ញុំ​មាន​អារម្មណ៍​រំ​ភើប​មែន​ទែន​ សំ​រាប់​អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​ទទួល​លទ្ឋ​ផល​​នៅ​ក្នុង​ថ្ងៃ​នេះ។​ ពី​ព្រោះ​កាល​ពី​មុន​មក​គ្រាន់​តែ​ជា​ការ​ពិ​សោធ​ន៍​ខ្លួន​ឯង​ ហើយ​មិន​នឹក​ស្មាន​ថា​ខ្លួន​ឯង​បាន​បោះ​ជំ​ហាន​មក​ដល់​នេះ​ទេ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ក៏​សុំ​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ជួយ​អង្វ​រព្រះ​ជាម្ចា​ស់​ ឲ្យ​ខ្ញុំ​មាន​កំ​លាំង​បន្ត​ទៀត​ ព្រោះ​អី​យើង​មិន​អាច​ដឹង​ពី​គំ​រោង​ការ​របស់​ព្រះ​ជា​ម្ចាស់​យ៉ាង​ម៉េច​ទេ​។ "​ បង​​ស្រីបា​ន​បន្ត​សំដី​ទៀត​ថា​ ប៉ុន្តែ​ទោះ​ជា​ យ៉ាង​ណា​ក៏​ដោយ​ បង​​ស្រី​​សូម​​ផ្ញើ​​ជី​វិ​ត​​ទាំង​​ស្រុង​​និង​​អង្វរ​​ព្រះ​​ជា​​ម្ចាស់​ ប្រ​សិន​បើព្រះ​អង្គ​សព្វព្រះ​ហឫ​ទ័យ​តាម​ គម្រោង​ការ​នេះ​សូម​ឲ្យ​រូប​គាត់​ដើរ​ទៅ​មុខ​បន្ត​ទៀត​បាន​។ ​នៅ​ក្នុង​ឱកាស​នោះ ​លោក​អភិ​បាល​​​អេ​មីល​​ ដេតម្ប​ បាន​ត្រាស់​ហៅ​បង​ស្រី​សុ​ជាតិ​មក​ខាង​មុខ​អា​សនៈ​ ដើ​ម្បី​ធ្វើ​ពាក្យ​សច្ចា​របស់​ខ្លួន​ និង​ចុះ​ហត្ថ​លេខា​ក្នុង​បញ្ចី​ក្រុម​គ្រួ​សារ​បព្វ​ជិ​តា​ស្រលាញ់​ព្រះ​ឈើ​ឆ្កាង​ទុក​ជា​សញ្ញា​ថា ​ប​ង​ស្រី​សុ​​ខ​ចិត្ត​រស់​នៅ​ជា​​ព្រហ្ម​ចារិ​នី​ និង​រស់​នៅ​ដូច​ជា​អ្នក​បំ​រើ​នៅ​ក្នុង​ក្រុម​គ្រួ​សារ​នេះ​អស់​មួយ​ជី​វិត​។ នៅ​ជិត​ចុង​បញ្ចប់​កម្មវិ​ធី​លោក​អភិ​បាល​ភូមិ​ភាគ​ភ្នំ​ពេញ​ បាន​បំ​ពាក់​ខ្សែ​ករ​តំណាង​ក្រុម​បព្វ​ជិតា​ស្រលាញ់​ព្រះ​ឈើ ​ឆ្កាង​ និង​ប្រ​គល់​ធម្ម​វិន័យ​របស់​ក្រុម​គ្រួ​សារ​នោះ​ជូន​ដល់​បង​ស្រី​សុ​ជាតិ​។ ក្នុង​បរិ​យា​កាស​សប្បាយ​រីក​រាយ​ លោក​អុំ​ស្រី ​ជូ អាន ជា​ម្តាយ​របស់​បង​ស្រី​សុ​ជាតិ​ បាន​មាន​ប្រសាសន៍​ទាំង​ក្តី​រំ​ភើប​ ជា​មួយ​កែវ​ភ្នែក​រលីង​រលោង​ថា​" ៖ពេល​ដឹង​ថា​កូន​ចង់​ថ្វាយ​ខ្លួន​ដល់​ព្រះ​ជា​ម្ចាស់​ ខ្ញុំ់​មាន​សេច​ក្តី​ត្រេក​អរ​ណាស់​។ ដោយ​មិន​បាន​ដឹង​ថា​ដល់​កម្រិត​នេះទេ​ អញ្ចឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​មួយ​កំសត់​ទប់​ចិត្ត​អត់​បាន​ទេ ​ដោយ​មិន​ស្មាន​ថា​ព្រះ​ជា​ម្ចាស់​ស្រ​លាញ់​និង​ជ្រើស​រើស​កូន​ក្នុង​ចំណោម​គ្រួសារ​របស់​ខ្ញុំ​ទេ​"។ ម្តាយ​ប​ង​ស្រី​សុជាតិ​បន្ត​សំ​ដី​ទាំង​ម៉ឺង​ម៉ាត់​ថា​៖ កុំ​ថា​ឡើយ​កូន​ច្រើន​ ទោះ​មាន​តែ​មួយ​ ក៏​អត់​ខ្លាច​ផុត​ពូជ​ដែរ​ បើ​នេះ​ជា​បំណង​កូន​។
បង​ស្រី​យ៉ូវណ្ណាវ៉ាន់​ លីដា​ថាវ៉នជាប្រធាន​ក្របព្វជិតាស្រ​លាញ់ព្រះឈើ​ឆ្កាង នៃភូមិ​ភាគ អ៊ូប៊ុន(ប្រទេសថៃ) បាន​សម្តែង​អារម្មណ៍​ផ្ទាល់ ​និង​ពាក្យ​លើក​ទឹក​ចិត្ត​ដល់​បង​ស្រី​ខ្មែរ​សុជា​តិថា​៖ " ខ្ញុំ​មាន​អំណរ​សប្បាយ​ណាស់​ដែល​ក្រុម​គ្រួ​សារ​របស់​យើង​មាន​សមា​ជិក​ថ្មី។​ ហើយ​ប្រសិន​បើ​បង​ស្រី​សុជាតិ​ និង​បង​ស្រី​ខ្មែរ​ពី​ររូប​ទៀត​ត្រូវ​ការ​ការ​អប់​រំប​ន្ថែម​ គឺ​ខាង​បង​ស្រី​ពេញ​ចិត្ត​ណាស់​ ហើយ​ទទួល​ស្វា​គមន៍​ និង​ផ្គត់​ផ្គង់​តាម​តំ​រូវ​ការ​ផ្សេង​ៗទៀត​ផង​ដែរ​។"​

ប្រវត្តិសង្ខេបរបស់បងស្រីសុជាតិ
បង​ស្រី​សុជាតិ​ កើត​នៅ​ថ្ងៃទី​ ០៩​ ខែ​កញ្ញា ​ឆ្នាំ ​១៩៧៧​ ក្នុង​ភូមិ​តា​រាជ​ ឃុំត្រ​ពាំង​រាំង

ស្រុក​ជុំ​គីរី​ ខេត្ត​កំព​ត។​ មាន​បង​ប្អូន​៦នាក់​ ឪពុក​ឈ្មោះ ​យិន​ ប៊ូ (ស្លាប់)​ និង​ម្តាយ​ឈ្មោះ ​ជូ អា​ន​ ជា​ប្រធាន​គ​ណក​ម្មា​ការ​ព្រះ​សហគមន៍​ជុំ​គីរី​។ ក្នុង​ឆ្នាំ​២០០៣​ បង​ស្រី​សុំ​ការ​អនុ​ញ្ញាត​ពី​លោក​អភិ​បាល​អេ​មីល​ ដេតម្ប​ ចូល​ថ្វាយ​ខ្លួន​ក្នុង​ក្រុម​គ្រួ​សារ​បង​ស្រី​ស្រ​លាញ់​ព្រះ​ឈើ​ឆ្កាង​។ នៅ​ថ្ងៃ​ទី​២៥​ មីនា​ ២០០៧​នេះ​ បង​ស្រី​ធ្វើ​ពាក្យ​សច្ចា​លើក​ដំបូង​។ ក្រុម​គ្រួ​សារ​បង​ស្រី​ស្រលាញ់​ព្រះ​ឈើ​ឆ្កាង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​
មាន​មា​ជិកជន​ជាតិខ្មែ​រ​៣រូ​ប​ហើ​យ​រួ​ម​ទាំ​ង​បង​ស្រី​សុ​ជា​តិ។​ ​

ប្រវត្តិសង្ខេបក្រុមគ្រួសារ អ្នកស្រលាញ់ព្រះឈើឆ្កាង

លោក​អភិបាល​​ពីអ៊ែរ​ ឡាំប៊ែ​រ ​ដឺឡាម៉ុត(PIERRE LAMBERT DE LAMOTTE) ជា​សាស​ន​ទូត​ជនជាតិ​បារាំង​ បានម​កផ្សាយ​ដំណឹ​ង​ល្អ​នៅ​ភូ​មិ​ភា​គ​អាស៊ី​អា​គ្នេ​យ៍​។​ លោកជា​សា​ស​ន​ទូ​ត​មា​ន​ឈ្មោះ​ល្បីល្បា​ញ​ ​ដែ​ល​បាន​ធ្វើ​ស​ក​ម្ម​ភា​ព​យ៉ាង​ខ្លាំ​ង​ខ្លា​ដោ​យ​បា​ន​ប​ង្កើត​ក្រុ​ម​​គ្រួសា​រ​ប​ព្វ​ជិ​ត​ ​​អ្ន​ក​ស្រ​ឡា​ញ់​ព្រះយេ​​ស៊ូ​បូជា​ព្រះ​​ជន្ម​នៅ​លើ​ឈើ​ឆ្កា​ង​ ​(THE LOVERS OF THE HOLY CROSS) ក្នុង​ភូមិភា​គអាស៊ី​អា​គ្នេ​យ៍​ក្នុង​គោល​បំ​ណង​ឲ្យ​មាន​ក្រុម​គ្រួ​សារ​បុព្វ​ជិតា​ ជួយ​សហការណ៍​ក្នុង​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អចំ​​ពោះអ្ន​កកា​ន់សា​ស​នា​ដ​ទៃ។​គោល​ដៅ(THE PURPOSE AND MISSION)
ក្រុម​គ្រួ​សារ​បព្វ​​ជិតា​ស្រ​ឡាញ់​ព្រះ​ឈើ​ឆ្កាង​នេះ ​មាន​គោល​ដៅប​ន្តព្រះ​រា​ជ​កិច្ច​ស​ង្គ្រោះរ​បស់ព្រះ​យេស៊ូ​ ​ដោ​យធ្វើ​សក​ម្មភា​ព​ក្រោម​កា​រ​ដឹ​ក​នាំ​រប​ស់​លោក​​អ​ភិបាល​ប្រ​ចាំភូ​មិភា​គ​ ​​និ​ង​សហ​កា​រ​ណ៍​ជាមួ​យ​លោ​ក​បូ​ជាចា​រ្យ​ក្នុ​ងកា​រ​បំ​រើ​ព្រះ​ស​ហគ​ម​ន៍​ ​​ជួយ​ផ្ស​ព្វផ្សាយ​ដំ​ណឹងល្អទទួ​លមុ​ខងា​រអ​ប់​រំ​ជំនឿ​ ​ចិ​ញ្ចឹ​ម​និង​ថែ​រ​ក្សា​ក្មេ​ងកំ​ព្រា​ ​អ​ប់​រំ​ស្ត្រី​ ​និ​ង​ប​ង្រៀ​ន​ក្នុ​ង​សា​លារៀ​ន​។​​

គោល​សទ្ឋិនៃ​អ្នក​ប​ង្កើ​ត​ក្រុម​គ្រួ​សារ (THE SPIRIT OF THE FOUNDER)ស​មា​ជិក​ក្នុង​ក្រុម​គ្រួសារ​ប​ព្វជិ​តា​ស្រ​ឡា​ញ់​ព្រះ​ឈើឆ្កា​ង​នេះ​ត្រូ​វ​នឹ​ក​ញ្ជឹង​គិ​ត​អំ​ពីការរងទុ​ក្ខ​លំ​បាក​ ​និងការ​បូ​ជាព្រះជ​ន្មរប​ស់ព្រះយេ​ស៊ូនៅលើឈើ​ឆ្កាង ​ដែលជា​មាគ៌ា​ដ៏​ល្អបំផុ​ត ដើម្បីស្គា​ល់ព្រះយេ​ស៊ូគ្រីស្ត​ ព្រម​ទាំងស្រ​ឡាញ់ព្រះអ​ង្គគឺឲ្យព្រះយេ​ស៊ូគ្រីស្ត​ ដែ​ល​បានបូជា​ព្រះជន្មនៅ​លើឈើឆ្កាង​មានព្រះជ​ន្មរស់ជា​និច្ចក្នុង​ជីវិតរបស់​ខ្លួន ​និងហ៊ាន​លះបង់ព្រមទាំ​ង​បូជាជី​វិតថ្វាយ​ព្រះអង្គ ​ដោយកា​របន្តបេស​កកម្មរ​បស់ក្រុម​គ្រួសារ​ ឲ្យស្រ​បតាមព្រះ​គម្ពីរដំ​ណឹងល្អដែ​លបានចា​ក់ឬស​ក្នុងវប្ប​ធម៌ប្រទេស​នីមួយ​ៗ និ​ងក្រោម​ការដឹក​នាំរបស់ព្រះស​ហគម​ន៍។
​១- គ.ស ១៦៧០ លោកក បាន​បង្កើត​ក្រុម​គ្រួសារ​បព្វ​ជិតា​ស្រ​លាញ់​ព្រះឈើ​ឆ្កាង​នៅកុ​ង​តឹ​ង​ (TONKIN)

គឺ​នៅ​ហាណូយ​ ប្រទេសវៀ​​តណាម​ស​ព្វថ្ងៃ។​
២- គ.ស ១៦៧១ លោកកបានបង្កើតក្រុមគ្រួសារបព្វជិតា ឡ្រាញ់​ឈើ​ឆ្កាង​នៅ​កូ​សាំង​ស៊ីន​ (COCHINCHINA) ប្រទេស​វៀត​ណា​ម​សព្វ​ថ្ងៃ។​
៣- គ.ស ១៦៧២ លោក​កបាន​បង្កើត​ក្រុមគ្រួសា​របព្វជិតា​ ឡ្រាញ់ព្រះ​ឈើឆ្កាង​នៅអាយុធ្យា​(AYUTTHYA)ប្រ​ទេស​ថៃ​សព្វ​ថ្ងៃ។ លោក​ឡាំប៊ែ​រដឺ​ឡាម៉ុត​ ទទួ​លមរណៈភា​ពនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៦៧៩។ ទោះ​បី​លោក​ទទួល​មរណៈ​ភាពក្តី​ ប៉ុន្តែ​ឥទ្ឋិពល​ខាងជំ​នឿ ​និង​ព្រះអំណោ​យ​ទាន​ដ៏​ពិសេ​សរ​ប​ស់​លោក​បា​នបណ្ដុះ​បណ្ដាល​ឲ្យកើត​ជាក្រុម​គ្រួ​សា​រ ស្រឡា​​ញ់​ព្រះ​ឈើ​ឆ្កាង​ ដែល​មាន​លក្ខណៈ​ជាក្រុម​គ្រួ​សារ​បព្វ​ជិតា​ប្រចាំភូ​មិភាគដូចជានៅៈ​
៤-​ នៅប្រ​ទេសកម្ពុ​ជា ក្រុមគ្រួសារព្វ​ជិតនេះបា​នកកើតនៅ​គ.ស ១៧៧២ នៅ​ប្រាំ​បី​ឆោម​ ដោយ​មានលោ​កឡឺ​វ៉ាវ៉ា​សឺ(LEVAVASSEUR)​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្រុម​គ្រួសា​របព្វ​ជិតា​នេះ​។ ក្នុងឆ្នាំ១៧៨​២ ​សៀមបា​នវា​យចូល​បន្ទាយល​ង្វែកហើ​យត្រូវបា​នបំផ្លាញ​ខ្ទេចខ្ទីដោ​យសារស​ង្គ្រាមនៅ​សម័យ​នោះ។ ​នៅឆ្នាំ១៧៩០​ ក្រុម​គ្រួសា​របព្វជិតា​នេះបាន​កើតម្ត​ងទៀត​នៅខេត្ត​បាត់ដំប​ង។​នៅឆ្នាំ១៨​៤៨ ​ក្រុមគ្រួ​សារប​ព្វជិតា​នេះបាន​កើតនៅ​ពញាឭ​ ដោ​យមានលោក​មីស(MICHE)ជា​អ្នកទ​ទួលខុស​ត្រូវ​។នៅឆ្នាំ​ ១៨៦២​ ក្រុម​គ្រួ​សា​របព្វ​ជិតា​នេះ មា​នផ្ទះនៅ​ឫស្សីកែ​វ ភ្នំ​ពេញ

​ដោយមា​នលោក​បូស៊ូ​(BOUCHUR) ​ជាអ្នកទ​ទួលខុ​សត្រូវអ​ប់រំជំនឿ​។ គេ​មានអាវវែ​ង និង​ក្រណាត់​រុំក្បាល​ពណ៌​ខ្មៅ។​ សមា​ជិកក្នុងក្រុមបព្វ​ជិតា ត្រូវ​ធ្វើពាក្យសច្ចាជា​រៀងរាល់ឆ្នាំ។
​នៅឆ្នាំ​១៩៤២​ បព្វ​ជិតាក្រុ​ម​នេះ​នៅ​ប្រទេ​សក​ម្ពុជាមា​នចំនួ​ន១១៥នាក់
សព្វ​ថ្ងៃ​នេះ ​ដោយ​មានកា​រអ​នុញ្ញាតិ​ពីវ៉ាទី​កង់​ គេ​បាន​ធ្វើកា​រកែ​សំរួ​លធ​ម្មនុញ្ញ​ក្រុមរ​បស់គេ​។
នៅ​ឆ្នាំ១៩៤៣​ បាន​ចាប់ផ្តើ​មដំណើរ​ការ​ទទួល​ (NOVICES) តាម​ធម្មនុ​ញ្ញថ្មី​។

៥- ប្រទេស​ម៉ាឡេ​ស៊ី (MALAYSIA)នៅ​ពូ​ឡូ​ពី​ឡាំង​ បាន​កើត​នៅ​ គ.ស ១​៧៨២
​៦- នៅ​ប្រទេស​ថៃ​ក្រុម​គ្រួសារ​បព្វជិតា​ស្រឡាញ់ព្រះឈើ​ឆ្កាង ​នៅភូមិភាគ​ច័ន្ទបូរី​ (CHANTHABURI) បាន​កកើត​នៅគ​.ស ១៨០៣ ​រហូត​មក​ដល់​សព្វ​ថ្ងៃ។​
៧- ក្រុម​គ្រួសារ​ឡ្រាញ់ព្រះ​ឈើឆ្កាង​នៅអ៊ូបុន​រ៉ាចឆាថា​នី (UBUNRATCHAT HANI) បា​ន​កើត​នៅ ​គ.ស​ ១៨៨៩​ ដោយ​លោក​កង់ស្តង់​ យ៉ូហាន​ បាទី​ស្តប្រូឌុ​ម​(PRODHOMME) ជា​សាសន​ទូតជន​ជាតិបារាំ​ងមកពី​ក្រុមសាស​នទូតនៅ​ក្រៅទីក្រុ​មប៉ារី​ស ​(CONSTANT PARIS FOREIGN MISSIONS SOCIETY) បាន​យក​វិន័យ​ក្រុម​គ្រួសារ​ស្រឡាញ់ព្រះ​ឈើឆ្កាងរ​បស់លោ​ក​ឡាំប៊ែ​រ​ដឺ​ឡា​ម៉ុត​ ម​កបង្កើ​ត​ជាក្រុម​គ្រួសា​របព្វ​ជិតាស្រឡា​ញ់​ព្រះ​ឈើ​ឆ្កា​​ង​នៅអ៊ូប៊ុន​រ៉ាឆាថានី​។

សព្វ​ថ្ងៃក្រុមគ្រួ​សារនេះ ​មានស​មាជិកដែ​លថ្វាយ​ពាក្យសច្ចា​អស់មួយ​ជិវិ​តចំនួ​ន១២​៥នាក់។
-​ អ្នក​ត្រៀម​រៀប​ចំខ្លួន​ជា(NOVICES)​ចំនួន​៧នាក់​
- អ្នកស្ម័គ្រចិត្ត(POSTULANTS)​ចំនួន​៤​នាក់​
- អ្នក​ចាប់អា​រម្មណ៍កំ​ពុងរិះ​គិតពីការ​ត្រាស់ហៅ​(ASPIRANTS)ចំនួន​ ១៦​នាក់

សព្វថ្ងៃ​ក្រុម​គ្រួសារ​នេះ កំពុ​ងបន្តភា​រកិច្ចក្នុ​ងភូមិ​ភាគ២គឺៈ
​- នៅភូមិ​ភាគ​អ៊ូ​ប៊ុន​រ៉ាច​ឆាថានី ​រួមមាន៧ខេត្ត​
- នៅ​ភូមិភាគ​ណាខនរ៉ា​ចស៊ីម៉ា (NAKHONRATSIMA) រួមាន​បីខេ​ត្ត​
៨- ក្រុម​គ្រួសារ​ស្រឡាញ់ព្រះ​ឈើឆ្កាង​នៅប្រទេ​សឡាវ(LAOS) បាន​កកើត​នៅគ​.ស ១៩០​០។

៩- ក្រុមគ្រួ​សារប​ព្វជិតាស្រ​ឡាញ់ព្រះ​ឈើឆ្កាងនៅ​ថារែស​កុណះខន​ (SAKONNAKHON) ដែល​បាន​កើតនៅ​គ.ស ​១៩២៣ រ​ហូតមកដ​ល់សព្វថ្ងៃ។​

Article Source: ការិយាល័យពត៌មាន​កាតូលិក កម្ពុជា


All Rights Reserved © 2006 Catholic Social Communications