Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #430

សមិទ្ឋិផលថ្មីមជ្ឈមណ្ឌលវប្បធម៌កាតូលិកកំពត

Posted: 16th March 2007

ពិធីសម្ភោធ​និងកាត់ខ្សែបូរ

កំពត(C.S.C)៖ អាគារ​ដ៏ថ្មី​ស្រឡាង​មួយ​បាន​បើក​ឲ្យប្រើ​ប្រាស់​ នា​ព្រឹក​ថ្ងៃ​ទី១៥​ ខែមីនា​ ឆ្នាំ​២០០៧​កន្លង​ទៅ ​នេះ​អា​គារ​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ "មជ្ឈម​ណ្ឌល​វប្ប​ធម៌​កាតូ​លិក​កំពត​" ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​សុវ​ណ្ណសា​ គរ​ ឃុំ​កំពង់​កណ្ដាល​ ស្រុក​កំពង់​បាយ​ ខេត្ត​កំពត​ បាន​ប្រា​រព្ឋពិ​ធី​សំ​ភោធ​ ដែល​មាន​ការ​ចូល​រួម​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯក​ ឧត្តម​ សូត​ យា​ អភិ​បាល​រង​ខេត្ត​កំ​ពត​ លោក​អភិ​បាល​អេ​មីល​ ដេតម្ប​ លោក​បូ​ជា​ចារ្យ​អូ​លី​វីយេ​ លោក​បូជា​ ចារ្យ​ បង​ស្រី ​ប្រជា​ពល​រដ្ឋ​ មា​តា​បិ​តា​សិស្ស​ សិស្សា​នុសិស្ស​ ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​រូប​ទៀត​ សរុប​ ប្រ​មាណ​ជាជាង​១០០​នាក់​។

បន្ទាប់​ពី​លោក​អភិ​បាល​អេមីល​ ដេតម្ប​ ធ្វើ​ដំ​ណើរ​បាច​ទឹក​ព្រះ​ពរ​ដល់​ភ្ញៀវ​ និង​បាច​ទៅ​តាម​គ្រប់​បន្ទប់​នៃអា ​គារ​ទាំង​អស់​រួច​មក​ អង្គ​ពិធី​ទាំង​មូល​ក៏​បាន​ចាប់​ផ្តើម​ដោយ​ការ​គោរ​ពភ្លេង​ជាតិ​នៃ​ព្រះរា​ជាណាច​ក្រ​កម្ពុជា​ និង​ ការ​ឡើង​ថ្លែង​របាយ​ការ​ណ៍​ពី​សំណាក់​លោក​នា​យក​សាលា​ពី​ស​កម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​វប្បធ​ម៌កាតូ​លិក​កំ ​ពត​។ ក្នុង​ឱ​កាស​ដ៏​វិ​សេស​វិសាល​នោះ​ដែរ​ លោក​បូជាចារ្យ​អូលី​វីយេ​អ្នក​សំរ​បសំរួល​មជ្ឈមណ្ឌល​នេះ​បាន​ឡើង​ មាន​ប្រសាសន៍​ទៅកាន់​អង្គ​ពិ​ធី​ប្រក​បដោយ​ទឹក​មុខ​សប្បាយ​រីក​រាយ​។ លោក​មាន​ប្រសាសន៍​ថា៖ "ថ្ងៃ​នេះ ​យើង​បាន​សំភោធ​មជ្ឈម​ណ្ឌល​វប្ប​ធម៌​កាតូ​លិក​ដែល​ជាម​ណ្ឌល​មួយ​ដើម្បី​ទទួល​កុមា​រាកុ​មារី​ យុវ​ជន​-នារី​ ដែ​លចង់​បន្ថែម​នូវ​ចំណេះ​ដឹង​ជា ​ពិ​សេស​ភាសា​អង់​គ្លេស​ កុំព្យូទ័រ​ និង​វប្បធ​ម៌ទូ​ទៅ​។ល។​មជ្ឈម​ណ្ឌល​វប្ប​ធម៌​ កាតូ​លិក​កំពត​ស្វាគមន៍​បង​ប្អូន​ទាំង​អស់​ដោយ​មិន​ប្រកាន់​វណ្ណះ​ ពូជ​សាសន៍​ និង​សាស​នា​ឡើយ​"។ លោក​បន្ត​ថា ​យើង​ដឹង​ថាកូន​ខ្មែរ​មាន​ចំណង់​រៀន​ច្រើន​ព្រោះ​ចង់​ចេះ ​ចង់​ដឹង​ និង​ស្គាល់​ ដែល​នេះ​ជា​ការ​ល្អ​ប្រសើរ​បំផុត​ដើម្បី​ ជួយ​ឲ្យ​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ការ​រីក​ចំ​រើន​ខ្លាំង​ឡើងៗ​។

ទោះ​បី​ជាហត់​នឿយ​យ៉ាង​ណា​ក៏​ដោយ​ លោក​អភិបាល​អេមីល​ ដេតម្ប​ អភិ​បាល​ប្រចាំ​ភូមិ​ភាគ​ភ្នំ​ពេញ​នៅ​តែ ​មាន​ទឹក​មុខ​ញញឹម​ជានិច្ច​ក្នុង​ការ​ឃើញ​នូវ​សមិទ្ឋិ​ផល​ដ៏​ត្រចេះ​ត្រចង់​នេះ​។​ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ អង្គ​ពិ​ធី​ថាៈ​"ខ្ញុំមាន​ការរំ​ភើប​សប្បាយ​រីក​រាយ​បំផុត​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ដ៏​សោម​នស្ស​នេះ​ ហើយ​ខ្ញុំ​សូម​អរ​ គុណ​ដល់​ម្ចាស់​ជំនួយ​ទាំង​អស់​ផង​ និង​ចង​ចាំ​ជា​និច្ច​នូវ​កិច្ច​សហ​ប្រតិប​ត្តិការ​ណ៍នេះ​"។

ជាមួយ​នេះ​ដែរ​លោក​អភិបាល​រង​ខេត្ត​កំពត​ លោក​សូត ​យា​បាន​ឡើង​មាន​មតិ​សំ​ណេះសំ​ណាល​ជាមួ​យភ្ញៀ​វ ក្នុង​ទិវា​នោះ​ដោយ​ភាព​រីក​រាយ​ដោយ​បាន​ថ្លែង​អំណ​រគុណ​ និង​ធ្វើ​ការ​កោត​សរ​សើរ​ចំពោះ​សប្បុរ​សជន​ក្នុង​ និង​ ក្រៅ​ប្រទេស​ទាំង​អស់​ដែល​បាន​ចំណាយ​ទាំង​សម្ភារៈ​ និង​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បីក​សាង​នូវ​អាគារ​សិក្សា​ និង​ បង្កើត​ជា​មជ្ឈម​ណ្ឌល​កាតូ​លិក​កំពត​នេះ​។ ក្នុង​នោះ​ដែរ​ លោក​ក៏​បាន​ស្នើ​សុំឲ្យ​មជ្ឈម​ណ្ឌល​នេះ​ដើរ​តាម​គោល​ ដៅ​របស់​រាជរ​ដ្ឋាភិ​បាល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​អប់រំ​នៅ​ប្រ​ទេស​កម្ពុ​ជា​មាន​ការ​រីក​ចំ​រើន​ថែម​មួយ​កំ​រិត​ទៀត​។
យុវ​ជន​តូច​ ពឿន​បាន​ឲ្យ​ដឹង​ដែរ​ថា​ មជ្ឈម​ណ្ឌល​នេះ​នឹង​ផ្តល់​ជា​អត្ថ​ប្រយោជ​ន៍​ច្រើន​ទាំង​សិស្សា​នុសិស្ស​ និង​ប្រ ​ជាព​ល​រដ្ឋ​នៅក្នុង​ខេត្ត​កំពត​នេះ ​ព្រោះ​មាន​សាលា​នៅ​ជិត​ បាន​សាលា​ល្អ ​មិន​តែ​ប៉ុណ្ណោះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចំ រើ​ន​ដល់​ខេត្ត​ផង​ដែរ​។
ឆ្លៀត​ពេល​កំពុង​និយាយ​ជា​មួយ​សិស្សៗ​ដែល​បាន​មក​ក្នុង​ពិធី​នេះ ​លោកគ្រូ​ ទួន​ សុធា​ អ្នក​ទទួល​ខុស​ត្រូវ​មជ្ឈ​ មណ្ឌល​នេះ​បាន​ងាក​មក​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ពី​គោល​បំណង​ក្នុង​ការ​បង្កើត​មណ្ឌល​នេះ​ថា​ គឺ​ដើម្បី​ចូល​រួម​ចំ​ ណែក​លើក​ស្ទួយ​វិស័​យ​វប្បធម៌​ សិល្បះ​ខ្មែរ​ និង​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា​។ លោក​ បន្ថែម​ទៀត​ថា ​សំរាប់​ទិស​ដៅ​នៅ​ពេល​ខាង​មុខ​ យើង​នឹង​ត្រៀម​រៀប​ចំនូវ​សកម្ម​ទាំង​អស់​របស់​មជ្ឈ​មណ្ឌល​ ប្រ​យោជន៍​ដើម្បី​បំ​រើដ​ល់បង​ប្អូន​សិស្សា​នុសិស្ស​ និង​មហាជ​នទូ​ទៅ​ក៏​ដូច​ជាសង្គម​ជាតិ​ទាំង​មូល​ដោយ​មិន​ប្រ ​កាន់​ពូជ​សាសន៍​ ពណ៌​សំបុរ​ ឬ​សាសនា​អ្វី​ឡើយ​ សំ​ខាន់​គឺ​ពួក​យើង​មាន​ឱ​កាស​ចែក​រំលែក​នូវ​បទ​ពិសោធ​ន៍ ​បង្កើន​ទំនាក់​ទំ​នង​ល្អ​ និង​សិក្សា​រៀន​សូត្រ​ដោយ​ពេញ​ចិត្ត​ និង​ប្រក​បដោយ​បរិយាកាស​រីក​រាយ​។


គួរ​បញ្ជាក់​ថា ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​កាតូ​លិក​កំពត​ចាប់​ផ្តើក​កសាង​ឡើង​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០០៦​ និង​រួច​រាល់​នៅ ​ខែធ្នូ ​ឆ្នាំ​២០០៦​ ដែល​ជា​អាគារ​មួយ​ខ្នង​ កំពស់​២ជាន់​ ស្មើ​នឹង​៩បន្ទប់ ​ដែល​មាន​ដូច​ជាបន្ទប់​ការិយា​ល័យ​ បន្ទប់ ពិធី​ទឹកតែ​ បន្ទប់​ធ្វើម្ហូប​ បន្ទប់​សិក្សា ​ភាសា​អង់​គ្លេស​ បន្ទប់​កុំព្យូ​ទ័រ​ បណ្ណា​ល័យ ​និង​បន្ទប់​ស្តាប់​ភាសា។​ មជ្ឈ ​មណ្ឌល​នេះ​ចំ​ណាយ​ថវិ​កា​អស់​ចំនួន​៨​ម៉ឺន​ដុល្លារ​ ដែល​ទទួល​បាន​ជំនួយ​ពីស​ប្បុរ​សជន​ជប៉ុន​ និង​ព្រះ​សហគ​មន៍​ កា​តូលិក​កម្ពុជា​។ ជា​ចុង​បញ្ចប់​នៃ​កម្មវិធី​ គណៈ​ប្រតិភូ​ទាំង​អស់​បាន​ឡើង​កាត់​ខ្សែ​បូ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អា​គារ​ថ្មី ​នេះ​ចាប់​ពី​ពេល​នោះ​ផង​ដែរ។

Article Source: ការិយាលយ័ពត៌មានកាតូលិក​កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE