Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page Diocese of Phnom Penh - Article #419

ភ្នំពេញ៖ ៨២ នាក់ត្រៀមខ្លួន ទទួលជីវិតថ្មី

Posted: 26th February 2007

លោកអភិបាលទទូលអ្នកជំហានទី២

ភ្នំពេញ (C.S.C)៖ បង​ប្អូន​ស្វែង​រក​ចំនួន​ ៨២​នាក់​មក​ពី​ព្រះ​សហ​គមន៍​ចំនួន​ ៦​កន្លែង​ ក្នុង​ភូមិ​ភាគ​ភ្នំ​ពេញ បាន​ទទួល​ពិ​ធី​ ត្រាស់​ហៅ​យ៉ាង​ឱ​ឡា​រិក​ ដោយ​លោក​ អភិ​បាល​ភូមិ​ភាគ​​នេះ​ អេ​មីល​ ដេត​ម្ប ​កាល់​ពី​ថ្ងៃ​អាទិ​ត្យ​ទី​ ២៥​ ខែ​កុម្ភៈ​កន្ល​ទៅ​នេះ​។ នៅ​ក្នុង​ពិ​ធី​មហា​ឧឡា​រិក​នេះ ​លោក​អភិបាល​អេ​មីល​ ដេត​ម្ប​ បាន​មាន​ ប្រ​សាស​ន៍​ទៅ​កាន់​អង្គ​ពិ​ធី​ថា​ "ថ្ងៃ​នេះ​ព្រះ​សហគមន៍​មាន​សេច​ក្តី​រីក​រាយ​ទទួល​ប្អូន​ចំនួន​ ៨២​នាក់​ ដែល​ស្មគ្រ​ចិត្ត​ទទួល​ព្រះ​យេ​ស៊ូ ​"។​ លោក​អភិ​បាល​បាន​ប្រសា​សន៍​បន្ត​ទៀត​ថា​ ៨២​ នាក់​ជា​ចំនួន​មួយ​ យ៉ាង​ច្រើន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ព្រះស​ហគមន៍​តូចៗ​។ នៅ​ក្នុង​រយៈ​ពេល​ ៤០​ថ្ងៃ​នៃ​រដូវ​អប់​រំ​ ពិ​សេស​នេះ ​ប្អូន​ៗ​ត្រូវ​កែ​ប្រែ​ចិត្ត​គំ​និត​ ត្រៀម​ខ្លួន​ទទួល​ជី​វិត​ថ្មី ​ក្នុង​ឱ​កាស​បុណ្យ ​ចម្លង​ខាង​មុខ​នេះ។​

ចំ​ពោះ​គ្រិស្ត​បរិស័ទ​ចាស់ៗ​លោក​បាន​ធ្វើ ​ការ​ផ្តាំ​ផ្ញើ​ដែរ​ថា​ ត្រូវ​ធ្វើ​ជា​គំរូ​ ជួយ​ណែ​នាំ ​ប្អូន​ៗ​ឲ្យ ​ចេះ​រស់​នៅ​តាម​ព្រះ​បន្ទូល​របស់​ ព្រះ​ជាម្ចាស់​ផង​ដែរ​។
បង​ប្អូន​ថ្មី​ទាំង​នេះ ​បាន​ចំនាយ​ពេល​វេលា​ជា​យូរ​មក​ហើយ​ ដោយ​បាន​ខិត​ខំ​ក្នុង​ការ​ស្វែង​យល់​រួម​ ជា​មួយ​លោក​គ្រូ ​អ្នក​គ្រូ ​អ្នក​ណែ​នាំ​ជំ​នឿ​ ចូល​រួម​ក្នុង​សកម្ម​ភាព​ព្រះ​សហ​គមន៍​ រួម​គ្នា​ស្តាប់​ព្រះ​បន្ទូល​ អធិ​ដ្ឋាន​ ចូល​រួម​អភិ​បូ​ជា​ក្នុង​ព្រះស​ហគ​មន៍​ជា​ដើម​។ នេះ​ជា​អំណះ​អំ​ណាង​របស់​អ្នក​ណែ​នាំ​ក្រុម​ទាំង​ ៦​ព្រះស​ហគ​មន៍​ ចំពោះ​មុខ​លោក​អភិ​បាល​ និ​ង​គ្រិស្ត​បរិ​ស័ទ​ដែល​ចូល​រួម​ ក្នុង​ពិធី​ប្រ​ហែល​ ជា​ជា​ង​៦០០​នាក់​។
នៅ​ក្នុង​ពិ​ធី​សំ​ណេះ​សំ​ណាល​ កញ្ញា​សុភាព​ មក​ពី​ព្រះ​សហ​គមន៍​បឹងទំពុន​បាន​ឡើង​ចាប់​អារ​ម្មណ៍​ថា ​នាង​មាន​ចិត្ត​ត្រេក​អរ​ណាស់​ ដែល​នឹង​កើត​ជា​ថ្មី​ក្នុង​ពេល​ខាង​មុខ​ម្តង​ទៀត​រួម​ជា​មួយ​ព្រះ​យេ​ស៊ូ ​ជា​ពេល​វេ​លា​ដែល​នាង​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​នេះ។​ នាង​ក៏​សូម​បង​ប្អូន​ទាំង​អស់​អធិដ្ឋា​ន​សំ​រាប់​ បង​ប្អូន​ថ្មី ​ក្នុង​ដំ​ណើរ​រួម​ជា​មួ​យ​​ព្រះ​យេ​ស៊ូ​ជា​អម្ចាស់​ជា​យើង​។

លោក​​អភិ​បាល​បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ម្តង​ទៀត​ នៅ​ក្នុង​រដូវ​អប់​រំ​ពិ​សេស​ ៤០​ថ្ងៃ​នេះ ​សូម​ឲ្យ​បង​ប្អូន​យក​ ចិត្ត​ទុក​ដាក់​ កែ​ប្រែ​ចិត្ត​គំ​និត​ រៀប​ចំ​ខ្លួន​ ឲ្យ​បាន​សម​រម្យ​​ដើ​ម្បី​ទទួល​ជីវិត​ថ្មី ​តាមរ​​យៈ ​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ ក្នុ​ង​ឱ​កាស​បុណ្យ​ព្រះ​យេ​ស៊ូ​ដែល​មាន​ព្រះ​ជ​ន្ម​រស់ ​ឡើង​វិញ​ដ៏រុ​រឿ​ង​ ខាង​មុខ​នេះ។​

Article Source: ការិយាល័យ​ពត៌មាន កាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE