Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #381

ពិ​ធី​បញ្ចុះគ្រឹះសរសរគោលព្រះ​សហគមន៍បឹងទំពុន

Posted: 3rd January 2007

លោកបូជាចារ្យប្រោះទឹកព្រះពរ

ភ្នំពេញ (CSC) ៖ កាល​ពីថ្ងៃ​ទី​១៧​ធ្នូ ​២០០៦​ ព្រះស​ហគ​ម​ន៍បឹ​ង​ទំពុ​នដែលឥ​ឡូវនេះប្រែ​ឈ្មោះមក​ជា ​ព្រះស​​ហគ​ម​ន៍​ព្រះ​កុ​មា​រយេស៊ូ​​ ​​​​​​​​​​​​​​​​​បានធ្វើ​ពីធី​ប​ញ្ចុះគ្រឹះ​ស​រ​ស​រ​គោ​លនៃ​ព្រះ​វិ​ហារថ្មី​ក្រោ​មអ​ធិ​ប​តិ​យ​ភា​ពរ​បស់លោ​ក​អភិ​បាល​អេ​មីលដេ​តម្បភូ​មិភាគ​ភ្នំពេញ​ លោក​បូជាចា​រ្យប្រ៊ុយណូ​ លោក​បូជា​រ៉ង់ ឌុ​យ​ណូ​ និ​ងលោ​កបូជា​ចារ្យម៉ារី​យូ ជា​អ្នកទទួ​លខុសត្រូ​វនៅព្រះស​ហគម​ន៍នោះ។ ​ព្រះសហ​គមន៍​ព្រះកុមា​រយេស៊ូ ​ស្ថិតនៅស​ង្កាត់បឹ​ងទំពុ​ន ​ខ័ណ្ឌមាន​ជ័យ ​រា​ជធានី​ភ្នំពេ​ញ។

​ឆ្លាត​ក្នុង​ពេលនោះ​ដែរលោ​កអភិបា​លបាន​មានប្រសា​សន៍ ​" ខ្ញុំ​មាន​អំណរ​សប្បាយណា​ស់។​ ហើយប​ន្តិចទៀត​យើងមា​នព្រះវិហា​រ​ថ្មី ដែល​បងប្អូនទ​ន្ទឹងរង់​ចាំជាយូរ។ ​ថ្ងៃនេះយើងធ្វើ​ពិធីបញ្ចុះស​រសរ​គ្រឹះ ​គឺយើងសូ​មព្រះយេស៊ូមកធ្វើ​ជាសរស​រព្រះវិហា​ររបស់យើ​ង ដើ​ម្បីដឹកនាំ​យើងជាគ្រី​ស្តបរិស័​ទក្នុងការ​ប្រកាស ​ដំណឹងល្អ​របស់្រពះជាម្ចាស់​"។

​ព្រះ​សហ​គមន៍​ព្រះ​កុមារ​យេ​ស៊ូ​នោះ ​បង្កើត​ឡើង​នៅ​ឆ្នាំ ​១៩៩៥​ មាន​គ្រីស្ត​បរិស័ទ​១០នាក់​ប៉ុណ្ណោះពី​ដំ​បូង​។ ​ពេលប​ច្ចុប្បន្ននេះក្នុ​ងពិធីថ្វា​យអភិ​បូជាមាន​គ្រីស្ត​បរិស័​ទចូលរួមជិ​ត១៥​០នាក់​ រៀងរា​ល់ថ្ងៃអាទិត្យ។​

តាមសំ​ដីរ​បស់អ្នក​ស្រី ​ងួន ​ផល្លាបា​នឲ្យដឹ​ងថា​ ព្រះវិ​ហារនេះ ​នឹងរួចរា​ល់នៅឆ្នាំ​ក្រោយ​។ ហើយ​ឥឡូវ​នេះ គ្រី​ស្តបរិស័​ទក៏នៅតែ​បន្តអភិបូជា​ ជារៀ​ងរាល់ថ្ងៃផងដែ​រ។ ​
មួលហេ​តុសំខាន់​ដែ​លយើង​សំរេច​កសាង​ព្រះវិ​ហារថ្មី​នោះ គឺ​ដោយសារ​តែគ្រីស្ត​បរិស័ទកាន់​តែកើន​ៗជាលំដាប់​។ ព្រះវិ​ហារនៅ​ទីនេះតូ​ច ហើ​យក៏ចា​ស់ណា​ស់ដែ​រ។ អ្ន​កស្រី​បាន​សម្តែង​នូវ​ការ​រំពឹង​យ៉ាង​នេះ​ថា​ "ខ្ញុំស​ង្ឃឹម​ថា ​ព្រះស​ហគម​ន៍នៅទី​នេះនឹ​ងមា​នការរី​កចំរើនទៅមុខ" ។

Article Source: ការិយាល័យផ្សព្វផ្សាយ​ពត៌មានកាតូលិក​កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE