Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page Diocese of Phnom Penh - Article #380

សកម្មភាពព្រះសហគមន៍​ធ្វើឡើង​​មិន​មែន​ចង់​ល្បីឈ្មោះនោះឡើយ

Posted: 3rd January 2007

សកម្មភាពចែកអំណោយដល់អ្នកេទោស

កំពត (CSC) ៖ ចំរឹង​ដែក​ធំៗ​ហ៊ុំព័ទ្ឋដោយបន្លាលួសពីរជាន់កំពស់​ជាង​ពីរ​ម៉ែត​ពី​ដី ​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្ញើប​បំផុត។​ បើ​ចូល​ទៅ​ខាង​ក្នុង​ យើង​ឃើញ​មាន​អគារ​៥​ខ្នង​ដែល​ក្នុង​នោះ​មាន​ចែក​ជា​បន្ទប់​តូចៗ​ពីរ​បី​ទៀត​។ មនុស្ស​ជា​ច្រើន​ស្លៀក​សំ​លៀក​បំអាវ​ខៀវ​ចំ​ក្រ​ណាត់​ពណ៌​សរ​នៅជា​យៗ​ ដែល​កំពុង​អើត​មើល​ពី​ចន្លោះ​ទ្វារ​ និង​បង្អួច​បន្ទប់​។ ​បន្តិច​ក្រោយ​មក​មាន​បុរ​សម្នាក់​មាន​មុខ​មាំ ​បំ​ពាក់​ខោអាវ​ជា​ប៉ូ​លីស​ បើក​ទ្វារ​បញ្ជា​ឲ្យ ​អ្នក​ទាំង​នោះ​មក​ខាង​ក្រៅ ​" នែ៎!​ ចេញ​មក​ឲ្យ​ឆាប់ៗ​! "។
បើ​យើង​បែរ​ទៅ​មើល​នៅ​ក្លោង​ទ្វារ​នៃ​កន្លែង​នោះ​វិញ​ គេ​សរសេរ​ឈ្មោះ​ថាពន្ឋ​នា​គារ​ ខេត្ត​កំពត​។ ហើយ​កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ថ្មីៗ​នេះ ​ព្រះ​សហគមន៍​កំពត​បានសុំ​ ការ​អនុញ្ញាត​ពី​ក្រសួង​មហា​ផ្ទៃ​និង​ប្រធា​នព​ន្ឋនាគា​រទូទាំ​ងប្រ​ទេស ​ដើម្បីចូ​លសួ​រ​សុខទុក្ខ​ និងចែ​កអំណោយខ្លះៗ​ ដល់ទណ្ឌិ​តចំនួ​ន២៣០​នាក់ដែ​លមាន​ស្ត្រី១៣នាក់​នៅព​ន្ឋនាគា​រ ខេ​ត្តកំពត​។ ក​ម្មវិធី​នោះ ដឹ​កនាំដោយ​ លោកបូ​ជាចារ្យ​ អូលី​វីយ៉េ ​និង​លោក​បូជា​ចារ្យ​ សួន​ ហង្ស​លី​ រួម​នឹង​បង​ស្រី២​នាក់​ និង​មាន​ការ​ចូល​រួម​ពី​យុវ​ជន​ កា​តូ​លិក​៩​នាក់​។

មុន​ពេល​ចែក​អំ​ណោយ​លោក​បូ​ជា​ចារ្យ​សួន​ ហង្ស​លី ​បាន​មាន​ប្រ​សាស​ន៍ថា៖​ "ព្រឹក​នេះ​យើង​ទាំង​អស់​គ្នា ​តំណាង​ឲ្យព្រះស​ហគ​មន៍​កា​តូលិក​មាន​អំណរ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ព្រះ​យេ​ស៊ូ ​ប្រសូត​ ហើយ​ពួក​យើង​ចង់​ចែក​ រំ​លែក​នូវ​អំណរ​សប្បាយ​នេះ​ទៅ​ដល់​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ​។"​
អំ​ណោយ​ដែល​បាន​ ចែក​នោះ​រួម​មាន​ មីក​ញ្ចប់​ ម្សៅ​សា​ប៊ូ​ សា​ប៊ូ​ដុស​ខ្លួន​ ថ្នាំ​និង​ច្រាស​ដុស​ធ្មេញ​ ហើយ​និង​មាន​ញុំអា​ហារ​ផង​ដែរ​ ដែល​សរុប​ជាទឹក​ប្រាក់​អស់​ជិត​១០០០​ដុល្លា​អាមេ​រិក​។ លោក​បូជា​ចារ្យអូ​លីវីយ៉េ​ បាន​ប្រាប់​ឲ្យដឹ​ងថា ​"អ្វីដែ​លយើង​ធ្វើទាំង​ អស់​នេះ ​គឺយើង​ចង់ឲ្យ​ព្រះសហ​គមន៍​ កាតូ​លិកមាន​វត្តមា​ន​នៅក្នុង​ ខេត្ត​កំពត​ ព្រោះ​នៅ​ទីនេះ​មិន​មាន​គ្រីស្ត​បរិស័​ទ​កាតូលិ​ក។​ ទាំង​នេះមិ​នមាន​ន័យ​ថា ​យើង​ចង់​ល្បី​ឈ្មោះ​ឡើយ​"។​ លោក​បាន​​បន្ត​ទៀត​ថា​ យើង​ធ្វើ​ការ​ទាំង​នេះ ​ដើម្បី​បង្ហា​ញ​ថា​ ព្រះ​ជា​ម្ចាស់​មាន​ធម៌​មេត្តា​ករុណា​ចំពោះ​មនុស្ស​ ទាំង​អស់​ ទាំង​អ្នក​បាប​ អ្នក​តូច​តាច​ និង​មនុស្ស​គ្រប់​វណ្ណៈ​។ ​

គួរ​រំ​ឭក​ដែរ​ថា ​កម្ម​វិធី​ សួរ​សុខ​ទុក្ខ​និង​ចែក​អំ​ណោយ​ដល់​ទណ្ឌិត​ក្នុង​ពន្ឋ​នាគារ​ខេត្ត​កំពត​ធ្វើ​ក្នុង​១​ឆ្នាំ​ម្តង​ ក្នុង​ឱកាស​បុណ្យព្រះ​យេស៊ូ​ប្រសូត​ដែលចា​ប់ផ្តើម​ធ្វើពី​ឆ្នាំ​ ២០០៤​មក​។ ក្នុង​កាយ​វិ​ការ​ស្ងប់​ស្ងាត់​តំ​​រង់​ជា​ជួរ​ តាម​លេខ​រៀង​ ដោយ​ឆ្លើយ​ថា ​"បាទ​ លោក​នាយ!​" ។ តាម​ការ​សង្កេត​ យើង​ឃើញ​ថា​ នៅ​ទី​នោះ​មាន​យុវ​ជន​ ក្មេង​ៗ​ជា​ច្រើន​នាក់​ ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ។​

ពួក​គេ​ចោល​ភ្នែក​មើល​មកយើ​ង​តែ​មិន​ហ៊ាន​និយាយ​អ្វី​ឡើ​យ​។ ភោគ​ ជា​យុវ​ជន​កា​តូ​លិក​ដែល​បាន​ចូល​រួម​ជួយ​ចែក​អំ​ណោយ​និ​យាយ​ថា ​" ខ្ញុំ​មាន​អារ​ម្មណ៍​រំ​ភើប​ណាស់ ដោយ​សារ​ពេល​ឃើញ​ ស្ត្រី​ទណ្ឌិត​ទាំងនោះ​ ​សំ​រក់​ទឹក​ភ្នែក​គ្រា​ដែល​យើង​យក​អា​ហារ​និង​អំ​ណោយ​ដល់​ពួក​គាត់​។" លោក​ កែវ​ ភោគ​ បន្ត​​ទៀត​ថា "កាល​ពី​មុ​ន​ខ្ញុំ​តែង​គិត​ថា ​ពួក​គេ​ជា​មនុស្ស​មិន​ល្អ ​សម្លាប់​មនុស្ស ​ធ្វើ​ឲ្យ​សង្គ​មមាន​បញ្ហា ​តែ​ពេល​ដែល​គាត់​ បាន​ឃើញ​ពួក​គេ​ក្នុង​សភាព​បែប​នេះ ​អ្វីដែល​ខ្ញុំ​គិត​ពី​មុន​មិន​ដឹង​ជា​បាត់​ទៅ​ណា​អស់​ទេ"។

ក្រៅ​ពី​ការ​សួរ​សុខ​ទុក្ខ​ទណ្ឌិត​ក្នុង​ពន្ឋ​នា​គារ​ព្រះ​សហ​គមន៍​កំពត​ក៏​មាន​គំ​រោង​ធ្វើ​សកម្ម​ភាព​ផ្សេ​ង​ទៀត​ដែរ​ ក្នុង​ឱកាស​បុណ្យ​ព្រះ​គ្រីស្ត​ប្រសូត​ ដូច​ជា ​ចែក​អំណោយ​ដល់​ក្មេងៗ​៧៥០​នាក់​នៅចំកា​រទៀង​ ១០០​នាក់​នៅគី​រីវង្ស ​(តាកែវ​) ​១០០នា​ក់នៅកំពត​ ១៥០​នាក់​នៅ​ស្ទឹង​មាន​ជ័យ​ (ភ្នំ​ពេញ​) ៥០​នាក់​នៅ​ភ្នំវ​ល្លិ៍ ​(កំព​ត)​ ចាស់​ជរា​៥០​នាក់​នៅគីរី​វង្ស (​តាកែវ​) និង​​គ្រួសារ​ក្រីក្រ​១៥០​គ្រួសារ​នៅចំកា​រទៀង ​(តាកែវ)​។

Article Source: ការិយាល័យពត៌មាន កាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE