Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #373

ខួប​គំរប់ ​៤៥០​ឆ្នាំ ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់ក្នុងប្រទេសកម្ពុជា

Posted: 13th December 2006

ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​ពត៌​មាន​សហ​គមន៍​ ដូន​បុស្កូ ​នៅក្រុង​ព្រះសីហនុ​
ដោយៈ ​រ៉ូដេស​ សំណាង ​ "ស៊ី​ដីបី"​

ថ្ងៃទី ​០៥​ ខែ​ ធ្នូ ​ឆ្នាំ​ ២០០៦​

ខែធ្នូ​ គឺជា​ខែ​ដ៏​ពិ​សេស​វិ​សាល​ ក្នុង​ការ​ប្រារ​ព្វ​ខួប​ ៤៥០​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​ សំ​រាប់​ព្រះ​សហគ​មន៍​កា​តូលិក ក្នុង​ប្រ​ទេស​ដែល​កាន់​ព្រះ​ពុទ្ឋ​សាស​នា​។ក្នុង​ពិធី​ដ៏មាន​អត្ថ​ន័យ​នេះ​ គ្រីស្ត​បរិ​ស័ទ​មក​ពី​ភូមិ​ភាគ​ទាំង​បី​ នៃ​ប្រ​ទេស​កម្ពុ​ជា ​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​នៅ​ព្រះ​សហ​គមន៍​ តាំង​ គោក​ ភាគ​ខាង​ជើ​នៃ​ទី​រួម​ខេត្ត ​កំពង់​ ធំ​ នៅ​ក្នុង​បុណ្យ​ខួប​ ៤៥០​ឆ្នាំ​នៃ​វត្ត​មាន​ព្រះ​សហគ​មន៍​ដែល​បាន​ប្រកាស​ដំ​ណឹង​ល្អ​ដល់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​។ លោក​ អគ្គ​រាជ​ទូត​ តំ​ណាង​មក​ពីប្រ​ទេសថៃ​​ និង​ កម្ពុជា ​លោក​អភិបាល ​ Salvatore
Pennachio បាន​ធ្វើ​ជា​អធិ​បតី ​នៅ​ក្នុង​ពិ​ធី​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ព្រះ​យេ​ស៊ូ​គ្រី​ស្ត​ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​ លោក​អភិ​បាល​ អេ​មីល​ ដេតម្ប​ អភិ​បាល​ព្រះ​សហ​គមន៍​ភូមិ​ភាគ​ភ្នំ​ពេញ​ លោក​អភិ​បាល​ អង់​តូនី​ អភិ​បាល​ព្រះ​សហ​គម៍​កំពង់​ចាម ​និង ​លោក​អភិបាល ​គីកេ ហ្វីកា​រេដូ ​អភិ​បាល​ព្រះ​សហ​គមន៍​បាត់​ដំ​បង ​ព្រម​ទាំង​ បូ​ជា​ចារ្យ​ បុព្វ​ជិត​ បុព្វ​ជី​តា​ និង​
អស់​អ្នក​មាន​ជំ​នឿ​ជាង ​​២ ពាន់​នាក់​មក​ពី​គ្រប់​ទិស​ទី​នៃ​ប្រ​ទេស​កម្ពុជា។​​

មូល​ដ្ថាន​គ្រឺះគ្រី​ស្តសា​សនា​
តាម​ប្រពៃ​ណី​សាសនា​ យូដា​ គ្រី​ស្ត​សាស​នា​ គឺ​ជាកូន​សោរ​នាំ​ង​អោយ​ជួប​ពន្លឺ​នៃ​ក្តី​សង្បឹម​។ ឆ្លង​តាម​ ហេតុ​ផល​នេះ​ហើយ​ ទើប​ព្រះ​សហគ​មន៍​រំ​លឹក​ទ្បើង​វិញ​ពី​អ្នក​មាន​ជំ​នឿ​ជាង​ ៥០០០​ នាក់​ដែល​បាន​ទទូល​ និង​ បន្ត​ជំនឿ​របស់​ខ្លូន​ ដោយ​ការ​ប្តេ​ជ្ញា​ចិត្ត​ និង​ ការ​ខិត​ខំ​អស់​ពី​កំលាំង​កាយ​ចិត្ត​ រហូត​មាន​ការ​កើន​ទ្បើង​ ជា​លំដា​ប់​ នៃ​អ្នក​មាន​ជំនឿ​ក្នុង​ព្រះស​​ហ​គមន៍​កម្ពុ​ជា។​ ជា​ក់​ស្តែង​ នៅពេ​ល​ប្រទេ​ស​ កម្ពុជា​ ធ្លាក់​ក្នុង​ស្ថាន​ភាព​ដ៏​សែន​អាប់​អួរ​ ព្រះ​សហ​គមន៍​បាន​ដើរ​តួនា​ទី​យ៉ាង​សំខា​ន់​ (Mark 13: 31) ជាគ្រាប់​ពូជ​ ក្នុង​ការ​សាប​ព្រោះ ​និង​ ផ្តល់​ក្តីស​ង្បឹម​ដល់​ប្រជា​រាស្ត្រ​ខ្មែរ​ ។​ ចាប់​តាំង​ពី​លោ​ក​បូ​ជា​ចារ្យ​ ហ្គា​ស្ពា ​ដា​គ្រូស​ បា​ន​ស្នាក់​នៅ​ក្នុង​ក្រុង​ លង្វែក​ រហូត​ដល់​បុណ្យ​ខួប​គំរប់​ ៤៥០​ ឆ្នាំ ​នៃ​វត្ត​មាន​ព្រះ​សហ​គមន៍​កាតូ​លិក​ នៅ​ព្រះ​សហគ​មន៍​ តាំង​ គោក​ នា​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ ​ឆ្នាំ ​២០០៦​ ​បាន​ធ្វើ​អោ​យ​​កិត្តិ​នាម​របស់​​ព្រះ​សហ​គមន៍​កាតូ​លិក​ក្នុង​ប្រ​ទេស​កម្ពុ​ជា ​មាន​ភាព​អោន​លំទោន​ ទន់​ភ្លន់​ វីរៈ​ភាព​ ការ​ខិត​ខំ​ព្យាយាម​ និង​ ជា​ពន្លឺ​នៃ​ក្តី​សង្បឹម​ដល់​គ្រី​ស្តប​រិស័ទ​យ៉ាង​បរិសុទ្ឋ​។ ​

ការ​ប្រ​កាស​ដំណឺង​ល្អ​ដល់​មនុ​ស្សជាតិ​
សារៈ​សំខាន់​នៃការ​ប្រ​កាស​ដំណឹង​ល្អ គឺ​ដើម្បី​រំលឹក​ប្រជាជ​ន​កម្ពុជា​​ដែល​កាន់​សាស​នា​កាតូ​លិក​ដឹង​ថា ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពីក្រុម​ បូជា​ចារ្យ​ អ្នក​មាន​ជំនឿ ​និង ​អ្នក​ស្មាក់​ចិត្ត​ជា​ច្រើន​ មក​ពីព្រះ​សហ​គមន៍​ក្រៅ ​ប្រ​ទេស​ ដែល​បាន​ចែក​រំ​លែក​បទ​ពិ​សោធ​ន៍នៃ​ជំ​នឿរ​បស់​គេ​ជា​មួយ​ប្រ​ជា​ជន​ខ្មែរ​ ហើយ​នឹង​ជំ​នឿ​នៃ​ការ​ទទួល​អគ្គ​ សញ្ញា​ជ្រ​មុជ​ទឹក​របស់​គេ​។ ជា​ពិ​សេស​ ពួក​គេ ​គឺ​ជា​​សាក្សី​ដ៏សំ​​ខាន់​ក្នុង​ការ​បង្ហា​ញពី​ព្រះហ​ប្ញទ័យ​ប្រណី​ស​ណ្ដោះ​របស់​ ព្រះ​ជា​ម្ចាស់​ ។​ សក្ខី​ភាព​នេះ​បញ្ចាក់​ថា ​ព្រះស​ហគ​មន៍​នៅ​ជុំ​វិញ​ពិភ​ពលោ​ក​មាន​ការ​រួប​រួម​សាម្គី​គ្នា​ជាខ្លាំងសារ​របស់​គ្រីស្ត​សាសនា​ពុំមាន​ដែន​កំណត់​ និង​ ពុំ​មានកា​របែ​ង​ចែក​ជាតិ​សាសន៍​ ភាសា​ ប្ញក៏​វប្បធម៌អ្វី​ទ្បីយ​។ អស់​អ្នក​ដែល​មាន​ជំនឿ​យ៉ាង​មុត​មាំ​មក​ពី​គ្រប់​ទ្វីប​ទាំង​ប្រាំ​អាច​ស្វែង​រក​ឃើញកិ​ច្ចការ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ដោយ​ពុំ ​ចាំបា​ច់​ចំនាយ​អ្វី​ទ្បើយ​ (Mt 10, 8b)។ ពួក​គេ​រួម​គ្នា​ក្នុង​ព្រះ​សហ​គមន៍​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​តំ​ណាង ​ព្រះ​សហ​គមន៍​កាតូ​លិក​ និង​ ក្រ​សួង​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេ​វាក​ម្មមាន​ដូច​ជាៈ ​ការ​សិក្សា​អប់​រំ ​សុខ​មា​ភាព​ និង​ ផ្នែក​ដ​ទៃ​ទៀត​ ជា​នេះ​ទៀត​ គឹការឆ្លើយ​នូវ​សំនួរ​របស់​គ្រី​ស្ត​បរិស័ទ​ពី​សេច​ក្តី​ស្រលា​ញ់​ មេត្តា​ ករុ​ណា ​និង​ ការ​អាណិ​តអាសូ​រ​របស់​ព្រះ​ជាម្ចា​ស់​នៅ​គ្រប់​ទិក​ន្លែង​។

អង្គ​ការ​ ដុន​បូស្កូ​ ក្នុង​នាម​ព្រះ​សហ​គមន៍​កា​តូលិក​ក្នុង​ប្រ​ទេស​កម្ពុជា​
ក្រុម​គ្រូ​សារ​ Salesian ត្រួវ​បាន​រក​ឃើញ​ដោយ​ Saint John Bosco នៅ​ចុង​សត​វត្សន៍​ទី ​១៩​ ស្ថិត​ក្នុង​ ស្ថាន​ភាព​មួ​យដ៏​​សែន​ពិ​បាក​សំ​រាប់​ព្រះស​ហគ​មន៍​កាតូ​លិក​ក្នុងប្រ​ទេស​កម្ពុជា​(សង្គ្រាម​ស៊ី​វិល​ដែល​បាន​បំផ្លាញ់​ព្រះ​សហគ​មន៍​កា​តូ​លិក​)

ក្រុម​គ្រួ​សារ​នេះ​បាន​មក​ដល់​ប្រ​ទេស​កម្ពុ​ជា​ក្នុង​ឆ្នាំ ​១៩៩១ ​បន្ទាប់​ពី​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ទៅ​។ នៅ​មុន​ពេល​នេះ ​សមា​ជិក​ក្រុម​គ្រួ​សារ​ Salesian ខ្លះដែ​ល​មក​ពី​ជំរុំ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រ​ទេស​ថៃ ​បាន​បង្ហាញ ​និង​ ផ្តល់​នូវ​បច្ចេក​ទេស​អប់​រំ ​ដល់​ក្មេងៗ​ និង​ បាន​ស្វែង​យល់​ពី​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ទៀត​ផង​។ ដោយ​ភាព​ស្មោះ​ត្រង់​ ពី​ធម្ម​ជាតិ​ និង​ ទស្សនៈ​របស់​ប្រជាជន​ខ្មែរ​នេះ​ គឺ​ជា​សញ្ញា​សំ​គាល់​ព្រះ​សហគ​មន៍​ និង​ជា​អ្នក​ពាំ​នាំ​សេច​ក្តី​ស្រ​លាញ់​ របស់​ព្រះ​ជា​ម្ចាស់​សំ​រាប់​មនុ​ស្ស​ក្មេង​អោយ​បាន​ដឹងជា​ពិ​សេស​ចំពោះ​ជន​ក្រី​ក្រ​ (ជា​គោល​ការណ៍​ទី​ ២)​ ។ ក្រុម​គ្រូសារ Salesian ក្នុង​នាម​ជា ​គ្រួសារបូជា​ចារ្យ ​បង​ប្រុស​ បងស្រី ​អ្នក​រួបរូម​កំលាំង​គ្នា ​អ្នក​ឧបត្ថ​ម្ភគាំ​ទ្រ ​ និង​ អ្នក​ស្មាក់​ចិត្ត​ជួយ​ព្រះ​សហគ​មន៍​ បាន​ចូល​រួម​ធ្វើ​ការ​ដើម្បី​ផ្តល់​ឱ​កាស​ក្មេង​ប្រុស​ ក្មេង​ស្រី​ទទួល​បាន​ជំនាញ​តាម​រយៈ​ ការ​រៀន​សូត្រ ​ដើម្បី​ឆ្លើយ​តប​ទៅនឹ​ងតំ​រូវកា​រ ​និង​ការ​ប្រកួត​ប្រ​ជែន​នៅក្នុ​ង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។​ ការ​ផ្តល់​សេ​វាបែ​បនេះ ​ហើយ​ក្នុង​នាម​ជាផ្នែក​មួយ​ដ៏សំខាន់​សំ​រាប់​សក​ម្មភាព​ព្រះ​សហ​គមន៍​កាតូ​លិកនោះ​ អង្គ​ការ​ ដូន​បូស្កូ ​កម្ពុជា ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះរ​ចនាស​ម្ព័ន្ឋព្រះស​ហគម​ន៍ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន ​៦​ ខ័ណ្ឌនៃ​គោល​ការណ៍​ Salesian ថា​ ព្រះ​ជាម្ចាស់​ត្រា​ស់​ហៅ ​អោយ​យើង​នៅក្នុ​​ងព្រះ​ហប្ញទ័​យ​របស់​ព្រះ​អង្គ​ និង​ បាន​ផ្តល់​នូវ​អ្វីៗ​គ្រប់​យ៉ាង​ចំពោះ​បេស​កកម្ម​នេះ​។
ដោយ​សារ​ហេតុ​ផល​ទាំង​នេះ​ហើយ​ ទើប​ធ្វើ​អោយ​ពិ​ធី​បុណ្យ​ខួប​គំរ​ប់​ ៤៥០​ ឆ្នាំ​នៃ​ព្រះ​សហគ​មន៍​កាតូ​លិក​នៅ​ក្នុង​ ប្រ​ទេស​កម្ពុជា គឺ​ជា​ថ្ងៃ​ដ៏​វិសេ​ស​វិសាល​ សំ​រាប់​ក្រុម​គ្រួ​សារ​ Salesian​ ក្នុង​ប្រទេស​កម្ពុជា​ និង​មាន​តំ​លៃ​ខ្ពស់​ សំ​រាប់​សូម​អោយ​ Saint John Bosco, Saint Mary Mazzarello និង​ អស់​ជ​ន​ដ៏វិ​សុទ្ឋ​ដែល​មក​ពី​ក្រុម​គ្រួសារ​ Salesan ជួយ​អង្វរ​ និង​ សុំ​លើក​លែង​ទោស​អោយ​ព្រះ​សហ​គមន៍​កាតូ​លិក​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ សំ​រាប់​ អ្នក​គង្វា​ល ​បូ​ជា​ចារ្យ​ អស់អ្ន​ក​មាន​ជំនឿ​ និង​ ជា​ពិ​សេស​សំ​រាប់​យុវ​ជន​កម្ពុ​ជា ​ជា​ក្តី​សង្បឹម​របស់​ប្រទេស​ជាតិ​ និង​ ព្រះ​សហ​គមន៍​របស់​ពួក​គេ។​

Article Source: Social Communication Don Bosco Sihanoukville

Top All Rights Reserved © 2006 Catholic Social Communications - UNICODE