Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #351

មណ្ឌលត្បាញសូត្រ​ចំការទៀង​ចែកវិញ្ញាបនប័ត្រ

Posted: 7th November 2006

សិក្ខាកាមថតរូបអនុស្សាវរីយ៍

តាកែវ (C.S.C)៖ កាល​ពី​ថ្ងៃ​ទី​ ២៩​ តុលា២០០៦នៅ​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិ​ជ្ជា​ជី​វៈ​សន្ត​ហ្វ្រង់​ស្វ័រ ​ព្រះ​សហ​គមន៍​ចំ​ការ​ទៀង​ ខេត្ត​តា​កែវ បាន​ប្រា​រព្ឋ​ពិ​ធី​ប្រ​គល់​វិ​ញ្ញា​បន​ប័ត្រ​ដល់​សិ​ក្ខា​កាម​ ចំ​នួន​ ២៥ នាក់​ផ្នែក​តម្បាញ​សូត្រ​ខ្មែរ ក្រោម​អធិប​តី​ភាព​ឯក​ឧត្តម​អ្នក​ ឧញ៉ា​ច័ន្ទ​ សា​រុន ​រដ្ឋ​មន្ត្រី​ក្រ​សួង​កសិ​កម្ម​រុ​ក្ខា​ប្រ​មាញ់ និង​នេ​សាទ​ តំ​ណាង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ អា​ជ្ញា​ធរ​ដែន​ដី​គ្រប់​ លំ​ដាប់​ថ្នាក់ និង​ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​ ៣០០ នាក់​។ ឆ្លៀត​ក្នុង​ឱ​កាស​នោះ ​លោក​ឪ​ពុក​អូ​លី​វី​យេ អ្នក​ទទួល​ខុស​ត្រូវ​ព្រះ ​សហ​គមន៍​ចំ​ការ​ទៀង​មាន​ប្រ​សាសន៍​ដោយ​ទឹក​មុខ​ញញឹម​ថាៈ "មណ្ឌល​សិប្ប​កម្ម​តម្បាញ​សូត្រ​នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៣​ មក​ក្នុង​គោល​បំ​ណង​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បង្កើន​សម​ត្ថ​ភាព​រក្សា​ប្រ​ពៃ​ណី​វប្ប​ធម៌​របស់​ខ្លួន ពិ​សេស​ដើ​ម្បី​ឲ្យ​ពួក​គេ​មាន ការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា​​"។

ជា​មួយ​គ្នា​នោះ​កញ្ញា​ជ្រោយ​ សា​វន អា​យុ​ ២១ ឆ្នាំ ជា​សិក្ខា​កាម​នៃ​មណ្ឌល​នេះ​បាន​សម្តែង​សេច​ក្តី​សប្បាយ​រីក​រាយ ​ដែល​ កញ្ញា​បាន​ទទួល​ជោគ​ជ័យ ​និង​ស្នា​ដៃ​ដ៏​ល្អ​រហូត​ទទួល​នូវ​វិញ្ញា​បន​ប័ត្រ​នា​ឱ​កាស​នេះ​។ កញ្ញា​សា​វន​ឲ្យ​ដឹង​ថាៈ "ខ្ញុំ​មាន​ថ្ងៃ​នេះ ​ដោយ​សារ​ព្រះ​សហ​គមន៍​ ពិ​សេស​លោក​ឪ​ពុក​អូ​លី​វី​យេ បង​ប្រុស​ហ្សេ​រូម​ រូ​ហ្សី​អេ អ្នក​គ្រូ​ ធូ​ ហាង​ដែល​ពួក​គាត់​បាន​ជួយ ​ជ្រោម​ជ្រែង​ជួយ​លើក​ទឹក​ចិត្ត​ផ្តល់​ឱ​កាស​ លទ្ឋ​ភាព និង​សេច​ក្តី​សង្ឃឹម​ដល់​រូប​ខ្ញុំ​ ដ៏​ដូច​មិត្ត​ភ័ក្តិ​ឲ្យ​ខំ​ព្យា​យាម​សិ​ក្សា ​និង​មាន សម​ត្ថ​ភាព​ត្បាញ​សូត្រ​ដល់​កំ​រិត​ស្តង់​ដា​អន្តរ​ជាតិ​ "។

មណ្ឌល​ត្បាញ​សូត្រ​ខ្មែរ​នៃ​ព្រះ​សហ​គមន៍​កា​តូ​លិក​ចំ​ការ​ទៀង​ទទួល​ខុស​ត្រូវ​ដោយ​បង​ប្រុសហ្សេ​រូម រូ​ហ្សី​អេ ​បាន​បង្ហាញ​នូវ​ ស្នា​ដៃ​សិប្ប​កម្ម​ខ្មែរ​ដ៏​រស់​រវើក​ពិត​ៗ ពី​ទឹក​ដៃ​កូន​ខ្មែរ​នា​ជន​បទ​ហើយ​ផលិត​ផល​ស្នា​ដៃ​ដ៏​ល្អ​ប្រ​ណីត​នេះ​កំ​ពុង​ត្រូវ​បាន​លក់ ចេញ​យ៉ាង​គគ្រឹក​គគ្រេង​ក្នុង និង​ក្រៅ​ប្រ​ទេស​ទៀត​ផង​។

ប្រ​សិន​បើ​សម្តេច​ទ្រង់​ឯក​ឧត្តម​ឧញ៉ា ​លោក​ជំ​ទាវ​ លោក​ លោក​ស្រី អ្នក​នាង​កញ្ញា​មាន​ចំ​ណាប់​អា​រម្មណ៍​សូម​ទំ​នាក់​ទំ​នង​ ហាង​លក់​ស្នា​ដៃ​តម្បាញ​សូត្រ​ខ្មែរ "តាម​ចិត្ត" ផ្ទះ​លេខ​ ៣ ផ្លូវ​ ទី​ ៣ សុ​ធា​រស រាជ​ធា​នី​ភ្នំ​ពេញ​ទូរ​ស័ព្ទ​លេខៈ ​012 736 192។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក​កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE