|
ពិធីកាន់វេនយុវជននៅក្នុងព្រះសហគមន៍ចំណោម
Posted: 15th October 2006
ការញាំអាហារបន្ទាប់អភិបូជា នៅចំណោម
|
បាត់ដំបង(C.S.C)៖ នៅល្ងាចថ្ងៃទី ២០- ២១ កញ្ញា ឆ្នាំ ២០០៦ នៅព្រះសហគមន៍ចំណោមមានពិធីកាន់វេនរបស់យុវជនព្រះសហ គមន៍ចំណោម។ កម្មវិធីនោះមានការចូលរួមពីយុវជន-បងប្អូនគ្រិស្តបរិស័ទចំណោម យុវជនព្រះសហគមន៍ បាត់ដំបង និងស្វាយស៊ីសុផុន។
កញ្ញាចន្ទី យុវជនព្រះសហគមន៍ចំណោម "កម្មវិធីនេះធ្វើឡើងដើម្បីនឹករលឹកដល់អស់អ្នកដែលបានចែកឋាន និងឲ្យយើងជាយុវជនចេះរួបរួមគ្នា អធិដ្ឋានរួមគ្នាជាមួយយុវជនជិតខាង"។ កញ្ញាបានបន្តទៀតថា នេះជាលើក ទីបួន ដែលព្រះសហគមន៍យើងបានធ្វើរបៀបនេះ ហើយក្រៅពីការអធិដ្ឋានសំរាប់មរណបុគ្គល នៅរាត្រីយប់ ថ្ងៃទី២០ យើងមានកម្មវិធីកំសាន្ត ដូចជាមានការប្រលងចំរៀង សំដែងរឿងអប់រំ និងសម្មភាពច្រើនទៀត ឯល្ងាចថ្ងៃទី ២១ យើមានកម្មវិធីប្រណាំងទូក រវាងយុវជនចំណោម ស្វាយស៊ីសុផុន និងបាត់ដំបង ជាលក្ខណះ មិត្តភាព។ កញ្ញា ឡៃហ៊ាង មកពីព្រះសហគមន៍ស្វាយស៊ីសុផុនបាននិយាយថា៖ "ខ្ញុំមានអារម្មណ៍សប្បាយរីក រាយណាស់ ព្រោះនៅពេលដែលពួកយើងបានមកដល់ទីនេះយុវជនឯទៀតស្វាគមន៍យ៉ាងរាក់ទាក់ ទោះបីជាផ្លូវពិបាកយ៉ាងណាក៏យើងនូវតែមកឲ្យដល់ដើម្បីចូលរួមទាំងអស់គ្នា"។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក កម្ពុជា
|