Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #335

មណ្ឌលនិស្សិតកាតូលិកកម្ពុជា​ទទួលសិស្សថ្មី

Posted: 15th October 2006

និស្សិតថ្មីប្រលងចូលមណ្្ឌល

ភ្នំពេញ (C.S.C)៖​ មណ្ឌល​និ​ស្សិត​កា​តូ​លិក​កម្ពុជា ចាប់​ផ្តើម​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៨ ដើ​ម្បី​ជួយ​ដល់​យុវ​ជន យុវ​នារី​ក្នុង ព្រះ​សហ​គមន៍​កា​តូ​លិក​ដែល​មាន​បំ​ណង​ចង់​រៀន​បន្ត​ថ្នាក់​ឧត្តម​នៅ​មហា​វិ​ទ្យា​ល័យ​ផ្សេង​ៗ។ ​ហើយ​នា​ពេល​ថ្មី​ៗ​នេះ បាន​ជ្រើស​រើស​និ​ស្សិត​ពី​ភូមិ​ភាគ​ទាំង​បី​នៃ​ព្រះ​សហ​គមន៍​កា​តូ​លិក​ចំ​នួន​១២​ នាក់​កាល​ពី​ថ្ងៃ​សុក្រ ទី​ ០៧​ កន្លង​ទៅ​។ មណ្ឌល​និ​ស្សិត​ផ្តល់ ​ការ​ស្នាក់​នៅ ​អា​ហារ និង​ថ្លៃ​សិ​ក្សា​ដល់​និ​ស្សិត​ទាំង​អស់​រយៈ​ពេល​បួន​ឆ្នាំ​។​ ប៉ុ​ន្តែ​យុវ​ជន​ទាំង​នោះ ត្រូវ​បង់​ប្រាក់​ជា ប្រ​ចាំ​ខែ​តាម​កំ​រិត​ជីវ​ភាព​គ្រួ​សារ​ក្នុង​ម្នាក់​ ១២-១៥-២០​ ដុល្លារ ដើម្បី​ជួយ​ចំ​ណាយ​ផ្សេង​ៗ​ នៃ​ការ​ស្នាក់​នៅ​។
លោក​បូ​ជា​ចារ្យ អេន​រី​កូ​​ជា​អ្នក​ទទួល​ខុស​ត្រូវ​មណ្ឌល​និស្សិត​ បាន​អោយ​​ដឹង​​ថា​បាន​ឲ្យ​ដឹង​ថា "ចំ​ពោះ​និ​ស្សិត​ដែល​រៀន​រយៈ​ពេល​លើស​ពី​ ៤ ឆ្នាំ យើង​នៅ​តែ​បន្ត ​ជួយ​ឧប​ត្ថម្ភ​ថ្លៃ​បង់​សា​លា ប៉ុ​ន្តែ​ពួក​គេ​ត្រូវ​ជួល​ផ្ទះ​នៅ​ខាង​ក្រៅ​ដោយ​ខ្លួន​ឯង​។ ប្រ​សិន​បើ​ពួក​គេ​រៀន​ត្រួត​ឆ្នាំ​វិញ មណ្ឌល​សុំ​ផ្តាច់​អា​ហារ​រូប​ករណ៍​តែ​ម្តង​"។

ទើប​តែ​ប្រ​លង​ចប់​សំ​នួរ​សរ​សេរ ឆេង​ ម៉ាប់​ មក​ពី​ព្រះ​សហ​គមន៍​តា​ពូង នៃ​ខេត្ត​បាត់​ដំ​បង សង្ឃឹម​ថា​នៅ​ពេល​ប្រ​លង​ជាប់ ហើយ​រក​ការ​ងារ​ធ្វើ​បាន គាត់​នឹង​ជួយ​ប្អូន​ៗ​ជំ​នាន់​ក្រោយ​ឲ្យ​បាន​រៀន​ដូច​គាត់​។ លក្ខ​ខណ្ឌ​ដែល​អាច​ស្នាក់​នៅ និង​ទទួល​អា​ហា​រូប​ករណ៍​នេះ​បាន លុះ​ត្រា​តែ យុវ​ជន​មាន ទំ​នាក់​ទំ​នង​ជា​មួយ​គណ​កម្មា​ការ​ក្នុង​ព្រះ​សហ​គមន៍​កាតូ​លិក​ ជា​និស្សិត​ក្រី​ក្រ និង​មាន​សមត្ថ​ភាព​អាច​រៀន​នៅ​មហា​វិទ្យា​ល័យ​បាន​។

រួម​ជា​មួយ​គ្នា​នោះ​ផង​ដែរ ក៏​មាន​ធ្វើ​សំ​ភាស ​និង​សំ​នួរ​សរ​សេរ​លើ​មុខ​វិ​ជ្ជា គណិត​វិ​ទ្យា រូប​វិ​ទ្យា ​អក្សរ​សាស្ត្រ ​គី​មី​វិ​ទ្យា ភា​សា​អង់​គ្លេស និង​វប្ប​ធម៌​ទូ​ទៅ​។ ក្នុង​ឆ្នាំ​នេះ មណ្ឌល​និ​ស្សិត​កា​តូ​លិក​មាន​និ​ស្សិត​ចំ​នួន​ ៥៥ នាក់​ដែល​ក្នុង​នោះ​មាន​ស្រ្តី ២៧ នាក់ និង​មាន​មណ្ឌល​ថ្មី​មួយ​ទៀត​ (​សំ​រាប់​និស្សិត​ស្រី) នៅ​ឯ​ទួល​គោក​មាន​និ​ស្សិត​ស្រី​ចំ​នួន ១៥ នាក់​ហើយ ដែល​សរុប​ការ​ចំ​ណាយ​ជា​ប្រ​ចាំ​ឆ្នាំ​ប្រ​មាណ​ជា ៨ ម៉ឺន​ដុល្លា​អា​មេ​រិក​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE