|
សាសនាកាតូលិកប្រារព្ឋពិធីភ្ជុំបិណ្ឌ
Posted: 13th October 2006
គ្រឹសបរិស័ទ ជួបជុំគ្ណានៅព្រះវិហាបាត់ដំបង
|
បាត់ដំបង(CSC)៖"សូមឲ្យថ្ងៃភ្ជុំនេះ ដែលបងប្អូនចេះស្រលាញ់គ្នាទៅវិញទៅមក អធិដ្ឋានឲ្យគ្នាទៅវិញទៅមក ជាគំរូសំរាប់បងប្អូនប្រព្រឹត្តសំរាប់គ្នាទៅវិញទៅមកជាប្រចាំថ្ងៃ"។ លោកឪពុកតូតែតបានមានប្រសាសន៍ទៅបងប្អូនគ្រីស្តបរិស័ទនាឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ។ នៅព្រះសហគមន៍បាត់ដំបង មានធ្វើពិធីភ្ជុំបិណ្ឌដូចទំនៀមទំលាប់ខ្មែរដែលមានកាន់វេន និងភ្ជុំបិណ្ឌ។ ក្នុងនោះមានការចូលរួមអធិដ្ឋានពីបងប្អូនគ្រឹស្តបរិស័ទសំរាប់សន្តបុគ្គល អស់បងប្អូនដែលបានចែក ឋាន ការជួបជុំគ្នាដើម្បីថ្វាយអភិបូជា អធិដ្ឋាន ព្រមទាំងមានម្ហូបអាហារដែលបងប្អូនយកមកពីផ្ទះ សំរាប់បរិភោគរួមគ្នាបន្ទាប់ពីអភិបូជារួច។
ប្រភពអត្ថបទ៖ ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិកកម្ពុជា
|