Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #326

សន្និបាត កណ្ដាលស្រុកស្រែ

Posted: 11th October 2006

ការសំដែង​ល្ខោនចូលរួមសនិបាត

ចំការទៀង (C.S.C) កាល​ពី​ថ្ងៃ​ទី ​២៣​-២៤​ កញ្ញា​ កន្លង​ទៅ​ថ្មីៗ​នេះ ​ព្រះ​​សហ​គមន៍​ចំកា​រទៀង​ ​ខេត្តតាកែ​វ​ មាន​លោក​បូជា​ចារ្យ​អូលី​ វីយេ​ និង​លោក​បូ​ជា​ចារ្យ​ លី​ ពី​ព្រះ​សហគ​មន៍ជុំ​គី​រី ខេត្តកំ​ពត​ បាន​រៀបចំប្រជុំ​សន្និបា​ត​ក្រោមប្រធា​នបទ "អបអរសា ទរខួ​ប៤​៥០ឆ្នាំ​នៃព្រះស​ហគមន៍​កាតូលិ​កក​ម្ពុជា"​។

លោក​អូលី​វីយេ​បាន​ថ្លែង​បើក​អង្គ​សន្និបាត​នា​ពេល​នោះ​ថាៈ​ "នេះ​ជា​លើក​ទីមួយដែល​ព្រះ​សហ​គម​ន៍​បាន​រៀប​ចំសន្និ​ បាត​នៅ​កណ្ដាល​ស្រុក​ស្រែ ​ដើម្បី​ឲ្យ​គេ​ស្គាល់​ពី​ប្រវ​ត្តិ​ព្រះ​សហ​គមន៍​សកល​ និង​ព្រះ​សហគមន៍​នៅ​ប្រ​ទេស​កម្ពុជា"​។ ក្នុង​អង្គ​ សន្និបា​ត​នោះ​ក៏មាន​ការ​ចូល​រួម​ពី​យុវ​ជន​ចំនួន​ ៣០២​នាក់​ ដែល​មក​ពីព្រះ​សហគ​មន៍​ ជុំគីរី​ គីរីវង្ស​ ព្រៃប្រោះ​ ទ្រពាំង​ល្ពៅ​ និង​ព្រះ​សហគ​មន៍​ចំការ​ទៀង​។

ក្នុង​ពេល​សំ​រាក​ញ៉ាំ​នំ ​បន្ទាប់​ពី​លោក​គ្រូ​ វង្ស​ បាន​ពន្យល់​ពី​កំ​ណើត​ព្រះ​សហ​គមន៍​ក្នុង​ប្រទេស​កម្ពុជា​ យុវជ​ន សៅ ​សុវណ្ណ ​មក​ពី​ព្រះ​សហគ​មន៍​គីរីវង្ស​ បាន​និយាយ​ថា ​"នេះជា​លើក​ទីពីរ​ បន្ទាប់​ពីកា​រចូលរួ​មសន្និបា​តនៅព្រះ​វិហារ​ផ្សារ​តូ​ច ​ប៉ុន្តែនៅ​លើក​នេះ​ខ្ញុំមា​ន​ការ​យ​ល់កាន់​តែ​ច្បាស់​អំពី​ប្រ​វត្តិព្រះ​សហ​គ​មន៍នៅស្រុ​កខ្មែរ​ដោយមា​នសំដែ​ងជាឈុត​ល្ខោ​នបង្ហា​ញ ពីប្រវត្តិ​ព្រះសហគ​មន៍កម្ពុជា​ដំបូង។ ​ចំណែក ​ណុប ចន្ថា​ ពីព្រះស​ហគមន៍​ចំការ​ទៀងបា​នប​ញ្ជាក់បន្ថែ​មថាៈ​ ក្នុង​ល្ខោន​ដែល​ បាន​បង្ហាញ​នេះ ​គ្រឺស្ត​បរិស័ទ​នៅ​ជំនាន់​នោះ​មាន​ការ​តស៊ូ​ខ្លាំង​ណាស់​ ដែល​ពួក​គេ​មាន​ការ​គេច​ចេញ​ពីរ​ដ្ឋអំណា​ចរបស់​ពួក​គេ ​ភៀស​ខ្លួន​មក​តាំង​លំ​នៅ​នៅ​កម្ពុជា​ហើយ​បាន​ប្រកាស​នូវ​ដំណឹង​ល្អរបស់​ព្រះ​ជាម្ចាស់​នោះ​ លោក​បាន​បញ្ជាក់​ផង​ដែរ​ថាៈ ​"ខ្ញុំ​មិន​ដែល​បាន​ដឹង​ទាល់​តែ​សោះ ​អំពី​ប្រវត្តិ​ព្រះសហគ​មន៍​នៅ​កម្ពុជា​ នេះ​ជា​លើក​ទីមូយ​ហើយ​ដែល​ខ្ញុំ​បាន​ចូល​រួម​សន្និបាត​ នេះ"​។

Article Source: ការិយាល័យផ្សព្វផ្សាយ​ព័ត៌មានព្រះសហគមន៍កាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE