CatholicCambodia.org

Return to normal view

Back to the front page News #323

ភ្នំពេញ​ ជី​វិត​ពឹង​ផ្អែក​លើ​គំ​នរ​សំ​រាម

Posted: 1st September 2006

ទិដ្ឋភាពអំពីជីវិតលើគំនរសំរាម

ភ្នំពេញ (C.S.C)៖ ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់ មាន​ឡាន​ចេញ​ចូល​ទី​នោះ​ប្រ​មាណ​ជា​ ២០០គ្រប់​ពេល​វេ​លា​។ ឡាន​ទាំង​នោះ​មិន​មែន​ជា​ឡាន ​ដឹក​ទំ​និញ​ធ្វើ​ជំនួញ​ធំ​ ឬ​ដឹក​អ្នក​ដំ​ណើរ​នោះ​ទេ តែ​វា​ជា​ឡាន​ដឹក​សំ​រាម​ទៅ​វិញ​។ ស្រ​មោល​ផ្សែង​ហ៊ុយ​ព្រាង​ៗ​ចេញ​ពី​លើ​ភ្នំ​រួម​ផ្សំ​និង​ក្លិន​ស្អុយ​អ​សោច​ហោះ​ហើរ​ពាស​ពេញ​បរិ​វេណ​ដី​ប្រ​មាណ​ជា២ គី​ឡូ​ម៉ែត្រ ព័ទ្ធ​ជុំ​វិញ​គំ​នរ​សំ​រាម​ពណ៌​ខ្មៅ​យ៉ាង​ធំ​ល្វឹង​ល្វើយ​។ សូរ​សំ​លេង​ហ៊ោ​កញ្ជ្រៀវ​ខ្ញៀវ​ខ្ញា លាយ​ឡំ​ជា​មួយ​សំ​ណើច​​សើច​ក្អាក​ក្អាយ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ ហាក់​ដូច​ជា​គ្មាន​គិត​ព្រួយ​បា​រម្ភ​ពី​អ្វី​ដែល​នៅ​ជុំ​វិញ​រូប​ពួក​គេ​ឡើយ​។ តូប​តូច​ៗ​ជា​ច្រើន ដែល​គ្របដណ្ដប់​ដោយ​តង់​ពណ៌​ខៀវ​ស្លេក ​កន្ទេល​រហែក និង​ក្រ​ដាស់​ចាស់​ៗ ខ្លះ​មាន​ជញ្ជាំង​គ្រប់​គ្រាន់ ​ខ្លះ​មាន​តែ​ដំបូល ដែល​ធ្វើ​ឲ្យ​គ្រាន់​តែ​លេច​ចេញ​ជា​រូប​រាងសំ​រាប់​បិទ​បាំង​ពី​កំ​ដៅ​ថ្ងៃ និង​ភ្លៀង​ផ្គរ​តែ​ប៉ុ​ណ្ណោះ ។ អង្គុយ​នៅ​លើ​សំ​រាម​ទ្រាប់​​ដោយ​កំ​ទេច​ក្រ​ដាស់​នៅ​ពី​ក្រោម​ អ្នក​ស្រី ​ភុន ង៉ែត បាន​ចំ​ណាយ​ពេល​នៅ​លើ​ភ្នំ​សំ​រាម ​ដែល​ មនុស្ស​ភាគ​ច្រើន​មិន​ដែល​បាន​​ស្គាល់ ហើយ​ក៏​គ្មាន​បំ​ណង​ចង់​ស្គាល់​ផង​ដែរ​នោះ ​អស់​រយះ​ពេល​ជាង​៩ឆ្នាំ ​មក​ហើយ​។ អ្នក​ស្រីង៉ែត​បាន​ឲ្យ​ដឹង​ថា "សមា​ជិក​គ្រួ​សារ​របស់​ខ្ញុំ​ទាំង​អស់៨នាក់​ត្រូវ​មក​ចាប់​អា​ជីព​លើ​មុខ​របរ​រើស​អេត​ចាយ​នេះ មាន​តែកូន​ម្នាក់​គត់​ដែល​មាន​សំ​ណាង​បាន​រៀន​"។ ក្នុង​សភាព​ទំ​លាក់​ទឹក​មុខ ហើយ​ងើប​ទៅ​អង្គុយ​នៅ​ក្បែរ​ខ្ទម​ធ្វើ​ពី​ក្រ​ណាត់​តង់​ចាស់ៗ។ ភុន​ង៉ែត ដែល​ជា​ស្ត្រី​មេ​ម៉ាយ​ផង​នោះ​បាន​បន្ត​សំ​ដី​របស់​គាត់​ទៀត​ថា ការ​ដែល​គាត់​សំ​រេច​មក​រក​ស៊ី​នៅ​ទី​នេះ​ក៏ ដោយ​សារ​តែ​គ្មាន​ការ​ងារ​អ្វី​ធ្វើ ហើយ​មុ ខ​របរ​ដែល​គាត់​ធ្វើ​ពី​មុន​នោះ​ចេះ​តែ​ខាត​ដើម​។ ចំ​ណែក​មុខ​របរ​ប្រ​ភេទ​នេះ​គឺ​ជា​មុខរបរ​គ្មា ន​ដើមតែ​អាច​រកចំ​ណូលបាន​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួ​សារ​របស់​គាត់​បាន ប៉ុ​ន្តែ​បាន​ដោយ​ក្តី​វេទ​នា​បំ​ផុត​។ក្នុង​មួយ​ថ្ងៃ​អ្នក​ប្រ​កប​របរ​រើស​អេត​ចាយ​នៅ​លើ​ភ្នំ​សំ​រាម នេះ​អាច​រក​ចំ​ណូល​បាន​ជា​មធ្យម​ពី ៨០០០​-១០០០០ រៀល​។

នៅ​ទី​នេះ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ទី​ក្រុង​វា​ហាក់​បី​ដូច​ជា​ឋាន​សួគ៌ និង​ឋាន​នរគ​។ ប៉ុ​ន្តែ​សំ​រាប់​មនុស្ស​ដែល​គ្មាន​ការ​ងារ​ធ្វើ​ គ្មាន​ជំ​រើស​ក្នុង​ការ​រក​ការ​ងារ​ផ្សេងកន្លែង​នេះ​ប្រែ​ជា​ទី​ស្ថាន​មួយ​ដ៏​សំ​ខាន់​សំ​រាប់​ជី​វិត ​និង​អនា​គត​របស់​ពួក​គេ​។ នៅ​ជុំ​វិញ ខ្លួន​មាន​តំ​រៀប​កា​រ៉ុង​ធំ​ៗ​ពី​ ៤-​៥ កា​រ៉ុង​ដែល​កំ​ពុង​តែ​ចំ​ហរ​មាត់​រង់​ចាំ​ការ​ដាក់​សំ​រាម​អេត​ចាយ​ចូល ​អ្នក​ស្រី ​សោម​ សឿន​ អាយុ ៤៩ឆ្នាំ ស៊ុំ​ទៅ​នឹង​ការ​ងារ និង​ក្លិន​នៅ​ទី​នេះ​រយៈ​ពេល​ ៣ ឆ្នាំ​មក​ហើយ​បាន​និ​យាយ​ថា គាត់​មិន​មាន​គំ​និត​ក្នុង​ការ​ផ្លាស់​ប្តូរ ការ​ងារ​ថ្មី​នោះ​ទេ​។ ប្រ​សិន​បើ​នៅ​មាន​គំ​នរ​សំ​រាម​នេះ​ទៀត ​គាត់​នឹង​នៅ​ធ្វើ​ជា​មួយ​វា​ជា​រៀង​រហូត ព្រោះ​មុខ​របរ​នេះ​មិន​សូវ ​ជា​លំ​បាក​សំ​រាប់​គាត់​ដែរ ម្យ៉ាង​ទៀត​វា​មិន​ចំ​ណាយ​ដើម​ទុន​ដូច​ការ​ងារ​ផ្សេង​ទៀត​ផង​។

លោក​ស្វាយ ​លន អ្នក​គ្រប់​គ្រង​នៅ​តំ​បន់​សំ​រាម​ស្ទឹង​មាន​ជ័យ​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា ៖"អ្នក​រើស​សំ​រាម​គឺ​ក្នុង​នាម​ជា​អ្នក ខ្វះ​ខាត ហើយ​បញ្ហា​សំ​ខាន់​បំ​ផុត​ការ​ខ្វះ​ខាត​របស់​មនុ ស្ស​រើស​សំ​រាម គឺ​ការ​ខ្វះ​លុយ​តែ​ប៉ុ​ណ្ណោះ "។មិន​គ្រាន់​តែ​ព្រួយ​បា​រម្ភ​ចំ​ពោះ​បញ្ហា​ជីវ​ភាព​ប៉ុ ណ្ណោះ​ទេ អ្នក​ស្រី ​ភុន​ ង៉ែត មាន​ការ​ព្រួយ​បា​រម្ភ​ចំ​ពោះ​បញ្ហា​សុខ​ភាព​របស់គាត់​ផង​ដែរ​។ យក​ដែក​ថ្ពាក់​ជ័រ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុ​ន្មាន​ពី​កន្លែង​អង្គុយ​មក​ដាក់​ក្នុង​កា​រ៉ុង​ដែល​បញ្ឈរ​នៅ​ក្បែរ​ខ្លួន​ដោយ ​ឆ្លៀត​បន្ត​សំ​ដី​ឲ្យ​ដឹង​ទៀត​ថា គាត់​មាន​ការ​ព្រួយ​បា​រម្ភ​ចំ​ពោះ​បញ្ហា​សុខ​ភាព​របស់​គាត់​ដែរ ប៉ុ​ន្តែ​ទោះ​បី​ជា​គាត់​ខ្វាយ​ខ្វល់​ក៏ ប៉ុ​ណ្ណឹង​មិន​ខ្វាយ​ខ្វល់​ក៏​ប៉ុ​ណ្ណឹង​ដែរ​​។ មក​ដល់​ត្រង់​ចំ​នុច​នេះ ​ភុន ​ង៉ែត​តំ​ឡើង​សំ​លេង​ខ្លាំង​ៗ​ថា "មិន​រក​ក៏​ងាប់​រក​សំ​រាម​ក៏​ងាប់ ដូច​នេះ​ប ណ្ដោយ​ទៅ​តាម​ដំ​ណើរ​របស់​វា​ទៅ​ចុះ"។ ឈរ​នៅ​ក្បែរ​នោះ​ដែរ​លោក​ប៊ុន ម៉ៅ អា​យុ ២៥ ឆ្នាំ ធ្វើ​ការ​ជា​មួយ​សំ​រាម ​តាំង​ពី​ឆ្នាំ ១៩៩១ មាន​ការ​ព្រួយ​បា​រម្ភ​ដូច​គ្នា​នឹង ​ភុន ង៉ែត​ដែរ​ថា ការ​ប្រ​កប​ការ​ងារ​នៅ​ទី​នេះ​មាន​ការ​ជួប​ផល​លំ​បាក​តាំង​ពី ដើម​មក​ហើយ​​​​ទាំង​បញ្ហា​បរិ​ស្ថាន ​និង​សុខ​ភាព​។ លោក​បន្ត​ថា ការ​ប្រ​កប​ការ​ងារ​នៅ​ទី​នេះ គាត់​អាច​ផ្គត់​ផ្គង់​ជីវ​ភាព​របស់ គ្រួ​សារ​គាត់​បាន ប៉ុ​ន្តែ​បាន​បន្តិច​បន្តួច​តែ​ប៉ុ​ណ្ណោះ​មិន​សំ​បូរ​ហូរ​ហៀ​ដូច​គេ​នោះ​ទេ​។ ទោះ​បី​ជា​ការ​ងារ​នេះ​គាត់​ធ្វើ​យូរ​ហើយ ​ក៏​ដោយ ​ប៉ុ​ន្តែ​គាត់​នៅ​មាន​បំ​ណង​មួយ​ថា ប្រ​សិន​បើ​មាន​ការ​ងារ​ផ្សេង​ដែល​ប្រ​សើរ​ជាង​នេះ ហើយ​គាត់​អាច​ធ្វើ​បាន​នោះ គាត់​នឹង​ចាប់​យក​ការ​ងារ​ថ្មី​វិញ​ប៉ុ​ន្តែ​បើ​គ្មាន​ការ​ងារ​ថ្មី​ទេ គាត់​នៅ​តែ​ប្រ​កប​ការ​ងារ​នេះ​រហូត​។ ក្នុង១​ថ្ងៃ ​ប៊ុន ​ម៉ៅ​អាច​រក​ចំ​ណូល​បាន​ពី​៧០០០-១២០០០ រៀល ដោយ​អា​ស្រ័យ​លើ​ឡាន​តិច​ឬ​ច្រើន​។

លោក​ម៉ិច ​សុ​ខា ប្រ​ធាន​អង្គ​ការ​មណ្ឌល​កុ​មារ​ដើ​ម្បី​សុ​ភ​មង្គល​ (CCH)​ ជា​អង្គ​ការ​មួយ​ដែល​ផ្តល់​កន្លែង​ស្នាក់​នៅ​ អា​ហារ ​ការ​ថែ​ទាំ​សុខ​ភាព ​ចំ​ណេះ​ដឹង និង​វិ​ជ្ជា​ជី​វៈ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ លោក​​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា ក្មេង​ៗ​ទាំង​នោះ​បើ គ្មាន​ការ​ជួយ​ពី​អង្គ​ការ​ផ្សេង​ៗ​ពួក​គេ​នឹង​ជួប​ការ​លំ​បាក​ខ្លាំង​ដោយ​សារ​ពួក​គេ​អត់​មាន​អ្វីសោះ​។ លោក​បន្ត​ថា ​ខ្លះ​មិន​បាន​ទៅ ​រៀន​ ខ្លះ​គ្មាន​អា​ហារ​បរិ​ភោគ​ គ្មាន​ការ​ថែ​ទាំ​សុខ​ភាពនិង​ការ​អប់​រំ ​ដែល​ទាំង​នេះ​ជា​បញ្ហា​សំ​ខាន់​បំ​ផុត​។​

អ្នកស្រី ភុន ង៉ែត ហាក់​ដូច​ជា​នៅ​មាន​ទុក្ខ​កង្វល់​ជា​ច្រើន​នៅ​ក្នុង​ចិត្ត​ដោយគ្មាន​នរ​ណា​អាច​ដឹង​បាន​។ ​​​រំ​ពេច​នោះ​គាត់​បញ្ចេញ​សំ​លេង​ដោយ​សង្ឃឹម​ជា​និច្ច​ថា៖ "​​​​​​​ចំ​ពោះ​អ​នា​គត​របស់​កូន​ខ្ញុំ ​​​​​ខ្ញុំ​មាន​ការ​ព្រួយ​បា​រម្ភ​ចំ​ពោះ​ពួក​គេ​ខ្លាំង​ណាស់ ​​​តែ​ខ្ញុំ​គ្មាន​សម​ត្ថ​ភាព​ផ្តល់​អនា​គត​ដល់​ពួក​គេ​ឲ្យ​បាន​ល្អ​ទេ"។​​​​​ ស្ត្រី​វ័យ​ ៤៥ ឆ្នាំ​រូប​នេះ​បាន បន្ថែម​ថា គាត់​មិន​ឲ្យ​កូន​របស់​គាត់​ប្រ​កប​ការ​ងារ​នេះ​ដូច​គាត់​បាន​ឡើយ ព្រោះ​អនា​គត​ពួក​គេ​នៅ​វែង​ឆ្ងាយ​ត​ទៅ​ទៀត ​តែ ​គាត់​មិន​ដឹង​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ​។​​​​​​

​​​​លោក ​ម៉ិច សុ​ខា​មាន​ការ​ព្រួយ​បា​រម្ភ​ចំ​ពោះ​បញ្ហា​អនា​គត​របស់​ក្មេង​ៗ​ដែល​ធ្វើ​ការ​នៅ​ទី​នោះ ​​​ក៏​ដូច​ជា​ក្មេង​ៗ​អនា​ថា​ដែល​មិន ​​​បាន​ទទួល​ការ​អប់​រំ​ជា​ច្រើន​ទៀត​ដែរ​។ លោក​បាន​ឲ្យ​ដឹង​ថា បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ប្រ​ទេស​ជាតិ​ជា​ច្រើន​ ដូច​ជា បញ្ហា​ហឹ​ង្សា​​​ អ​សន្តិ​សុខ​ក្នុង​សង្គម​ជា​ដើម​ដូច​ជា​​​ ​ពួក​គេ​គ្មាន​ការ​ងារ​ធើ្វ​ចេះ​តែ​ដើរ​លួច​ ឆក់​ ប្លន់​ ហិត​កាវ​​​ ​ជក់​គ្រឿង​ ញៀន​ បង្កើត​ក្រុម​បង​តូច​បង​ធំ​​​ ដែល​ទាំង​នេះ​ជា​បញ្ហា​អាច​នឹង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​។ ​​​ចំ​ណុច​មួយ​ទៀត​ ភាព​ក្រីក្រ​ កាន់​តែ​កើត​មាន​ឡើង ដែល​បញ្ហា​នេះ​ហើយ​ធ្វើ​ឲ្យ​សង្គម​ជួប​នឹង​វិ​បត្តិ​យ៉ាង​ធ្ងន់​ធ្ងរ​។"ប្រ​សិន​បើ​កន្លែង​នោះ​ត្រូវ​បាន​រុះ​រើ ​ឬ​ផ្លាស់​ប្តូរ ខ្ញុំ​គិត​ថា ​​​​ពួក​គេ​នឹង​ទៅ​រក​កន្លែង​ផ្សេង​។ មាន​ន័យ​ថា ពួក​គេ​នឹង​ទៅ​រស់ នៅ​តាម​ចិ​ញ្ចើម​ថ្នល់ តាម​សំ​ណង់​អនា​ធិប​តេយ្យ ព្រោះ​ពួក​គេ​ភាគ​ច្រើន​ជា​អ្នក​អត់​ដី"នេះ​ជា​សំ​ដី​ព្រួយ​បា​រម្ភ​របស់​លោក​​​ ម៉ិច​ សុ​ខា​។

អ្នក ស្រី​ រ៉ូស៖ ​​​"ខ្ញុំ​គិត​ថា​ក្នុង​ជី​វិត​​​ ទោះ​បី​មាន​ទុក្ខ​លំ​បាក​យ៉ាង​ណា​ក៏​យើង​នៅ​តែ​មាន​សង្ឃឹម " បង​ស្រី​រ៉ូស​មក​ពី​ប្រ​ទេស​ហុង​កុង ជា​អ្នក​សំ​រប​សំ​រួល​ក្នុង​ក្រុម​សន្ត​វិន​សេន​ដឺ​ប៉ូល និង​ជា​ជំ​នួយ​ការ​សំ​រាប់​ព្រះ​សហ​គមន៏​កំពង់​ចាម​រៀប​ចំ​កម្ម​វិ​ធី​​​​ផ្សេង​ៗ​ជា​មួយ​ក្រុម​យុវ​ជន-នារី​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ទាក់​ទង នឹង​ស​កម្ម​ភាព​ជួយ​ដល់​ក្មេង​ៗ​អនា ​ថា​ និង​ក្មេង​ៗ​រើស​សំ​រាម​ថាៈសព្វ​ថ្ងៃ​យើង​ឃើញ​នៅ​ជុំ​វិញ​ក្រុង កំ​ពង់​ចាម​មាន​ក្មេង​ៗ​រើស​សំ​រាម ក្មេង​អនា​ថា​ជា​​​​ច្រើន​កំ​ពុង​ប្រ​កប​ការ​ងារ របស់​ខ្លួន ​ដោយ​មិន​បាន​គិត​ពី​ការ​សិ​ក្សា​ ឬ​អនាគត​វែង​ឆ្ងាយ​របស់​ពួក​គេ​ឡើយ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​អាច ​ចិញ្ចឹម​ជី​វិត​របស់​គេ និង​ជួយ​គ្រួ​សារ​បាន​មួយ​គ្រា​ៗ​ប៉ុ​ណ្ណោះ​។ ក្មេង​ៗ​ទាំង​នោះ​មាន​សុខ​ភាព​មិន​ល្អ មិន​បាន​ចូល​សា​លា​រៀន​​​ ​និង​ខ្វះ​អា​ហារ ​ឧបត្ថម្ភ​ជា​ដើម​។ ដូ​ច្នេះ​យើង​ក៏​ជួយ​ឲ្យ​ពួក​គេ​ទៅ​រៀន និង​ចង់​បង្ហាញ​សេច​ក្តី​ស្រ​​​​លាញ់​ដល់​គេ​ដែរ​។

ព្រះ​សហ​គមន៍​កំ​ពង់​ចាម ​រៀង​រាល់​ថ្ងៃ​អា​ទិត្យ​ក្រុម​វិន​សេន​ដឺ​ប៉ូល ណែ​នាំ​​​​ក្មេង​ៗ​ទាំង​នោះ​ពី​សុខ​ភាព ការ​ធ្វើ​អនា​ម័យ​ខ្លួន ​ប្រាណ នាំ​លេង​កំ​សាន្ត ធ្វើ​បបរ​គ្រឿង​សំ​រាប់​ទាំង​ក្មេង​តូច​ៗ ​និង​ក្មេង​ធំ​ៗ ជួយ​ឲ្យ​មាន​សំ​លៀក​បំ​​​​​ពាក់ សំ​ភារៈ​សិ​ក្សា​ផ្សេង​ៗ និង​តាម​ដាន​ការ​សិ​ក្សា​គេ​ផង​ដែរ​។​​​

នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​សរ​សេរ​ថាៈ "​​មនុស្ស​ជា​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ឈឺ​ទេ​ដែល​ត្រូវ​ការ​គ្រូ​ពេទ្យ​។"នៅ​ពេល មាន​បង​ប្អូន​ជួប​ទុក្ខ​លំ​បាក គាត់​ត្រូវ​ការ​ឲ្យ​មាន​អ្នក​ជួយ​គាត់ សួរ​សុខ​ទុក្ខ​គាត់ ទោះ​បី​មាន​ទុក្ខ​លំ​បាក យ៉ាង​ណា​ក៏​នៅ​មាន បង​ប្អូន​ខ្លះ​ស្រ​លាញ់​គេ សួរ​សុខ​ទុក្ខ​គេ​ដែរ ដើ​ម្បី​ចែក​បទ​ពិ​សោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ខ្ញុំ​គិត​ថា​ក្នុង​ជី​វិត​ទោះ​បី​មាន ទុក្ខ​លំ​បាក​យ៉ាង​ណា​ក៏​យើង​នៅ​តែ​មាន​សង្ឃឹម​។ក្នុង​ព្រះ​គម្ពីរ​ក៏​មាន​ចែង​ទៀត​ថា៖ "សូម​បង​ប្អូន​កុំ យក​ចិ​ត្ត​ទុក​ដាក់​នឹង​ទ្រព្យ​សម្បត្តិ​នៅ​លើ​លោ​កីយ៍​នេះ យើង​ធ្វើ​យ៉ាង​ណា ដើ​ម្បី​សន្សំ​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន​បរម​សុខ​វិញ​"។ ហេតុ​នេះ​ក្នុង​ជី​វិត​យើង​ត្រូវ​ធ្វើ​ឲ្យ​គាប់​ព្រះ​ហរ​ទ័យ ​ព្រះ​ជា​ម្ចាស់ ​ដូច​ជា បង្ហាញ​សេច​ក្តី​ស្រ​លាញ់​ដល់​អ្នក​ក្រី​ក្រ ទៅ​សួរ​សុខ​ទុក្ខ​គេ​ ធ្វើ​ដូ​ច្នេះ​មាន​ន័យ​ថា យើង​កំ​ពុង ប្រ​មូល​ទ្រព្យ​សម្បត្តិ​ដាក់​ស្ថាន បរម​សុខ​។ ព្រះ​ជា​ម្ចាស់​ឲ្យ​យើង​ស្រ​លា ញ់​ព្រះ​អង្គ និង​ស្រ​លាញ់​បង​ប្អូន​ឯ​ទៀត ​ពិ​សេស​​បង​ប្អូន​កំ​ពុង​ជួប​ទុក្ខ​លំ​បាក​ អ្នក​ ក្រី​ក្រ និង​អ្នក​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ជា​ដើម​។រហូត​ដល់​ឥ​លូវ​នេះ ​យើង​​​បាន​កំ​ពុង​ទាក់​ទង​ជា​មួយ​ពួក​គេ ប្រ​ហែល​ជាង​មួយ​ឆ្នាំ​ហើយ យើង​ដូច​ជា​មិត្ត​សំ​លាញ់ ​និង​គ្នា ពេល​ជួប​គ្នា​គេ​តែង​តែ​សួរ​សុខ​ទុក្ខ​យើង ពេល​យើង​ទៅ​ចែក​បបរ គេ​ទទួល​ស្វា​គមន៍​យើង ​ដូ​ចេ្នះ​ខ្ញុំ​ស្មាន​ថា យ៉ាង​តិច​ក្នុង ជី​វិត​គេ​គិត​ថា​មាន​បង​ៗ ចាប់​អា​រម្មណ៍​សួរ​សុខ​ទុក្ខ​គេ​ និង​ គេ​នៅ​ចាំ​ថា​យើង​មាន​ពេល​វេ​លា សប្បាយ​ជា​មួយ​គ្នា​ដែរ​។


All Rights Reserved © 2006 Catholic Social Communications