CatholicCambodia.org

Return to normal view

Back to the front page Diocese of Kompong Cham - Article #321

កំពង់ចាម- មណ្ឌលថែទាំកុមារព្រះសហគមន៍ការតូលិក

Posted: 30th August 2006

កុមារដែលនៅមណ្ឌលថែទាំកុមារព្រះសហគមន៍ កាតូលិក

កំពង់ចាម​ (C.S.C)​​៖ មណ្ឌល​ថែ​ទាំ​កុ​មារ​ជា​មណ្ឌល​មួយ​ដែល​គ្រប់​គ្រង​ដោយ​ព្រះ​សហ​គមន៍​កា​តូ​លិក​កំ​ពង់​ចាម​ក្រុង ដែល​មណ្ឌល​នេះ​ត្រូវ​បាន បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៤ ដែល​ផ្តួច​ផ្តើម​គំ​និត​ដោយ​បង​ស្រី​រ៉ូស និង​អ្នក​ស្រី​ឌុច វណ្ឌី និង​ចូល​រួម​ជួយ​ដោយ​ព្រះ​សហ​គមន៍ ​កំ​ពង់​ចាម​។

សំ​លេង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​លាន់​លឺ​កង​រំ​ពង​នៅ​ក្នុង​ផ្ទះ​តូច​សង់​ពី​ឈើ​លាប​ថ្នាំ​ពណ៌​ក្រ​ហមអម​ដោយ​សួន​ផ្កា​នៅ​ពី​ខាង​មុខ​ផ្ទះ ដ៏​ល្អ​នេះ មិន​តែ​ប៉ុ​ណ្ណោះ​នៅ​ពេល​ន​រណា​ម្នាក់​ចូល​មក​ក្នុង​មណ្ឌល​នេះ​គេ​នឹង​ឃើញ​ផ្លាក​មួយ​ធំ​ដែលដាក់​ភ្ជាប់​នឹង​របង​ក្លោង ទ្វារ​ចូល​ដែល​មាន​ឈ្មោះ​ថា "មណ្ឌល​ថែ​ទាំ​កុមារ​ព្រះ​សហ​គមន៍​កា​តូ​លិក"។ បើ​យើង​ឈាន​ជើង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​នេះ យើង​នឹង​ឃើញ​នៅ​តាម​ជញ្ជាំង​លំ​អរ​ដោយ​រូប​ថត​ជា​ច្រើន ជា​ពិ​សេស​ព្រះ​ឆា​យា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ ​និង​សម្តេច​តា សម្តេច​យាយ​រួម​ផ្សំ​នឹង​ទង់​ជាតិ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​យ៉ាង​ល្អ​ប្រ​ណិត​ផង​ដែរ​។ ក្មេង​ៗ​ប្រ​មាណ​ជា ២០​នាក់​ជាង ​ទាំង​ ប្រុស-​ស្រី​ដែល​មាន​អា​យុ​ពី​ ៣-៥​ ឆ្នាំ​កំ​ពុង​រត់​ប្រ​ដេញ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ឈប់​សំ រាក​ក្រោយ​សិ​ក្សា។ កំ​ពុង​អង្គុយ​ចាំ​មើល​ក្មេង​ៗ​ដើ​ម្បី​កុំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រ​កែក​គ្នា អ្នក​ស្រី​ឌុច ​វណ្ឌី​ជា​អ្នក​មើល​ការ​ខុស ​ត្រូវ​ក្នុង​មណ្ឌល​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា៖ "គោល​បំ​ណង​នៃ​ការ​បង្កើត​មណ្ឌល​នេះ​ឡើង​គឺ​ដោយ​សារ​ឃើញ​ពី​បញ្ហា​ជីវ​ភាព ក្រី​ក្រ ឪ​ពុក​ម្តាយ​របស់​ពួក​គេ​ជាប់​រវល់​រក​ស៊ី ដូច​នេះ​យើង​ឲ្យ​ពួក​គេ​យក​កូន​មក​ទុក​នៅ​ទី​នេះ​ដើ​ម្បី​ឲ្យ​ពួក​យើង​មើល​ថែ​ទាំ​ជំ​នួស"។ អ្នក​ស្រី​បន្ត​ទៀត​ថា ដំ​បូង​ឡើយ​យើង​ជួល​ផ្ទះ​គេ ប៉ុ​ន្តែ​ក្រោយ​មក​ដោយ​មាន​ការ​ចាប់​អា​រម្មណ៍​ច្រើន​ពី​ឪ​ពុក​ម្តាយ ​ក្មេង ​ក៏​សំ​រេច​ចិត្ត​ទិញ​ដី និង​ធ្វើ​ផ្ទះ​ដោយ​ខ្លួន​ឯង ដែល​ចំ​ណាយ​ថ​វិ​កា​ជា​ច្រើន ក្នុង​ការ​ឧប​ត្ថម្ភ​គាំ​ទ្រ​ដោយ​ព្រះ​សហ​គមន៍​កំ ពង់​ចាម​ក្រុង​។ កំ​ពុង​ឈរ​សំ​លឹង​ទៅ​មើល​កូន​ប្រុស​តូច​ដែល​កំ​ពុង​រត់​លេង​ជា​មួយ​មិត្ត​ភ័ក្តិ​ដទៃ​ទៀត អ្នក​នាង​សុ​ធា​វី អា​យុ ២៥ ឆ្នាំ ដែល​ទើប តែ​បាន​យក​កូន​មក​ផ្ញើ​នៅ​មណ្ឌល​នេះ​បាន​មាន​ប្រ​សាសន៍​ថា៖ "ខ្ញុំ​យក​កូន​មក​ដាក់​ទី​នេះ​ដោយ​សារ​ខ្ញុំ​មាន​ការ​ទុក​ចិត្ត​ថា ​នៅទី​នេះ​អាច​បង្រៀន​កូន​ខ្ញុំ​ឲ្យ​ចេះ​អក្សរ​បាន​ខ្លះ​ៗ និង​ដឹង​ពី​របៀប​របប​ផ្សេង​ៗ​ទៀត​ផង​ដែរ​"។

"នៅ​ថ្ងៃ​អនា​គត​ខ្ញុំ​គិត​ថា មណ្ឌល​នេះ​នឹង​មាន​ការ​រីក​ចំ​រើន​ជាង​នេះ​ទៅ​ទៀត ព្រោះ​ឥ​ឡូវ​នេះ​មនុស្ស​ភាគ​ច្រើន​មិន​គិត​ថា យើង​មាន​សាស​នា​ផ្សេង​គ្នា​នោះ​ទេ គឺ​ពួក​គេ​មាន​ទំ​នុក​ចិត្ត​មក​លើ​យើង ម្យ៉ាង​ សព្វ​ថ្ងៃ​យើង​មាន​បើក​បណ្ណា​ល័យ​សំ​រាប់​ក្មេងៗ ថ្នាក់​ទី​ ២-៣​ ផង​ដែរ ​ដោយ​យើង​មាន​សៀវ​ភៅ​ឲ្យ​គេ​ចូល​អាន ហើយ​យើង​ឃើញ​ថា ពួក​គេ​មាន​ការ​ចាប់​អា​រម្មណ៍​ក្នុង​ការ ចូល​រួម​អាន​ទៀត​ផង​។ ដូច​នេះ​យើង​មាន​ឱ​កាស​បង្ហាញ​នូវ​អ្វី​មួយ​ដែល​យើង​ចង់​ធ្វើ ​អប់​រំ​គេ​ឲ្យ​ចេះ​ស្គាល់​ពី​សង្គម​ដើ​ម្បី ​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ ​នៅ​ពេល​ដែល​គេ​ធំ​ឡើង​"។ នេះ​ជា​សំ​ដី​ចុង​ក្រោយ​របស់​អ្នក​ស្រី​វណ្ឌី ដែល​ពោរ​ពេញ​ទៅ​ដោយ​ក្តី ​សង្ឃឹម​ជា​និច្ច​។បច្ចុ​ប្បន្ន​នេះ​នៅ​ក្នុង​មណ្ឌល​មាន​ក្មេង​ប្រ​មាណ​ជា​ ២៤ នាក់​ដែល​ពួក​គេ​មក​រៀន​នៅ​ទី​នេះ​ទៀង​ទាត់​ ដែល​ពី​មុន​មាន​ប្រ​ហែល ពី​ ១៧-១៨​ នាក់​ប៉ុ​ណ្ណោះ​។ ការ​ចូល​រៀន​នៅ​ទី​នេះ​គឺ​មណ្ឌល​មិន​មាន​លក្ខ​ខ័ណ្ឌ​អ្វី​សំ​រាប់​ឪ​ពុក​ម្តាយ​របស់​ទេ ដោយ​គ្រាន់​តែ​សុំ ​ឲ្យ​ពួក​គេ​បង់​ជា​ថ​វិ​កា​មួយ​ចំ​នួន​ដែល​ក្នុង​តំ​លៃ​ថោក​បំ​ផុត​គី​ពី​ ១០០-៥០០ រៀល​តែ​ប៉ុ​ណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ប៉ុ​ន្តែ​បើ​គ្មាន​ក៏​ពួក​គេ អាច​នាំ​កូន​មក​ចូល​រៀន​នៅ​ទី​នេះ​បាន​ដែរ​។

នៅ​ក្នុង​មណ្ឌល​នេះ​មាន​ផ្តល់​ជូន​ឲ្យ​ក្មេង​ៗ​ជា​ម្ហូប​អា​ហារ​ពីរ​ពេល​ក្នុង​ ១ ​ថ្ងៃ ដោយ​មាន​បបរ​ពេល​ព្រឹក និង​បាយ​ថ្ងៃ​ត្រង់​ ដែល ក្នុង​ ១ ថ្ងៃ​មណ្ឌល​ត្រូវ​ចំ​ណាយ​ជា​មធ្យម​សំ​រាប់​ក្មេង​ ១ នាក់​ចំ​នួន ៨០០ រៀល​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា


All Rights Reserved © 2006 Catholic Social Communications