Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #301

រតនគីរី ការប្រែប្រួល​ប្រពៃណីជនជាតិ​ភាគតិច

Posted: 25th July 2006

ផ្ទះរបស់ជនជាតិភាគតិច

រតនគីរី (C.S.C)៖ អត្ត​សញ្ញាណ​ជាតិ​ដើម​ ជា​ការ​កំ​ណត់​សំ​គាល់​មួយ​របស់​​ប្រ​ទេស​​ជាតិ ប្រ​ជា​ជន និង​វប្ប​ធម៌ អរិយ​ធម៌​ផ្សេង​ៗ​ទៀត​របស់​ប្រ​ទេស​នោះ​។ ការ​​ប្រែ​​ក្លាយ​​អ្វី​​មួយ​​ដែល​ជា​ចំ​នុច​ពិ​សេស​​សំ​​រាប់​​ធ្វើ​ការ​​សំ​​គាល់​​នូវ​​ភិន​ភាគ ឬ​អត្ត​សញ្ញាណ​របស់​ខ្លួន គឺ​វា​អាច ធ្វើ​ឲ្យ​តំ​បន់ ឬ​​ប្រ​ទេស​​ជាតិ​មួយ​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​សភាព​នោះ​ដែរ​។ ដូច​នេះ​តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រ​សិន​​បើ ប្រ​​ពៃ​​ណី​ ទំ​នៀម​ទំ​លាប់ ការ​រស់​នៅ​របស់​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​នៅ​តាម​​តំ​បន់​​ព្រៃ​​ភ្នំ​ មាន​​ការ​​ប្រែ​​ប្រួល​ ឬ​​ផ្លាស់​​ប្តូរ​​ទៅ​​រក ​របៀប​​ថ្មី​​តាម​​សម័យ​​ទំ​​នើប​?​តើ​​ត្រូវ​​ធ្វើ​​យ៉ាង​​ណា​​ដើ​​ម្បី​​រក្សា​​ភាព​ដើម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​នេះ​កុំ​ឲ្យ​មាន​ការ​បាត់​បង់?

ប្រ​សិន​បើ​យើង​ធ្វើ​ដំ​ណើរ​ពី​ភ្នំ​ពេញ​តាម​ផ្លូវ​ជាតិ​លេខ​ ៧ ឬ​លេខ ១៣ កាត់​តាម​ខេត្ត​មួយ​ចំ​នួន​ដូច​ជា​ខេត្ត​កណ្ដាល កំ​ពង់​ចាម ក្រ​ចេះ និង​ស្ទឹង​ត្រែង​ជា​ដើម​ ដែល​ត្រូវ​​ចំ​ណាយ​ពេល​លើ​កំ​​ណាត់​ផ្លូវ​ប្រ​វែង​ ៥៨៨ គី​ឡូ​ម៉ែត យើង​នឹង​ទៅ​ដល់​ខេត្ត​មួយ​ដែល សំ​បូរ​ទៅ​ដោយ​ភ្នំ ព្រៃ​ធម្ម​ជាតិ និង​ជា​ពិ​សេស​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​។
ខេត្ត​រ​ត​ន​គីរី​​ជា​​ខេត្ត​​មួយ​​សំ​​បូរ​​ដោយ​​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ដែល​មាន​ប្រ​មាណ​ជា​ ៧០% ទូ​ទាំង​ខេត្ត​ទាំង​មូល ដែល​មាន​ដូច​​ជា​ ​ជន​​ជាតិ​​គ្រឹង​ ​ទំពួន កាវ៉ែត កាចក់ ព្នង​​ជា​​ដើម​ និង​មាន​​បង​​ប្អូន​​ខ្លះ​​ចេះ​​និ​យាយ​ភា​សា​​ខ្មែរ​​ក្រោម ​(ជន​​ជាតិ​​ខ្មែរ​​ធម្ម​​តា​​)​ ផង​​ដែរ​​។

ប្រ​ពៃ​​ណី​​ថ្មី​កើត​ឡើង
លោក​ផាន ភិ​រិន ប្រ​ធាន​មន្ទីរ​អភិ​វឌ្ឍន៍​ខេត្ត​រតនគីរី​បាន​​មាន​​ប្រ​​សាសន៍​​ឲ្យ​​ដឹង​ថា៖ ​"ខ្ញុំ​​សង្កេត​​ឃើញ​​ថា​ មាន​​ការ​​ខុស​​ប្លែក​​គ្នា​ ច្រើន​​ដែល​​ខ្ញុំ​​មាន​​​វត្ត​​មាន​​នៅ​​ក្នុង​​ខេត្ត​​នេះ​​តាំង​​ពី​ឆ្នាំ​​ ១៩​៩៥​​។ នៅ​​​ឆ្នាំ ​១៩​៩៥ យើង​​ឃើញ​​ខេត្ត​​រតន​គីរី​​ទាំង​​ធន​​ធាន​​ធម្ម​​ជាតិ ​ដីធ្លី​ ប្រ​​ពៃ​​ណី​​វប្ប​​ធម៌​ និង​​ការ​​សាម​​គ្គី​​ផ្ទៃ​​ក្នុង​​នៅ​​ក្នុង​​ស​ហ​គមន៍​​មួយ​​ៗ ​មាន​​​ភាព​​ស្អិត​​រមួត​ ជិត​​ស្និទ្ឋ​​រវាង​​គ្នា​​និង​​គ្នា​ រហូត​​មក​​ទល់ ​ឆ្នាំ​​ ២០​០០​។ ពី​​ឆ្នាំ​​ ២០០០ ​មក​​ដល់​​សព្វ​​ថ្ងៃ​​នេះ​ ទាំង​​ធន​​ធាន​​ធម្ម​​ជាតិ ​ប្រ​ពៃ​​ណី​​បង​​ប្អូន​​ជន​​ជាតិ​​ភាគ​​តិច​ និង​​ការ​​សាម​​​គ្គី​​ភាព ​ផ្ទៃ​​ក្នុង​​ហាក់​​ដូច​​ជា​​មាន​​ការ​​បាត់​​បង់​​ភាគ​​ច្រើន​​"។​ ក​​បន្ត​ថា​ មហិច្ច​​តា​​ក្នុង​​ការ​​ដើរ​​​ឲ្យ​​ទាន់​​សម័យ​​និយម​​ដូច​​ប្រ​​ជា​​ពល​​រដ្ឋ​មក​ពី​ខេត្ត​ក្រោម ជន​ជាតិ​ភាគ​តិច​មិន​ខ្លាច​លះ​បង់​ អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ កុំ​ថា​ឡើយ​ដី​ធ្លី សូ​ម្បី​តែ​ជា​ឧបករណ៍​សំ​ភារៈ​សំ​រាប់​គាត់​ធ្វើ​ពិ​ធី​អ្វី​មួយ​ក្នុង​រដូវ​ប្រ​ពៃ​ណី​ម្តង​ៗ ដូច​ជា​គ្រឿង​អល្ល័ង​ការ​ធ្វើ​ពី​ភ្លុក ឬ​ឆ្អឹង​សត្វ​ក៏​ពួក​គាត់​លក់​ដូរ​ដើ​ម្បី​ទិញ​ជា​ម៉ូ​តូ កង់ មា​​ញ៉េ​​ជា​ដើម​​។ ប្រ​ពៃ​ណី​សាម​គ្គី​ភាព​​ផ្ទៃ ក្នុង​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដែរ ពី​ដើម​នៅ​ពេល​ដែល​ពួក​​គេ​​បាញ់​​បាន​សត្វ​​អ្វី​មួយ​ពី​​ក្នុង​ព្រៃ គេ​បបួល​គ្នា​ហូប​ទាំង​​អស់​គ្នា​​នៅ​ក្នុង សហ​គមន៍​​ដោ​យ​​មិន​​មាន​​ការ​​លក់​​ដូរ​​ទេ​ ប៉ុ​​ន្តែ​​សព្វ​​ថ្ងៃ​​នេះ​​ប្រ​ពៃ​ណី ភាព​សាម​គ្គី​គ្នា​ទាំង​នោះ​​បាន​​បាត់​​បង់​​អស់​​ដោយ​​គេ​មើល ឃើញ​តែ​ពី​ទ្រព្យ​សម្បត្តិ លុយ​កាក់ គេ​មិន​​បាន​​ចែក​​គ្នា​​ហូប​​ដូច​​ពី​​ជំ​​នាន់​​មុន​​ទេ​ ដែល​​នេះ​​ទំ​​លាប់​​មួយ​​ថ្មី​​គួរ​ឲ្យ​ព្រួយ​បារម្ភ​។

លោក​​ព្យង​ បេប​​ ជន​ជាតិ​ទំ​ពួន​​ និង​​ជា​​មេ​ភូមិ​​ជ្រី​ ​ឃុំ​យ​ក្ស​​ឡោម​ ខេត្ត​រតនគីរី​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ដែរ​ថា៖ "នៅ​​ពេល​​នេះ​ទាំង​​ការ​​រស់​​នៅ​ ទំ​នៀម​​ទំ​​លាប់ ​ប្រ​ពៃ​​ណី​ជន​​ជាតិ​​ភាគតិច​​មួយ​​ចំ​នួន​​មាន​​ការ​​ផ្លាស់​​ប្តូរ​​ច្រើន​ "។ លោក​បន្ថែម​ថា៖​ ការ​​ផ្លាស់​​ប្តូរ​នោះ​​មាន​​ដូច​​ជា​ ពិ​ធី​​បុណ្យ​ ពិ​​ធី​​រៀប​​អា​ពាហ៍​​ពិ​ពាហ៍​​ជា​​ដើម​​។ នៅ​ពេល​ដែល​ប្រ​ពៃ​​ណី​​វប្ប​​ធម៌​​ទាន់​​សម័យ​​ឆ្លង​​ទៅ​​ដល់​​ពួក​ គេ​​នោះ​គឺ​​បង​​ប្អូន​​ជន​​ជាតិ​​ភាគ​​តិច​​យើង​​នៅ​​ប្រ​កាន់​​ខ្ជាប់​​ជា​និច្ច​​ពី​ទំ​នៀម​ទំ​លាប់​របស់​ពួក​គេ ប៉ុ​ន្តែ​នៅ​ប៉ុ​ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទំ​លាប់​ដែល​​ពួក​​គាត់​​ធ្លាប់​​ធ្វើ​​ទាំង​​ប៉ុ​​ន្មាន​​ត្រូវ​​បាន​​ប្រែ​​ប្រួល​​ស្ទើរ​​តែ​​ទាំង​​អស់​​។

សញ្ញាណ​នៃ​ការ​បាត់​បង់
នៅ​តាម​ភូមិ​នី​មួយ​ៗ​របស់​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​​ជា​ពិ​​សេស​​ក្មេង​ៗ​​ជំ​​នាន់​​ក្រោយ​​បាន​បោះ​​បង់​​ចោល​​ច្រើន​​ណាស់​​នូវ​​ ប្រពៃ​ណី​​​វប្ប​ធម៌​របស់​ខ្លួន​។ ពួក​គេ​បាន​បោះ​​បង់​​នូវ​​អ្វី​​ដែល​​ពួក​​គេ​​មាន​​ដូច​ជា​ ឧប​ករណ៍​​ចា​ប៉ី​ ខ្សែ​ដៀវ ដែល​​គេ​​ធ្លាប់​​លេង ប៉ុ​ន្តែ​ឥ​ឡូវ​នេះ​គេ​​បាន​បោះ​​បង់​ចោល​ទាំង​អស់ សូ​ម្បី​តែ​គង (ឈ្មោះ​ឧបករណ៍​ម្យ៉ាង​​) ដែល​ជា​សញ្ញា​សិល្បៈ​មួយ​មាន​ពី​យូរយារ​​មក​ហើយ អាច​​​និ​យាយ​​ថា​ មាន​​តាំង​​ពី​​កកើត​​បង​​ប្អូន​​ជន​ជាតិ​ភាគ​​តិច​​មក​​ម្ល៉េះ ​ក៏​ពួ​ក​​គេ​លក់​​ចោល​អស់​ដែរ​​។ ពួក​គេ​បានបែរ​​មក​​ប្រើ​នូវ​ភ្លេង​ទំ​នើប សម័យ​ជំ​នួស​វិញ​។ យុវ​​ជន​-​នារី​ ក្មេងៗ ជំ​នាន់​ក្រោយ​​នេះ​​មិន​​ត្រូវ​​ការ​នូវ​របាំ​ប្រ​​ពៃ​​ណី​​របស់​​គេ​ទេ​ ដែល​​ទាំង​​នេះ​​ហើយ​​ជា​សញ្ញាណ​​មួយ​បញ្ជាក់​ថា វា​​នឹង​​បាត់​​បង់​​ទៅ​ៗ​។ លោក​ប្រ​ធាន​ភូមិ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ មិន​​ត្រឹម​​តែ​ ប្រែ​​ប្រួល​​ឧប​ក​រណ៍​​ប៉ុ​​ណ្ណោះ​​ទេ ​សូ​ម្បី​​តែ​​ពិ​​ធី​​មួយ​​ចំ​នួន​​ក៏​​ត្រូវ​​ផ្លាស់​​ប្តូរ​​ដែរ​​ដូច​​ជា​ របៀប​​រៀប​​អា​ពាហ៍​​ពិ​ពាហ៍​ ឬ​​បុណ្យ​​សព​​ ជា​ដើម​។ ប្រ​​ពៃ​ណី​ពី​​មុន ការ​រៀប​​អា​ពាហ៍​ពិ​ពាហ៍​របស់​ពួក​គេ​គឺ​មិន​ដែល​មាន​ចែក​ជា​សំ​បុត្រ​អ​ញ្ជើញ​​ដល់​សាច់​ញាតិ ឬ​មិត្ត​ភក្តិ អ្វី​ឡើយ ឲ្យ​តែ​នរ​ណា​ស្គាល់​ពួក​គេ​អាច​មក​ចូល​រួម​សប្បាយ​ជា​មួយ​គ្នា​បាន ដោយ​មាន​នាំ​មក​ជា​មួយ​នូវ​ស្រា​ពាង និង​មាន់ ជា​ដើម​។ ប៉ុ​ន្តែ​បច្ចុប្បន្ន​អ្វី​ៗ​ត្រូវ​ប្រែ​ក្លាយ​ជា​សម័យ​ថ្មី​ដូច​ជា​មាន​ចែក​ជា​សំ​បុត្រ ការ​កុំ​ម្ម៉ង់​តុ​ម្ហូប​។​ល​។ ចំ​នុច​មួយ​ទៀត​នោះ គឺ​ចំ​ពោះ​បុណ្យ​សព​ពី​មុន​នៅ​ពេល​មាន​មនុស្ស​ស្លាប់​គឺ​មាន​ការ​វាយ​គង​កំ​ដរ​សព​ ប៉ុ​ន្តែ​ឥ​ឡូវ​វា​បាន​ប្រែ​ក្លាយ​ទៅ​ជា​មាន​ការ ចាក់​ម៉ា​ញ៉េ​រាំ​សប្បាយ​ទៅ​វិញ​។

អាច​ក្លាយ​ជា​អ្នក​ទី​ក្រុង​ទេ​?
សព្វ​ថ្ងៃ​នេះ​អ្វី​ដែល​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​ពឹង​ផ្អែក​មាន​តែ​មួយ​មុខ​គត់​គឺ​ធន​ធាន​ធម្ម​ជាតិ និង​ដី​ធ្លី​តែ​ប៉ុ​ណ្ណោះ ពួក​គេ​មិន​អាចរស់​​នៅ​បាន​ដោយ​ខ្វះ​សម្បត្តិ​ទាំង​នោះ​បាន​ឡើយ ពី​ព្រោះ​ធន​ធាន​ធម្ម​ជាតិ​ទាំង​នោះ​ជា​ទី​ផ្សារ​របស់​គេ​។ ព្រ​លឹម​ឡើង​គ្រួ​សារមួយ​ៗ ​មាន​ស្ពាយ​កា​ផា កាំ​បិត ពូ​ថៅ ដើរ​ចូល​ក្នុង​ព្រៃ ​រក​ម្ហូប​អា​ហារ បនែ្ល ផ្លែ​ឈើ ហាក់​ដូច​ជា​ព្រៃ​នោះ​ជា​ទី​ផ្សារ​របស់​ពួកគេ វា​មាន​ភាព​ខុស​ប្លែក​ពី​ជន​ជាតិ​ខ្មែរ​ធម្ម​តា ព្រោះ​ខ្មែរ​ព្រ​លឹម​ឡើង​កាន់​កន្ត្រក​ទៅ​ផ្សារ​ចំ​ណែក​ជន​ជាតិ​ភាគ​តិច​យួរ​កន្ត្រក ចូល​ព្រៃ​។ ដូច​នេះ​កាល​ណា​បើ​បាត់​បង់​ធន​ធាន​ទាំង​នោះ​គេ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់ ហើយ​សហគមន៍​ជន​ជាតិ​ភាគ​តិច​ទាំង​នោះ​ មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​ទី​ក្រុង​បាន​ទេ ព្រោះ​យើង​ឃើញ​មក​ទល់​នឹង​ពេល​នេះ​កំ​រិត​វប្ប​ធម៌ កំ​រិត​នៃ​ការ​យល់​ដឹង​របស់ បង​ប្អូន​ជន​ជាតិ​ភាគ​តិច​នៅ​តាម​សហ​គមន៍​នា​នា ហើយ​ជា​ពិ​សេស​នៅ​តាម​សហ​គមន៍​ដាច់​ស្រ​យាល​ហាក់​បី​ដូច​ជា​គ្មាន​បាន ទទួល​ពត៌​មាន​​អ្វី​​ទាំង​​អស់​សំ​រាប់​​ធ្វើ​​ឲ្យ​គំ​និត ប្រា​ជ្ញា​ឲ្យ​ការ​យល់​ដឹង​របស់​គេ​នោះ​ទទួល​បាន​ច្រើន​ដូច​ជា ជន​ជាតិ​ភាគ​ច្រើននៅ​តាម​ទី​ក្រុង​។

កំ​​ពុង​​អង្គុ​យ​​ចិត​​ពោត​​នៅ​​ក្រោម​​ផ្ទះ អ្នក​ស្រី ពឿន ជា​ជន​​ជាតិ​​ភាគ​តិច​ ទំ​ពួន អា​យុ ៥០ ឆ្នាំ​បាន​មាន​ប្រ​សាសន៍​​ជា​មួយ​​នឹង​​សំ​ដី និ​យាយ​ជា​ភា​សា​ខ្មែរ​រដឺន​ថា៖ "ខ្ញុំ​មិន​ចេះ​​អក្សរ​​ទេ​ ខ្ញុំ​ចេះ​និ​យាយ​​ឆ្លើយ​​ឆ្លង​បន្តិច​​បន្តួច​​បាន ​ដោយ​​សារ​​ខ្ញុំ​​​ទៅ​​លក់​ប​ន្លែ​​នៅ​ផ្សា​រ" ។ គាត់​​បន្ត​​ថា៖ គាត់​​ចេះ​​​តែ​​និ​​យាយ​​តាម​​គេ​​ប៉ុ​ណ្ណោះ យូរ​ៗ​​ទៅ​​គាត់​​អាច​​និ​យាយ​​ស្តាប់​​គ្នា​​បាន​​។ ការ​​ប្រកប​​ការ​​ងារ​​សព្វ​​ថ្ងៃ​​របស់​ពួក​គាត់​គឺ​​មិន​​មែន​​រក​​ស៊ី​​ជួញ​​ដូរ​​អ្វី​​ធំ​​ដុំ​នោះ​​ទេ គឺ​ពួក​គាត់​គ្រាន់​តែ​ធ្វើ​ស្រែ ដាំ​ដំ​ណាំ​សំ​រាប់​លក់​បន្តិច​បន្ទួច​តែ​ប៉ុ​ណ្ណោះ​។

ផល​អ​វិជ្ជ​មាន និង​អភិ​រក្ស
នៅ​ពេល​ដែល​អ្វី​មួយ​ជា​តំ​ណាង​ឲ្យ​ប្រ​ទេស​ជាតិ ក៏​ដូច​ជា​ជាតិ​សាសន៍​របស់​​ប្រ​​ទេស​​នោះ​​ទទួល​​រង​​ការ​​ប៉ះ​​ពាល់​ ប្រាកដ​ណាស់​ សង្គម ជា​ពិសេស​វប្ប​ធម៌​របស់​ប្រ​ទេស​នោះ​ក៏​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ដែរ​​។ ជាក់​ស្តែង​ដូច​នៅ​ក្នុង​ខេត្ត​រត​ន​គី​រី បង​ប្អូន ជន​ជាតិ​ភាគ​តិច​បាន​​​ធ្វើ​​​បំ​លាស់​​ប្តូរ​​នូវ​​ប្រ​​ពៃ​​ណី​ ទំ​​នៀម​​ទំ​លាប់​​របស់​​ពួក​​គេ​បន្តិ​ច​ម្តង​ៗ ហើយ​កាល​​ណា​​ធ្វើ​​ឲ្យ​​បាត់​​បង់​​ដី​​ធ្លី​ បាត់​​បង់​​ធន​​ធាន​​ធម្ម​​ជាតិ​ ពេល​​នោះ​​សហ​គមន៍​​ជន​​ជាតិ​​ភាគ​​តិច​​នឹង​​បាត់​​បង់​​ប្រ​ពៃ​​ណី​​វប្ប​​ធម៌​រ​បស់​​ពួក​​គេ​​។ កាល​​ណា​បាត់​​បង់​​នូវ​​ប្រ​ពៃ​​ណី​វ​ប្ប​ធម៌​​ទាំង​​នោះ វា​នឹង​បាត់​បង់​នូវ​អត្ត​សញ្ញាណ​ជន​​ជាតិ​​ភាគ​​តិ​ច ​ហើយ​កាល​ណា​បាត់​បង់​នូវ​អត្ត​សញ្ញាណ គឺ​វា​ហាក់​ដូច​ជា "​ផុត​ពូជ" តែ​ម្តង​។ នេះ​ជា​ផល​ប៉ះ​ពាល់​ដែល​ត្រូវ​តែ​មើល​ឃើញ​ទាំង​អស់​គ្នា​នា​ពេល​អនា​គត​។

តើ​យើង​ត្រូវ​ការ​ពន្យល់​ណែ​នាំ​ពួក​គេ​យ៉ាង​ណា​ដើ​ម្បី​ឲ្យ​គេ​នៅ​តែ​ថែ​រក្សា​នូវ​ប្រ​ពៃ​ណី​របស់​ពួក​គេ​ដដែល​?
លោក​ភិ​រិន​បាន​ពន្យល់​ទាក់​ទង​នឹង​ចំ​នុច​នេះ​ថា មាន​​ពីរ​​ចំ​នុច​ធំ​ៗ​​ គឺ ទី១​ ធ្វើ​ការ​អប់​រំ ឃោស​នា​ផ្សព្វ​​ផ្សាយ​​ពី​​ការ​​បាត់​​បង់​​ដី​ធ្លី ធន​ធាន​ធម្ម​ជាតិ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ប្រ​ពៃ​​ណី​។​ ទី២​ ត្រូវ​​ធ្វើ​យ៉ាង​ណា​ថែ​រក្សា​កុំ​ឲ្យ​បាត់​បង់​ធន​ធាន​ធម្ម​ជាតិ និង​បាត់​បង់​ដី​ធ្លីដែល​ពួក​គេ​​រស់​​នៅ​។ សព្វ​​ថ្ងៃ​​នេះ​​គណៈ​​កម្មា​​ធិ​ការ​អភិ​វឌ្ឍន៍​​ខេត្ត​​បាន​​មើល​​ឃើញ​ ពី​​ចំ​​នុច​​គ្រោះ​​ថ្នាក់​​នេះ​​ថា​មាន​ពិត​​ប្រាក​ដ​​មែន​ ហើយ​​មធ្យោ​​បាយ​​ដែល​ទប់​ទល់ នោះ​គឺ​យើង​បាន​ធ្វើ​ការ​ចុះ​បញ្ជី​ដី​សហ​គមន៍ របស់​ជន​ជាតិ​ភាគ​តិច​នោះ​ទៅ​ជា​កម្មសិទ្ឋិ​ សមូ​ហភាព​​។ ការ​​បញ្ចូល​​បែប​​នេះ​​មាន​​ន័យ​​ថា​​វា​អាច​ទប់​ស្កាត់​អ្នក​ខាង​ក្រៅ​មិន​អាច​ទិញ​បាន ហើយ​ទប់​ស្កាត់​អ្នក​នៅ ខាង​ក្នុង​នេះ​ក៏​មិន​អាច​លក់​បាន​។ នេះ​ជា​មធ្យោ​បាយ​ទី​១ កាល​​ណា​គាត់​ការ​ពារ​ដី​ធ្លីបាន​គាត់​អាច​ការ​ពារ​ធន​ធាន​ធម្ម​ជាតិបាន ហើយ​កាល​ណា​ការ​ពារ​បាន​ទាំង​ពីរ​នេះ វប្ប​ធម៌ ​ប្រ​ពៃ​ណី អត្ត​សញ្ញា​ណ​​ទាំងនោះ​ ក៏​មិន​អាច​ទៅ​ណា​បាន​ដែរ​។ កាល​ណា​​យើង​ការ​ពារ​សម្បត្តិ​ទាំង​ពីរ​នេះ​មិន​បាន​​វា​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​សំ​រាប់​អត្ត​សញ្ញាណ​ជាតិ​។
លោក​សាក់ ស៊ុន ចៅ​ហ្វាយ​ស្រុក​បាន​​ឡុង​​បាន​​មាន​​ប្រ​​សាសន៍​​ថា៖​ "មាន​​តែ​ការ​អប់​រំ​ ផ្សព្វ​ផ្សាយ​ អំ​ពី​ច្បាប់ និង​ប្រ​ពៃ​ណី ទំ​នៀម​ទំ​លាប់​​ ដ៏​ល្អ​របស់​គាត់​ឲ្យ​ពួក​គាត់​យល់ ដើ​ម្បី​កុំ​ឲ្យ​ពួក​គាត់​ប្រ​ព្រឹត្ត​ខុស​នូវ​អ្វី​មួយ​ដែល​នាំ​ឲ្យ​មាន​ផល​លំ​បាក​សំ​រាប់​ពួក​​គាត់​ និង​ប្រ​ទេស​ជាតិ"​។

ជន​ជាតិ​ភាគ​តិចជន​ជាតិ​ភាគ​តិច​នៅ​ប្រ​ទេស​កម្ពុជា​មាន​ចំ​នួន​១៨ ក្រុម​ជន​ជាតិ​ភាគ​តិច ដែល​ក្នុង​នោះ​មាន​ដូច​ជា៖ ជន​ជាតិ​​ភ្នង​ ស្ទាង​ ក្រូល​ រូអុង​ ទំពួន​ តមួន​ ព្រៅ ​ស្មាល ​កួយ អាណង​ ចារាយ​ គ្រីង ​រូដឺ​កា ​ស្អូច​ កាចុក​ កាវ៉ែត​ និង​លុន​។ ក្នុង​ចំ​ណោម​ក្រុម ​ជន​ជាតិ​ទាំង​នេះ ជន​ជាតិ​​ភ្នង​មាន​ចំ​នួន​ច្រើន​ជាង​គេ​បង្អស់ មាន​ប្រ​ហែល​​៤៥%​ នៃ​ចំ​នួន​​ជន​​ជាតិ​​ភាគ​​តិច​​ទាំង​​អស់​​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មាន កាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE