Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page Diocese of Kompong Cham - Article #297

ជំនួបដើម្បីការងាររើកចំរើន

Posted: 6th July 2006

ការជួបប្រជុំរបស់យុវជន

កំពង់ចាម(C.S.C)៖នៅ​ព្រះ​សហ​គមន៍​ក្រុង​កំ​ពង់​ចាម កាល​ពី​ថ្ងៃ​ទី​ ១៨ មិ​ថុ​នា ឆ្នាំ ២០​០៦​ កន្លង​ទៅ​នេះ មាន​ជំ​នួប​គ្នា​មួយ​រវាង​ប្រ​ធាន​ក្រុម​យុវ​ជន​ទាំង​អស់​ក្នុង​ភូមិ​ភាគ​កំ​ពង់​ចាម​ដែល​មាន​អ្នក​ចូល​រួម​ប្រ​មាណ​ជា​ ៤២នាក់​។ ក្នុង​ជំ​នួប​នោះ​ គឺ​ក្នុង​គោល​បំ​ណង​ ដើ​ម្បី​ធ្វើ​ការ​ចែក​រំ​លែក​នូវ​បទ​ពិ​សោធន៍ និង​ធ្វើ​ការ​ស្វែង​យល់​ពី​យុទ្ធ​សាស្ត្រ​ជុំ​វិញ​ប្រ​ធាន​បទ "លក្ខណៈ​នៃ​អ្នក​ណែ​នាំ"។ នា​ឱ​កាស​នោះ​ដែរ​ក៏​មាន​ការ​ចូល​រួម​ពី​លោក​អន់​តូ​នី អភិ​បាល​ភូមិ​ភាគ​កំ​ពង់​ចាម លោក​បូ​ជា​ចារ្យ​ក្នុង​ភូមិ​ភាគ​កំ​ពង់​ចាម និង​យុវ​ជន​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។ ខណៈ​ពេល​បើក​កម្ម​វិ​ធី​លោក​អភិ​បាល​បាន​ឡើង​មាន​ប្រ​សាសន៍​ទៅ​កាន់​អង្គ​ប្រ​ជុំ​ ជា​ពិ​សេស​លោក​ចង់​ធ្វើ​ការ​រំ​លឹក​ទៅ​កាន់​យុវ​ជន​អំ​ពី​ទិ​វា​យុវ​ជន​ពិ​ភព​លោក ដែល​បាន​ប្រា​រព្ធ​ធ្វើ​នៅ​ប្រ​ទេស​អា​ឡឺ​ម៉ង់​កន្លង​ទៅ​នេះ ដោយ​លោក​បាន​ផ្តោត​សំ​ខាន់​ទៅ​លើ​ប្រ​សាសន៍​របស់​សម្តេច​ប៉ាប​ដែល​បាន​លើក​យក​ប្រ​ធាន​បទ​មួយ​ស្តី​ពី​ "ព្រះ​យេ​ស៊ូ​ជា​ដើម​ទំ​ពាំង​បាយ​ជូរ​​ដ៏​ពិតប្រាកដ។ ប្រ​សិន​បើ​មែក​ណា​មួយ​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាចបង្កើត​ផល​ដោយ​ឯក​ឯង​បាន​ឡើយ"។

ក្រោយ​ពី​បាន​ធ្វើ​ការ​ពិ​ភា​ក្សា​គ្នា​មក​ក្រុម​នី​មួយ​ៗ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​នៅ​មាន​កង្វះ​ខាត​បទ​ពិ​សោធន៍ ការ​មិន​យល់​ពី​លក្ខ​ណៈ​ជា​អ្នក​ណែ​នាំ មិន​សូវ​មាន​របៀប​នៅ​ពេល​ប្រ​ជុំ មិន​ស្គាល់​ទិស​ដៅ​របស់​ក្រុម​ច្បាស់​លាស់ និង​ក្នុង​ក្រុម​មិន​ចេះ​ស្តាប់​គ្នា ឬ​ស្តាប់​ឯក​ភាព​ពី​ការ​មិន​អនុ​វត្ត​តាម​។​ល​។

ស្រប​​តាម​តំ​រូវ​ការ​ខាង​លើ​នេះ ​អង្គ​ប្រ​ជុំ​បាន​ផ្តល់​ឲ្យ​គេ​យល់​ពី​លក្ខណៈ​នៃ​អ្នក​ណែ​នាំ​មាន​ប្រាំ​ចំ​នុច​គឺ​ អ្នក​ណែ​នាំ​ត្រូវ​ចេះ​ស្រ​លាញ់ និង​ចេះ​បំ​រើ​សមា​ជិក​ក្រុម ​ណែ​នាំ​ឲ្យ​គេ​ទាំង​អស់​គ្នា​ចេះ​រួប​រួម​គ្នា​ជា​ក្រុម ហើយ​ដើរ​តាម​ព្រះ​យេ​ស៊ូ ចេះ​គោ​រព​សមា​ជិក​ក្រុម រក​ផល​ប្រ​យោជន៍​ក្រុម​មុន​រក​ផល​ប្រ​យោជន៍​ខ្លួន​ឯង ចេះ​ផ្តល់​កំ​លាំង​ចិត្ត​ដល់​សមា​ជិក​ក្រុម​គ្រប់​ពេល​វេ​លា ធ្វើ​ឲ្យ​សមា​ជិក​ក្រុម​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពិ​សេស​ចេះ​ជួយ​អ្នក​ក្រី​ក្រ ផ្តល់​នូវ​ប្លង់​ប្រ​ជុំ​ទូ​ទៅ​សំ​រាប់​ក្រុម​នី​មួយ​ៗ រៀប​ចំ​ឲ្យ​មាន​បញ្ជី​ទិស​ដៅ​ការ​ងារ​ដែល​ក្នុង​នោះ​មាន ​ការ​ងារ​ជួយ​សង្គម ជួយ​ព្រះ​សហ​គមន៍ ជួយ​ខ្លួន​ឯង និង​ការ​អធិ​ដ្ឋាន​។

លោក​បូ​ជា​ចារ្យ​ក្វាន់ ​បាន​មាន​ប្រ​សាសន៍​ដោយ​ធ្វើ​ការ​ពន្យល់​ថា៖ "យើង​ម្នាក់​ៗ​មាន​លក្ខណៈ​ពីរ​គឺ ជា​អ្នក​ណែ​នាំ​ផង និង​ជា​អ្នក​ស្តាប់​ផង​។ ហើយ​លក្ខណៈ​នៃ​អ្នក​ស្តាប់​ត្រូវ​ធ្វើ​ការ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ បន្ទាប់​មក​រិះ​គិត​ពិ​ចារ​ណា​និង​អនុ​វត្តន៍"។

គួរ​បញ្ជាក់​ថា​ ទោះ​បី​ជា​គេ​មិន​សូវ​មាន​បទ​ពិ​សោធន៍ និង​មាន​ការ​ពិ​បាក​ក្នុង​ការ​រួប​រួម​គ្នា​ក្នុង​ក្រុម​ពីរ​ឆ្នាំ​កន្លង​មក​នេះ ​​តាម​រយៈ​របាយ​ការណ៍​ប្រ​ចាំ​ខែ យុវ​ជន​តាម​ភូមិ​បាន​ធ្វើ​ការ​ងារ​ជា​ច្រើន​ ដើ​ម្បី​ជួយ​សង្គម និង​ព្រះ​សហ​គមន៍​ក្នុង​នោះ​មាន​ការ​សួរ​សុខ​ទុក្ខ​អ្នក​ក្រី​ក្រ ចាស់​ជ​រា ជួយ​អ្នក​ជម្ងឺ ​កុ​មារ​កំ​ព្រា ក្មេង​អនា​ថា ជួយ​រៀប​ចំ​ពិ​ធី​បុណ្យ​ជា​ដើម​។ នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិ​ធី អ្នក​ចូល​រួម​ទាំង​អស់​មាន​ការ​យល់​ស្រប​នូវ​អ្វី​ដែល​បាន​ពិ​ភា​ក្សា​គ្នា និង​ប្រ​កប​ដោយ​ទឹក​មុខ​សប្បាយ​រីក​រាយ​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៏កាតូលិក

Top All Rights Reserved © 2006 Catholic Social Communications - UNICODE