Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #296

ទស្សនកិច្ចរបស់យុវជន​​ YRDP មកព្រសហគមន៍កាតូលិក

Posted: 4th July 2006

េលាកបូជាចារ្យ​អេនរីកូ ជូបយុវជន​YRDP

ភ្នំពេញ (C.S.C)៖ ដំ​ណើរ​​ទស្សន​កិច្ច​លើក​ទី​​២ របស់​ក្រុម​យុវ​ជន នៃ​អង្គ​ការ​វ៉ាយ​អរ​ឌី​ភី YRDP ដែល​​មាន​​ឈ្មោះ​​ពេញថា​ "កម្ម​​វិ​ធី​​អភិ​វឌ្ឍ​​ធន​ធាន​យុវ​ជន ​"សិ​ក្សា​អំ​ពី​ជំ​នឿ​​និង​​សា​ស​​​នា​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា មក​ព្រះ​សហ​គមន៍​កា​តូ​លិកផ្សារ​តូច ក្នុង​គោល​​ដៅ​​ស្គាល់​​អំ​ពី​​ការ​អនុ​វត្ត​​ពី​របៀប​​ផ្សេង​​ៗ​​ដែល​មាន​នៅ​ក្នុង​ព្រះ​សហ​គមន៍​​កា​តូ​លិក​កម្ពុ​ជា​​។ កម្ម​វិ​​ធី​នេះ​ បាន​​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មិ​ថុ​នា ​២០០៦ កន្លង​ទៅ​នេះដែល​មាន​ការ​ចូល​រួម​​ពី​សំ​ណាក់ គ្រីស្ត​បរិ​ស័ទ (កា​តូ​លិក និង​ប្រូ​​តេ​ស្ត​ង់​)​ ឥ​ស្លាម​​បរិ​ស័ទ និង​ពុទ្ឋ​បរិ​ស័ទ ដែល​​រួម​មាន​ព្រះ​សង្ឃ​ ៣​អង្គ​​ផង​​ដែរ​​សរុប​ចំ​នួន ២៤​នាក់​​។

ក្នុង​​កិច្ច​​ចាប់​​ផ្តើម​​នូវ​​កម្ម​​វិ​ធី​​នោះ ​លោក​​បូ​ជា​​ចារ្យ​ អេន​​រី​កូ​ បាន​ពន្យ​ល់​​​ខ្លះ​​ៗ​​អំ​ពី​​របៀ​ប​​របប​​ប្រ​​ពៃ​​ណីនិ​ង​វ​ប្ប​ធ​ម៌​ដែ​ល​ព្រះ​​សហ​​គម​ន៍​កា​​តូ​​លិក ​យក​​មក​​ប្រ​តិ​​បត្តិ​​ដូច​​ជា​ការ​​ប្រើ​​ទៀន​​ធូប​ ការ​រៀប​​​ចំ​អ​ស​នៈ​​ជា​ដើម​។

ជា​​មួយ​​ទឹក​​មុខ​ញញឹម​រួស​រាយ និ​ស្សិត​ ស៊ឹម​ លី​ណាត​ ផ្នែក​ព័ត៌​មា​ន​​វិ​ទ្យា ជា​ឥស្លាម​​បរិ​ស័ទ​​បាន​និ​យាយ​​ថា៖ គាត់​​ចូល​រួម​ក្នុង​ក្រុម​​នេះ ​គឺ​ដោយ​សារ​ទី​១ ចង់​ស្វែ​ង​​យល់​ពី​សាស​នា​ដទៃ​ ព្រោះ​​គាត់​​យល់​​ថា សាស​នា​នី​មួយ​ៗ​​អប់​រំ​​មនុស្ស​​ឲ្យ​ដើរផ្លូវ​​ល្អ និង​ទី២ មិន​​ចង់​​ឲ្យ​​ខ្លួន​​របស់​​គាត់​មា​ន​​ជំ​ពាក់​​បាប​កម្ម និង​ចង់​ឲ្យ​​សង្គម​​រីក​ចំ​រើន​​​។ ម្យ៉ាង​វិញ​ទៀត​និ​ស្សិត​ផ្នែក ព័ត៌​មាន​វិ​ទ្យា​រូប​នេះ​​បន្ត​ថា៖​ "ប្រ​​​សិន​​បើ​ខ្ញុំ​​យល់​​អំ​ពី​​សាស​នា​​ដទៃ​​ឲ្យ​បាន​ច្បាស់ ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​សាស​នា​របស់​គេ​ទេ​​។ ហើយ​យើង​​ចេះ​​រួប​​រួម​​គ្នា​ប​ង្កើត​​ជា​គំ​​និត​​មួយ​​ដើ​ម្បី​​សន្តិ​ភាព​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុ​ជា ​ហើយ​ខ្ញុំ​​និង​​យក​​គំ​និត​​ល្អ​ដែល​​ទទួល​បាន​ម​ក​ពី​សាស​នា​នី​មួយ​ៗ​មក​ទុក​ក្នុង​ខ្លួន​សំ​រាប់​អភិ​វឌ្ឍ​ខ្លួន​ឯង​"។

ក្នុង​​សំ​​លៀក​​បំ​ពាក់​​គ្រង​​ស្បង់​​ចី​​ពរ​​ពណ៌​​លឿង​​ទុំ ​ព្រះ​​សង្ឃ​​ព្រះ​​នាម​​សុខ​ ឡាយ​​ហៀង ជា​សាម​ន​​សិស្ស ​នៃ​ពុទ្ឋ​សកល​វិ​ទ្យា​ល័យ​​ព្រះ​​សី​ហនុ​​រា​ជ​ មាន​សង្ឃ​​ដី​​កា​​យ៉ាង​​នេះ​​ថា​ ព្រះ​​តេជ​​គុណ​​មក​​ចូល​​​រួម​​ក្នុង​ ដំ​​ណើរ​​ទស្ស​​ន​​កិច្ច​លើក​នេះ​គឺ​ចង់​​យល់​​ដឹង​​អំ​ពី​អត្ថ​ន័យ និង​ការ​​អនុ​វត្ត​​របស់​​គ្រីស្ត​សាស​នា​​ដើ​ម្បី​​ចូល​រួ​ម​​ក្នុង​​សង្គម​​ ។ មួយ​ទៀត​ គឺ​ចង់​​​ដឹង​​ថា ​តើ​​គ្រីស្ត​​សាស​នា​​ប្រ​ព្រឹត្ត​​យ៉ាង​​ដូច​​ម្តេច​ដើ​ម្បី​​ឲ្យ​​សង្គម​ខ្មែរ ឬ​​សាស​​​នា​ទាំង​​បី​រួប​រួម​គ្នា​ជា​​ធ្លុង​មួយ​ ដូច​ជា​ សា​ស​​​​នា​​គ្រីស្ត​ ​ឥ​ស្លាម​​សាស​​នា ​និង​ព្រះ​ពុទ្ឋ​​សាស​​នា ថា​​តើ​​មាន​ចំ​នុច​ណា​មួយ ​ដែល​​រួម​​បញ្ចូល​​សាស​​នា​​ទាំង​​បី ​ឲ្យ​មា​ន ​ការ​​អភិ​​វ​ឌ្ឍ​នៅ​​ក្នុ​​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា ​ហើយ​ធ្វើ​​ឲ្យ​ ប្រ​ជា​ជន​កម្ពុ​ជា​​រួប​​រួម​​គ្នា​​ក​សាង​​បា​ន​​នូវ​ស​ន្តិ​ភាព ​កុំ​ឲ្យ​មាន​ជ​ម្លោះ​រវាង​គ្នា​និង​​គ្នា​​។​​

ជា​​មួយ​​គ្នា​នោះ​​ដែរ ​ព្រះ​សង្ឃ​អង្គ​នេះ​​ក៏​បាន​បន្ថែម​ថា៖ "យោង​ទៅ​តាម​ការ​សិ​ក្សា​​កន្លង​​មក​ ទ្រឹ​ស្តី​​របស់គ្រីស្ត​​សាស​​នា​ មាន​ការ​ដឹក​​នាំ​មនុស្ស​ឲ្យ​ធ្វើ​ល្អ ដូ​ច្នេះ​​វា​សម​​ស្រប​​នឹង​ព្រះ​ពុទ្ឋ​សាស​នា​​ដែរ​ ដូច​ជាសីល​ប្រាំ​​អញ្ចឹង​ដែរ​​។ ​ដូ​ច្នេះ​ នេះ​​ជា​​ចំ​នុច​​រួម​ដែល​ធ្វើ​​ឲ្យ​ស​ង្គម​​ខ្មែរ​​មាន​​សន្តិ​ភាព ​យើង​អាច​​ស្រុះ​​ស្រួល​​គ្នា​ផ្នែក​​ខាងជំ​នឿ​ ឬ​វប្ប​ធម៌យើង​អាច​​ស៊ីគ្នា​បាន "​។ ជា​​ចុង​ក្រោយ​សាមន​សិស្ស​អង្គ​នេះ​បាន​សម្តែង​ជា​អា​រម្មណ៍​ផ្ទាល់​ថា៖ "អា​ត្មា​មាន​អា​រម្មណ៍ សប្បា​យ​ ​ព្រោះ​​យើង​​ជា​បរិ​ស័ទ​​ទាំង​​អស់​​គ្នា​ ទោះ​​បី​ជា​​យើង​​មាន​សាស​​​នា​​ផ្សេង​​គ្នា​​ក្តីតែ​​យើង​​អាច​​រួម​​គំ​​និត​​គ្នា​សាម​គ្គី​គ្នា"។

នៅ​ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​នេះ ធ្វើ​ឲ្យ​យុ​វ​​ជន​​ដែល​​ចូល​រួម​​មាន​​ការ​​ងឿង​​ឆ្ងល់​​ជា​​ច្រើន​ ដែល​ជា​​ហេតុ​​​ធ្វើ​​​ឲ្យ​​ពួក​​​គេ​​ម្នាក់​​​ៗ​​​ចោទ​​​​​ជា​សំ​​​នួរ​​​ម្នាក់​​​ម្តង​​​ៗ​​​ រី​ឯ​​​យុវ​ជន​ ​រិន ​ដា​រិទ្ឋ​ ជា​ពុទ្ឋ​បិរ​​ស័ទ​​ក៏​​មិន​​​ខុស​​ពី​អ្នក​​ដ​ទៃ​​ទៀត​​ដែរ ​ដោយ​សារ​ពាក្យ​​ចចាម​​អា​​រាម​​ពី​​មាត់​​មួយ​​ទៅ​មាត់​​មួយ​​ថា ​សាស​នា​​​​គ្រីស្ត​​​នេះ​​​យក​​​លុយ​​ទៅ​​​ទាក់​​ទាញ​​​​ដើ​​ម្បី​​ឲ្យ​​គេ​​​ចូល​​ជា​​​សមា​​​ជិក​​។ តែ​​ក្រោយ​​ពី​​​សិក្សា​​នេះ​​​មក​​​គាត់​​​​បាន​​​បញ្ជាក់​​​ប្រាប់​​យ៉ា​ង​​ដូច​​នេះ​ថា៖​​ "ខ្ញុំ​​បាន​សួរ​​លោក​​ឪ​ពុក​​រួច​​ហើយ​​គាត់​​ក៏​​បាន​​ប្រា​ប់​​​ថា​ ​អត់​មា​ន​​​ការ​​ទាក់​​​ទាញ​​​ទេ នេះ​​​គ្រាន់​​​តែ​​ជា​​អ្នក​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​ចំ​​នួន​​​ដែល​​​គេ​​មក​​ពី​​​ប្រ​ទេស​​ក្រៅ​​គាត់​​​បាន​​មក​ផ្សព្វ​ផ្សាយ​ហើ​យ​បាន​សាប​​ព្រួស​​នូវ​ទ​ង្វើ​​ដែល​​ថា​មិន​​សម​​ប្រកប​​នេះ"​។

សំ​លៀក​​បំ​ពាក់​​អាវ​​ពណ៌​​បៃ​​តងនិង​ខោ​ប៊យ​ខៀវ​ស្ពាយ​សាក់​កា​ដូ​ពី​ក្រោយ កញ្ញា ម៉ៅ កូ​លា​ប​​មក​ពី​​​ក្រុម​​ជំ​នុំ​ព្រះ​ជី​វិត​​ថ្មី​​ក្នុង​​ព្រះ​យេ​​ស៊ូ​គ្រីស្ទ ​និ​កាយ​​ប្រូ​តេ​​ស្តង់​បាន​​ប្រាប់​​ដូ​ច្នេះ​​ថា៖ ​"កាល​​ពី​មុន​ខ្ញុំ​​តែង​​តែ​​គិត​​ថា និ​កាយ​កា​តូ​លិក គោ​រព​នាង​ម៉ា​រី​​ជា​​ធំ​ទុ​ក​​ជា​ព្រះ​របស់​គេ​​ ​គេ​មិន​​​គោ​​រព​​ព្រះ​យេ​ស៊ូ​​ទេ​​។ ប៉ុ​ន្តែ​នៅ​ពេល​នេះ​ខ្ញុំ​​ដឹង​​ច្បាស់​​ថា​​មិន​​​មែន​​ទេ​​គឺ​គោ​​រព​​តែ​​ព្រះ​​យេ​ស៊ូ​តែ​មួយ​គត់​​"​។ នាង​​បាន​​បន្ត​​ទៀ​ត​ថា៖ តាម​រយៈ​ការ​សិ​ក្សា​​អំ​ពី​​​អន្តរ​​ជំ​នឿ​នេះ​​ធ្វើ​ឲ្យ​​នាង​មាន​ជឿ​​លើ​ព្រះ​​​យេ​​​ស៊ូ​​​កាន់​​​តែ​​​ខ្លាំង​ឡើង ហើយ​​នាង​​ស្វែង​​យល់​​ឃើញ​​ថា​មាន​​តែ​​ព្រះ​យេ​​ស៊ូ​​មួយ​​គត់​​ដែល​​អាច​​សង្គ្រោះ​នាង​​ឲ្យ​រួច​ពី​​បាប​​បាន​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៏កាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE