CatholicCambodia.org

Return to normal view

Back to the front page News #292

មណ្ឌលសិស្សសន្ត​យ៉ូហានបាទីស្ត អាហារូប​ករណ៍​ឆ្នាំសិក្សា២០​០៦-០៧

Posted: 14th June 2006

សិស្សក្នុងមណ្ដលយ៉ូហានបាទីស្ត ពេលដំណើរកំសាន្ត

ភ្នំពេញ (C.S.C)៖ ការ​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ជា​ដល់​កុ​មា​រា​កុ​មា​រី យុ​វ​ជន យុ​វ​នា​រី ជា​គោល​ដៅ​ចំ​បង មួយ​ក្នុង​ចំ​ណោម​គោល​ដៅចំ​បង​ផ្សេង​ៗ​ទៀត​របស់​ព្រះ​សហ​គមន៍​កា​តូ​លិក​នៅ​កម្ពុ​ជា ដើ​ម្បី​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស កាត់​បន្ថយនូវ​ភាពមិន​ចេះ​អក្សរ និង​ភាព​ក្រី​ក្រ ។

មណ្ឌល​សន្ត​យ៉ូ​ហាន​បា​ទិស្ត ជា​មណ្ឌល​មួយ​សំ​រាប់​ទទួល​សិស្ស​ដែល​កំ​ពុង​រៀន​នៅ​វិ​ទ្យា​ល័យ​។ មណ្ឌល​នេះ​ស្ថិត​ក្រោមការ​គ្រប់​គ្រង នៃ​ព្រះ​សហ​គមន៍ភូមិ​ភាគ​ភ្នំ​ពេញ​។ សំ​រាប់​ឆ្នាំ​សិ​ក្សា ២០​០៦- ២០​០៧ (តុលា - មិថុនា) ដោយ​មាន​បទ​ពិ​សោធន៏ក្នុង​ការ​ជ្រើស​រើស​សិស្ស​មក​ពី​ខេត្ត​នា​នា​ឲ្យ​ទទួល​អា​ហា​រូប​ករណ៏​បន្ត​ការ​សិ​ក្សា​របស់​ខ្លួននៅ​ទីក្រុង​ភ្នំ​ពេញ​រៀង​រាល់​ឆ្នាំ​នោះ ក៏​ដូច​ជា​ឆ្នាំ​នេះ​ផង​ដែរ​។ មណ្ឌល​មាន​កិ​ត្តិ​យស ​និងសូម​ជំ​រាប​ជូន​ដំ​ណឹង​ថា ឆ្នាំ​នេះ​មណ្ឌល​ចាប់​ផ្តើម​ធ្វើ​ការជ្រើស​រើស​សិស្ស​ថ្មី​បន្ថែម​ទៀតអោយ​ចូល​ស្នាក់​នៅ​ក្នុង​មណ្ឌល​។ ការ​ជ្រើស​រើស​នេះ សំ​រាប់​តែ​សិស្ស​ទាំង​ឡាយ ដែល​មាន​កំ​រិត​វប្ប​ធម៌​ចាប់​ពី​ថ្នាក់​ទី១០ រហូត​ទី១២ ប៉ុ​ណ្ណោះ ​។ ការ​ស្នាក់​នៅ​ក្នុង​មណ្ឌល យ៉ូ​ហាន​បា​ទីស្ត នឹង​ផ្តល់​ឲ្យ​សិស្ស​នូវ​អត្ថ​ប្រ​យោជន៏​ជា​ច្រើន​ខាង​ក្រោម៖

ទី​ ១ ៖ ការ​សិ​ក្សា​បន្ថែម​លើ​មុខ វិ​ជ្ជា​សំ​ខាន់​ៗរួម​មាន គណិត​វិ​ទ្យា រូប​វិ​ទ្យា ជីវ​វិ​ទ្យា គី​មី​វិ​ទ្យា ភា​សា​ខ្មែរ និង​ភា​សា​អង់​គ្លេស នៅ​ក្នុង​មណ្ឌល​។ ម្យ៉ាង​ទៀត​មណ្ឌល​មាន ស​កម្ម​ភាព​ជួយ​អោយ​សិស្ស​ស្គាល់​ខ្លួន​ឯងនិង​អ្នក​ដ​ទៃ ជួយ​ឲ្យ​សិស្ស​យល់​ដឹង​កាន់​តែ​ច្បាស់ ពី​ចំ​នុច​ខ្សោយ ចំ​នុច​ខ្លាំង ចំ​នុច​ល្អ និង​ចំ​នុច​អា​ក្រក់ ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃតាម​បទ​ពិ​សោធន៏​របស់​ខ្លួន​។ ជា​ពិ​សេស​ទៅ​ទៀត​នោះ​វា​នឹង​ធ្វើ​ឲ្យ​សិស្ស យល់​ដឹង​កាន់​តែ​ច្បាស់ និង​ស៊ី​ជំ​រៅ​ថែម​ទៀត ពី​របៀប​រស់​នៅ​ជា​សហ​គមន៏​ ។

ទី​ ២ ៖ ការ​រិះ​គិត​ពិ​ចារ​ណា​រួម​គ្នា​អំ​ពី​ស​កម្ម​ភាព​ផ្សេង​ៗ អធិ​ដ្ឋាន និង​អភិ​បូ​ជា ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​សិស្សកាន់​តែ​យល់​ដឹង ស្គាល់​ព្រះ​ជា​ម្ចាស់​កាន់​តែ​ច្បាស់ និង​មាន​ភាព​ក្លា​ហាន​ក្នុង​ជី​វិត​របស់​ខ្លួន​។

ទី​ ៣ ៖ ដំ​ណើរ​កំ​សាន្ត​ជា​ដើម

ដូច​នេះ​បើ​សិន​ជា​បេក្ខ​ជន​ណា​មាន​ចំ​ណាប់​អា​រម្មណ៏​ចង់​ចូល​រួម​ស្នាក់​នៅ​រួម​រស់​ជា​សហ​គមន៏​នៅ​ក្នុង​មណ្ឌលសន្ត​យ៉ូ​ហាន បា​ទីស្ត សូម​បំ​ពេញ​នូវ​លក្ខ​ន្តិកៈ​ដូច​ខាង​ក្រោមៈ

  • បេក្ខ​ជន​គ្រប់​រូប​គួរ​តែ​ទាក់​ទង​ជា​មួយ​អស់​លោក​បូ​ជា​ចារ្យ​ដែល ទទួល​ខុស​ត្រូវ​តាម​ព្រះ​សហ​គមន៏​របស់​បង​ប្អូន ក្នុង​ការ​ចង់​ដឹង​ពត៌មាន​បន្ថែម​ផ្សេង​ៗ ​ដូច​ជា​ការ​បំ​ពេញ​សំ​ណុំ​បែប​បទ​ជា​ដើម​ ។

  • រាល់​ឯក​សារ ​រឺ ​សំ​នុំ​បែប​បទ​ផ្សេង​ៗ ត្រូវ​បំ​ពេញ​ដោយបេក្ខ​ជនខ្លួន​ឯង​ផ្ទាល់ ​។

  • ពេល​មក​កាន់​មណ្ឌល បេក្ខ​ជន​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​រាល់​ឯកសារ​ផ្សេង​ៗ ដូច​ជា៖ សំ​នុំ​បែប​បទ​ដែល​បាន​បំពេញ​រួច​រូប​ថត​ថ្មីរបស់​បេក្ខ​ជន​មួយ​សន្លឹក​ព្រម​ទាំង​សៀវ​ភៅ​ពិន្ទុ​ប្រ​ចាំ​ឆ្នាំ សៀវ​ភៅតាម​ដាន និង​សៀវ​ភៅ​សិ​ក្ខា​គា​រិក (ចាប់​តាំង​ពី​ថ្នាក់​ទី​ ៧ រហូត​ដល់ ថ្នាក់​ដែល​បេក្ខ​ជន​សិ​ក្សា )​ ។

  • បេក្ខ​ជន​នឹង​ត្រូវ​ធ្វើ​ការ​សំ​ភាសន៏ជា​មួយ​អ្នក​ទទួល​ខុស​ត្រូវ មណ្ឌល​នៅ​ថ្ងៃ​ដែល​បេក្ខ​ជន​យក​ពាក្យ​មក​ដាក់ ​។

  • ចំ​ពោះ​លទ្ធ​ផល​ពេល​ក្រោយ​ពួក​យើងនឹង​ជូន​ដំ​ណឹង​តាម​រយៈ​បូ​ជា​ចារ្យ​ដែល​ទទួល​ខុស​ត្រូវ​នៅ​ព្រះ​សហ​គមន៏របស់​អ្នក នៅ​ថ្ងៃ​ទី ២១​ ខែ​ សី​ហា ឆ្នាំ​ ២០​០៦​ ។

  • បេក្ខ​ជន​គ្រប់​រូប​ត្រូវ​តែ​នៅ​លីវ និង​មាន​កំ​រិតវប្ប​ធម៌ ចាប់​ពី​ទី ១០ ដល់​ទី ១២ ​។

  • មណ្ឌល​យើង​ជ្រើស​រើស​តែ​បេក្ខ​ជន​ (សិស្ស​ប្រុស)​ ប៉ុ​ណ្ណោះ ។

  • បេក្ខ​ជន​គ្រប់​រូប​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ មិន​ថា​ជា​គ្រឹស្ត​បរិ​ស័ទ ពុទ្ធ​បរិ​ស័ទ​ឡើយ​ ។

  • បេក្ខ​ជន​ត្រូវ​តែ​មក​ធ្វើ​ការ​សំ​ភាសន៍​នៅ​មណ្ឌល​នៅ ថ្ងៃ​ទី ២៧-២៨ ខែ កក្ក​ដា ឆ្នាំ ២០​០៦ នៅ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៨.០០ រហូត​ដល់ម៉ោង ១១​.០០ ។

សំ​រាប់​ពត៌​មាន​បន្ថែម​ផ្សេង​ៗ​នោះ សូម​បេក្ខ​ជន​ធ្វើ​ការ​ទំ​នាក់ទំ​នង​ជា​មួយ​អ្នក​ស្រីម៉ា​រីឡ ជូ​លី ​និង ​លោករ៉េ​នេ​អា​យ៉ា​ឡា ​រឺ លោក​បូ​ជា​ចារ្យប្រ៊ុយ ​ណូ (០​ ១៦៨៣ ១៦៨៣)។ ដែល​មាន​អា​ស័យ​ដ្ឋាន​នៅ​ផ្ទះ​លេខ ២២ ផ្លូវ​លេខ ៥៤២ សង្កាត់​បឹង​កក់​ ១ ខ័ណ្ឌ​ទួល​គោក និង​អាច​ទំ​នាក់​ទំ​នង​តាម​ទូរ​ស័ព្ទ លេខៈ ០១២ ៣១៤ ១០២។ សូម​ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​មួយ​បង​ប្អូន​ជា​រៀង​រហូត និង​សូម​ឲ្យ​បង​ប្អូនទទួល​បាន​តែ​ជោគ​ជ័យ​ក្នុង​ជី​វិត ​។

Article Source: មណ្ឌលសិស្សសន្តយ៉ូហានបាទីស្ត ភ្នំពេញ


All Rights Reserved © 2006 Catholic Social Communications