CatholicCambodia.org

Return to normal view

Back to the front page News #291

មិ​ថុ​នាទិវា​កុមារអន្តរជាតិ ១ មិថុនា

Posted: 14th June 2006

កុមារមានសិទ្ធិក្នុងការអភិវឌ្ឍន៍

ភ្នំពេញ (C.S.C)៖ កុ​មារ​ប្រ​មាណ​ជា​ជាង​ ៣០០​ នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​មណ្ឌល​មួយ​របស់​អង្គ​ការ​ម៉ា​រី​ណុល​នា​ព្រឹក​ថ្ងៃ​ទី​ ១ មិ​ថុ​នា ២០​០៦ ដែល​ជា​ថ្ងៃ​ទិ​វា​សិទ្ធិ​កុ​មារ​អន្តរ​ជាតិ និង​ជា​លើក​ទី​ ៤ សំ​រាប់​ពិ​ធី​នេះ​ដែរ​។

ក្នុង​ទិ​វា​នេះ​ដែរ​មាន​ការ​ចូល​រួម​ពី​លោក​បូ​ជា​ចារ្យ ជីម ណូ​ណាន់ ​ប្រ​ធាន​អង្គ​ការ​ម៉ា​រី ណុល លោក​គ្រូ អ្នក​គ្រូ សិ​ស្សា​នុ​សិស្ស ដែល​ពួក​គេ​ជា​ក្មេង​កំ​ព្រាដូច​ជា ​កំ​ព្រា​ឪ​ពុក ឬ​ម្តាយ ឬ​កំ​ព្រា​ទាំង​ឪ​ពុក និង​ម្តាយ ដោយ​ពួក​គេ​រស់​នៅ​ជា​មួយ​ជី​ដូន​ជី​តា ឬ​មា​មីង​ជា​ដើម និង​ការ​ចូល​រួម​ពី​អា​ណា​ព្យា​បាល​ក្មេង​ៗ​ទាំង​នោះ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​។

នៅ​ក្រោម​សំ​ពត់​តង់​ពណ៌​ខៀវ គ្រប​ដណ្ដប់ ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ​ចាំង​ចែង​មក​ពី​លើ​ដោយ​ភាព​អប​អរ​ជា​មួយ​និង​ទិ​វា​ដ៏ម​ហា​អស្ចារ្យ​នេះ​ដែរ​។ ជា​មួយ​និង​សំ​លៀក​បំ​ពាក់ អាវ​យឺត​ខៀវ សំ​ពត់​ជរ​ជើង​យ៉ាង​ស្រស់​ស្អាត អ្នក​ស្រី​ងួន ផ​ល្លា បុគ្គ​លិក​សង្គម​កិច្ច​ផ្នែក​កុ​មារ ពន្លក​នៃ​ក្តី​សង្ឃឹម​នៃ​អង្គ​ការ​ម៉ា​រី​ណុល​បាន​មាន​ប្រ​សាសន៍​ថា៖ "កម្ម​វិ​ធី​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្តោត​សំ​ខាន់​ទៅ​លើ​ទិ​វា​កុ​មារ អន្តរ​ជាតិ​ ១ មិ​ថុ​នា​នេះ​តែ​ម្តង ហើយ​បញ្ហា​ដែល​សំ​ខាន់​នោះ​គឺ​ចង់​បង្ហាញ​ឲ្យ​គេ​ចង​ចាំ​ថា កុ​មារ​ត្រូវ​មាន​សិទ្ធិ ដោយ​សារ​នៅ​មាន​ប្រ​ជា​ជន​ខ្មែរ​យើង​ខ្លះ​មិន​យល់​ពី​សិទ្ធិ​កុ​មារ​ទេ "។
លោក​ស្រី​បន្ត​ថា លោក​ស្រី​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ដោយ​សារ​នៅ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិ​សេស​របស់​កុ​មារ ហើយ​ត្រូវ​ចាំ​ថា ក្មេង​ៗ​មិន​មែន​មាន​សិទ្ធិ​តែ​មួយ​ថ្ងៃ​ទេ គឺ​មាន​សិទ្ធិ​រាល់​ថ្ងៃ​ គ្រាន់​តែ​ថ្ងៃ​ ១ មិ​ថុ​នា​នេះ​គេ​ធ្វើ​ដើ​ម្បី​រំ​លឹក​ឲ្យ​កុ​មារ​ដឹង​ថា​គេ​មាន សិទ្ធិ​ដែរ​។

សំ​លេង​ចំ​រៀង​របាំ​អម​ដោយ​អ្នក​រាំ​របាំ​ជូន​ពរ​យ៉ាង​ទន់​ល្វត់​ល្វន់​បាន​បង្ហាញ​រូប​រាង​ឡើង ក្រោម​ក្រ​សែ​ភ្នែក​អ្នក​ទស្ស​នា​យ៉ាង​ច្រើន​ដោយ​ឥត​ព្រិច​ភ្នែក​។

ក្នុង​សំ​លៀក​បំ​ពាក់​បែប​ជា​យុវ​វ័យ កញ្ញា មិ​នា អា​យុ​ ១៨ ឆ្នាំ បាន​ងាក​មក​រក​អ្នក​យក​ព័ត៌​មាន​យើង​ក្នុង​ទឹក​មុខ​ញញឹម​រាក់ទាក់បន្ទាប់​ពី​ក្រុម​រ​បាំ​បាន​បញ្ចប់​តួ​នា​ទី​របស់​ខ្លួន​។ កញ្ញា​ស្រស់​សោ​ភា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ "កម្ម​វិ​ធី​អប​អរ​សិទ្ធិកុ​មារ​នេះ មាន​សា​រៈ​សំ​ខាន់​ណាស់ ដោយ​សារ​វា​ផ្តល់​នូវ​ការ​យល់​ដឹង​ពី​សិទ្ធិកុ​មារ​កាន់​តែ​ច្បាស់​លាស់​បន្ថែម​ទៀត ព្រោះ​កុ​មារ​មានសិទ្ធិ​ក្នុង​ការ​ទាម​ទារ​សិទ្ធិ​របស់​ខ្លួន​ឯង​"។

ជា​មួយ​នឹង​ភ្នែក​សំ​ឡឹង​ទៅ​កាន់​វេ​ទិ​កា​របស់​កុ​មារ​ដែល​កំ​ពុង​តែ​លេង​សើច​យ៉ាង​សប្បាយ លោក​គ្រូ​ភោគ សុ​វុ​ទ្ធី ជា​អ្នក​គ្រប់គ្រង​កម្ម​វិ​ធី​កុ​មារ​ពន្លក​នៃ​ក្តី​សង្ឃឹម​នៃ​អង្គ​ការ​ម៉ា​រី​ណុល​បាន​ងាក​មក​ញញឹម​ដាក់​អ្នក​យក​ព័ត៌​មាន​យើង​ដោយ​បញ្ចេញ​នូវ​ចំ​ណាប់ អា​រម្មណ៍​របស់​លោក​ថា "លោក​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ ដោយ​សារ​ពួក​គេ​បាន​ទទួល​ការ​អប់​រំ​មាន​ចំ​ណី​អា​ហារ​គ្រប់ គ្រាន់ និង​មាន​ទី​ជំ​រក​សម​រម្យ "។ លោក​បន្ត​ថា យើង​ទុក​សេ​រី​ភាព​សំ​រាប់​ឲ្យ​ឪ​ពុក​ម្តាយ​របស់​ក្មេង​មាន​សិទ្ធិ​ជ្រើស​រើស​យក​សាស​នា​ណា​ក៏​ដោយ​តាម​ការ​ពេញ​ចិត្ត​របស់​ពួក​គេ ហើយ​កុ​មារ​ភាគ​ច្រើន​គឺ​កាន់​សាស​នា​ព្រះ​ពុទ្ឋ​។

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មួយ​ដែល​ពួក​គេ​បាន​មក​ចូល​រួម ពួក​គេ​មាន​ភាព​សប្បាយ​រីក​រាយ​ទាំង​អស់​គ្នា ហើយ​ពួក​គេ​ទទួល​បាន​ការ​យល់​ដឹង និង​បាន​រំ​លឹក​ថា​ថ្ងៃ​នេះ​ជា​ទិ​វា​របស់​កុ​មារ ហើយ​មិន​តែ​ប៉ុ​ណ្ណោះ​មិន​មែន​តែ​ពួក​គេ​ទេ ដែល​ដឹង គឺ​ធ្វើ​ឲ្យ​អ្នក​ដ​ទៃ ទៀត​ដឹង​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិ​សេស​សំ​រាប់​កុ​មារ​ផង​ដែរ​។

"ខ្ញុំ​មាន​អា​រម្មណ៍​រំ​ភើប​ដោយ​អង្គ​ការ​ម៉ា​រី​ណុល​បាន​ជួយ​ដល់​កូន​របស់​គាត់ និង​បាន​អញ្ជើញ​មក​ចូល​រួម​នៅ​ក្នុង​កម្ម​វិ​ធី​នេះ ដោយ​មាន​ទឹក​ចិត្ត​រំ​ភើប​រីក​រាយ​និង​មាន​សេច​ក្តី​សង្ឃឹម​ថា កូន​អាច​មាន​អនា​គត​ភ្លឺ​ស្វាង​រហូត​"។ នេះ​ជា​សំ​ដី​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​នៅ​ក្នុង​ចិត្ត​របស់​លោក​ម៉ៅ ព្រឿង ដែល​ជា​អា​ណា​ព្យា​បាល​ក្មេង​របស់​អង្គ​ការ​ម៉ា​រី​ណុល​។

លោក​បូ​ជា​ចារ្យ​ជីម ណូ​ណាន់ ប្រ​ធាន​អង្គ​ការ​ម៉ា​រី​ណុល​ក៏​បាន​បង្ហាញ​ពី​ចំ​នាប់​អា​រម្មណ៍ ក៏​ដូច​ជា​ទឹក​ចិត្ត​សប្បាយ​រីក​រាយ ចំ​ពោះ​ទិ​វា​នេះ​ផង​ដែរ ដោយ​លោក​បាន​មាន​ប្រ​សាសន៍​ទៅ​កាន់​ភ្ញៀវ​ដែល​ចូល​រួម និង​កុ​មារ​ទាំង​អស់​ថា៖ "ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​ដោយ​បាន​មក​ចូល​រួម​នៅ​ក្នុង​កម្ម​វិ​ធី​នេះ​ដោយ​បាន​ឃើញ​ក្មេង​ៗ​ជា​ច្រើន ប្រ​កប​ដោយ​ទឹក​មុខ​រីក​រាយ​ក្នុង​ទិ​វា​សិទ្ធិ​​របស់​ពួក​គេ"។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា


All Rights Reserved © 2006 Catholic Social Communications