CatholicCambodia.org

Return to normal view

Back to the front page News #29

“កុមារមានសិទ្ធសើ្មៗគ្នា”

Posted: 13th June 2004

តាម​ការ​រៀប​រាប់រ​បស់​លោក​ស៊ីម​ស៊ូយុង​ប្រធាន​”អង្គ​ការ​ការពារ​យុត្តិធ៌ម​កុមារ”​បាន​អោយដឹងថា​”​អង្គការ​មាន​ផ្តល់​សេវាកម្ម​ផ្មែក​ច្បាប់​ដល់​កុមារ​ជា​ជន​រង​គ្រោះ​និង​កុមារ​ដែល​ជា​ជន​ល្មើស។​ ថែម​ទាំង​មាន​បណ្តុះ​បណ្តាលដល់​មន្រ្តី​អនុវត្តន៍​ច្បាប់​និង​អង្គការរ​ពាក់​ព័ន្ធទៀត​ផង​”។
អង្គការនេះ​បានធើ្វការនៅ​ខេត្ត​បាត់ដំបង ​កណ្តាល ​ព្រៃវែង ​តាកែវ ​ស្វាយរៀង​កំពង់ស្ពឺ ​និង​ ក្នុង​ទី​ក្រុង​ភ្នំពេញ​។
ទោះបី​ប្រទេស​កម្ពុជា​មិន​មាន​ច្បាប់​ស្តី​ពី​សិទ្ធិ​កុមារ​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏ដោយ​​ក៏យើង​មាន​រដ្ឋ​ធម្មនុញ្ញ​ដែល​ធានាការពារ​សិទិ្ធ​និង​​សេរីភាព​សើ្មៗ​គ្នា​តែ​ការ​ការពារ​កុមារ​នៅ​មាន​កំរិត​នៅឡើយ​ទើប​កុមារ​មួយ​ចំនួន​ទទួលរង​នូវ​ការ​រំលោភបំពាន​។​ ជា​ពិសេស​កុមារ​ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ទទួលរង​អំពើហឹង្សា​ពី​សំណាក់​ប៉ូលីស​ឬ​អាជ្ញាធរ​ និងជន​មួយ​ចំនួន​ទៀត។​ជាទូទៅ​យើង​ចាប់​អារម្មណ៍​តែកុមារ​រង​គ្រោះ​តែ​ប៉ុណ្ណោះ​ចំពោះ​កុមារ​ជាជនល្មើស​វិញ​យើង​មិន​បាន​ចាប់​អារម្មណ៍​ទេ​ពួក​គេ​ត្រូវ​ឃុំ​ខ្លួន​ហួស​រយៈ​ពេល​កំណត់​តាម​ច្បាប់។​ តាម​គោល​ការណ៍​កុមារត្រូវ​មាន​មេធាវី​ ដើម្បី​ការពារ​ពួកគេ។​ដោយ​ភាព​ខ្វះ​ចន្លោះ​ដូច្នេះ​ហើយ​ទើប​បណ្តាល​អោយ​កុមារ​មួយ​ចំនួន​ទទួល​រង​នូវ​អំពើ​អយុតិ្តធម៌​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ឃុំ​ខ្លួន​ដោយ​ការ​ភ័ណ្ឌច្រឡំ​ឬការ​សង្ស័យ​ម្យ៉ាង​ទៀត​តាម​ច្បាប់​កុមារ​ត្រូវ​មាន​បន្ទប់ឃុំ​ខ្លូន​ដោយ​ឡែក​ពី​មនុស្ស​ពេញវ័យ។​ព្រោះកុមារ​ងាយ​ទទួល​បទពិសោធន៍​អាក្រក់ៗ​ពី​មនុស្ស​ពេញវ័យ​នេះ​ជា​ផល​វិបាក​មួយ​នៅ​ពេល​គេ​ចេញ​មក​វិញ​គេងាយ​ប្រព្រឹត្តបទលើ្មល​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត។​បញ្ហា​ដែល​បណ្តាល​អោយ​មាន​ការ​កើន​ឡើង​នៃ​ចំនួន​កុមារ​ក្នុង​ពន្ធធានាគារ​គឺ​បណ្តាល​មក​ពី​ភាពក្រីក្រ ​ការ​សេព​គ្រឿង​ញៀន​ ការ​បញ្ចាំង​ភាព​យន្ត​អាស​អា​ភាស​ និង​មាន​ក្រុម​បង​ធំ។
ដើម្បី​កាត់​បន្ថយ​កំណើន​នេះ​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អប់​រំ​គឺ​រដ្ឋា​ភិបាល​ត្រូវ​មាន​ថវិការ​មួយ​ពិសេស​ ដើម្បី​ជួយ​ដល់​កុមារ​ទាំង​នោះ​ដោយ​បង្កើត​មណ្ឌល​មួយ​សម្រាប់​កុមារ​ដើម្បី​អប់រំ​គេ​នៅ​ពេល​គេ​ចេញ​ពី​ពន្ធនាគារ​គេ​អាច​ធើ្វ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​និង​ជា​ពិសេស​ជួយ​ពង្រឹង​ដល់​ការការពារ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​អោយ​គេ​ចរួច​ផុត​ពី​អំពើ​ហឹង្សា​ថែម​ទៀត។
ក្រៅ​ពី​កម្មវិធី​ខាង​លើ​នេះ​អង្គការ​របស់​លោក​មាន​គំរោង​និង​បងើ្កត​មណ្ឌល​យុវ​និតិ​សម្បទា​មួយ​សម្រាប់​កុមារ​ណា​ដែល​មាន​កំហុស​ស្រាល​ដោយ​យក​គាត់​មក​អប់រំ​និង​បង្រៀន​វិជ្ជាជីវៈ​ផេ្សង​ៗ។

Article Source: អ្នកនាំសារ


All Rights Reserved © 2006 Catholic Social Communications