|
“កុមារមានសិទ្ធសើ្មៗគ្នា”
Posted: 13th June 2004
|
តាមការរៀបរាប់របស់លោកស៊ីមស៊ូយុងប្រធាន”អង្គការការពារយុត្តិធ៌មកុមារ”បានអោយដឹងថា”អង្គការមានផ្តល់សេវាកម្មផ្មែកច្បាប់ដល់កុមារជាជនរងគ្រោះនិងកុមារដែលជាជនល្មើស។ ថែមទាំងមានបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តន៍ច្បាប់និងអង្គការរពាក់ព័ន្ធទៀតផង”។
អង្គការនេះបានធើ្វការនៅខេត្តបាត់ដំបង កណ្តាល ព្រៃវែង តាកែវ ស្វាយរៀងកំពង់ស្ពឺ និង ក្នុងទីក្រុងភ្នំពេញ។
ទោះបីប្រទេសកម្ពុជាមិនមានច្បាប់ស្តីពីសិទ្ធិកុមារត្រឹមត្រូវយ៉ាងណាក៏ដោយក៏យើងមានរដ្ឋធម្មនុញ្ញដែលធានាការពារសិទិ្ធនិងសេរីភាពសើ្មៗគ្នាតែការការពារកុមារនៅមានកំរិតនៅឡើយទើបកុមារមួយចំនួនទទួលរងនូវការរំលោភបំពាន។ ជាពិសេសកុមារដែលប្រព្រឹត្តបទល្មើសត្រូវទទួលរងអំពើហឹង្សាពីសំណាក់ប៉ូលីសឬអាជ្ញាធរ និងជនមួយចំនួនទៀត។ជាទូទៅយើងចាប់អារម្មណ៍តែកុមាររងគ្រោះតែប៉ុណ្ណោះចំពោះកុមារជាជនល្មើសវិញយើងមិនបានចាប់អារម្មណ៍ទេពួកគេត្រូវឃុំខ្លួនហួសរយៈពេលកំណត់តាមច្បាប់។ តាមគោលការណ៍កុមារត្រូវមានមេធាវី ដើម្បីការពារពួកគេ។ដោយភាពខ្វះចន្លោះដូច្នេះហើយទើបបណ្តាលអោយកុមារមួយចំនួនទទួលរងនូវអំពើអយុតិ្តធម៌ត្រូវបានគេចាប់យកទៅឃុំខ្លួនដោយការភ័ណ្ឌច្រឡំឬការសង្ស័យម្យ៉ាងទៀតតាមច្បាប់កុមារត្រូវមានបន្ទប់ឃុំខ្លូនដោយឡែកពីមនុស្សពេញវ័យ។ព្រោះកុមារងាយទទួលបទពិសោធន៍អាក្រក់ៗពីមនុស្សពេញវ័យនេះជាផលវិបាកមួយនៅពេលគេចេញមកវិញគេងាយប្រព្រឹត្តបទលើ្មលធ្ងន់ធ្ងរជាងមុនទៀត។បញ្ហាដែលបណ្តាលអោយមានការកើនឡើងនៃចំនួនកុមារក្នុងពន្ធធានាគារគឺបណ្តាលមកពីភាពក្រីក្រ ការសេពគ្រឿងញៀន ការបញ្ចាំងភាពយន្តអាសអាភាស និងមានក្រុមបងធំ។
ដើម្បីកាត់បន្ថយកំណើននេះត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើការអប់រំគឺរដ្ឋាភិបាលត្រូវមានថវិការមួយពិសេស ដើម្បីជួយដល់កុមារទាំងនោះដោយបង្កើតមណ្ឌលមួយសម្រាប់កុមារដើម្បីអប់រំគេនៅពេលគេចេញពីពន្ធនាគារគេអាចធើ្វជាពលរដ្ឋល្អក្នុងសង្គមនិងជាពិសេសជួយពង្រឹងដល់ការការពារកុមារនៅក្នុងពន្ធនាគារអោយគេចរួចផុតពីអំពើហឹង្សាថែមទៀត។
ក្រៅពីកម្មវិធីខាងលើនេះអង្គការរបស់លោកមានគំរោងនិងបងើ្កតមណ្ឌលយុវនិតិសម្បទាមួយសម្រាប់កុមារណាដែលមានកំហុសស្រាលដោយយកគាត់មកអប់រំនិងបង្រៀនវិជ្ជាជីវៈផេ្សងៗ។
Article Source: អ្នកនាំសារ
|