Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #287

បាត់ដំបង មីនជាសត្រូវ​ដ៏ធំរបស់​មនុស្សជាតិ

Posted: 25th May 2006

ក្មេងពិការដោយសារមីន ពីមណ្ឌលអារ៉ូប៉េ

បាត់ដំបង (C.S.C)៖ បន្ទាប់​ពី​សង្គ្រាម​រាំ​រៃ​ជាង​ ៣​ ទស​វត្សរ៍​កើត​មាន​នៅ​ប្រ​ទេស​កម្ពុ​ជា បាន​ធ្វើ​ឲ្យ​ប្រ​ទេស​កំ​សត់​នេះ​ជួប​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា បន្សល់​ទុក ភាព​ក្រី​ក្រ បំ​ផ្លាញ​ដី​ស្រែ​ចំ​ការ​ប្រ​ជា​ពល​រដ្ឋ ជី​វិត​មនុស្ស ​សត្វ ជា​ពិ​សេស​បាន​បន្សល់​ទុក​នៅ​ជន​ពិ​ការ​ជា​ច្រើន​រូប​។

នៅ​ព្រះ​សហ​គមន៍​បាត់​ដំ​បង ថ្ងៃ​ទី ២៣ មី​នា ២០​០៦ បាន​ប្រា​រព្ឋ​ពិ​ធី​មួយ​គឺ ទិ​វា​បំ​ផុស​ការ​យល់​ដឹង​អំ​ពី​គ្រាប់​មីន និង​គ្រាប់ មិន​ទាន់​ផ្ទុះ ដែល​រៀប​ចំ​ឡើង​ដោយ​មណ្ឌល​អា​រ៉ុប​ពេ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​អភិ​បាល​គី​គេ​ហ្វី​កា​រី​ដ្ូ លោក​បូ​ជា​ចារ្យ​ហ្គា​បីក ប្រ​ធាន ភូមិ​ - ឃុំ លោក​តំ​ណាង​អង្គ​ការ​ CMAC បង​ស្រី​មណ្ឌល​សន្ត​វាំង​សង់​ដឺ​ប៉ូល បង​ស្រី​សា​លេ​សាន គណៈ​កម្ម​ការ​ព្រះ​សហ​គមន៍​បាត់​ដំ បង កុ​មា​រា​កុ​មា​រី​មណ្ឌល​អា​រ៉ុប​ពេ និង​បង​ប្អូន​គ្រឹ​ស្ត​ប​រិ​សទ​ជា​ច្រើន​ទៀត​។

ក្នុង​ឱ​កាស​នោះ​ដែរ លោក​វង្ស វិ​សាល បុ​គ្គ​លិក​អង្គ​ការ CMAC បាន​មាន​ប្រ​សាសន៏​ថា៖ "នៅ​ប្រ​ទេស​កម្ពុជា​បាន​បន្សល់​នូវ​គ្រាប់ មីន​បន្ទាប់​ពី​សង្គ្រាម​។

គ្រាប់​មីន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​ពិ​ការ​យ៉ាង​សា​ហាវ​បំ​ផុត"។ លោក​បន្ថែម​ទៀត​ថា៖ "អំ​ឡុង​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំ ២០០៥ អង្គ​ការ CMACបាន​​រក​ឃើញ និង​បោស​សំ​អាត​គ្រាប់​មីន​ចំ​នួន ៧៣២​ ចំ​ការ​មីន​ស្មើ​នឹង​ផ្ទៃ​ដី​ចំ​នួន​ ៣០០០ ហិច​តា​។ រក​ឃើញ​គ្រាប់​មីន​ប្រ​ឆាំង​មនុស្ស​ចំ​នួន ៧៦៧៣ គ្រាប់​ស្មើ​និង​មនុស្ស​ចំ​នួន ៧៦៧៣ នាក់ រក​ឃើញ និង​កំ​ទេច​គ្រាប់​មីន​ប្រ​ឆាំង​រថ​ក្រោះ បាន​ចំ​នួន ១២២៣ គ្រាប់​។ រក​ឃើញ​គ្រាប់​យុត្តិ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំ​នួន​ ៩១២១១ គ្រាប់ និង​បោស​សំ​អាត​ចំ​ការ​មីន​ដើ​ម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​តាម​សហ​គមន៍​បាន​ចំ​នួន ២០០ កន្លែង​។

កុ​មា​រី តឹង អា​យុ ១០ ឆ្នាំ មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​មណ្ឌល​អា​រ៉ុប​ពេ បាន​និ​យាយ​ថា បង​ស្រី​ពីរ​នាក់​របស់​នាង​បាន ស្លាប់​ដោយ​សារ​ជាន់​មីន​។ ជា​អ​កុ​សល​ដ៏​អា​ក្រក់​នេះ​បាន​កើត​មាន​ឡើង​ចំ​ពោះ​រូប​នាង ដែល​នៅ​ឆ្នាំ ២០​០៥ ដោយ​នាង​បាន​ជាន់​មីន ពេល​ទៅ​ចាក់​អង្ក្រង​ជា​មួយ​ម្តាយ និង​បង​ស្រី​នាង​។ "ជើង​ឆ្វេង​ក្រោម​ជង្គង់​របស់​ខ្ញុំ​ត្រូវ​ដាច់ ហើយ​សន្លប់​មិន​ដឹង​ខ្លួន ឯ​ម្តាយ​ខ្ញុំ​របួស​ដៃ ឆ្វេង​យ៉ាង​ធ្ងន់" កុ​មា​រី តឹង​និ​យាយ​ដោយ ទឹក​មុខ​ស្រ​ពោន​។ នាង​បន្ត​ថា ហេតុ​ការ​នេះ​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច​និង​តក់​ស្លុត​បំ​ផុត និង​ចាំ​មិន​ភ្លេច​ ថា មីន​ជា​អ្នក​សម្លាប់​បង​ស្រី​ ២ នាក់ ធ្វើ​ឲ្យ​ម្តាយ​របួស និង​ខ្លួន​នាង​ពិ​ការ​អស់​មួយ​ជី​វិត​។

កុ​មា​រា​ណេង អា​យុ ១៥ ឆ្នាំ ពិ​ការ​ជើង​ទាំង​ពីរ និង​ដៃ​ឆ្វេង​ម្ខាង​បាន​ឲ្យ​ដឹង​ថា គាត់​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​ធ្លាក់​ខ្លួន​ពិ​ការ ដែល​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តាំង​ពី​តូច​របស់​គាត់​ត្រូវ​រលាយ​ដោយ​សារ​គ្រាប់​មីន​បាន​បំ​ផ្លាញ​។ កុ​មារ​កំ​សត់​នេះ​បន្ត​ថា ខ្ញុំ​មិន​ចង់​ជួប​មនុស្ស ​ផ្សេង​ៗ ឬ​ទៅ​សា​លា​រៀន ឬ​លេង​ជា​មួយ​មិត្ត​ភ័ក្តិ​របស់​គេ​ពី​មុន​ទៀត​ឡើយ​។ តែ​នៅ​ពេល​នេះ​កុ​មា​រា​ណេង​បាន​ទៅ​សា​លា​រៀន​ដូច កុ​មារ​ដ​ទៃ​ទៀត​ហើយ ដោយ​សារ​តែ​មណ្ឌល​អា​រ៉ុ​បេ​បាន​ជួយ​ដល់​រូប​គេ​។ កុ​មា​រា​ណេង​បាន​ផ្តែ​ផ្តាំ​ថា៖ "កុំ​ភ្លេច​ថា មីន​ជា​ឃាត​ករ​លាក់​ខ្លួន​" ។

ក្នុង​ឱ​កាស​នោះ​ដែរ លោក​អភិ​បាល​គី​គេ​បាន​មាន​ប្រ​សាសន៏​ថា៖ "ខ្ញុំ​មាន​អំ​ណរ​សប្បាយ​ដែល​យើង​បាន​ចូល​រួម​ជា​មួយ​គ្នា​នៅ​ថ្ងៃ នេះ ក្នុង​បរិ​វេណ​ព្រះ​វិ​ហារ ​ដើ​ម្បី​ឲ្យ​យើង​ចាប់​អា​រម្មណ៏​រិះ​គិត​អំ​ពី​បញ្ហា​មីន"។ លោក​បន្ថែម​ទៀត​ថា តាម​ខ្ញុំ​ដឹង​តាម​រយៈ​អង្គ​ការ CMAC និង​អង្គ​ការ​គាំ​ទ្រ​ជន​ពិ​ការ​ផ្សេង​ៗ​គឺ​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន ដែល​កើត​ឡើង​ជា​រឿយ​ៗ​ភាគ​ច្រើន​នៅ​ខេត្ត​បាត់​ដំ​បង សៀម​រាប បន្ទាយ​មាន​ជ័យ និង​ក្រុង​ប៉ៃ​លិន នេះ​ជា​បញ្ហា​ធំ​មួយ​ដែល​ប្រ​ទេស​របស់​យើង​បាន​ទទួល​ឥទ្ឋិ​ពល​ពី​សង្គ្រាម​។ លោក បាន​ផ្តែ​ផ្តាំ​ថា ដើ​ម្បី​ស្វែង​រក​ភូមិ​មួយ​ប្រ​ទេស​មួយ​ដែល​មាន​សន្តិ​ភាព និង​អនា​គត​ដ៏​ល្អ យើង​ត្រូវ​ចូល​រួម​ដូច​ថ្ងៃ​នេះ ដើ​ម្បី​សហ​ការ​គ្នា រិះ​គិត​ជា​មួយ​គ្នា​អំ​ពី​បញ្ហា​គ្រាប់​មីន និង​ស្វែង​រក​សន្តិ​ភាព​ជូន​ជាតិ​មាតុ​ភូមិ ដូច​របាំ​ព្រាប​ស​ដែល​ស្វែង​រក​សន្តិ​ភាព​។

ការ​ស្វែង​យល់​ពី​មីន
បច្ចុ​ប្បន្ន​នេះ​មាន​ប្រ​ទេស​ផលិត​គ្រាប់​មីន​ចំ​នួន​ ១៣ ប្រ​ទេស​រួម​មានៈ ភូ​មា ចិន គុយ​បា ឥ​ណ្ឌា អ៊ី​រ៉ង់ កូ​រ៉េ​ខាង​ជើង​កូ​រ៉េ​ខាង​ត្បូង នេ​ប៉ាល់ ប៉ា​គី ស្ថាន រុ​ស្ស៊ី អា​មេ​រិក និង​វៀត​ណាម​។ តំ​បន់​ប្រ​ទាញ​ប្រ​ទង់​គ្នា​មាន​ផ្ទៃ​ដី​ ៣០៥ គ. ម២ ត្រូវ​បាន​ដោះ​មីន​ចេញ​នៅ​ឆ្នាំ ២០​០៤ ប្រ​ទេស អា​ហ្វា​នី​ស្ថាន​មាន​ ៣៣.៣ គ.ម២ និង​ប្រ​ទេស​កម្ពុ​ជា ៣២ គ.ម២ ​។ មាន​ចំ​នួន ៥៨ ប្រ​ទេស​ដែល​មាន​អ្នក​រង​គ្រោះ​ដោយ​សារ​មីន ហើយ នៅ​ខែ​តុ​លា ឆ្នាំ​ ២០​០៥ មាន​អ្នក​រង​គ្រោះ​ចំ​នួន ៧៧៥ នាក់​នៅ​ប្រ​ទេស​កម្ពុ​ជា​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE