Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #286

វ៉ាទីកង់ សារលិខិតផ្ញើជូនពុទ្ធបរិស័ទ​ក្នុង​ឱកាសបុណ្យពិសាខបូជា ២០០៦

Posted: 11th May 2006

Vatican

ក្រុម​ប្រឹក្សា សម្តេចប៉ាប​ ដើម្បី​កិច្ច​សន្ទ​នា​អន្ត​រ​សាសនា

លោក​អគ្គ​អភិ​បាល មីកា​អែល ហ្វីត សេរ៉ាល
H.E. Mgr. Michael L. Fitzgerald
ប្រធាន

ពុទ្ឋ​បរិ​ស័ទ និង គ្រីស្ត​បរិ​ស័ទ ដើម្បី​បម្រើ​មនុស្ស​ជាតិ

សារ​លិ​ខិត​ផ្ញើ​ជូ​ន​ពុទ្ឋ​បរិ​ស័ទ​ក្នុង​ឱ​កាស​បុណ្យ​ពិ​សាខ​បូជា ២០០៦



បុរី​វ៉ា​ទី​កង់
បង​ប្អូន​ពុទ្ឋ​បរិ​ស័ទ​ទាំង​អស់​ជា​ទី​ស្រ​ឡាញ់ !

១. ក្នុង​នាម ក្រុម​ប្រឹក្សា​សម្តេច​ប៉ាប​ ដើម្បី​កិច្ច​សន្ទនា​អន្តរ​សាស​នា ខ្ញុំ​សូម​ប្រ​សិទ្ឋ​ពរ​សព្ទ​សាធុ​ការ​មហា​ប្រ​សើរ ចំ​ពោះ​បង​ប្អូន និង សហ​គមន៍​ពុទ្ឋ​បរិ​ស័ទ​ទាំង​អស់​នៅ​ទូ​ទាំង​ពិ​ភព​លោក នា​ឱ​កាស​បុណ្យ​ពិ​សាខ​បូជា​ក្នុង​ឆ្នាំ​នេះ។ ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូននឹង​មាន​អំណរ​សប្បាយ​ក្នុង​ពិធី​បុណ្យ​នេះ ។

២. ជា​ប្រ​ពៃ​ណី​រហូត​មក​ដល់​បច្ចុ​ប្បន្ន ខ្ញុំ​សូម​ឆ្លៀត​ឱ​កាស​នេះ ដើម្បី​ចែក​រំ​លែក​នូវ​ទស្សនៈ​ខ្លះ​ៗ​ជា​មួយ​បង ប្អូន​ដែល​អាច​ជួយ​ពង្រឹង​ទំ​នាក់​ទំ​នង​រ​វាង​សហ​គមន៍​យើង​ទាំង​ពីរ។ ប្រ​ធាន​បទ​ដែល​លើក​យក​មក​រិៈ​គិត​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ផ្អែក​ទៅ​លើ​សា​រ​លិ​ខិត​លើក​ទី​មួយ​របស់​សម្តេច​ប៉ាប​បេ​ណេ​ឌីក​តូ​ទី ១៦ ដែល​បាន​ផ្ញើ​ជូន គ្រីស្ត​បរិ​ស័ទ​កាតូ​លិក​នៅ​ទូ​ទាំង​ពិភ​ព​លោក​មាន​ចំ​ណង​ជើ​ង​ថា ព្រះ​ជា​ម្ចាស់​ជា​សេច​ក្តី​ស្រ​ឡាញ់​ ឬ យោង​តាម​ភា​សា​ឡា​តាំង មា​ន​ចំ​ណង​ជើង​ថា Deus caritas est (DCE) ដោយ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ទៅ លើ​ស​ភាវៈ​នៃ​សេច​ក្តី​ស្រ​ឡាញ់។ ជា​ញឹក​ញាប់ គេ​បាន​យក​ពាក្យ សេច​ក្តី​ស្រ​ឡាញ់ យក​មក​ប្រើ​ប្រាស់់ ហើយ​ជា​ញយៗ គេ​បាន​ភ័ន្ត​ច្រ​ឡំ​អត្ថ​ន័យ​នៃ​ពាក្យ​នេះ ហេតុ​ដូច​នេះ​ហើយ សម្តេច​ប៉ាប​មាន​ព្រះ​ហឫ​ទ័យ ចង់​ធ្វើ​អោយ​ប្រា​កដ​ប្រជា​ថា​ពាក្យ​នេះ​ត្រូវ​តែ​ស្ថាបនា​អត្ថ​ន័យ​ពិត​របស់​វា​អោយ​មាន​លក្ខណៈ​ប្រ​សើរ​ឡើង​វិញ ដើម្បី​អោយ​ក្លាយ​ទៅ​ជា​ប្រ​ទីប​បំភ្លឺ​ផ្លូវ​ចំ​ពោះ​ដំ​ណើរ​ជី​វិត​រស់​នៅ​ប្រចាំ​ថ្ងៃ​។

៣. ស​ម្តេច​ប៉ាប​បេ​ណេ​ឌីក​តូ មាន​ព្រះ​បន្ទូល​អំពី​សេចក្តី​ស្រ​ឡាញ់​ទាំង​ពីរ​ប្រ​ភេទ​គឺ ទី​មួយ​សេច​ក្តី​ស្រ​ឡាញ់ eros ជា​សេចក្តី​ស្រ​ឡាញ់​រវាង​បុរ​ស​ម្នាក់ និង​នារី​ម្នាក់ ជា​សេចក្តី​ស្រ​ឡាញ់​មួយ​ដែល​ស្វែង​រក​សេច​ក្តី សោ​មន​ស្ស​ផ្ទាល់​ខ្លួន​។ រីឯ​សេច​ក្តី​ស្រ​ឡាញ់ agapeជា​សេច​ក្តី​ស្រ​ឡាញ់​ដែល​ស្វែង​រក​ប្រ​យោ​ជន៍ ចំ​ពោះ​អ្នក​ដទៃ ទោះ​បី​ជា​អ្នក​នោះ​មិន​ត្រូវ​បាន​គេ​ចូល​ចិត្ត ឬ​គេ​មិន​ធ្លាប់​ស្គាល់​ក៏​ដោយ​។ ចំ​ពោះ​គ្រីស្ត បរិ​ស័ទ​ប្រ​ភេទ​នៃ​សេច​ក្តី​ស្រ​ឡាញ់​នេះ គឺ​អាច​កើត​មាន​ឡើង​បាន​ក្នុង​មធ្យោ​បាយ​តែ​មួយ​គត់ ប្រ​សិន​បើ សេច​ក្តីស្រ​ឡាញ់​នេះ មាន​មូល​ដ្ឋាន​ស្ថិត​ស្ថេរ​មាំ​ទាំ​នៅ​ក្នុង​សេ​ច​ក្តី​​ស្រ​ឡាញ់​ចំ​ពោះ​ព្រះ​ជា​ម្ចាស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេច​ក្តី​ស្រ​ឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ចំ​ពោះ​មនុស្ស​ជាតិ ​​។ ដូច្នេះ​សេច​ក្តី​របស់​ព្រះ​ជា​ម្ចាស់ និង​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​មនុស្ស​ជាតិ​ផង​គ្នា​ គឺ​មិន​អាច​បំ​បែក​ចេញ​ពី​គ្នា​បាន​ឡើយ ហើយ​សេច​ក្តី​ស្រ​ឡាញ់ ទាំង​ពីរ​នេះ​មាន​ទ្រង់​ទ្រាយ​ជា​វិ​ន័យ​រួម​តែ​មួយ ។ "សេច​ក្តី​ស្រ​ឡាញ់ ចម្រើន​លូត​លាស់​តាម​រយៈ​សេច​ក្តី ស្រ​ឡាញ់ ។ សេច​ក្តី​ស្រ​ឡាញ់​មាន​លក្ខណៈ​ដូ​ច​ព្រះ​ជា​ម្ចាស់ ពី​ព្រោះ​សេច​ក្តី​ស្រ​ឡាញ់​មក​ពី​ព្រះ​ជា​ម្ចាស់ និង​រួប​រួមយើង​ជា​ធ្លុង​តែ​មួយ​ជា​មួយ​ព្រះ​អង្គ" (DCE 18)។
៤. យើង​ជា​គ្រីស្ត​បរិ​ស័ទ​មាន​ជំ​នឿ​ថា ព្រះ​យេ​ស៊ូ​គ្រីស្ត ជា​ព្រះ​បុត្រា​ព្រះ​ជា​ម្ចាស់ ដែល​បាន​ចាប់​កំ​ណើត​ជា​​មនុស្ស​បាន​លះ​ប​ង់​ព្រះ​ជន្ម​ទាំង​ស្រុង​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដំ​ណឹង​ល្អ​នៃ​សេចក្តី​ស្រ​ឡាញ់​របស់​ព្រះជាម្ចាស់ ដោយ​រួម​ទាំង​ព្រះ​បន្ទូល និង​ព្រះ​រាជ​សក​ម្ម​ភាព​ គឺ​ព្រះ​អង្គ​បាន សម្តែង​នូវ​សេច​ក្តី​ស្រ​ឡាញ់ agape យ៉ាង​សុ​ក្រិត​បំ​ផុត​។ ការ​សម្តែង​នូវ​សេច​ក្តី​ស្រ​ឡាញ់​នេះ​ជា​ចុង​ក្រោយ​បង្អស់ គឺ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ប្រ​ទា​នព្រះ​ជន្ម​របស់​ព្រះ​អង្គ​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល​។ លើស​ពី​នេះ​ទៅ ទៀត ព្រះ​យេស៊ូ​ជា​ប្រ​ភព​នៃ​សេ​ច​ក្តី​ស្រ​ឡាញ់ agape ជា​ពិ​សេស​នៅ​ពេល ព្រះ​អង្គ​បូជា​ព្រះ​ជន្ម​ក្នុង ពិធី​អភិ​បូជា​។ ដោយ​ទាញ​ចេញ​ពីប្រ​ភព​នេះ គ្រីស្ត​បរិ​ស័ទ​ត្រូវ​តែ​ខិត​ខំ​ប្រ​ណិប​តន៍​តាម​តម្រាប់​របស់​ព្រះ​យេស៊ូ តាម​រយៈ​ការ​បង្ហាញ​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​បង​ប្អូន​របស់​ខ្លួន ជា​ពិ​សេស​ចំ​ពោះ​ជន​ក្រី​ក្រ និង​ជន​ដែល​ទទួល​រង​សេច​ក្តី​ទុក្ខ​លំ​បាក​វេទ​នា​។


៥. តាម​រយៈ​កិ​​ច្ច​សន្ទ​នា​របស់​យើង យើង​សូម​ធ្វើ​ការ​ចាប់​អារ​ម្មណ៍​ចំ​ពោះ​បង​ប្អូន​ពុទ្ឋ​បរិ​ស័ទ​ដែល​បាន​យក​ចិត្ត ទុក​ដាក់​អំពី​សេច​ក្តី​ស្រ​ឡាញ់​ចំពោះ​មនុស្ស​ជាតិផងគ្នា ដែលបានសម្តែងចេញ ក្នុងទស្សនទាននៃពាក្យ មេត្តា ជាសេចក្តីស្រឡាញ់មួួយពុំមានប្រាថ្នាចង់រកប្រយោជន៍ ប៉ុន្តែប្រា​ថ្នា​ចង់ជួយអ្នកដទៃតែ​ប៉ុ​ណ្ណោះ។ យើង​ត្រូវ​យល់​ថា សេច​ក្តី​ស្រ​ឡាញ់​នេះ គឺ​ជា​ឆន្ទះ​ក្នុង​ការ​បូជា​ផល​ប្រ​យោ​ជន៍​ផ្ទាល់​ខ្លួន​ ដើម្បី​ផ្តល់​ផល ប្រ​យោ​ជន៍​ដល់​មនុស្ស​ជាតិ​។ ដូច្នេះ យោង​ទៅ​តាម​សេច​ក្តី​បង្រៀន​របស់​ពុទ្ឋ​បរិ​ស័ទ ពាក្យ​មេត្តាមិន​មែន​រឹត​ត្បិត​គំ​និត​ប្រ​កប​ទៅ​ដោ​យ​ចិត្ត​អាណិ​ត​អាសូ​រតែ​ប៉ុណ្ណោះ ប៉ុន្តែ​បន្ត​ពង្រីក​នូវ​ការ​ប្រតិ​បត្តិ​នៃ​អំ​ពើ​ប្រ​កប​ទៅ​ដោយ​ចិត្ត​សប្បុ​រស​យ៉ាង​ក្រៃ​លែង ដើម្បី​បម្រើ មនុស្ស​ម្នាក់ៗ ព្រម​ទាំង​មនុស្ស​ទាំង​អស់​គ្នា​។ ជា​ការ​ពិត ធម៌​មេត្តា ជា​គុណ​ធម៌​ដែល​មនុស្ស​លោក​ទទួល​ស្គាល់​ជា​សកល ។ គុណ​ធម៌​មួយ ផ្សេង​ទៀត ដែល​មិន​ត្រូវ​បំ​ភ្លេច​ចោល គឺ​ករុ​ណា តាម​រយៈ​គុណ​ធម៌ ករុ​ណា​នេះ បាន​បង្ហាញ​នូវ​សេចក្តី​ស្រ​ឡាញ់ ប្រ​កប​ទៅ​ដោយ​សេច​ក្តី​អា​ណិ​​ត​អាសូរ​ចំ​ពោះ​ជី​វិត​សត្វ​លោក​ផង​ទាំង​ពួង។


៦. នៅ​ក្នុង​ពាក្យ​សេច​ក្តី​ស្រ​ឡាញ់​នេះ​ជា​រឿយៗ​គេ​បាន​លើក​យក​មក​ប្រើ​ប្រាស់ និង​ប្រើ​ប្រាស់​ដោយ​ភ័ន្ត​ច្រ​ឡំតើ​វា​មាន​អត្ថ​ប្រ​យោ​ជន៍​ចំ​ពោះ​គ្រីស្ត​បរិ​ស័ទ និង​ពុទ្ឋ​បរិ​ស័ទ​ក្នុង​ការ​រុក​រក​ឡើង​វិញ​នូវ​អត្ថ​ន័យ​ដើម​របស់​ពាក្យ​នេះ ស្រប​ទៅ​តាម​ប្រ​ពៃ​ណី​ទំ​នៀម​ទម្លាប់​រៀង​ៗ​ខ្លួន​របស់​ពួក​គេ និង​ដើម្បី​ចែក​រំ​លែក​ការ​យល់​ដឹង​របស់​ពួក​គេ​ជា​មួយ​នឹង​អ្នក​ដទៃ​ដែរ​ឬ​ទេ? នេះ​ត្រូវ​តែ​លើក​ទឹ​ក​ចិ​​ត្ត​ចំពោះ​សាស​និក​នៃ​ប្រ​ពៃ​ណី​ទាំង​ពីរ ដើម្បី​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​កសាង​ទំ​នាក់​ទំ​ន​​ងដែល​ផ្អែក​ទៅ​លើ​សេចក្តី​ស្រ​ឡាញ់ និង សេច​ក្តី​ពិត ដើម្បី​លើក​ស្ទួយ​ការ​គោរ​ព​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​លើក​កម្ពស់​កិច្ច​សន្ទ​នា និង​បន្ត​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង ការ​បម្រើ​អស់​អ្នក​ដែល​ទទួល​រង​នូវ​សេច​ក្តីខ្វះ​ខាត​។

៧. តាម​រយៈ​ការ​ត្រិៈ​រិៈ​ពិ​ចារ​ណាទាំង​អស់​នេះ នាំ​អោយ​រូប​ខ្ញុំ​សូម​បួង​សួង​ជា​ចុង​ក្រោយ សូម​អោយ​ថ្ងៃ​បុណ្យ វិ​សាខ​បូជា​ធ្វើ​អោយ​មិត្ត​ភាព​រវាង​គ្រីស្ត​បរិ​ស័ទ និង​ពុទ្ឋ​បរិ​ស័ទ​ក្លាយ​ទៅ​ជា​សាមគ្គី​ភាព និង​សូម​អោយ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​ស្មារ​តី​នៃ​សេច​ក្តី ស្រ​ឡាញ់ agape និង​មេត្តា មាន​ភាព​រឹង​មាំ​។ នៅ​ក្នុង​ស្មារ​តី​ទាំង​នេះ​ដែរ ខ្ញុំ​សូម​ជូន​ពរ​អោយ​ប​​ងប្អូន មាន​អំ​ណរ​សប្បាយ​យ៉ាង​ក្រៃ​លែង​នៅ​ក្នុង​ថ្ងៃ បុណ្យ​វិ​សាខ​បូជា​នេះ ។


លោក​អគ្គ​អភិ​បាល មីកា​អែល ហ្វីត សេ​រ៉ាល
Michael L. Fitzgerald
ប្រ​ធាន​ក្រុម​ប្រឹក្សា សម្តេច​ប៉ាប
ដើម្បី​កិច្ច​សន្ទ​នា អន្តរ​សាសនា
ថ្ងៃទី ១៤ ខែ កម្ភៈ ឆ្នាំ ២០០៦

Article Source: ទេវវិទ្យាល័យភ្នំពេញ កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE