Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #284

ខេត្តព្រះវិហារ ព្រះសហគមន៍​កាតូលិកបន្តជួយជនក្រីក្រ

Posted: 10th April 2006

ស្ពានថ្មីអំនោយជូនភូមិព្យួរជ្រូក និងភូមិគូលែនក្នុង​ខេត្តព្រះវិហារ

ព្រះវិហារ (C.S.C)៖ ភូមិ​ - ស្រុក​ដែល​ប្រៀប​បី​ដូច​ជា​ផ្កា​ស្រ​ពោន​ក្រៀម​ស្វិត​គ្មាន​ទឹក​ ដើ​ម្បី​បន្ត​ជី​វិត​ទៅ​មុខ​ទៀត បាន​ប្រែ​ក្លាយ​ទៅ​ជា​បុ​ប្ផា​មួយ​ទង​មាន​ពណ៌ និង​ក្លិន​ក្រ​អូប​សុះ​សាយ​។ ផល​វិ​បាក​ដែល​ប្រ​ជា​ជន​នៅ​ក្នុង​ស្រុក​គូ​លែន ខេត្ត​ព្រះ​វិ​ហារ ​បាន​ជួប​ប្រ​ទះ​ពី​មុន ឥ​ឡូវ​នេះ​បាន រំ​សាយ​ចេញ​ពី​ខ្លួន​ប្រាណ​របស់​ពួក​គេ​បន្តិច​ម្តង​ៗ​ហើយ​។ ទាំង​នេះ​ក៏​ដោយ​សារ​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ព្រះ​សហ​គមន៍​កា​តូ​លិក​។

ស្ពាន ​ផ្លូវ ​ស្រះ​ទឹក ​និង​សា​លា​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​ជូន​ប្រ​ជា​ជន និង​សិស្ស​ជា​ច្រើន​បាន​រៀន​សូត្រ​ក្នុង​ភូមិ​ព្យួរ​ជ្រូក និង ​ភូមិ​គូ​លែន ក្នុង​ខេត្ត​ព្រះ​វិ​ហារ​។

លោក​ខៀន ​រំ ​អា​យុ ៤៨​ ឆ្នាំ ប្រ​ធាន​ភូមិ​ព្យួរ​ជ្រូក ស្រុក​គូ​លែន បាន​បង្ហាញ​ពី​អា​រម្មណ៍​រីក​រាយ​ថា៖ "ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ដែល​មាន​សប្បុ​រស​ជន​ជួយ​សង់​ស្ពាន​ថ្ម​ថ្មី​ជំ​នួស​ស្ពាន​ចាស់ ដែល​ខូច​ខាត​អស់"​ ។ លោក​បន្ត​ថា នៅ​រដូវ​ទឹក​ឡើង (​ ខែ​កញ្ញា ) ស្ពាន​ចាស់​ត្រូវ​លិច​ទឹក​ទាំង​ស្រុង ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​មាន​ការ ​លំ​បាក។

New Road in Preah Vihear Province
អ​តីត​នា​យក​អនុ​វិ​ទ្យា​ល័យ​គូ​លែន លោក​ម៉ៅ ​ព្រិន​ វ័យ​ ៦៥ ឆ្នាំ​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ពាន​នេះ​ផ្តល់​ប្រ​យោជន៍​ជា​ច្រើន ព្រោះ​ នេះ​ជា​កន្លែង​មួយ​ទាក់​ទង​ផ្នែក​សេដ្ឋ​កិច្ច​។ ភូមិ​នេះ​អាច​ទាក់​ទង​ទៅ​ដល់​ភូមិ​ផ្សេង​ៗ​នៅ​ជុំ​វិញ​បាន​លុះ​ត្រា​តែ​ឆ្លង​កាត់​ស្ពាន​​នេះ​។ លោក​បន្ត​ថា មុន​ពេល​ដែល​មិន​ទាន់​មាន​ស្ពាន និង​ផ្លូវ​នេះ​កូន​សិស្ស​មាន​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​សា​លា ព្រោះ​ត្រូវ​ធ្វើ​ការ​ឆ្លង​ទឹក​។

​ក្នុង​ទឹក​មុខ​ហាក់​ដូច​ជា​អស់​កំ​លាំង​លោក​បូ​ជា​ចារ្យ​ហ្វ្រង់​ស្វ័រ ​ប៉ុង​សូរ៍ ជា​តំ​ណាង​គ្រប់​សិទ្ធិ​របស់​លោក​អភិ​បាល​នៃ​ភូមិ​ភាគ​កំ​ពង់​ចាម ដែល​​លោក​បាន​ចុះ​ជួយ​ដល់​ប្រ​ជា​ពល​​រដ្ឋ​នៅ​ស្រុក​គូ​លែន ខេត្ត​ព្រះ​វិ​ហារ​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ​រយៈ​ពេល​ជាង ៤​ឆ្នាំ​កន្លង​មក​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា៖ "ខ្ញុំ​មាន​គំ​និត​ជួយ​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ដោយ​សារ​តែ​នៅ​ស.វ​ទី​ ២១ ខ្ញុំ​ទ្រាំ​មើល​អ្នក​ក្រី​ក្រ​តោក​យ៉ាក​មិន​បាន​។ ខ្ញុំ​ជា​អ្នក​ដែល​ប្រ​ឆាំង​ទៅ​នឹង​អំ​ពើ​ពុក​រ​លួយ ដូច​នេះ​ខ្ញុំ​ធ្វើ​តាម​ពាក្យ​សំ​ដី​របស់​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​តែ​ជួយ​អ្នក​ជន​បទ អ្នក​ក្រី​ក្រ"។

Kindergatent in Preah Vihear Province
លោក​យល់​ឃើញ​ថា អ្នក​ក្រី​ក្រ​ជា​តំ​នាង​របស់​ព្រះ​យេ​ស៊ូ ទោះ​បី​ជា​លោក​មិន​និ​យាយ​ពី​ព្រះ​អង្គ​ក្តី ក៏​លោក​នៅ​តែ​បំ​រើ​ព្រះ​យេ​ស៊ូ ដែល​នេះ​ជា​ជំ​នឿ​របស់​លោក​។ លោក​បូ​ជា​ចារ្យ​បាន​បន្ត​ថា យើង​ប្រ​កាស​ដំ​ណឹង​ល្អ ​ព្រោះ​ព្រះ​បិ​តា​ស្រ​លាញ់​​មនុស្ស​លោក​។ បើ​យើង​មិន​​ស្រ​លាញ់​គេ តើ​គេ​ធ្វើ​យ៉ាង​ណា? លោក​បញ្ជាក់​ថា ចំ​ពោះ​រូប​លោក​ដំ​ណឹង​ល្អ​គឺ "ជី​វិត​មាន​​តម្លៃ"។

អ្នក​ស្រី​ឡាច ​ឡូត ​អា​យុ ៤៦ ឆ្នាំ អ្នក​ជួយ​បណ្ដុះ​បណ្ដាល​ក្នុង​សមា​គម​កោះ​កម្ពុ​ជា និង​ជា​អ្នក​ជួយ​ក្នុង​ការ​ធ្វើ​ផ្លូវ ស្ពាន និង​សា​លា​រៀន​ជា​ច្រើន​ដល់​អ្នក​ភូមិ និង​សិស្សា​នុ​សិស្ស​នៅ​ភូមិ​គូ​លែន និង​ភូមិ​ព្យួរ​ជ្រូក បាន​មាន​ប្រ​សាសន៍​ថា៖ "ខ្ញុំ​ចាប់​ផ្តើម​ជួយ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​ភូមិ​នេះ​តាំង​ពី​ឆ្នាំ ២០​០២"។
គាត់​បន្ថែម​ថា ផល​ប្រ​យោជន៍​ដែល​ទទួល​បាន​ គឺ​ជា​ផល​ប្រ​យោជន៍​រួម ព្រោះ​នៅ​ពេល​ដែល​មាន​ផ្លូវ​ គឺ​អាច​ធ្វើ​ដំ​ណើរ​បាន​ទាំង​​អស់​គ្នា​។ ចំ​នុច​សំ​ខាន់​នោះ ​គឺ​អាច​ឲ្យ​ប្រ​ជា​កសិ​ករ​ប្រ​កប​ការ​ងារ​បាន​ស្រួល ដឹក​សំ​ភារៈ​បាន​ឆាប់​រហ័ស អាច​ធ្វើ​ឲ្យ​សហ​គមន៍ មាន​ការ​រីក​ចំ​រើន​។

លោក​ស្រី​ម៉ា​រី​ក្លូដ ​ជន​ជាតិ​បា​រាំង​ដែល​បាន​ចូល​រួម​ក្នុង​ការ​ជួយ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​ក្នុង​ភូមិ​នោះ​ដែរ​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា៖ "នៅ​ឯ​ភ្នំ​ពេញ ខ្ញុំ​ស្គាល់​អ្នក​មាន​ជា​ច្រើន តែ​នៅ​ពេល​ដែល​មក​ឃើញ​នៅ​ជន​បទ ខ្ញុំ​ភ្ញាក់​ស្មា​រតី​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​ថា ប្រ​ជា​ជន​នៅ​តាម​ជន​បទ​មាន​ជីវ​ភាព​ក្រី​ក្រ​មែន​ទែន ដែល​មិន​នឹក​ស្មាន​ដល់​។ ប៉ុ​ន្តែ​យើង​ក៏​សប្បាយ​ចិត្ត​ដោយ​ឃើញ​ថា ទោះ​បី​ជា​អ្នក​ទាំង​នោះ​គ្មាន​ម​ធ្យោ​បាយ​ក៏​ពួក​គេ​មាន​បំ​ណង ​និង​ខិត​ខំ​បំ​រើ​ខ្លួន​​ ដើ​ម្បី​ជី​វិត​របស់​ពួក​គេ​អាច​ងើប​ឈរ​បាន​ដូច​អ្នក ដ​ទៃ​ដែរ​។

ចំ​ណែក​លោក ហ្សង់​ហ្សិន​ណូ​វ៉ា ​ដែល​ជា​ស្វា​មី​បាន​ឲ្យ​ដឹង​ដែរ​ថា តាំង​ពី​តូច​មក ​យើង​ឃើញ​ថា ឪ​ពុក​ម្តាយ​ជួយ​អ្នក​ក្រី​ក្រ ដូច​នេះ​ចំ​ពោះ​យើង​ជា​រឿង​ធម្ម​តា ​យើង​កើត​នៅ​ក្នុង​គ្រួ​សារ​គ្រីស្ត​ប​រិ​ស័ទ ដូច​នេះ​យើង​ក៏​ត្រូវ​ជួយ​អ្នក​ក្រី​ក្រ​ដែរ​។

ក្រៅ​ពី​សមិ​ទ្ឋិ​ផល​ទាំង​នេះ​លោក​បូ​ជា​ចារ្យ​ហ្វ្រង់​ស្វ័រ ​ប៉ុង​សូរ៍ ​ក៏​បាន​ទ​ទួល​ផ្គត់​ផ្គង់​ក្មេង​កំ​ព្រា​ចំ​នួន ២៥០​ នាក់ ដោយ​ផ្តល់​ជា​លុយ ​និង​សំ​ភា​រៈ​ជា​ច្រើន​ទៀត​។

កុ​មា​រី​ឡំ ​សុ​ភ័ក្រ​ អា​យុ ១៣ ឆ្នាំ ​នាង​កំ​ព្រា​ឪ​ពុក ​បាន​និ​យាយ​ថា៖ "ខ្ញុំ​ស្គាល់​លោក​តា​ប៉ុង​សូរ៍​ដោយ​សារ​គាត់​តែង​មក​ចែក​អំ​ណោយ​ឲ្យ​ដល់​ពួក​ក្មេង​ៗ​កំ​ព្រា​នៅ​ក្នុង​ភូមិ​នេះ ​ដូច​ជា លុយ ​សា​ប៊ូ ​ស្ករ ​មី ​ទឺក​សណ្ដែក ​ស្បែក​ជើង កា​តាប"។ ​ចំ​ណែក​កុ​​មា​រា​វ៉ាន់ ថន រៀន​ថ្នាក់​ទី​ ២ ជា​ក្មេង​កំ​ព្រា​ឪ​ពុក​ម្តាយ និង​កំ​ពុង​រស់​នៅ​ជា​មួយ​ជី​ដូន បាន​និ​យាយ​ថា ក្នុង​មួយ​ខែ​ៗ​គេ​ទទួល បាន​ប្រាក់​ឧប​ត្ថម្ភ​ចំ​នួន ១​ ម៉ឺន​រៀល ​និង​របស់​របរ​ជា​ច្រើន​ទៀត​ពី​លោក​តា​ប៉ុង​សូរ៍​។

Sewing program in Preah Vihear Province
អ្នក​នាង​លាម សា​ងីម អា​យុ ៣៤ ឆ្នាំ ជា​អ្នក​មើល​ថែ​ទាំ​ក្មេង​កំ​ព្រា​នៅ​តាម​ភូមិ​បាន​និ​យាយ​ឲ្យ​ដឹង​ថា ក្នុង​មួយ​អា​ទិត្យ​នាង​ចុះ​ សាក​សួរ​អំ​ពី​ស្ថាន​ភាព​ក្មេង​កំ​ព្រា​ទាំង​នេះ​ពីរ​ដង​។ ​នាង​បន្ត​ថា នាង​មាន​ការ​សប្បាយ​ដែល​បាន​ធ្វើ​ការ​ជួយ​ដល់​ក្មេង​ៗ ទោះ​បី​ជា​នាង​ទទួល​បាន​ប្រាក់​បៀ​វត្សរ៍​តិច​តួច​ក៏​ដោយ ប៉ុ​ន្តែ​នាង​នៅ​តែ​មាន​ទឹក​ចិត្ត​ចង់​ជួយ​ដល់​ពួក​គេ​រហូត​។

ទោះ​ជា​យ៉ាង​ណា​លោក​បូ​ជា​ចារ្យ​ ប៉ុង​សូរ៍ ​និង​អ្នក​ស្រី​ឡាច ​ឡូត​នៅ ​តែ​បន្ត​ជួយ​ដល់​ការ​ងារ​មួយ​ទៀត គឺ​ការ​ជួយ​ដល់​ស្ត្រី ​នៅ​តាម​ភូមិ​ផ្សេង​ៗ ​ដោយ​បង្កើត​សមា​គម​កាត់​ដេរ​។ សមា​គម​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ ២០​០៣ ​ដែល​មក​ទល់​និង​ពេល​នេះ មាន​ចំ​នួន ៤​ វគ្គ​ហើយ និង​ក៏​បាន​ជួយ​ដល់​ស្ត្រី​ជា​ច្រើន​រូប​ផង​ដែរ​។ ​អ្នក​គ្រូ ​ហួន ​ប៊ុន​ណម អា​យុ ៤២ ឆ្នាំ ​បាន​មាន​ប្រ​សា​សន៍​ថា សិស្ស​ដែល​មក​រៀន​នៅ​ទី​នេះ​មិន​តំ​រូវ​ឲ្យ​មាន​អ្វី​នោះ​ទេ ពួក​គេ​មក​រៀន​ដោយ​មិន​ចំ​ណាយ​ថ​វិ​កា ឬ​សំ​ភា​រៈ​អ្វី​ឡើយ ព្រោះ ពួក​គេ​សុទ្ឋ​សឹង​តែ​ជា​អ្នក​មាន​ជីវ​ភាព​ក្រី​ក្រ​លំ​បាក​។ ​អ្នក​គ្រូ​បន្ត​ថា ខោ​អាវ​ដែល​បាន​កាត់​រួច​បាន​យក​ឲ្យ​ជន​ក្រី​ក្រ និង​ក្មេង​កំ​ព្រា​នៅ​តាម​ភូមិ​។

កញ្ញា ស៊យ ខៀន អា​យុ ២៥ ឆ្នាំ ​អ្នក​ភូមិ​គូ​លែន ​ដែល​កំ​ពុង​ញាប់​ដៃ​ក្នុង​ការ​ដេរ​ខោ​ខ្លី​​សំ​រាប់​ចែក​ឲ្យ​ក្មេង​កំ​ព្រា បាន​ងាក​មក និ​យាយ​ថា គាត់​មក​រៀន​នៅ​ទី​នេះ​ទើប​តែ​បាន​មួយ​ខែ​ប៉ុ​ណ្ណោះ ហើយ​កញ្ញា​មក​រៀន​នៅ​ទី​នេះ ព្រោះ​គិត​ថា នៅ​ពេល​អ​នា​គត​ការ​ងារ​នេះ​អាច​ជួយ​ដល់​រូប​គាត់​បាន ដោយ​សារ​គាត់​មិន​មាន​ចំ​ណេះ​ចេះ​ដឹង​អ្វី​ទេ​។

ចំ​ណែក​កញ្ញា​សិត ​តម ​អា​យុ​​ ២៨​ ឆ្នាំ បាន​ឲ្យ​ដឹង​ដែរ​ថា នាង​ស្រ​លាញ់ ​និង​ចូល​ចិត្ត​ការ​ងារ​នេះ​ណាស់ ហើយ​នាង​គិត​ថា​នេះ ​ជា​មុខ​របរ​នាង​ទៅ​ថ្ងៃ​អ​នា​គត​។ នៅ​ពេល​រៀន​ចប់​គាត់​នឹង​ខិត​ខំ​សន្សំ​លុយ​ ដើ​ម្បី​ទិញ​ម៉ា​ស៊ីន​ដេរ​សំ​រាប់​ដេរ​នៅ​ផ្ទះ​។

ស​មិ​​ទ្ធិ​ផល​ដែល​មាន
ពី​ឆ្នាំំ ២០​០៣ - ០៦​ លោក​បូ​ជា​ចារ្យ​ប៉ុង​សូរ៍​ជួយ​ដល់​ប្រ​ជា​ជន​ក្នុង​ស្រុក​គូ​លែន​មាន៖
អា​គារ​សិ​ក្សា​ថ្ម ៣ ខ្នង ស​រុប ១៥ បន្ទប់ សង្ហា​រឹម​ដល់​អនុ​វិ​ទ្យា​ល័យ​គូ​លែន សា​លា​បឋម​សិក្សា​ព្យួរ​ជ្រូក ម​ត្តេយ្យ​សិ​ក្សា ២​ បន្ទប់ និង​កសាង​បណ្ដា​ល័យ​ ១ បន្ទប់ បន្ទប់​កុំ​ព្យូ​ទ័រ និង​ផ្ទះ​បាយ​។ លើក​ផ្លូវ​ថ្មី​ដោយ​ចាក់​គ្រួស​ក្រ​ហម​ប្រ​វែង ៨១០ ម៉ែត្រ​ ។ ជួយ​ឧប​ត្ថម្ភ​កុ​មារ​កំ​ព្រា​ក្នុង​ស្រុក​ចំ​នួន​ ២៥០ នាក់​។ ឧប​ត្ថម្ភ​កុ​មារ​កំ​ព្រា​ជា​សិស្ស​មក​ពី​ឆ្ងាយ​នូវ​បង់​ចំ​នួន ៣៥ គ្រឿង​។ ធ្វើ ស្ពាន​ប្រ​វែង ២៥ម ធ្វើ​ពី​ថ្ម​។ លើក​ទំ​នប់​ប្រ​វែង ​១១០ ម ជ​ម្រៅ៣ ម និង​សមិ​ទ្ឋិ​ផល​ជា​ច្រើន​ទៀត​។

កំនាព្យថ្លែងអំណរគុណ

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE