Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #283

កម្ពុជា កិច្ច​ប្រ​ជុំ​នៃ​អភិ​បាល​ទាំង​បី​ភូមិ​ភាគ

Posted: 2nd April 2006

លោកអភិបាលទាំងបីភូមិភាគ នៃព្រះសហគមន៍កាតូលិក កម្ពុជា

ភ្នំពេញ (C.S.C)៖ អង្គ​សន្និ​បាត​ (អង្គ​ប្រ​ជុំ)​ រ​វាង​លោក​អភិ​បាល​នៃ​ភូមិ​ភាគ​ទាំង​បី ​លើក​ទី​ ២២ ដែល​ប្រ​ព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ មី​នា ឆ្នាំ​២០​០៦ និង​ជា​លើក​ទី​ ១ ដែល​មាន​ការ​ចូល​រួម​ពី​តំ​ណាង​ពេញ​សិទ្ធិ​របស់​លោក​អភិ​បាល​ទាំង​បី​ផង​ដែរ គឺ​លោក​អភិ​បាល​អេ​មីល​ ដេតម្ប មាន​តំ​ណាង​លោក​បូ​ជា​ចារ្យ​ប្រ៊ុយ​ណូ កូសម៍ ​ភូមិ​ភាគ​ភ្នំ​ពេញ លោក​អភិ​បាល​គី​ក ហ្វីកា​រេដូ ​មាន​តំ​ណាង​លោក​បូ​ជា​ចារ្យ​ទំ​លាប់ ​សុ​ផល ភូមិ​ភាគ​បាត់​ដំ​បង និង​លោក​អភិ​បាល​អន់​តូ​នី​ ស៊ូ​សៃ​រាជ មាន​តំ​ណាង​លោក​សេ​រ៉ាល វ៉ូ​សាំង ភូមិ​ភាគ​កំ​ពង់​ចាម​។

នៅ​ក្នុង​អង្គ​ប្រ​ជុំ​នោះ​ដែរ មាន​ការ​ជ្រើស​រើស​នូវ​វី​វៈ​មួយ​ចំ​នួន​មក​ធ្វើ​ការ​រិះ​គិត​ដូច​ជាៈ ទី​ ១ ស្តី​ពី​ការ​កែ​សំ​រួល​សៀវ​ភៅ​អភិ​បូ​ជា មុន​នឹង​ធ្វើ​ការ​បោះ​​ពុម្ព​។ ទី ២ រិះ​គិត​អំ​ពី​ការ​ធ្វើ​បុណ្យ​ព្រះ​ពរ​ប្រេង ​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ ៥ ខែ​មេ​សា​ ខាង​មុខ​នេះ​។ ទី ៣ ការ​ធ្វើ​សន្និ​បាត​ទូ​ទៅ អន្តរ​ភូមិ​ភាគ​ទាំង​បី​នៅ​ខែ​កក្ក​ដា​។ ទី ៤ ស្តី​អំ​ពី​ការ​ធ្វើ​សំ​ណាក់​ធម៌​របស់​បូ​ជា​ចារ្យ​ប្រ​ចាំ​ឆ្នាំ​។ ទី ៥ ការ​ជ្រើស​រើស​យុវ​ជន ឬ​យុវ​នារី​ទៅ​សហ​គមន៍​តេ​ហ្សេ​នៅ​ប្រ​ទេស​បា​រាំង​។ ទី ៦ អំ​ពី​មណ្ឌល​វប្ប​ធម៌​កា​តូ​លិក​នៅ​ប្រ​ទេស​កម្ពុ​ជា ឬ​អង្គ​ការកា​រី​តាស់​ ដែល​មាន​ការ​ពាក់​ព័ន្ឋ​ទៅ​នឹង​ការ​ងារ​របស់​ភូមិ​ភាគ​ទាំង​បី​។ ទី ៧ ខួប​ ៤៥០ ឆ្នាំ​ព្រះ​សហ​គមន៍​កា​តូ​លិក​នៅ​ប្រ​ទេស​កម្ពុ​ជា​។ ទី ៨ ចង់​ឲ្យ​មាន​មួយ​ក្រុម​សំ​រាប់​ឈរ​ឈ្មោះ​អំ​ពី​ការ​ទិញ​ដី​ធ្លី​សំ​រាប់​ព្រះ​សហ​គមន៍​កា​តូ​លិក​នៅ​ប្រ​ទេស​កម្ពុ​ជា​។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE