Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #28

ព្រះសហគមន៌កើតថ្មីនៅភូមិភាគកំពង់ចាម

Posted: 9th August 2002

ព្រះសហគមន៌​កី្តបឹង​សិ្ថត​នៅ​ភូមិ​កី្តប្តឹង ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​(ភូមិ​ភាគ​កំពង់ចាម​)។​ព្រះវិហារ​នេះ​ស្ថិត​នៅ​តំបន់​ដាច់ស្រ​យាល​ដែល​បាន​កើត​ឡើង​ដោយសារ​លោក​ពូម្នាក់​ឈ្នោះ​ធឿន​។ពី​មុន​គាត់​បាន​ទៅ​រៀន​នៅ​សាលា​សេដ្ធកិច្ច​ជិត​វត្ត​ភ្នំ​​ទីក្រុង​ភ្នំពេញ​បើតាម​សំដី​របស់​បងប្អូន​នៅ​ទីនោះ​។​គ្រាមួយ​ពូធឿន​មាន​ជំងឺជា​ទម្ងន់​ហើយ​គ្មាន​លទ្ធភាព​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​ហើយ​គាត់​បាន​ជួប​ពូទ្រី​ធើ្វការ​បំរើ​អ្នក​ជំងឺ​ក្នុង​ព្រះសហគមន៌​ហើយ​បាន​នាំ​គ្្នា​ទៅ​មន្ទីរពេទ្យ​ព្យាបាល​រហូត​ជា​សះ​សើ្បយ​។​ក្រោយ​មក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​រក​ការងារ​ធើ្វ​។
ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​មាន​អ្នក​ជិត​ខាង​មក​សួរ​សុខទុក្ខ​ហើយ​គាត់​បាន​រៀប​រាប់​អំពី​ជីវិត​របស់​នៅភ្នំពេញ​។​ពូធឿន​បាន​ពន្យល់​ពី​ការ​យក​ចិត្ត​ទុកដាក់​ពី​ព្រះសហគមន៌​បង​ស្រី​និង​ក្រុម​សង្គហៈ​ហើយ​បាន​រៀបរាប់​អំពីវ​ជីវិត​របស់​លោក​បូជាចារ្យ​បងស្រី​ដែល​សុខ​ចិត្ត​លះបង់​ប្រយោជន៌​ផ្ទាល់​ខ្លូន​រស់​នៅ​លីវ​អស់​មួយ​ជីវិត​ដាក់ខ្លួន​ជា​អ្នក​ក្រខ្សត់​បំរើ​អ្នកក្រីក្រ​ក្មេងកំព្រា​អ្នកជំងឺ​អ្នកគ្មាន​ទីបឹង​ដែល​យក​ព្រះយេស៊ូ​ជា​គំរូ​ស៊ូ​លះបង់​ជិវិត​លើឈើឆ្កាង​ព្រោះ​តែ​សេចកី្តស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​មនុស្ស។​ពេល​បាន​ស្តាប់​ឮ​ដូចេ្នះ​ពួក​គេ​ចង់​ស្គាល់​ព្រះយេស៊ូ​ដែល​បាន​ធើ្វការ​អស្ចារ្យ​ចំពោះ​មនុស្សលោក​អោយ​គេ ហ៊ាន​លះបង់​ប្រយោជន៌​ផ្ទាល់​ខ្លួន​សុខ​ចិត្ត​បំរើ​អ្នកដទៃ​។បន្ទាប់​មក​មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ចង់​យល់​ពី​ព្រះបន្ទូល​ព្រះជាម្ចាស់​ក៏​ង្កើត​បាន​ក្រុម​មួយ​មក​ជួបជុំ​គ្នា​នៅ​ថ្ងៃសៅរ៌​និង​ថ្ងែអាទិត្យ​។
តាម​សម្តី​របស់​លោកឳពុក​អន់តូនី​បាន​អោយ​ដឹង​ថាៈ​ថ្ងៃ​មួយ​លោក​ពូ​ធឿន​បាន​អញ្ជើញ​គ្រួ​គង្វាល​ម្នាក់​មកពី​ខាង​ប្រូតេ​ស្តង់​មកជួយ​ណែ​នាំ​បងប្អូន​ទាំងនោះ​តែ​គ្រូ​គង្វាល​នោះ​មិន​ពេញចិត្ត​ក៏​ឈប់​បង្រៀន​បន្ទាប់​មក​បាន​ទាក់ទង​គ្រូគង្វាល​ម្នាក់​ទៀត​គេ​ក៏​រត់​ចោល​ដូចមុន​ដែរ។​ដោយ​គ្មាន​នរណា​ជួយ​ដល់​ពួកគេ​ពួ​ធឿន​​បាន​ទៅ​ទាក់ទង​នឹង​ព្រះសហគមន៌​កំពង់ចាម​ដោយ​បាន​រៀបរាប់​ពី​ការ​ចង់​សែ្វង​យល់​ពី​ព្រះបន្ទូល​របស់​បងប្អូន​ប្រាប់​លោក​ឪពុក​អន់​តូនី​ធើ្វ​អោយ​លោក​ចាប់​អារណ៌្ម​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​នេះ​ហើយ​បាន​ចាត់​លោក​យាយ​ម្នាក់​នៅ​ខេត្ត​ស្វាយ​រៀង​អោយ​ទទូល​ខុស​ត្រូវ​នៅ​កនែ្លង​នោះ។​លោក​ឪពុក​បាន​បញ្ជូន​មនុស្ស​ពីរ​បី​នាក់​ទៅ​ជួយ​អប់រំ​បនែ្ថម​ផ្នែក​កង្គម។
បងប្អូន​ទាំង​នោះ​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​លោក​ពូធឿន​រហូត​សព្វនេះ។
ដោយ​ចំនួន​មនុស្ស​កើន​ឡើង​នៅ​ផ្ទះ​របស់​លោកពូធឿន​ពុំ​មាន​កនែ្លង​មួយ​សំរាប់​ជួបជុំគ្នា​។​ដោយ​ឃើញ​ពួក​គេ​ទាំង​អស់​គ្នា​កាន់​តែ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​បន្ទូល​ព្រះជាម្ចាស់​នឹង​ចង់​ក្លាយ​ខ្លួន​ជា​គ្រិស្តបរិស័ទ​លោកឪពុក​បងស្រី​បាន​សំរេច​បង្កើត​អោយ​មាន​ព្រះសហគមន៌​នៅ​ទីនោះ​ដោយ​អោយ​មាន​ព្រះសហគមន៌​នៅ​ទី​នោះ​ដោយ​អោយ​ឈ្មោះ​ថា​ព្រះសហគមន៌​ ”​ក្តីបឹងឬប្រាសាទ”​។​ព្រះសហគមន៌​”​កី្តបឹង​”​រឺ​”ប្រាសាទ​”បាន​កើត​ឡើង​នៅខែ​តុលា​ឆ្នាំ២០០២​។​រាល់ថ្ងៃ​សៅរ៌-អាទិត្យ​មាន​បងប្អូន​សែ្វង​យល់​មក​ជួបជុំ​រៀបចំ​ពិធី​បុណ្យ​អធិដ្ឋាន​ហាត់ចំរៀង​គេ​មិន​ទាន់​បាន​ទទួល​អប់រំ​ជំនឿ​ស៊ី​ជំរៅ​នៅ​ឡើយ​ទេ​ក្រុម​នោះ​មាន​គ្នា​ប្រហែល​៤០​ទៅ​៥០នាក់ហើយ​គេបាន​រៀបចំ​ក្រុមពីរ​គឺ​ក្រុមសង្គហៈ​និង​ក្រុម​ពិធីបុណ្យ។

Article Source: CSC CENTRE

Top All Rights Reserved © 2006 Catholic Social Communications - UNICODE