Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #27

ព្រះសហគមន៌​សូម​ថ្ែ្លង​អំណរគុណ​ចំពោះ​គ្រីស្តទូត​ជនជាតិ​បារាំង

Posted: 14th June 2004

ខាងឆ្វេងជាលោក​Lesouef

ភ្នំពេញ​(UCAN): ​អ្នក​ដឹក​នាំ​ព្រះសហគមន៌​នៅ​ប្រទេស​កម្ពុជា​សូម​សម្ែតង​កត្តញ្ញូតា​ធម៌​ចំពោះ​គ្រីស្តទូត​ជនជាតិ​បារាំង​ដែល​បាន​ទទួល​​មរណៈភាព​ចំពោះ​ការ​បូ​ជាជីវិត​របស់​គាត់​ដើម្បី​កសាង​ព្រះសហគមន៌​កាតូលិក​កម្ពុជាដែល​ត្រូវ​បាន​បំផ្លាញនៅ​ជំនាន់​ខែ្មរ​ក្រហម។
យើងខ្ញុំ​ទាំង​អស់​គ្នា​សូម​អញ្ជើញ​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ត​ចូររួម​ជាមួយ​យើងខ្ញុំ​នៅក្នុង​ការ​អធិដ្ឋាន​ធ្វើការ​អរព្រះគុណ​ព្រះជាម្ចាស់​របស់​យើងខ្ញុំ​ចំពោះ​ព្រះ​អំណោយទាន​នៃ ជីវិត លោក អភិបាល Andre Lesouef​សំរាប់​ព្រះសហគមន៌​ប្រទេស​កម្ពុជា​តាមប្រសាសន៌​លោកប្រធាន​នៃព្រះសហគមន៌​ទាំង៣តំបន់​នៅ​ព្រំដែន។
ព្រះសហគមន៌​កាតូលិក​នៅ​ប្រទេកម្ពុជា​បាន​ធ្វើ​ពិធី​រំលឹក​ដល់​គាត់​កាលពី​ថ្ងែទី​១៤​ខែ​មិថុនា​ចំពោះក្រុម​សមាជិក​គ្រីស្តទូត​ក្រៅប្រទេស​នៅទីក្រុង​បារីស​។​លោក​អភិបាល Lesouef ដែលជា​សាវ័ក​ដ៏ល្អ​ដើមដំបូង​នៃ​ខេត្តកំពង់ចាម​នៅ​ឆ្នាំ​១៩៦៨ ​បាន​ទទូល​មរណភាព​នៅ​ថែ្ងទី​៦​ខែ​មិថុនា​ឆ្នាំ២០០៤នៅក្នុង​ទីក្រុង​Montheton ប្រទេស​បារាំង​នៅក្នុង​ជន្មាយុ​៨៦​យោង​តាម​សេចក្តី​ថែ្លងការណ៌។
សេចក្តី​អះអាង​នេះ​ដែល​ត្រូវបាន​ទទួល​ស្គាល់​ពី លោកអភិបាល​Emile Destombes ដែល​ទទួល​ខុសត្រូវ​ភូមិភាគ​ភ្នំពេញ​លោកអភិបាល Enrique Figaredo ទទួល​ឧុសត្រូវ​ភូមិភាគ​បាត់ដំបង​​ លោកអភិបាល Antonysamy Susairaj​ទទួល​ឧុសត្រូវ​ភូមិភាគ​កំពង់ចាម ​ដើម្បី​ជំរាបជូន​អោយ​គ្រីស្តបរិស័ទ​នៅ​ប្រទេកម្ពុជា។
នៅក្នុង​សេចក្តី​ថ្ែលងការណ៌​របស់​ពួកគាត់​បានមាន​ប្រសាសន៌​ថាលោក​Lesouef មុន​តែងតាំង​បូជាចារ្យ​និងជា​គ្រីស្តទូត​បានត្រូវ​រងរបួស​ដោយសារ​គ្រាប់បែក​នៅក្នុង​កំឡុងពេល​ដែលគាត់​បំរើការ​ជាទាហាន​បារាំង​នៅក្នុង​សង្រ្គាម​លោកលើក​ទី២។ ​វេជ្ជបណ្ឌិត​បានកាត់​ជើង​​ពីក្រោមជង្គង់​ខាង​ឆ្វេង​របស់​គាត់ គាត់ត្រូវបាន​បញ្ជូន​អោយមក​ប្រទេស​កម្ពុជា​ដែល​សិ្ថត​នៅក្រោម​អាណាព្យាបាល​បារាំង។
យោង​តាម​លោកអភិបាល Antonysamyដែល​ជាសមាជិក​ម្នាក់​នៃ​ក្រុមគ្រីស្ត​ទូត​ក្រៅប្រទេស​នៅ​ទីក្រុង​បារីស អតីតភាព​របស់​លោក​អភិបាល​បាន​លះបង់​ជីវិត​ដើម្បី​អភិវឌ្ឍន៌​ព្រះសហគមន៌​នៅក្នុង​តំបន់​ទោះបីជា​ពិការភាព​ហើយនិង​កាលៈទេសៈ​ដ៏​លំបាក​របស់គាត់​ក៏ដោយ​។
នៅមុន​និង​ក្រោយឆ្នាំ1975-79​ដែលជា​របបខែ្មរ​ក្រហម​ពួក​ក្រុមកុម្មនីស នេះ​ត្រូវបាន​ធ្វើការ​ស្តីបន្ទោស​ចំពោះ​សាកសព​របស់​ប្រជាជន​កម្ពុជា​ច្រើនជាង​២លាននាក់​ដែលនៅ​សម័យ​នោះ​គ្មាន​លោកបូជាចារ្យនៅ​ក្នុង​ប្រទេសខែ្មរ​ណាម្នាក់​នៅរស់រាន​មានជីវិត​ឡើយ​នៅមុនពេលដែល​កងកំលាំង​ទ័ពវៀតណាម​បាន​ចូល​មក​ដក​អំណាច​ចេញ​ពី​របប​ខែ្មរ​ក្រហម។
លោកអភិបាល​ Antonysamyដែល​ជា​ជនជាតិ​ឥណ្ឌា​បាន​ប្រាប់​អ្នក កាសែត​UCA ថា៖​លោកអភិបាល​Lesouefជា​គ្រីស្តទូត​ចុងក្រោយ​ដែល​បាន​ចាកចេញ​ពី​ប្រទេសកម្ពុជា​នៅពេល​ដែល​របប​ខែ្មរក្រហម​បាន​កាន់អំណាច​នៅឆ្នំា​១៩៧៥​។ពេល​នោះ​ជនបរទេស​ត្រូវបាន​ចាកចេញ​ពី​ប្រទេសកម្ពុជា​។
បន្ទាប់​ពី​ប្រទេសកម្ពុជា​បាន​ទទួល​នូវ​សេរីភាព​អោយ​បងើ្កត​សាសនាផេ្សងៗ​នៅឆ្នាំ​១៩៩១​ព្រះសហគមន៌​បាន​ចាប់​ផើ្តម​បើកអោយ​មាន​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ហើយនិង​ធើ្វការ​កសាង​ឡើងវិញ​នូវ​ព្រះវិហារ។​លោកអភិបាល​Lesouef​បាន​ត្រឡប់មក​វិញ​នៅ​ក្នុង​ឆ្នាំ១៩៩៣​ហើយ​ភ្លាម​នោះ​គាត់​ក៏​បាន​ទៅ​ក្រុង​កំពង់​ចា​ម​​ដែល​មាន​ចំងាយ​៧៥គីឡូម៉ែត​នៅភាគ​ខាងជើង​នៃទី​ក្រុងភ្នំពេញ​ជា​កនែ្លង​ដែល​គាត់​បាន​រង់ចាំ​នៅជុំវិញ​ផ្សារ​ដើម្បី​មើល​ប្រសិន​បើមាន​ព្រះវិហារ​ខ្លះ​ដែល​ធ្លាប់​បាន​ស្គាល់​នៅមាន​សេស​សល់។
នៅ​ពេល​នោះ​ដែរ​លោកអភិបាល​Lesouef​បាន​ចូល​និវត្តន៌​រួច​ហើយ​នៅ​អាយុ​៧៥ឆ្នាំ​ដើម្បី​បន្ត​ធើ្វជា​អភិបាល​ដោយសារ​គាត់​ចាស់​ពេក​។​ប៉ុនែ្ត Vatican បាន​ស្នើសុំ​អោយ​គាត់​បន្តការ​បំរើ​តទៅ​ទៀត​នៅ​ក្នុងខណៈ​ពេល​ដែល​ប្រទេស​ត្រូវ​មាន​នូវ​ចំនួន​បូជាចារ្យ​ដែល​មិន​ទាន់​គ្រប់គ្រាន់​តាម​ប្រសាសន៌​លោក​Antonysamy។
Bishop Lesouef and Bun Nath
Bishop Lesouef and Bun Nath whom he met
លោកអភិបាល​Lesouef​គឺមិន​បាន​ឃើញ​នរណាម្នាក់​ដែលគាត់​ស្គាល់​នៅ​ឯ​ផ្សារ​ហើយគាត់​ក៏បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​។​ប៉ុនែ្ត​មានស្រ្តីម្នាក់​ដែលជា​គ្រីស្ត​បរិស័ទ​ឈ្មោះ​បូ​ណាត់​ដែល​បាន​លឺ​ដំណឹង​ថា​គាត់​បាន​មក​សួរ​សុខទុក្ខ​បាន​ផែ្តផ្តាំ​ពាក្យសម្តី​ទៅលោក​ដោយ​អញ្ជើញ​គាត់អោយ​ត្រឡប់​មក​ខេត្តកំពង់ចាម​វិញ​ដូចដែរ​គាត់ធ្លាប់​បាន​ធ្វើ​ពី​មុន​ដោយ​បូ​ណាត់​និង​ជួយ​គាត់​ដើមី្ប​ទិញ​ផ្ទះ​តូច​មួយ​ចាប់ផ្តើម​រៀបចំ​អោយ​មាននូវ​សកម្មភាព​នៅ​ក្នុង​ព្រះសហគមន៌​។
បូ​ណាត​ក៏​បាន​នាំ​ស្រ្តី​២នាក់​គឺ ប៊ុណ្ណាង​ ថារីន ហើយនិងអង់​ សង្វាតជាអ្នក​មកជួយ។​ជាយថាហេតុ​អ្នកទាំងពីរ​បានក្លាយ​ជា​គ្រីស្តបរិស័ទ​កាតូលិក ដែលកាលពី​ខែ​មិថុនា​ឆ្នាំ២០០៤នេះ​គាត់ទាំង​ពីរ​បានធើ្វ​សច្ចាប្រណិធាន​ជា​បណ្តោះ​​អាសន្ន​ចូលជា​សមាជិក​ក្រុម​គ្រួសារ​អ្នក​ស្រឡាញ់​ព្រះយេស៊ូ​នៅលើ​ឈើ​ឆ្កាង​នៃ​ភូមិភាគ​កំពង់ចាម។
លោក​Antonysamy​បាន​បន្ថែម​ទៀតថា៖​តាមរយៈបូ​ណាត​មានមនុស្ស​ផេ្សងៗ​ដែល​ស្គាល់​ព្រះយេស៊ូ​ហើយ​សព្វថ្ែង​ជាអ្នក​ដឹកនំា​ព្រះសហគមន៌​កាតូលិក​នៅក្នុង​កនែ្លង​ផេ្សង​បាន​ស្គាល់​បុព្វការីជន​របស់គាត់។​ពីព្រោះ​តែបង​បូ​ណាត​ដែល​​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពីលោកអភិបាល​Lesouefធើ្វ​អោយ​ព្រះ​សហ​គមន៌​កំពង់ចាម​បាន​រស់​ឡើង​វិញ​។
លោកអភិបាល​Lesouef បាន​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​ទៅលើ​ការបងើ្កត​គ្រីស្តបរិស័ទ​កាតូលិក​នៅក្នុង​ចំណោម​ជនជាតិ​ខ្មែរ។​ដោយ​ការលើក​ទឹកចិត្ត​ពួក​គេ​ក្នុង​ខណៈ​ពេល​ដែល​គ្រីស្តបរិស័ទ​កាតូលិក​សិ្ថតនៅ​ក្នុងប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ដ៏ច្រើន​លើសលប់​។ នៅ​ព្រះសហគមន៌​កាតូលិក​នៅ​ប្រទេសកម្ពុជា​មាន​គ្រីស្តបរិស័ទ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ភាគតិច​វៀតណាម​។​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​​ដោយ​សារវ័យ​ជរាភាព​ហើយនិង​ការ​ទ្រុតទ្រោម​នៃ​សុខភាព​បាន​បង្ខំ​អោយ​លោកអភិបាល​Lesouefចូលនិវត្តន៌​នៅ​ឆ្នាំ​១៩៩៧​លោកអភិបាល​Antonysamy​បានបន្ត​។​លោកអភិបាល Antonysamy
​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​ចាត់​តាំង​អោយ​ដឹក​នាំ​ភូមិ​ភាគ​កំពង់ចាម​នៅ​ឆ្នាំ​នោះ​។
ប៉ុនែ្ត​ការចូល​និវត្តន៌​លោក​Lesouef​ក៏​នៅ​តែ​បន្ត​ការជួយ​ដោយ​សួរថា​”​តើ​លោក​អភិបាល​មាន​អ្វី​ចង់​អោយ​ខ្ញុំ​ជួយ​?ខ្ញុំ​តៀម​ខ្លូន​ជានិច្ច​ទោះ​បីខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​រឺ​ប្រសិន​បើ​លោកអភិបាល​មាន​គំនិត​ខ្លះៗ​សំរាប់​ខ្ញុំ​ដើមី្ប​អោយ​ធើ្វ​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ប៉ុណ្ណោះ​។​លោកអភិបាលAntonysamy​បាន​ដកស្រង់​ពាក្យសម្តី​របស់លោក​អភិបាលLesouef​​។​គ្រីស្តទូត​ដែលមាន​អាយុ​លើសពី​៨០​ឆ្នាំទៅ​ ហើយ​បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​ នៅឆ្នាំ​2000។
លោកអភិបាល​Antonysamy​បាន​និយាយ​ថា​ អតីតភាព​របស់​គាត់​”តែងតែ”​លើក​​ទឹកចិត្ត​ហើយនិង​អរគុណ​ចំពោះ​គ្រីស្តបរិស័ទ​ច្រើន​ជាង​ការរ​អ៊ូរ​ទាំ​អំ​ពី​ភាព​លំបាក​របស់​គាត់​”នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ចាំ​ពី​គាត់”​គាត់​បាន​បន្ថែម​ថា​ទោះបី​ជា​រាង​កាយ​ពិការលោក​អភិបាល​Lesouef មិន​ដែល​បង្ហាញ​ថា​ជា​មនុស្្ស​ពិការ។
ស្វព​ថែ្ងនេះ​នៅ​ភូមិភាគ​កំពង់ចាម​ក៏មាន​បូជាចារ្យ​ខ្មែរ​ម្នាក់​និង​មាន​បូជាចារ្យ​៨នាក់​ផ្សេង​ទៀត​ហើយ​និង​មាន​ដូន​ជី​10​នាក់​។នៅ​ទី​នោះ​គឺ​មាន​២២​ភូមិ​ដែល​មាន​គ្រីស្តបរិស័ទ​៤០០០​នាក់​ហើយ​៨០០នាក់​ជា​គ្រីស្តបរិស័ទខ្មែរ​ក្រៅ​ពី​នោះ​គឺ​ជាជន​ជាតិ​ភាគតិច​វៀតណាម​ដែល​ភូមិភាគ​នេះ​គ្រប់ដណ្តប់​ខេត្តកពង់ចាម​ខេត្ត​ស្្វាយ​រៀង​​​ខេត្តព្រៃវែង ​ខេត្តក្រចេះ ​ខេត្តស្ទឹងត្រែង​ រតនះគីរី​ ហើយនិង​មណ្ឌលគីរី។
ជនជាតិ​ខ្មែរ​គឺ​ជា​ក្រុម​ដ៏​ច្រើន​លើស​លប់​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ដែល​​​មាន​ចំនួន​១២​លាននាក់។​ប្រហែល​ជា​៩៥​%​នែ​ជាជនជាតិ​កម្ពុជា​គឺ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។​ គ្រីស្ត​បរិស័ទ​កាតូលិក​គឺ​មាន​ចំនួន​ប្រហែល​១៩,០០០នាក់។

Top All Rights Reserved © 2006 Catholic Social Communications - UNICODE