Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #263

ជំនួបនិស្សិតកាតូលិក​កម្ពុជាលើកទី ១ យើងរួមគ្នាជាកម្លាំង​ព្រះសហគមន៍

Posted: 14th February 2006

និស្សិតពិភាក្សាជាក្រុម

ភ្នំពេញ (C.S.C)៖ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ​ព្រះ​សហ​គ​មន៍​កាតូ​លិក​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អប់​រំ​ចំ​ណេះ​ដឹង​ទូ​ទៅ ចំ​ពោះ​យុវ​ជន យុវ​នារី​ដែ​ល​ជា​កំ​លាំង​ស្នូល​មួយ​របស់​ព្រះ​សហ​គម​ន៍​នៅ​ពេល​បច្ចុប្បន្ន និង​អនា​គត។ ដោយ​ក​សាង​ជាសាលា​រៀន និង​គ្រិះ​ស្ថាន​អប់​រំ នា​នា​នៅ​តាម​តំ​បន់​ ដើម្បី​​ផ្តល់​ឱ​កាស​ដល់ សិស្ស​ក្រី​ក្រ ទទួល​ការ​អប់​រំ និង​បន្ត​ការ​សិក្សា​បាន ចាប់​ពី​ថ្នាក់​មតេយ្យ​រហូត​ដល់​​សា​កល​វិទ្យា​ល័យ ។

កាល​ពី​ថ្ងៃ​ទី ៨ ខែ មករា កន្លង​ទៅ នៅ​ក្នុង​ទី​ធ្លារ​នៃ​សា​លា​បច្ចេក​ទេស​ដុន​បូស្កូ​ទឹក​ថ្លា មាន​ការ​ជួប​ជុំ​គ្នា​រវាង​និ​ស្សិត​ព្រះ​សហ​គមន៍​កា​តូ​លិក ចំ​នួន​ប្រ​មាណ​ជា ១១៥នាក់ ដែល​កំ​ពុង​បន្ត​ការ​សិក្សា​នៅ​វិទ្យា​ស្ថាន រឺ​សា​កល​វិទ្យា​ល័យ​នានា ក្នុ​ង​ទី​ក្រុង​ភ្នំ​ពេញ ដោយ​ស្នាក់​នៅ​ទី​កន្លែង​ផ្សេងៗ​ពី​គ្នា​ផង​ដែរ។ ម្នាក់ៗ​ពោរ​ពេញ​ទៅ​ដោយ​ទឹក​មុខ​រីក​រាយ ទទួល​ស្វាគ​មន៍​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ក្តី​ស្រ​លាញ់​រាប់​អាន។

នៅ​តាម​ផ្លូវ​ចូល​មាន​យុវ​និ​ស្សិត​បី បួន​​នា​ក់​កំ​ពុង​រៀប​ចំ​ចែក​ជូន​នូវ​ផ្លាក់​ឈ្មោះ​ដល់​យុវ​និ​ស្សិត​​ដែល​ទើប​តែ​មក​ដល់។ នៅ​លើ​ផ្លា​ក់​នោះ​មាន​សរ​សេរ​អក្សរ​ថា៖ "យើង​រួម​គ្នា​ជា កំ​លាំង​នៃ​ព្រះ​សហ​គមន៍" ដែល​ជា​ប្រ​ធាន​បទ​សំ​រាប់​ការ​ជួប​ជុំ​គ្នា​នេះ។ ចំ​ណែក​នៅ​ជិ​ត​ក្លោង​ទ្វារ​ចូល​វិញ មាន​បូជា​ចារ្យ​វ័យ​ក្នេង​ម្នាក់​ឈរ​ទទួល​ស្វា​គមន៍​និ​ស្សិត ដែល​យើង​ស្គាល់​ច្បាល់ គឺ​លោក​ឪពុក អេន​រីកូ ហ្វី​ដាន់​ហ្សា ដែល​ជា នា​យក​គ្រប់​គ្រង​មណ្ឌល​និ​ស្សិ​ត​ព្រះ​សហ​គមន៍​កាតូ​លិក​ កម្ពុជា មកពីក្រុមគ្រួសារកាតូលិក ពីមេ (PIME) និង​ជា​អ្នក​ជួយ​សំ​រប​សំ​រួល​ក្នុង​កម្ម​វិធី​ជំ​នួប​និ​ស្សិត​នោះផង​ដែរ។ នៅ​ក្នុង ឱ​កាស​ដ៏​សប្បាយ​រីក​រាយ​នេះ ក៏​មាន​វត្ត​មាន​លោក​បូជា​​ចារ្យ​អាស្លី អេវ៉ាន់ អតីតនាយក​គ្រប់​គ្រងមណ្ឌល​និ​ស្សិត​ព្រះ​សហ​គមន៍​កាតូ​លិក​កម្ពុជា មក​ពី​ក្រុម​គ្រួសារ​កាតូ​លិក សហ​ជី​វិ​ន​ព្រះ​យេស៊ូ បង​ស្រី វេន​ឌី ជំ​នួយ​ការ​នា​យ​ក​នៃ​មណ្ឌល​និ​ស្សិ​ត​ព្រះ​សហ​គមន៍​កាតូ​លិកនិង​ក្រុម​យុវ​ជន ហ្វីលី​ពីន​មួយ​ចំ​នួន​ផង​ដែរ។

លោក​បូជា​ចារ្យ អេន​រី​កូ ហ្វី​ដាន់​ហ្សា បាន​អោយ​ដឹង​អំពី​មូល​ហេតុ នៃ​ជំ​នួប​និ​ស្សិត​នេះ​ថា៖ "ដើម្បី​អោយ​គេ​មាន​ទំ​នាក់​ទំ​នង​គ្នា និង​ស្គាល់​គ្នា​ទៅ​វិ​​ញ ទៅ​មក ដោយ​សារ​និ​ស្សិត​យើង​មក​ពី​ព្រះ​សហ​គមន៍​ផ្សេងៗ​ក្នុង​ភូមិ​ភាគ​ទាំង​បី ខ្លះ​ស្គាល់​គ្នា​ក្នុង​មណ្ឌល ខ្លះ​មិន​ស្គាល់​គ្នា​ឡើយ ។ ម្យ៉ាង​ទៀត​ការ​ជួប​ជុំ គឺ​ដើម្បី​ជួយ​គេ​អោយ​រិះ​គិត អំពី​ខ្លួន​​ឯង​ជា​និស្សិត​កាតូ​លិក​ជា​មួយ​ និង​​សង្គម"។ យុវ​និ​ស្សិត​ផ្នែក​ទេស​ចរណ៍ លោក​មាក ស៊ន មក​ពី​មណ្ឌល ​យុវ​ជន​យុត្តិ​ធម៌​ក្នុង​​កា​​​រ​​សិក្សា ដែល​​​បាន​ចូល​​រួម និង​​ជា​អ្នក​កាន់​កម្ម​វិធី​ ក្នុង​ឱកាស​នោះ​ក៏​បាន​លើក​ហេតុ​ផល​ស្រ​ដៀង នឹង​លោក​ឪ​ពុក​ដែរ ដោយ​បង្ហាញ​នូវ​អារ​ម្មណ៍​របស់​ខ្លួន​ថា៖ "ពេល​យើង​ជួប​គ្នា យើង​សិក្សា​ពី​ឥរិ​យា​បថគ្នា​ទៅ​វិញ​ទៅ​មក​ ពី​អ្នក​ដទៃ និង​ខ្លួន​​ឯង"។ យុវ​និ​ស្សិត​វ័យ​ក្មេង រូប​នេះ​បាន​បន្ត​ទៀត​ថា ទោះ​បី​យើង​មិន​បាន​ជួប​ជុំ​និ​ស្សិត​ព្រះ​សហ​គមន៍​ទាំង​អស់​គ្នា ប៉ុន្តែ​យើង​សប្បាយ​ដោយ​បាន​ចែក​នូវ​បទ​ពិ​សោធន៍​ក្នុង​ជិវិ​ត​​សិក្សា​របស់​ខ្លួន​ផង​ដែរ។ និស្សិត​ទាំង​អស់់​រិះ​គិត​រួម​គ្នា តើ​ត្រូវ​ជួយ​កសាង​ព្រះ​សហ​គមន៍​តាម​របៀប​ណា? ព្រោះ​យើង​ទាំស​អស់​​គ្នាជា "ពន្លក​នៃ​ព្រះ​សហ​គមន៍ និង​សង្គម​ជាតិ" យើង​ក៏​ជា​កំ​លាំង​មួយ ​ដើម្បី​កសាង​សន្តិ​ភាព​ផង​ដែរ តាម​រយៈ​នៃ​ការ​លើក​​លែង​ទោស​អោយ​គ្នាទៅ​វិញ​ទៅ​មក។ លោក​ក៏​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ផង​ដែរ ដែល​មាន​យុវ​និ​ស្សិត​យើង​មួយ​ចំ​នួន​ជាអ្នក​អប់​រំ ជំ​​នឿ ជួយ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ។​

យុវ​ជន​យុវ​នារី​ជា​ចល​ករ​មួយ​ដ៏​ប្រ​សើរ​ក្នុង​ការ​អភិ​វឌ្ឍន៍​ព្រះ​សហ​គមន៍ និង​សង្គម​ទាំង​មូល។ ប៉ុន្តែ​យុវ​ជន​ត្រូវ​ការ​ទទួល​ការ​អប់​រំតាម​ផ្លូវ​ល្អ​ជា​និ​ច្ច និង​ផ្តល់​ឱ​កាស​ ដើម្បី​​ធ្វើ​ការ​សំ​រេច​ចិត្ត ការ​បញ្ចេញ​យោ​បល់ និង​ការ​រិះ​គិត​ពិ​ចារ​ណា រៀប​ចំ​គំ​រោង​ការ​​ទៅ​ថ្ងៃ​អនា​គត។ លោក ចាប​រស់ សុច​រ៉ាក់ និ​ស្សិត​ផ្នែក​គណ​នេយ្យ រស់​នៅ​​​រាជ​ធានីភ្នំ​ពេញ ដែល​ចូល​រួម​ក្នុង​ពិធី​ជំ​នួប​និ​ស្សិត​នេះ​ដែរ​នោះ បាន​ចាប់​អារ​ម្មណ៍​ថា៖​ ​"កម្ម​វិធី​ប្លែក និង​សប្បាយ​រីក​រាយ​ណាស់"។ លោក​សូម​អរ​ព្រះគុណ​ព្រះ​ជា​ម្ចាស់​ដែល​ប្រ​ទាន​អោយ​មាន​ពេល​វេ​លា​ដ៏​ប្រ​សើរ​នេះ ដែល​ផ្តល់​អោយ​យុវ​និ​ស្សិត​កាតូ​លិក​ទាំង​អស់​ មាន​ពេល​រិះ​គិត​រួម​គ្នាថា តើ​ត្រូវ​​រស់​នៅ​​របៀប​ណា និង​ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​អោយ​មាន​ភាព​ស្និត​ស្នាល​នឹង​គ្នា តើ​​និ​ស្សិត​កាតូ​លិក​ត្រូវ​ក​សាង​សន្តិ​ភាព​យ៉ាង​ដូច​ម្តេច? យុវ​និ​ស្សិត​រូប​នេះ​បន្ត​​ថា យើង​ជួប​គ្នា​ដោយ​គ្មាន​ការ​រើស​អើង​ឡើយ។ ត្រង់​ចំ​នុច​នេះ​លោក​បូជា​ចារ្យ​អាស្លី ក៏​បាន​យល់​ព្រម​ ដោយ​លោក​បញ្ជាក់​ថា៖ "​ទាំង​ប្រុស ទាំង​ស្រី​រួម​គ្នា​ដោយ​មិន​ប្រ​កាន់ គេ​ចេះ​ទទួល​ខុស​ត្រូវ​រៀប​ចំ​កម្ម​វិធី និង​ទទួល​ខុស​ត្រូវ​សំ​រាប់​អនា​គត ក្នុង​ការ​ជួយ​ព្រះ​សហ​គមន៍។ នៅ​ក្នុង​កម្ម​វិធី​នេះ មាន​ការ​ចែក​រំ​លែក​​នូ​វ​​បទ​​ពិ​​សោ​ធន៍ ពី​សំ​ណាក់​​និ​ស្សិត​មួយ​ចំ​នួន​អំពី​ជិ​វិត​រស់​នៅ​ក្នុង​ទី​ក្រុង រឺ​ក្នុង​មណ្ឌល​​ដែល​មាន និ​ស្សិត​មក​ពី​កន្លែង​ផ្សេងៗ និង​មាន​បង​ស្រី​ក្នុង​ក្រុម​ដូន​ជី​សំ​ងា​ត់ ដែល​​មក​​ពី​ប្រ​ទេស​កូរ៉េ ដើម្បី​រស់​នៅ​ក​ម្ពុជា និង​អធិ​ដ្ឋាន​សំ​រាប់​ព្រះ​សហ​គមន៍​កាតូ​លិក​ នៅ​កម្ពុជា ក៏​បាន​ចែក​បទ​ពិសោធន៍​អំពី​ជិវិ​ត​ជា​អ្នក​បួស និងការ​រស់​នៅ​របស់​គាត់​ផង​ដែរ។ មុន​ពេល​បែក​គ្នា​និ​ស្សិត​ទាំង​អស់​រួម​គ្នា​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ និង​ទូល​អង្វរ​សំ​រាប់​ថ្ងៃ​អនា​គត។

លោក​បូជា​ចារ្យ អេន រីកូ បាន​ជូន​ពរ​អោយ​និ​ស្សិត​ទាំង​អស់​អោយ​ពោរ​ពេញ​ដោយ​ភាព​អស់​កំ​លាំង​យ៉ាង​ខ្លាំង​បំ​ផុត​ ដោយ​លោក​សង្កត់​​ធ្ងន់​ថា៖ "អស់​កំ​លាំង​ គឺ​ក្នុង​ការ​បញ្ចេញ​ស​កម្ម​ភាព​ក្នុង​សង្គម ការ​ទទួល​​អ្នក​ដទៃ និង​ក្នុង​ការ​ក​សាង​សន្តិ​ភាព"។

បើ​តាម​ការ​ប៉ាន់​ប្រ​មាណ​របស់​លោក​ឱពុក អេន​រីក សព្វ​ថ្ងៃ​នេះ​មាន​និ​ស្សិត​ដែល​ជា​គ្រិស្ត​បរិ​ស័ទ​កាតូ​លិក​ រឺ​ទទួល​ការ​ឧប​ត្ថម្ភ​ពី​ព្រះ​សហ​គមន៍​កាតូ​លិក​មាន​ចំ​នួន​ប្រ​មាណ​ជាង ១៥០នាក់ ដែល​មក​ពី​ខេត្ត​ផ្សេងៗ និង​នៅ​ភ្នំ​ពេញ ហើយ​ស្នាក់​នៅ​តាម​ផ្ទះ ផ្ទះ​ជួល សា​លា​រៀន និង​តាម​មណ្ឌល​នា​នា។ មណ្ឌល​ទាំង​នោះ​មាន មណ្ឌល​និ​ស្សិត​កាតូ​លិក​កម្ពុជា ដែល​មាន​លោកឱ​ពុក អេន​រីកូ និង​បង​ស្រី វេន​ឌី ជា​អ្នក​ទ​ទួល​ខុស​ត្រូវ មណ្ឌល​យុវ​ជន​យុត្តិ​ធម៌​ក្នុង​ការ​សិ​ក្សា ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ឪ​ពុក​អូលី​វី​យេ មណ្ឌល​យុវ​ជន​ផ្សារ​តូច គ្រប់​​គ្រង​ដោ​យ​លោក​ឪ​ពុក ហ្វ្រង់​ស្វ័រ សា​វី​យេ មណ្ឌល​និ​ស្សិត​របស់​លោក​ប៊ែ​ណា និង​មណ្ឌល​និស្សិត​ព្រែក​លៀប។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE